Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រៃវែង​ថា​អ្នក​ចុះឈ្មោះ​បោះឆ្នោត​នៅ​មាន​ចំនួន​តិច

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង អះអាង​ថា ចំនួន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ មិន​ទាន់​បាន​ដល់ ៥០​ភាគរយ​នៅ​ឡើយ ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត​បញ្ចប់។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង កំពុង​ព្រួយបារម្ភ​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដោយសារ​មក​ទល់​ពេល​នេះ ចំនួន​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តិចតួច​នៅ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​លេខា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង លោក ជុំ ចាន់ លើក​ឡើង​ថា នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ស្ទើរ​តែ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ទៅ​ចុះ​ឈ្មោះ​ឡើយ​ក្នុង​មួយ​ថ្ងៃៗ។ លោក​ថា បើ​គិត​ជា​រួម គឺ​មក​ដល់​ពេល​នេះ អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​ដល់ ៥០​ភាគរយ​ផង ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​តែមួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់៖ «»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​១ ខែ​វិច្ឆិកា គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ជាង ៣​ម៉ឺន​នាក់ (៣៤.៤៤២) ឬ​ស្មើ​នឹង ៣៤,៥៩​ភាគរយ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ដែល​ត្រូវ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជាង ១០​ម៉ឺន (១០៥.៣៦២) នាក់ និង​អ្នក​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជាង ៧៧​ម៉ឺន (៧៧៩.៩២៥)​នាក់។

មន្ត្រី​បក្ស​ប្រឆាំង​ដដែល​រិះគន់​ថា ក្នុង​ពេល​ចុះឈ្មោះ​បោះឆ្នោត​គឺ គ.ជ.ប ពុំ​សូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​យល់ដឹង​អំពី​តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើយ៖ «»។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)  លោក កន សាវង្ស ធ្លាប់​លើក​ឡើង​ថា ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​គឺ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ។ មូលហេតុ​ដែល​អ្នក​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​តិច បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ផង វិបត្តិ​នយោបាយ​ផង និង​ការ​មិន​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ព្រម​ទាំង​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ចេញ​លិខិត​ស្នាម​ជូន​ពលរដ្ឋ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត បូករួម​នឹង​ស្ថានភាព​មិន​អំណោយផល​ជា​ច្រើន​ទៀត។

លោក កន សាវង្ស បន្ថែម​ថា ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ច្រើន​នោះ គឺ​ត្រូវ​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត។ គ.ប.ជ ត្រូវ​បង្កើន​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ត្រូវ​ពង្រីក​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត​ចល័ត​ឲ្យ​បាន​ច្រើន។ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ស្តារ​ស្ថានភាព​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦ មាន​រយៈពេល ៧០​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។មក​ដល់​ពេល​នេះ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​តែ ៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​បិទ​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles