Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រឹទ្ធសភា​ចាប់​ផ្ដើម​ពិនិត្យ​សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត​ទាំង៤​យ៉ាង​ប្រញាប់ប្រញាល់

$
0
0

រដ្ឋសភា បាន​បញ្ជូន​សេចក្ដី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ឆក​យក​អាសនៈ​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​ផ្សេងទៀត​នោះ បាន​ទៅ​ដល់ដៃ​ព្រឹទ្ធសភា ហើយ​ព្រឹទ្ធសភា បាន​ចាប់​ផ្ដើម​ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​យ៉ាង​ប្រញាប់ប្រញាល់​តែម្ដង។

សេចក្តី​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ នោះ​រួមមាន ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ត្រូវ​បាន​សារព័ត៌មាន​ថ្មីៗ ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​តុលា នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤ នេះ​រួចហើយ ។ លោក​បន្ត​ថា សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤​ខាងលើ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​គណៈកម្មការ​ជំនាញ​ទី​៦ នៃ​ព្រឹទ្ធសភា ដើម្បី​សិក្សា និង​ពិនិត្យ​លម្អិត​ហើយ ៥​ថ្ងៃ​ក្រោយ ពី​ពិនិត្យ​ចប់ សេចក្ដី​ស្នើ​ច្បាប់​ទាំងនេះ នឹង​ត្រូវ​ដាក់​ចូល​របៀប​វារៈ​ដើម្បី​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


Officials deny timber sent to Vietnam via Sesan


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


KrisEnergy seeks nod for 3D survey of Block A


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


ប្រវត្តិ​ របស់លោកជាម យៀប - រៀបរៀងដោយ៖ យូ សារាវុឍ្ឍ


ជប៉ុន និងអូស្ត្រាលី ចូលរួមនឹងលោកខាងលិច ដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី -...


យួនរស់នៅក្នុងស្រុកខ្មែរ ពីដើមនិងសព្វថ្ងៃ (ដោយ អ៊ុម-ហាក់)


ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ


សម្ភាស​មន្ត្រី​​អាដហុក​​ជុំវិញ​ការ​ដោះលែង​លោក ខាំ ខឿន


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


Document from Mr. Seang Sak


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា