Clik here to view.

នៅថ្ងៃទី២ ខែសីហា គ.ជ.ប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេលបីថ្ងៃ ដល់មន្ត្រីរបស់ខ្លួន តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧។
បើគ្មានអ្វីផ្លាស់ប្ដូរនៅថ្ងៃទី១ ខែកញ្ញា គ.ជ.ប នឹងចាប់ផ្ដើមដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦។ ការបោះឆ្នោតដែលស្ទើរគ្រប់គ្នាតាមដាន។
បើតាមអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មន្ត្រីចំនួន ៣.៤៩២នាក់ នឹងសម្របសម្រួលកិច្ចការការងារនេះ។ ក៏ប៉ុន្តែ ចំនួនទឹកប្រាក់សរុបដែលគ្រោងចំណាយសម្រាប់រៀបចំដំណើរការនេះ លោកមិនទាន់បញ្ជាក់បានទេ ដោយសារមិនទាន់ទទួលបានតួលេខពីមន្ត្រីគ្រប់គ្រងផ្នែកថវិកា។
លោក ហង្ស ពុទ្ធា ថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាលប៉ុន្មានថ្ងៃនេះ នឹងបង្កើនប្រសិទ្ធភាពការងារ ពិសេសការសម្រួលបច្ចេកទេស ដូចជាស្នាមក្រយៅដៃ៖ «»។
អតីតមន្ត្រីចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងជាបេក្ខជនដាក់ពាក្យបម្រើការនៅលើកនេះទៀត ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ការបណ្ដុះបណ្ដាល និងណែនាំផ្នែកបច្ចេកទេសដល់មន្ត្រីមូលដ្ឋានរបស់ គ.ជ.ប ពេលកន្លងមក មានភាពច្បាស់លាស់ និងងាយស្រួលយល់។
ក៏ប៉ុន្តែអតីតមន្ត្រីរូបនេះ សង្កេតឃើញថា មានមន្ត្រីមួយចំនួនតូចដែលអះអាងថា មានបទពិសោធន៍មិនបានយកចិត្តទុកដាក់ក្នុងពេលបណ្ដុះបណ្ដាល បានធ្វើការខ្វះចន្លោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស រំឭកថា កាលពីការចុះឈ្មោះឆ្នោតឆ្នាំ២០១៦ មន្ត្រីរបស់ គ.ជ.ប មួយចំនួន ខ្វះសមត្ថភាព មិនទាន់អាចបំពេញកិច្ចការបានត្រឹមត្រូវ ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប៖ «»។
ពលរដ្ឋកម្ពុជា ប្រមាណ ២លាននាក់ ត្រូវបាន គ.ជ.ប រំពឹងថា នឹងទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ ក្នុងចំនួននេះ មាន ១,២លាននាក់ ជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស ហើយសល់ពីនេះ គឺជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
តាមច្បាប់ស្ដីពីការបោះឆ្នោត ប្រជាពលរដ្ឋដែលនៅក្រៅប្រទេស ត្រូវធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ប្រសិនបើពួកគេចង់ចុះឈ្មោះបោះឆ្នោតដើម្បីអាចបោះឆ្នោតបាន។
បើទោះជាមួយរយៈពេលចុងក្រោយនេះ មានការជជែកគ្នារវាងសង្គមស៊ីវិល គ.ជ.ប និងគណបក្សនយោបាយ ស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅបរទេស នៅថ្ងៃទី២ ខែសីហា នេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា អ្វីៗនៅធ្វើទៅតាមច្បាប់ដែលបានចែង៖ «»។
លោកបន្ថែមថា គ.ជ.ប គ្រោងបញ្ជូនរបាយការណ៍ការងារទៅសភា ក៏ប៉ុន្តែលោកមិនច្បាស់ថា នឹងមានដាក់ចំណុចឲ្យមានការកែប្រែច្បាប់ ដើម្បីបើកផ្លូវឲ្យបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសនោះទេ៖ «»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ជំរុញ គ.ជ.ប ផ្ញើរបាយការណ៍នេះឲ្យបានឆាប់៖ «»។
ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ឃើញថា វាដូចជាមិនចាំបាច់ត្រូវកែប្រែច្បាប់បោះឆ្នោតនោះទេ។ លោកថា ការអនុវត្តច្បាប់បោះឆ្នោតដែលកើតចេញពីការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា បានហុចផលល្អ ដូចជាការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ នៅពេលថ្មីៗនេះ មានចំនួនអ្នកចេញទៅបោះឆ្នោតមានជាង ៩០ភាគរយជាដើម៖ «»។
កាលពីឆ្នាំ២០១៦ គ.ជ.ប បានសម្រួលដល់ពលករចំណាកស្រុកទៅប្រទេសថៃ ឲ្យចុះឈ្មោះបោះឆ្នោតបាន ដោយការបើកការិយាល័យនៅតាមព្រំដែន។
ទោះជាយ៉ាងណា លោក កន សាវាង្ស នៃអង្គការខុមហ្វ្រែល សង្កេតឃើញថា ពលករបានប្រឈមនឹងបញ្ហាថវិកា និងឯកសារ។
ការចុះឈ្មោះបោះឆ្នោត នឹងត្រូវដំណើរការរយៈពេល ៧០ថ្ងៃ ពីថ្ងៃទី១ ខែកញ្ញា ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពលរដ្ឋប្រមាណ ៧,៨លាននាក់ ក្នុងចំណោម ៩,៦លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ៩០ថ្ងៃ កាលពីឆ្នាំ២០១៦៕