Quantcast
Viewing all articles
Browse latest Browse all 11174

ប្រតិកម្ម​របស់​គណបក្ស​នយោបាយ​ជុំវិញ​ស្ថានការណ៍​នៅ​កម្ពុជា

Image may be NSFW.
Clik here to view.

គណបក្ស​នយោបាយ​ដែល​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដូចជា​ការ​បញ្ឈប់​សកម្មភាព​អង្គការ​អន្តរជាតិ បិទ​ស្ថាប័ន​កាសែត​បរទេស ការ​ហាម​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​បរទេស ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​នានា និង​មេ​បក្ស​ប្រឆាំង​ជាដើម។

តើ​គណបក្ស​ទាំង​នោះ​យល់​ឃើញ​យ៉ាង​ណា​ដែរ?

គណបក្ស​មួយ​ចំនួន​ចាត់​ទុក​ថា បរិយាកាស​នយោបាយ​បច្ចុប្បន្ន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ជាតិ និង​ប៉ះពាល់​សេរីភាព​សារព័ត៌មាន និង​សេរី​បញ្ចេញ​មតិ​នៅ​កម្ពុជា។

នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ជុំវិញ​ការវិវត្តន៍​នៃ​ស្ថានការណ៍​ចុង​ក្រោយ​ដែល​រួម​មាន ការ​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) ការ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​ហាម​មិន​ឲ្យ​ស្ថានីយ​វិទ្យុ​នៅ​ស្រុក​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ជាដើម ព្រម​ទាំង​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ថ្មីៗ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​បណ្ឌិត សាម អ៊ីន ស្នើ​ឲ្យ​គណបក្ស​កាន់​អំណាច​ក៏​ដូចជា​រដ្ឋាភិបាល​សម្រួល​ស្ថានការណ៍​នា​ដំណាក់​កាល​ចុង​ក្រោយ​ឡើង​វិញ ជា​ពិសេស​បន្ត​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ពលរដ្ឋ។ លោក​ក៏​សំណូមពរ​ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​បន្ត​បន្ទាប់ ដើម្បី​ស្ដារ​ស្ថានការណ៍​នេះ​ឡើង​វិញ។

លោក​ថា បញ្ហា​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ចោទ​ជា​សំណួរ​ថា តើ​ដំណើរការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ​នេះ អាច​នឹង​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌​ដែរ ឬ​ទេ?៖ «អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​អត់ឱន​ចំពោះ​ខ្មែរ​គ្នា​ឯង ដោយ​ដោះលែង​មេដឹកនាំ​គណបក្ស​ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី លោក សួង សុភ័ណ្ឌ យល់​ថា ស្ថានការណ៍​បច្ចុប្បន្ន​គឺ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​នោះ​ទេ គឺ​ជា​រឿង​បុគ្គល​ដែល​យក​ច្បាប់​ជា​ឈ្នាន់​ជា​លេស​ដើម្បី​តម្រូវ​ចិត្ត​អ្នក​នយោបាយ រួម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត គឺ​ហាក់​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​បារម្ភ​ថា នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ល្គឹកណា​គ្មាន​ស្ថាប័ន​អង្គការ​ឯករាជ្យ​ចូលរួម​ឃ្លាំមើល​ដំណើរ​ការ​នេះ​ដែល​អាច​ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​បាន៖ «»។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិចប៉ិច លោក ញ៉េប ប៊ុនជិន មិន​យល់​ដូច្នេះ​ឡើយ។ លោក​ថា បញ្ហា​ទាំង​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ការ​បោះឆ្នោត​នោះ​ទេ ហើយ​បើ​ប៉ះពាល់​គឺ​វិនិយោគិន​ទៅ​វិញ។ ប៉ុន្តែ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​ជជែក​ដោះស្រាយ​គ្នា ត្បិត​អី​បញ្ហា​ខ្លះ​លោក​ចាត់​ទុក​ថា ជា​រឿង​នយោបាយ និង​បញ្ហា​ខ្លះ​ទៀត​អាច​ជា​រឿង​របស់​ស្ថាប័ន​នីមួយៗ ពាក់ព័ន្ធ​នឹង​រឿង​ច្បាប់៖ «»។

ទោះ​បី​ជា​មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​ក្ដី ស្ថាប័ន​ជាតិ​អន្តរជាតិ និង​បណ្ដុំ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​ការ​បោះឆ្នោត បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ថា​រំលោភបំពាន និង​ថា​បញ្ហា​ទាំង​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ពួកគេ​យល់​​ថា រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​គាប​សង្កត់​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ពុំ​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេស​កម្ពុជា កាន់​តែ​ដើរ​ថយ​ក្រោយ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles