Clik here to view.

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាតំបន់ប្រាសាទអង្គរ មានចំនួនជិត ២លាននាក់ ក្នុងអំឡុងពេល ១០ខែ ឆ្នាំ២០១៧ គឺកើនឡើង ១២% បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា ឲ្យដឹងថា ប្រាក់ចំណូលសរុបដែលបានមកពីការលក់សំបុត្រចូលទស្សនា គឺមានចំនួនជាង ៨៤លានដុល្លារ ចាប់ពីខែមករា ដល់ខែតុលា ហើយប្រាក់ចំណូលនេះ កើនឡើងដល់ទៅ ៧១% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលដែលកើនឡើងខ្លាំងនេះ គឺដោយសារការដំឡើងថ្លៃសំបុត្រចូលទស្សនា។ ភ្ញៀវទេសចរបរទេស ភាគច្រើនជាជនជាតិចិន កូរ៉េខាងត្បូង និងជនជាតិអាមេរិកាំង។
តម្លៃសំបុត្រចូលទស្សនាតំបន់អង្គរ បច្ចុប្បន្នគឺ ៣៧ដុល្លារសម្រាប់មួយថ្ងៃ ៦២ដុល្លារ សម្រាប់រយៈពេល ៣ថ្ងៃ។ ចំណែកសំបុត្រចូលទស្សនារយៈពេលមួយសប្តាហ៍វិញ គឺតម្លៃ ៧២ដុល្លារអាមេរិក៕