គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា រហូតមកថ្ងៃទី១៥ មីនា មានអ្នកសង្កេតការណ៍ជាតិ ជាង៥០០នាក់ហើយ ដែលបានដាក់ពាក្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។
សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប បញ្ជាក់ថា ចំនួនអ្នកសង្កេតការណ៍ជាតិនេះ មានមកពីអង្គការខុមហ្វ្រែល (Comfrel) ជិត៣០០នាក់ ក្នុងនោះស្រី៩៥រូប និងមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ជាង២០០នាក់ ក្នុងនោះស្រី៦៨រូប។
ចំពោះការដាក់ពាក្យធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនេះ អង្គការសមាគមជាតិ និងអន្តរជាតិ នៅពេលជាង២ខែទៀត ដើម្បីស្នើសុំទៅ គ.ជ.ប។
ក្រៅពីដំណឹងនេះដែរ គ.ជ.បក៏នឹងជួបគណៈប្រតិភូមូលនិធិ កូហ្វី អាណាន់ (Kofi Annan) នៅរសៀលថ្ងៃទី១៧ មីនា ដែលមកទស្សនកិច្ចនៅកម្ពុជា។ កាលពីខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូនេះ ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាម្ដងរួចហើយ ដោយបានជួបតំណាងក្រសួងមហាផ្ទៃ គ.ជ.ប និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនផង៕