Clik here to view.

ក្រុមប្រជាសហគមន៍មានបញ្ហាដីធ្លី និងអង្គការការពារសិទ្ធិមនុស្សថា ពួកគេនឹងលើកបដាទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ឲ្យទទួលបានសេរីភាពឡើងវិញ។ ក្រុមពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្ស នៅតែលើកឡើងថា អតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឡើយ។
ក្រុមពលរដ្ឋអះអាងថា ពួកគេនឹងទាមទាររកយុត្តិធម៌ជូនអតីតបុគ្គលិកអាស៊ីសេរីវិញ។ ពួកគេថា អ្វីដែលពួកគេអាចទាមទារឲ្យមានការដោះលែង គឺការលើកបដាទាមទារឲ្យមានការលោះលែង លោក អ៊ួន ឈិន និង លោកយាង សុធារិន្ទ (យាង សុជាមេត្តា)។
តំណាងពលរដ្ឋមានបញ្ហាដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យអាស៊ីសេរី ដឹងថា សហគមម៍បឹងកក់ នឹងចូលរួមការទាមទារទាំងឡាយឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប។ កញ្ញាថា កញ្ញាកំពុងយកករណីលើកបដាទាមទារទៅជជែកជាមួយប្រជាសហគមន៍មានបញ្ហាដីធ្លីផ្សេងទៀតជាមុនសិន មុននឹងចាប់ផ្តើមលើកបដាទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបនេះ៖ «»។
ចំណែកតំណាងពលរដ្ឋមានបញ្ហាដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី ប្រាប់ដែរថា សហគមន៍លោកស្រីនឹងលើកបដាទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរី នៅថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស៖ «»។
ការអះអាងរបស់ប្រជាសហគមន៍មានបញ្ហាដីធ្លីថា នឹងទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរីបែបនេះ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រកាសចាប់ផ្ដើមធ្វើយុទ្ធនាការកាលពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីរនាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ក្នុងយុទ្ធនាការនេះ អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យពលរដ្ឋទាំងអស់រួមគ្នាសរសេរលិខិតអំពាវនាវជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន ដោយទីមួយទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ (យាង សុជាមេត្តា) ដោយឥតលក្ខខណ្ឌ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់មកលើពួកគាត់ទាំងអស់។ ទីពីរ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការតាមដាន និងចំណាត់ការផ្លូវច្បាប់ដែលជាចេតនារឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណ ឲ្យអាស៊ីសេរី ដឹងថា សមាគមរបស់លោក អង្គការសិទ្ធិមនុស្សផ្សេងទៀតកំពុងជជែកគ្នាពីគម្រោងលើកបដាទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូប។ លោកបន្តថា បើមានការសម្រេចជាផ្លូវការ សមាគមអាដហុក នឹងលើកបដានេះនៅមុខទីស្នាក់ការតែម្ដង៖ «»។
អតីតបុគ្គលិកអាស៊ីសេរី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ ដែលប្រឈមជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។
ការចាប់ខ្លួន និងចោទលើអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបនេះ ធ្វើឡើងមុនពីរថ្ងៃនៃការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ចោល។ អ្នកវិភាគចាត់ទុកថា អ្នកទាំងពីរជាជនរងគ្រោះព្រោះវិបត្តិនយោបាយ។ ការចាប់ខ្លួននេះបង្កើតព្រឹត្តិការណ៍មួយថ្មីដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជនទៅលើផែនការរំលាយគណបក្សប្រឆាំង៕