Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ស្នើ​សភា​ពន្លឿនការ​​កែប្រែ​ច្បាប់​សម្រាប់​ពលករ​នៅ​បរទេស​អាច​​បោះឆ្នោត​បាន

Image may be NSFW.
Clik here to view.

សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ពន្លឿន​ការ​កែប្រែ​ច្បាប់បោះឆ្នោត ដែល​ស្នើ​ដោយ​បក្ស​ប្រឆាំង ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅក្រៅ​ប្រទេស ខណៈ​ការ​ចុះឈ្មោះ​បោះឆ្នោត​ជិត​បញ្ចប់ ហើយ​ចំនួន​អ្នក​ចុះឈ្មោះ​មិនទាន់​គ្រប់​ចំនួន​នៅឡើយ។

ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ពោល​គឺ​នៅ​សល់​តែ​ ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់ពេលនេះ ចំនួន​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​មិន​ទាន់​បាន​ដល់ ៥០​ភាគរយ​នៅឡើយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស តាមដាន​ឃើញ​ថា អ្នក​ដែល​មិន​ទាន់បាន​ចុះឈ្មោះ​ភាគច្រើន គឺ​ជា​ក្រុម​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តូច​ទៀត ដែល​ខកខាន​មិនបាន​ចុះឈ្មោះ​ដោយសារ​ពួកគេ​ព្រួយបារម្ភ​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ការ​ខ្វះ​ព័ត៌មាន និង​នីតិវិធី​ថ្មី​របស់​ក្រសួងមហាផ្ទៃ​លំបាក។

លោក កន សាវាង្ស លើកឡើង​ថា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ចុះឈ្មោះ​គ្រប់​ចំនួន​តាម​ការ​គ្រោង​ទុក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ប្រមាណ ១​លាន ៦​សែន​នាក់ (.៦២៦.២៥២) នោះ គឺ គ..ប ត្រូវ​ពន្យារ​ពេល​ចុះឈ្មោះ​បោះឆ្នោត ហើយ​ខាង​រដ្ឋសភា និង​រដ្ឋាភិបាល ត្រូវ​ពន្លឿនការ​​កែ​ប្រែក​ច្បាប់បោះឆ្នោត ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​បរទេស៖ «»។

ចូល​មកដល់​ខែ​វិច្ឆិកា ​នេះ គ..ប មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​ទិន្នន័យ​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំ​ថ្ងៃ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ទៀត​ឡើយ។ ទិន្នន័យ​របស់ ​គ..ប កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៤៧​ម៉ឺន​នាក់ (៤៧៩.០៦៨) បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ស្មើ​នឹង ២៩,៤០​ភាគរយ ខណៈ​អ្នក​ដែល​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន​ជាង ១,៦​​លាន​នាក់។

ច្បាប់បោះឆ្នោត​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​ទេ លុះត្រាតែ​មានការ​កែប្រែ​ច្បាប់​នេះ​ជា​មុន​សិន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ចំនួន ៣៣​នាក់ កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ផ្ញើ​លិខិត​មួយ​ទៅកាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត។

សំណើ​នេះ​ធ្វើ ដោយ​ផ្អែក​តាម​មាត្រា ៣៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែងថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ តំណាងរាស្ត្រ​ទាំងនេះ​ជំរុញ​ឲ្យ​ គ..ប សម្រេច​បង្កើត​ការិយាល័យ​មួយ ឬ​ច្រើន នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ស្ថានទូត ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស​នីមួយៗ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ ឬ​រស់នៅ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគេ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត។ សេចក្តី​ស្នើ​កែប្រែ​ច្បាប់បោះឆ្នោត​នេះ គឺ​កំពុង​នៅ​ទ្រឹង​នៅ​រដ្ឋសភា​នៅឡើយ។

មន្ត្រី​គណបក្ស​កាន់អំណាច​ធ្លាប់​លើក​ឡើង​ថា ការរៀបចំ​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ពលករ។

ទោះយ៉ាង​ណា​ក្ដី រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​សាចុះសាឡើង និង​ច្បាប់​មួយ​ចំនួន​ទៀត​ដូចជា​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ជាដើម។ ច្បាប់​ទាំងនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ចេតនា​ធ្វើបាប​គណបក្សប្រឆាំង ដូចជា​ចង់​រំលាយ និង​ចង់​ដកហូត​អាសនៈ​តាម​អំពើ​ចិត្ត។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​អ្នក​នាំពាក្យ គ..ប លោក ហង្ស ពុទ្ធា បានទេ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​បរទេស​មាន​ជាង ១​លាន​នាក់ កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ហើយ​ជាង ៦​ម៉ឺន​នាក់​ទៀត​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជាង ៣​ម៉ឺន​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រហែល​ជាង ១​ម៉ឺន​នាក់​នៅ​ប្រទេស​ជប៉ុន។

បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ផ្សេងទៀត កំពុង​រស់នៅ​បរទេស។ អ្នក​ទាំងនោះ ភាគច្រើន​រស់នៅ​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី កាណាដា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប។

បច្ចុប្បន្ន ប្រទេស​ចំនួន ៩៣ ក្នុង​ពិភពលោក​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles