Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​ក្រុមប្រឹក្សាឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្ទឹងត្រែង​ប្ដេជ្ញា​ស៊ូស្លាប់​រស់​ជាមួយ​បក្ស

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​អស់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្ទឹងត្រែង ប្តេជ្ញា​ស៊ូស្លាប់​រស់​ជាមួយ​បក្ស ដោយ​មិន​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ ទោះបីជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​រំលាយ​ក្តី។

មេ​ឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រឆាំង លោក សៀក មេគង្គ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​១០ ខែ​វិច្ឆិកា ថា ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​ចំនួន ១៩​រូប គឺ​មាន​តែ​សមាជិក​ម្នាក់​គត់ គឺ​ជំទប់​ទី​២ នៅ​ក្រុមប្រឹក្សា​ឃុំ​កំភុន ឈ្មោះ ឃុត ស៊ីង បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

លោក​មេ​ឃុំ សៀក មេគង្គ បញ្ជាក់​ថា ចំនួន​នេះ​គឺ​តិច​ណាស់ ហើយ​ថា ពួកគាត់​មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​នោះ​ឡើយ ទោះបី​ជួប​បញ្ហា​លំបាក​យ៉ាង​ណា​ក៏ដោយ៖ «ទី​១ គឺ​ខ្ញុំ​មិន​ក្បត់​ឧត្ដម​គតិ​ដែល​ពលរដ្ឋ​ផ្តល់​ទុកចិត្ត​ពួក​ខ្ញុំ​ឡើយ។ ទី​២ ខ្ញុំ​ធ្លាប់​ធ្វើស្រែ​តាំង​ពី​តូច​រហូតដល់​ចាស់​ពេល​នេះ ដូច្នេះ​ប្រសិនបើ​តុលាការ​កំពូល​រំលាយ​មែន ខ្ញុំ​ត្រៀម​ទៅធ្វើ​ស្រែ​ហើយ។ ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង​មិន​ងាករេ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ចេញ​ម្នាក់ ឬ ២​នាក់ សំរាប់​សង្គ្រោះ​ជាតិ​អត់​បញ្ហា​ទេ ហើយ​ទោះ​បី​សង្គ្រោះ​ជាតិ​រំលាយ បេះដូង​ពលរដ្ឋ​នៅ​ដក់​ចិត្ត​ជាមួយ​សង្គ្រោះ​ជាតិ​រហូត»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​សប្ដាហ៍​បាន​អង្វរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្សប្រឆាំង​ឲ្យ​ចុះចូល​នឹង​បក្ស​កាន់អំណាច​ប្រសិនបើ​ចង់​រក្សា​តំណែង។ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​មាន​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​មិន​ចង់​ចូលរួម​នឹង​បក្ស​កាន់​អំណាច​នោះ​ទេ លោក​ក៏​មិន​ខ្វល់​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​អាច​ទៅ​ចុះ​នរក​បាន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ដែល​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​តិចតួច​ជា​ទីបំផុត មាន​មិន​ដល់ ១% នៃ​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន ៥​ពាន់ ៧​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


ជប៉ុន និងអូស្ត្រាលី ចូលរួមនឹងលោកខាងលិច ដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី -...


«លំនៅ​ដ្ឋាន​របស់​ខ្ញុំ ជា​បច្ឆា​ដុត​ខ្មោច!»


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


ញាក់សាច់! ប្រវត្តិតួសិចកូនកាត់បារាំង-វៀតណាម Céline Tran...


កលមិនឈ្នះគិត...


លោក សម សារី ជាវិរបុរសខ្មែរ


តោថ្មមុខអង្គរ...


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ


បើ​ជា​ខ្មែរ ត្រូវ​ចេះ​«សំពះ» !


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


លោក ហេង ស្រ៊ាង៖ ស្ថានភាព​នយោបាយ​ខ្មែរ​បច្ចុប្បន្ន...


បំបែកបំបាក់ដើម្បើត្រួតត្រា


ជំទាវខ្ពើមដី


ជីវប្រវត្តិ សុខ ឥសាន្ត


ប្រវត្តិ​ របស់លោកជាម យៀប - រៀបរៀងដោយ៖ យូ សារាវុឍ្ឍ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...