Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ជាង​៣​ពាន់​នាក់​ត្រៀម​ឃ្លាំ​មើល​ការ​ប្រឡង​បាក់ឌុប

$
0
0

ខណៈ​ការ​ប្រឡង​បាក់ឌុប នឹង​មក​ដល់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត យុវជន​ស្ម័គ្រ​ចិត្ត​សង្កេតការណ៍​ការ​ប្រឡង​ចំនួន​ជាង ៣​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៤ សីហា បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង និង​តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សុះ មុះសិន ដើម្បី​ទទួល​ការ​ណែនាំ​ពី​ការងារ​សង្កេតការណ៍​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ក្រសួង​អប់រំ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ បេក្ខជន​ប្រឡង​ចំនួន​ជាង ១០​ម៉ឺន​នាក់​ទូទាំង​ប្រទេស ត្រូវ​រំពឹង​ថា​នឹង​ចូលរួម​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ទូទៅ​កម្រិត​វិទ្យាល័យ។

លទ្ធផល​នៃ​ការ​ប្រឡង នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ដទៃ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles