Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ទីប្រឹក្សា​សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស ប្ដឹង​លោក ខឹម វាសនា ទៅ​ក្រសួង​មហាផ្ទៃ

$
0
0

ទីប្រឹក្សា​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស និង​ជា​តំណាង​ព្រះសង្ឃ​ទូទាំង​ប្រទេស គឺ​ព្រះតេជព្រះគុណ ហោ សុខុន មាន​ថេរដីកា​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ដាក់​ពាក្យ​បណ្ដឹង​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ព្រះអង្គ​ហើយ។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ថែម​ថា ខាង​ក្រសួង​នឹង​ចាត់ការ​​លើ​សំណុំ​រឿង​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់៖ «លោក ខឹម វាសនា ជា​បុគ្គល​មួយ​ដែល​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​នយោបាយ។ ដូច​គេ​ថា ទៅ​រវល់​អី​ជាមួយ ខឹម វាសនា អា​ហ្នឹង​ឆ្កួត​ណាស់ ប្រជាពលរដ្ឋ​ភាគ​ច្រើន​គេ​និយាយ​អ៊ីចឹង តែ​បើ​មនុស្ស​ឆ្កួត ក្រសួង​នឹង​អាច​បើក​ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​បាន​ទេ? ហើយ​បើ​ទោះ​បី​វា​ឆ្កួត​មែន ក៏​វា​ច្បាស់​គ្រប់គ្រាន់​ដែរ»

​ខ្លឹមសារ​ក្នុង​ពាក្យ​បណ្ដឹង​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (LDP) ពី​បទ​សាប​ព្រោះ​វប្បធម៌​ជេរ​ប្រមាថ​ជា​សាធារណៈ ប្រមាថ​អង្គ​ព្រះមហាក្សត្រ ញុះញង់​បំបែកបំបាក់​ជាតិ​ខ្មែរ ប្រមាថ​ស្ថាប័ន​ព្រះសង្ឃ ចោទ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើ​ឲ្យ​បាត់បង់​កោះ​ត្រល់ ញុះញង់​ឲ្យ​មាន​បដិវត្តន៍​ផ្ដួល​រំលំ​រដ្ឋាភិបាល ប្រមាថ​ជាតិ​សាសន៍​ពូជ​ខ្មែរ និង​មាន​ចេតនា​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា។ ក្នុង​ការ​ប្ដឹង​នេះ​មាន​តំណាង​ព្រះសង្ឃ​ទូទាំង​ប្រទេស​ប្រមាណ ១០​អង្គ ចូល​រួម​ហែហម​នាំ​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ។ តំណាង​ព្រះសង្ឃ​មាន​ជំនឿ​ថា ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធានការ​​លើ​សំណុំ​រឿង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ប្រកប​ដោយ​អព្យាក្រឹត និង​យុត្តិធម៌​ជា​ពុំខាន។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ទីប្រឹក្សា​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ របស់​លោក ខឹម វាសនា បដិសេធ​មិន​ទទួល​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles