Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ចោទ​ប្រកាន់​អតីត​អ្នក​កាសែត​ខេមបូឌា ដេលី​ចំនួន​២រូប​ពី​បទ​ញុះញង់

$
0
0

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​រតនគិរី​ លោក ជា ពេជ្រ សម្រេច​ចោទ​ប្រកាន់ អតីត​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួន២នាក់ ពី​បទ​ញុះញង់ កាល​ពី​ចុង​ខែ​សីហា

មេធាវី​ការ​ពារ​ក្តី​ឲ្យ​អ្នក​កាសែត​ទាំង​ពីរនាក់នោះ ​​គឺលោក សេក សោភណ្ឌ ត្រូវ​បាន​វិទ្យុ​សំឡេងប្រជាធិបតេយ្យ (VOD) ដកស្រង់​សម្ដី​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា កូន​ក្តី​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​បទ​ញុះ​ញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​មាត្រា​ទី​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​សី​ហា ដោយ​មិន​បាន​ជូន​ដំណឹង​មក​កាន់​មេធាវីនោះ​ទេ។ លោក​​បន្តថា ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មូល​ដ្នាន។
កាសែត​ក្នុង​ស្រុក វីអូឌី បាន​ផ្សាយ​ថា អតីត​អ្នក​កាសែត ខេមបូឌា ដេលី ចំនួន២រូបនោះ គឺលោក ស័មប័រ ភីធ័រ (Zsombor Peter) និង​លោក អូន ភាព កាលពី​៥ខែ​មុន បាន​ចុះ​សម្ភាសន៍ពល​រដ្ឋ​ក្នុង​ឃុំប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជុំវិញ​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ លោក អូន ភាព ប្រាប់​វិទ្យុVOD ថា លោក​មិន​បាន​ដឹង​ពី​ការ​សម្រេចចោទ​ប្រកាន់របស់​តុលាការនៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​តុលាការ​សម្រេច​បែប​នេះ​មែន វា​ជារឿង​អយុត្តិ​ធម៌​សម្រាប់​រូបលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


អ្វីទៅជាព្រះអាទិទេព?


ព្រឹត្តិការណ៍រដ្ឋប្រហារ៦កក្កដា១៩៩៧ ភ្លេចហើយឬនៅ?


លិខិតលាពីតំណែង Resignation Letter


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Seang Sak: គ្រឹះប្រវត្តិសាស្ត្រប្រទេសកម្ពុជាស្របច្បាប់ជាតិនិងអន្តរជាតិ


ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


ខួប​លើក​ទី ២៦ របស់កង​វរសេនាតូចលេខ២៤៦ និង​ខួប​លើក​ទី ៨...


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


ប័ណ្ណបើកបរខ្មែរ


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...