Quantcast
Viewing all articles
Browse latest Browse all 11174

"ថ្ងៃ​ឱសានវាទ​របស់​បក្ស​កាន់​អំណាច​មិន​មាន​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ច្រើន"

Image may be NSFW.
Clik here to view.

នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា  គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​បម្រើ​នយោបាយ​ជាមួយ​បក្ស​ខ្លួន ក្រោយ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ដូច​បំណង។

ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សង្កេត​ឃើញ​ថា ចំនួន​អ្នក​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​មិន​មាន​ច្រើន​នោះ​ឡើយ ហើយ​អ្នក​ដែល​ចូលរួម​សុទ្ធ​តែ​ជា​អ្នក​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ និង​មាន​ការ​ភ័យខ្លាច ព្រោះ​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៅ​តាម​មូលដ្ឋាន។

គណបក្ស​កាន់​អំណាច​ដាក់​ឱសានវាទ​នៃ​ការ​បើក​ចំហ​រង់ចាំ​ទទួល​ស្វាគមន៍​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រឹម​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប៉ាន​ស្មាន​ថា ទម្រាំ​ដល់​ម៉ោង​យប់ ប្រហែល​ជា​មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចម្រុះ​ប្រមាណ​ជាង ២.៥០០​នាក់ ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​បន្ថែម​ថា ការ​ចុះ​ចូល​នេះ គឺ​ដោយសារ​អតីត​សកម្មជន​បក្ស​ប្រឆាំង​មើល​ឃើញ​អំពី​កម្មវិធី​នយោបាយ​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្នុង​បណ្ដាញ​​សង្គម​ហ្វេសប៊ុក (Facebook) ថា នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា គឺ​ជា​ថ្ងៃ​ឱសានវាទ និង​ជា​ឱកាស​ចុងក្រោយ​របស់​សកម្មជន​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ដោយ​សាលដីកា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ ចូល​មក​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​លោក ហ៊ុន សែន បន្ត​ថា អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កន្លង​មក​នេះ ដើម្បី​រួមគ្នា​ពួតដៃ​កសាង និង​អភិវឌ្ឍ​​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន។

​ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ មាន​ប្រសាសន៍​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​លួងលោម​ផង សម្លុត​គំរាម​កំហែង​ផង ប្រើ​ទឹក​លុយ​ទិញ​ផង និង​សន្យា​ផ្តល់ និង​រក្សា​តួនាទី​ផង គឺ​មក​ដល់​ពេល​នេះ មាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដែល​ជាប់​ឆ្នោត​គឺ​មិន​ដល់ ២០០​នាក់​នោះ​ទេ ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ថា ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើន​តួលេខ​ខុស​ពី​ការពិត គឺ​ដើម្បី​បំភ័ន្ត​មតិ​មហាជន និង​ចង់​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់៖ «»។

​លោក គង់ ម៉ាស់ លើក​ឡើង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មួយ​ចំនួន​បាន​រត់គេច​ពី​ផ្ទះ ព្រោះ​មិន​ចង់​ប្រឈម​មុខ និង​ធុញទ្រាន់​នឹង​ការ​អូសទាញ​ដដែលៗ​នោះ។

​រីឯ​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន មាន​ប្រសាសន៍​ថា ការ​ដាក់​ឱសានវាទ​របស់​លោក ហ៊ុន សែន នេះ លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ លោក​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឈ្នះ​ខ្លាំង​នោះ គួរ​តែ​ខំប្រឹង​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ធំៗ៖ «»។

​មន្ត្រី​ផ្នែក​ច្បាប់​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា ធ្លាប់​បាន​អះអាង​ថា ការ​ប្រើ​ទឹក​លុយ​អូសទាញ ឬ​ការ​គំរាម​កំហែង​បង្ខិតបង្ខំ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ​ផ្សេង​ចុះចូល​គណបក្ស​ខ្លួន លោក​ចាត់​ជា​ការប្រកួត​ប្រជែង​ដោយ​មិន​ស្មោះត្រង់ និង​អសុចរិត។ លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា វា​ទាល់តែ​ការ​បោះឆ្នោត​ហ្នឹង​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​ប្រកបដោយ​គោលការណ៍​សេរី និង​យុត្តិធម៌ ព្រោះ​គោលការណ៍​នេះ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles