Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​រក្សា​ការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់​៣​រូប​ដដែល

Image may be NSFW.
Clik here to view.

តុលាការ​កំពូល បាន​រក្ស​ការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់ ៣​រូប មាន​អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី បូ ឆវី ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ “ប្រមាថ” និង “ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស” ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​កន្លង​មក​ទុក​ជា​បាន​ការ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​សវនាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ដែល​ទៅ​ឃ្លាំមើល​សវនាការ​នេះ​នៅ​មុខ​តុលាការ ឲ្យ​អាស៊ីសេរី ដឹង​ថា តុលាការ​ស្រុក​ខ្មែរ​ជា​ឃាតក​សម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ទាមទារ​រក​យុត្តិធម៌។

កញ្ញា​បន្ត​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​គ្មាន​សាក្សី និង​ភស្តុតាង​គ្រប់គ្រាន់​នោះ​ទេ៖ «ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តែ​ជួប​ភាព​អយុត្តិធម៌ ដោយសារ​តែ​តុលាការ​បាន​ក្លាយ​ជា​រនាំង​ការពារ​ដ៏​រឹង​មាំ​នៃ​អំពើ​ពុករលួយ ក៏​ដូច​ជា​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ដែល​មាន​លុយ​ដែល​គេ​ចង់​បិទ​សេរីភាព​របស់​យើង»

នៅ​ក្នុង​សំណុំ​រឿង​នេះ អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី ​បូ ឆវី ​មិន​ទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ។ សកម្មជន​បឹងកក់ ដ៏​ល្បី​ឈ្មោះ អ្នកស្រី​ ទេព វន្នី​ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ ក្រៅ​ពី​ជាប់​ទោស​ក្នុង​សំណុំ​រឿង​នេះ អ្នកស្រី ទេព វន្នី ក៏​កំពុង​រង​ទុក្ខ​ទោស​ដោយ​បទ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles