អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេង ជូនប្រជាពលរដ្ឋដោយឥតយកប្រាក់។
សេចក្ដីជូនដំណឹងរបស់អង្គការស្នាមញញឹមកម្ពុជា អង្គការស្នាមញញឹមមកពីកូរ៉េខាងត្បូង សហការគាំទ្រដោយសាកលវិទ្យាល័យជាតិសេអ៊ូល និងមន្ទីរពេទ្យប៊ុនដេង រួមជាមួយមូលនិធិ ឌីខេ គីម ខូរៀ (D.K. Kim Korea) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ៧ មេសា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ការពិនិត្យនឹងចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងនៅអាទិត្យ ទី២ ខែមេសា។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងអង្គការស្នាមញញឹមកម្ពុជា ដែលមានទីស្នាក់ការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ ឬតាមលេខទូរស័ព្ទ ០២៣ ២១១ ៤០៥ ០១២ ៦៥៥ ៧៨៦ ឬ ០៦៩ ៨២១ ៤៩១៕