Quantcast
Viewing all articles
Browse latest Browse all 11174

អង្គការ​ចៃកា​ជប៉ុន​ចុះ​ស្ដារ​លូ​នៅ​ជុំវិញ​​វត្តភ្នំ​ក្រោយ​​ភ្លៀង​ជន់​លិច​ជា​បន្ត​បន្ទាប់

Image may be NSFW.
Clik here to view.

ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ធ្វើ​អោយ​ទីក្រុង​ភ្នំពេញ បាន​ជួប​នៅ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់ បាន​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​២០០៤ តំបន់​ផ្សារ​កណ្ដាល និង​តំបន់​រមណីយដ្ឋាន​វត្តភ្នំ ត្រូវ​បាន​ជន់​លិច។

ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់​មក សាលារាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អង្គការ​ចៃកា​ជប៉ុន (JICA) ធ្វើការ​សម្អាត​លូ​ជំហាន​ដំបូង ក្នុង​ដំបន់​រមណីយដ្ឋាន​វត្តភ្នំ ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី៤ ដល់់ ទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ។

លោក ជីងណូ មីហ្គីហ្វូមី (Jinno Migifumi) នាយក​ការិយាល័យ​ទឹក​ស្អាត និង​លូ​ទឹក​ស្អុយ ផ្នែក​គម្រោង​អន្តរជាតិ ថា ការ​ធ្វើ​ការ​ស្ដារ​សម្អាត​លូ​នេះ វា​មាន​ការ​លំបាក​ខ្លះ​ក្នុង​ការ​សម្អាត ដោយសារ​លូ​មាន​ទំហំ​តូច ដី​នៅ​ពេញ​ក្នុង​លូ និង​មាន ឫស​ឈើ​ដែល​ចាក់​ចូល ធ្វើ​អោយ​ក្រុម​អ្នក​ជំនាញ​ចំណាយ​ពេល​យូរ​ក្នុង​ការ​សម្អាត។

លោក​បញ្ជាក់​ដែរ​ថា កា​សម្អាត​លូ​នេះ​ពុំបាន​ទាំងអស់​នោះ​ទេ ការ​សម្អាត​នេះ​គឺ​សម្អាត​តែ​កន្លែង​ដែល​កក់​ស្ទះ​ខ្លាំង​តែ​ប៉ុណ្ណោះ។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ចៃកា ចុះ​នៅ​ថ្ងៃ​ទី​៣ ខែ តុលា ឆ្នាំ​២០១៧ បាន​សរសេរ​ថា សព្វ​ថ្ងៃ​នេះ រាជធានី​ភ្នំពេញ​ប្រឈម និង​បញ្ហា ការ​បង្ហូរ​ទឹកភ្លៀង​ចូល​តាម​ប្រព័ន្ធ​លូ​ទៅកាន់​ទន្លេ ដោយសារ​ប្រព័ន្ធ​លូ​ទាំងនោះ​ខូច ឬ​មាន​ភក់​នៅ​ខាងក្នុង។ ក្រុម​ការ​បច្ចេកទេស បាន​យក​ម៉ាស៊ីន​ថត ដើម្បី​ថត​ផ្នែក​ខាង​ក្នុង​នៃ​បំពង់​លូ សម្រាប់​យក​មក​ធ្វើការ​វិភាគ ក្នុង​ការ​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង។ គម្រោង​​ស្ដារ និង​សម្អាត​លូ​នេះ បាន​ចូលរួម​សហការ​ជាមួយ ទីក្រុង​គីតាគ្យូស្ស៊ូ អង្គការ​ចៃកា និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សម្អាត​លូ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles