Quantcast
Viewing all articles
Browse latest Browse all 11174

គ.ជ.ប សម្រេច​បែងចែក​អាសនៈ​ក្រុមប្រឹក្សា​របស់​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង

Image may be NSFW.
Clik here to view.

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​សម្រេច​បែងចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ការ​បោះឆ្នោត បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឲ្យ​ដឹង​ថា អាសនៈ​ទាំង ៥.០០៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ចំនួន​៧ ដែល​យល់ព្រម​ទទួល​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។

​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​បន្ថែម​ចំនួន ៤.៥៤៨​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន ២៣៩​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួល​បាន ២០១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួល​បាន ១០​អាសនៈ គណបក្ស​យុវជន​កម្ពុជា ទទួល​បាន ៣​អាសនៈ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ទទួល​បាន ៣​អាសនៈ ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី តែ​ពុំ​ទទួល​បាន​អាសនៈ​នោះ​ទេ។

​ការ​បែងចែក​អាសនៈ​នេះ គឺ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រង់​មាត្រា ២០​ថ្មី និង​មាត្រា ២១​ថ្មី។

​ក្រៅ​ពី​នេះ គ.ជ.ប ក៏​បាន​បែងចែក​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​អាសនៈ​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ដែល​បាន​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ទៅ​ឲ្យ​គណបក្ស​ចំនួន​ពីរ មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​សរុប ចំនួន ៧១៧​អាសនៈ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤៨​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles