Quantcast
Viewing all articles
Browse latest Browse all 11174

អ្នកស្រី មូរ សុខហួរ ពុំ​មាន​សង្ឃឹម​ថា បក្ស​ប្រឆាំង​នឹង​អាច​រួច​ផុត​ពី​ការ​រំលាយ

Image may be NSFW.
Clik here to view.

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា នេះ អះអាង​ថា អ្នកស្រី​ពុំ​មាន​ក្ដី​សង្ឃឹម​ណាមួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ អាច​គេច​ផុត​ពី​ការ​រំលាយ​នោះ​បាន​ឡើយ។ អ្នកស្រី មានប្រសាសន៍​ពី​ប្រទេស​អង់គ្លេស​ថា «​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា គឺជា​ថ្ងៃ​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា» ហើយ​ថា គណបក្ស​កាន់​អំណាច នឹង​ប្រឈម​ការ​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ ពី​ប្រជាពលរដ្ឋ ទាំង​នៅ​ក្នុង​និង​នៅ​ក្រៅ​ប្រទេស ជាពិសេស នឹង​អាច​រង​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ។

លោក ហ៊ុន សែន អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​កាន់អំណាច​ជាង ៣០​ឆ្នាំ​មកនេះ ត្រូវ​បាន​មតិ​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា តែងតែ​ប្រើ​អំណាច​គំរាមកំហែង គូ​បដិបក្ខ​របស់​ខ្លួន តាមរយៈ​ការ​ប្រើប្រាស់​តុលាការ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles