Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​កំពង់ធំ​ចេញ​ដីកា​ចាប់​ខ្លួន​មេឃុំ​​បក្ស​ប្រឆាំង​ដោយ​ចោទ​រឿង​ស៊ីញ៉េ​លក់​ដី

Image may be NSFW.
Clik here to view.

តុលាការ​ខេត្ត​កំពង់ធំ ចេញ​ដីកា​តាម​ចាប់ខ្លួន​មេឃុំ​បាល្ល័ង ស្រុក​បារាយ ខេត្ត​កំពង់ធំ លោក ហីង នី មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការចោទប្រកាន់​រឿង​ស៊ីញ៉េ​លក់​ដី​ផ្ទះ និង​ដី​មួយ​កន្លែង​ដែល ស្ថិតនៅ​ភូមិ​តាឌុក ឃុំ​បល្ល័ង។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ជាម ចន្នី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ តុលា ថា សំណុំរឿង​មេឃុំ​បល្ល័ង លោក ហីង នី ជា​រឿង​អាច​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ និង​អាច​កែតម្រូវ​បាន ដោយ​ពុំទាន់​អាច​ឈានដល់​ការចាប់ខ្លួន​នោះទេ តែ​រហូត​មក​ទល់​ពេល​នេះ តុលាការ​ខេត្ត​កំពង់ធំ​បាន​ចេញ​ដីកាចាប់ខ្លួន។ លោក​សង្កត់ធ្ងន់ថា សំណុំ​រឿងនេះ​គឺជា​រឿង​តូច ក៏ប៉ុន្តែ​ត្រូវគេ​ច្នៃ​ឲ្យ​ទៅជា​រឿង​ធំ រហូតដល់​មាន​ការ​ចាប់​ខ្លួន៖ «រឿង​ល្មមៗ រហូតដល់​ចាប់ខ្លួន អ៊ីចឹង​បាន​ថា ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា និង​ជំទប់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​មែន​ទែន»។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹងថា មក​ទល់​ពេល​នេះ​មេឃុំ​បាល្ល័ង លោក ហីង នី បាន​គេច​ខ្លួន​បណ្ដោះអាសន្ន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles