Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​នឹង​បើក​កិច្ច​ប្រជុំ​ស្ដីពី​សហប្រតិបត្តិការ​លើក​ទី​៩

$
0
0

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម នឹង​បើក​កិច្ច​ប្រជុំ​ស្ដីពី​សហប្រតិបត្តិការ​លើក​ទី​៩ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​៩ នេះ ដឹកនាំ​រួម​គ្នា​ដោយ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស លោក ប្រាក់ សុខុន និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែល​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ចម្រុះ​ភាគី​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បញ្ជាក់​ថា លោក ផាម ប៊ិញ មិញ នឹង​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ហើយ​កិច្ច​ប្រជុំ​មួយ​ទៀត គឺ​ជា​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៥ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ជំនួប​នៃ​កិច្ច​ប្រជុំ​ទាំង​ពីរ គឺ​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ជំនួប​ទាំងនេះ ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​ភាគី​ទាំង​ពីរ​រំឭក​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក និង​រៀបចំ​ផែនការ​ទិសដៅ​ទៅ​អនាគត ដើម្បី​ខិតខំ​ពង្រឹង​បន្ថែម​ចំណង​មិត្តភាព​ជា​ប្រពៃណី អ្នក​ជិត​ខាង​ល្អ និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ស្រាប់។

ក្នុង​អំឡុង​ពេល​ស្នាក់នៅ​កម្ពុជា លោក ផាម ប៊ិញ មិញ ក៏​នឹង​ជួប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ មីនា បន្ទាប់​មក​លោក​នឹង​ជួប​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles