Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​រដ្ឋាភិបាល​ថា​មន្ត្រី​អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​មិន​យល់​ច្បាស់​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា

Image may be NSFW.
Clik here to view.

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី១៣ តុលា នេះ បាន​ច្រានចោល​សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)

លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា អ្នកស្រី រ៉ូណា ស្មីត មិនបាន​យល់​ច្បាស់​ពី​ស្ថានភាព​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​១២ ខែ អ្នកស្រី រ៉ូណា ស្មីត សំដែង​ក្តី​បារម្ភ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង។ មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​គំរាមកំហែង ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ការ​កម្ចាត់​បក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ។ អ្នកស្រី រ៉ូណា ស្មីត បារម្ភ​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កំពុង​រង​ការ​រំលោភបំពាន​យ៉ាង​គំហុក ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ និង​ប៉ះពាល់​ដល់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន លើក​ឡើង​ថា ការ​បារម្ភ​ដូចនេះ គឺ​ដោយសារ​ការ​មិន​យល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដែល​រក្សា​បាន​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឈរ​លើ​មូលដ្ឋាន​នីតិរដ្ឋ។ លោក​ថា ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស បាន​បង្ហាញ​តាមរយៈ​ការ​កើន​ឡើង​នេះ​ចំនួន​អ្នកចូលរួម​បោះឆ្នោត ក្នុង​កម្រិត​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ។

យ៉ាង​នេះ​ក្ដី​អ្នកស្រី រ៉ូណា ស្មី​ត លើក​ឡើង​ថា នីតិរដ្ឋ​គឺ​លើស​ពី​ការ​បង្កើត និង​អនុវត្ត​ច្បាប់​ច្រើន​សន្ធឹក​សន្ធាប់ ពោល​គឺ​ច្បាប់​ទាំងនោះ​ត្រូវ​គោរព​តាម​លំ​អាន​នៃ​សិទ្ធិមនុស្ស និង​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​ស្មើភាព យុត្តិធម៌ និង​ការចូលរួម​របស់​សាធារណជន។ បើ​មិន​ដូច្នោះ​ទេវា​មិនមែន​ជា​នីតិរដ្ឋ​ឡើយ​តែ​ជា​ការ​គ្រប់គ្រង​ដោយ​ប្រើ​អំណាច​ទៅវិញ។ អ្នកស្រី​ថា កម្ពុជា​ក្នុង​សម័យថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធានា​ថា​ជា​រដ្ឋ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ​ធានា​គោរព និង​ការពារ​សិទ្ធិមនុស្ស។ រដ្ឋធម្មនុញ្ញ​ការពារ​មិន​អោយ​មានការ​ត្រឡប់​មក​វិញ នូវ​ការដឹកនាំ​រដ្ឋ​ដោយ​ឯក​បក្ស។

ចំណែក​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ក៏បាន​រិះគន់​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​។ អូស្ត្រាលី​លើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ​របស់​ពួកគេ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈ​ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ ២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles