Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ

$
0
0

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ដែល​ពុំ​ឲ្យ​មាន​ការ​រិះគន់​ទាល់​តែ​សោះ។

នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ ទី៦ ខែ​តុលា ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ មុន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោបក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែបយ៉ាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក James Gomez បន្ត​ថា សហគមន៍​អន្តរជាតិ មិន​អាច​នៅ​ស្ងៀម ដោយ​គ្រាន់​តែ​ក្រឡេក​មើល​ស្ថានការណ៍ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ ប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ ត្រូវ​ដាក់​គំនាប ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុមប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប្រវត្តិ​ របស់លោកជាម យៀប - រៀបរៀងដោយ៖ យូ សារាវុឍ្ឍ


រក​ឃើញ​ម្ចាស់​បទ «ឡាំបាដា» ស្លាប់​ឆេះ​ខ្លោច​ខ្លួន​ក្នុង​រថយន្ដ


The Kamen Riders (Showa-Era Riders)


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


ឪពុក​ម្តាយ​នៅ​ខេត្ត​សៀមរាប​បារម្ភ​​ការ​សិក្សា​របស់​កូន ខណៈ​សាលា​រៀន​បិទ​ទ្វារ


ដូចចាក់ទឹកលើក្បាលទា...(ដោយ លិន-សៅ និង យឹម-កិច្ចសែ)


សម្ដាចម៍ក្នុងជួររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទាំងអស់មាន៩... អស់២ នៅសល់៧...


ភ្នំពេញនៅឆ្នាំ១៩៨៩ ជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា​ (ការពិតកុម្មុយនិស្ដ)...


លោកអន សឺង មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​ខេត្ត​ស្វាយរៀង ​ត្រូវផ្លាស់​ប្តូរ​តំណែង


វត្ត​ពិភ័ទ្ទរង្សី (ចិនដំដែកខាង​ជើង)