Quantcast
Viewing all articles
Browse latest Browse all 11174

ចៅក្រម​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង​មួយ​រូប​រង​ការ​ចោទ​ថា​ឃុំ​ខ្លួន​ពលរដ្ឋ​ដោយ​លម្អៀង

Image may be NSFW.
Clik here to view.

ចៅក្រម​នៃ​សាលាដំបូង​ខែត្រ​ស្ទឹងត្រែង​មួយ​រូប រង​ការ​ចោទ​ថា ឃុំខ្លួន​ពលរដ្ឋ​លម្អៀង ក្នុង​សំណុំរឿង​ប្រើ​ហិង្សា​ដោយ​ចេតនា នៅ​គ្រា​ដែល​ដើម​បណ្ដឹង​រឿង​នេះ មាន​សាច់ញាតិ​ជា​អ្នក​បើក​រថយន្ត​ឲ្យ​ខ្លួន។ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​រូប​នេះ បដិសេធ​ការចោទប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការសម្រេច​ឃុំខ្លួន​ពលរដ្ឋ​មួយ​រួប របស់​ចៅក្រម​នៃ​សាលាដំបូង​ខែត្រ​ស្ទឹងត្រែង​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​សំណុំ​រឿង​នេះ​ភាគី​ទាំងសងខាង បាន​វាយ​តប់​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​មាន​របួស​តិច​តូច​ទាំងសងខាង។ ភាគី​ចុងចោទ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ផ្នែក​ច្បាប់​ទៅ​សមាគម​អាដហុក (Adhoc) បន្ទាប់ពី​តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​កាលពីដើម​ខែ​តុលា ឆ្នាំ​២០១៧។

បុរស​ដែល​ត្រូវជា​ឪពុក​ជនជាប់ចោទ លោក ស៊ុយ តឿ ឲ្យ​ដឹង​នៅ​ថ្ងៃទី៣១ តុលា ថា ប្រពន្ធ​របស់​លោក​ឈ្មោះ អេង សុភាព បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ស្ត្រី​ឈ្មោះ សុខ ជា ហៅ​យាយ​វ៉ែនតា ដោយ​បាន​វាយតប​គ្នា​សងខាង ហើយ​កូន​របស់​លោក ឈ្មោះ សួង តាក់ បាន​ចូល​ឃាត់។ ការ​វាយតប់​គ្នា​នោះ បង្ក​ឲ្យ​ភាគី​ទាំងសងខាង​មាន​របួសស្រាល​រៀងខ្លួន ក៏​ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខែត្រ​ស្ទឹងត្រែង លោក គង់ កូមិន្ទ បាន​សម្រេច​ឃុំខ្លួន​កូនប្រុស​របស់​លោក ឈ្មោះ សួង តាក់ ដោយ​ចោទ​ថា ប្រើ​ហិង្សា​ដោយ​ចេតនា។ ឪពុក​លោក សួង តាក់ ឈ្មោះ លោក ស៊ុយ តឿ ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌ និង​លម្អៀង។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​អង្កេត​រឿង​នេះ​រក​ឃើញ​ថា សំណុំ​រឿង​នេះ​ភាគី​សងខាង​វាយតប​គ្នា​ទៅវិញទៅមក បង្ក​ឲ្យ​របួស​តិចតួច​សងខាង ពុំ​មែន​ជា​ករណី​ធ្ងន់ធ្ងរ​នោះ​ទេ។ លោក​ថា គួរតែ​ចៅក្រម​ស៊ើបសួរ និង​តំណាង​អយ្យការ​យកពាក្យ​បណ្ដឹង​ភាគី​ទាំងសងខាង​មក​ថ្លឹងថ្លែង ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់។ លោក​រក​ឃើញ​ថា ដើមចោទ​ម្នាក់​ឈ្មោះ សុខ ជា ហៅ​យាយ​វ៉ែនតា មាន​កូន​ប្រុស​ម្នាក់​គឺជា​អ្នក​បើករថយន្ត​ឲ្យ​ចៅក្រម​ស៊ើបសួរ ក្នុង​សំណុំ​រឿង​នេះ ហេតុនេះ​ការ​ឃុំខ្លួន​នេះ​ទំនងជា​ចៅក្រម​លោក គង់ កូមិន្ទ លម្អៀង​ទៅ​ដើមចោទ។

ឆ្លើយតប​ការចោទប្រកាន់​នេះ ចៅក្រម​ស៊ើបសួរ លោក គង់ កូមិន្ទ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់ទុកថា គ្មាន​មូលដ្ឋាន។ លោក​សង្កត់ធ្ងន់​ថា បន្ទាប់ពី​លោក​សម្រេច​ឃុំខ្លួន​ឈ្មោះ សួង តាក់ អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​ឃុំ បាន​ទូរស័ព្ទ​មក​លោក​ថ្លែងអំណរគុណ និង​ជប់លៀង ដោយ​សារ​បុគ្គល​ឈ្មោះ សួង តាក់ តែង​ប្រើ​អំពើ​ហិង្សា​លើ​អ្នកភូមិ ដោយ​មាន​មន្ត្រី​អាដហុក​នៅ​ពី​ក្រោយខ្នង។ លោក​ថា បទល្មើស​ប្រើ​អំពើ​ហិង្សា​នេះ គឺជា​ហិង្សា​មួយ​ដោយ​ព្រៃផ្សៃ វាយ​ស្ត្រី​មាន​ផ្ទៃពោះ និង​បាន​កាច់​វ៉ែនតា​ស្ត្រី​នោះ​ចោល​ទៀត​ផង។

ជុំវិញ​ការ​លើកឡើង​របស់​ចៅក្រម​នេះ មន្ត្រី​អាដហុក​ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឆ្លើយ​តប​ថា ប្រសិន​ចៅក្រម​ស៊ើបសួរ​ចោទ បុរស​ឈ្មោះ សួង តាក់ ដើរ​វាយ​គេឯង​ពេញ​ភូមិ ហេតុអ្វី​ក៏​មិន​មាន​ចំណាត់​ការ​ផ្នែក​ច្បាប់​អំឡុង​ពេល ប្រើ​អំពើ​ហិង្សា​នោះ។ លោក​កត់សម្គាល់​ថា បុរស​ឈ្មោះ សួង តាក់ ក៏​ធ្លាប់​ត្រូវ​បាន​គេ​វាយ​បែក​ក្បាល តែ​តុលាការ​ខែត្រ​ស្ទឹងត្រែង​មិនទាន់​ចាត់ការ​រហូត​មក​ទល់​ពេលនេះ។

រហូត​មក​ទល់​ពេលនេះ ដើមចោទ​ឈ្មោះ សួង តាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខែត្រ​ស្ទឹងត្រែង លោក គង់ កូមិន្ទ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខែត្រ​ស្ទឹងត្រែង ជាង​កន្លះ​ខែ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles