Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នកវិភាគ​ថា​តុលាការ​កំពូល​នឹង​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​នា​ទី​ចុងក្រោយ​ក៏​ថា​បាន

$
0
0

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​កំណត់​ពី​ជោគវាសនា​គណបក្ស​សង្គ្រោះជាតិ ថា​តើ​ត្រូវ​រំលាយ ឬ​មិន​រំលាយ​នោះ។ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​​បណ្ឌិត មាស នី សំដែង​សុទិដ្ឋិនិយម​ថា លោក​នៅ​មាន​សង្ឃឹម​ខ្លះ​ថា តុលាការ​កំពូល​នឹង​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាង​មុខ​នេះ​ទេ។

លោក​បញ្ជាក់​ថា ក្ដី​សង្ឃឹម​របស់​លោក​មាន​តែ ៥%​ទេ ចំពោះ​ការ​មិន​រំលាយ​នេះ ក៏ប៉ុន្តែ​នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត ដែល​អាច​ឲ្យ​ក្ដី​សង្ឃឹម​តិច​តូច​នេះនឹង​ក្លាយ​ជា​ក្ដី​សង្ឃឹម​១០០% ដែល​តុលាការ​មិន​រំលាយ​គណបក្សប្រឆាំង​បាន។

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត មាស នី បែប​នេះ ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង ថែម​ទាំង​ធ្លាប់​បបួល​គេឯង​ភ្នាល់ ដោយ ​១០០ ស៊ី​តែ ​១​ទេ បើ​តុលាការ​មិន​រំលាយ​បក្ស​ប្រឆាំង។ បន្ថែម​ពី​នេះ មេធាវី​របស់​រដ្ឋាភិបាល​អះអាង​យ៉ាង​មុតមាំ​ថា គេ​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

តើ​មានហេតុផល​អ្វីខ្លះដែល​ជំរុញ​ឲ្យ​តុលាការ​កំពូល មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ?

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​បណ្ឌិត មាស នី អំពី​បញ្ហា​នេះ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles