Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ត្រចៀក​ដោយ​ឥត​គិត​ថ្លៃ

$
0
0

មន្ទីរពេទ្យ​ព្រះ​អង្គឌួង ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ត្រចៀក​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។

សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​មាន​ការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ពី​ប្រទេស​នេប៉ាល់។

មន្ទីរពេទ្យ​ព្រះ​អង្គឌួង ស្ថិត​នៅ​កែង​រុក្ខវិថី​ក្រមួន​ស និង​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារថ្មីទី១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ក្រៅ​ពី​នេះ ក៏​អាច​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ០២៣ ២១៨ ៨៧៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles