Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​​កោះ​ហៅ​មេធាវី​លោក ហ៊ុន សែន ទៅ​សួរ​រឿង​ប្ដឹង​លោក លឺ ឡាយស្រេង

Image may be NSFW.
Clik here to view.

ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​បង្គាប់​ឲ្យ​មេធាវី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គី តិច ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ទាក់ទង​បណ្ដឹង​ប្រឆាំង​លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

លោក ហ៊ុន សែន ប្ដឹង​លោក លឺ ឡាយស្រេង ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ ហើយ​ព្រះរាជអាជ្ញា​រង លោក សៀង សុខ កោះ​ហៅ​លោក លឺ ឡាយស្រេង ឲ្យ​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ទាក់ទង​ការ​ចោទប្រកាន់​នេះ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

លោក គី តិច ជា​មេធាវី​របស់​លោក ហ៊ុន សែន តំណាង​ដោយ​អាណត្តិ ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០​លាន​រៀល ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី។ សុំ​ឲ្យ​តុលាការ​ប្រកាស​ផ្តន្ទាទោស​បន្ថែម ផ្អែក​តាម​មាត្រា ៣១០ នៃ​ក្រមព្រហ្មទណ្ឌ សុំ​ឲ្យ​អយ្យការ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ឈ្មោះ លឺ ឡាយស្រេង តាម​ច្បាប់។

លោក ហ៊ុន សែន ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ នៅ​ក្រោយ​ពេល​ហ្វេសប៊ុក (Facebook) ឈ្មោះ "សីហា" បាន​លួច​ថត​សំឡេង លោក លឺ ឡាយស្រេង សន្ទនា​ជាមួយ​អ្នកស្រី គី លំអង ដែល​ជា​អតីត​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដូច​គ្នា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា។ នៅ​ក្នុង​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​សម្ងាត់​នោះ  លោក ហ៊ុន សែន ចោទ​ថា លោក លឺ ឡាយស្រេង ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍​រូប​លោក ទាក់ទង​នឹង​ការ​ផ្ដល់​លុយ​ជូន​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

​លោក លឺ ឡាយស្រេង ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​រក​មេធាវី​ដើម្បី​តតាំង​ក្នុង​សំណុំ​រឿងក្ដី​នេះ​ទេ។ លោក​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​មែន​ជា​តុលា​ការ​ដែល​ផ្ដល់​ភាព​យុត្តិធម៌​ជូន​លោក និង​មនុស្ស​ទូទៅ​ទេ ដោយ​លោក​ហៅ​តុលាការ​នេះ​ថា ជា​តុលាការ​តេឡេ បញ្ជា​ដោយ​លោក ហ៊ុន សែន។

ទាក់ទង​នឹង​សំណុំ​រឿង​នេះ អ្នក​ច្បាប់​លើក​ឡើង​ថា អ្នក​ដែល​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នោះ គឺ​អ្នក​លួច​ថត​សំឡេង​សន្ទនា​របស់​លោក លឺ ឡាយស្រេង ដែល​លោក​សន្ទនា​ឯកជន​ជាសម្ងាត់ ដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មួយ​ចំនួន​ទៀត តែ​បែរ​ជា​ត្រូវបាន​ហ្វេសប៊ុក ឈ្មោះ "សីហា" យក​មក​ទម្លាយ​ជា​សាធារណៈ ហើយ​រដ្ឋាភិបាល​មិន​បាន​ចាប់​ខ្លួន តែ​បែរ​ជា​មក​ប្ដឹង​លោក លឺ ឡាយស្រេង ដែល​គេ​ហៅ​ថា ជា​អ្នក​រង​គ្រោះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles