Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ឡពាង​ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា

$
0
0

មនុស្ស​ប្រមាណ ៣០០​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ខួប​លើក​ទី​១០៦ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ ឋិត​នៅ​ក្បែរ​ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)

ក្រុម​សហគមន៍​បាន​លើក​យក​ប្រធាន​បទ "ម្ដាយ​ខ្ញុំ​ជា​អ្នក​ទោស​ដីធ្លី និង​ស្ត្រី​រងគ្រោះ​នៅ​ភូមិ​ឡពាង" ដោយ​ពួក​គេ​យល់​ថា ស្ត្រី​ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​តែងតែ​រងគ្រោះ និង​រ៉ាប់រង​គ្រួសារ។

អ្នក​ចូលរួម​ម្នាក់​រស់នៅ​ភូមិ​ឡពាង លោកស្រី ប៊ុត ទូច មាន​ប្រសាសន៍​ថា ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​នេះ គឺ​ជា​ឱកាស​ល្អ​សម្រាប់​រូប​លោកស្រី និង​សហគមន៍​ទាំងមូល អាច​សម្ដែង​នូវ​ទុក្ខ​កង្វល់ និង​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​អ្នក​មាន​លុយ និង​មាន​អំណាច។ លោកស្រី​សង្ឃឹម​ថា សារ​នៅ​ពេល​នេះ​អាច​ពញ្ញាក់​ស្មារតី​របស់​មន្ត្រី​រដ្ឋាភិបាល ឲ្យ​គិតគូរ​ពី​សិទ្ធិ និង​ជីវភាព​របស់​ពលរដ្ឋ៖ «គោល​បំណង​របស់​ខ្ញុំ​ពិត​ប្រាកដ គឺ​ខ្ញុំ​ចង់​សម្ដែង​មតិ​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ផ្ទាល់ ដូចជា​រឿង​ខ្ញុំ​បាត់បង់​ដីធ្លី ហើយ​ពី​សិទ្ធិ​ស្ត្រី​ដែល​មិន​ទទួល​បាន​ពេញលេញ ទុក្ខ​លំបាក​របស់​ស្ត្រី​ខាង​រោងចក្រ។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ក្រឡេក​មើល​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ ដែល​បាន​បាត់បង់​ដីធ្លី​ជាង ១០​ឆ្នាំ​មក​ហើយ​ហ្នឹង សុំ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​ពួក​ខ្ញុំ​ជួប​ផល​ពិបាក​ច្រើន​ណាស់»

ក្រុម​ពលរដ្ឋ​បាន​រំសាយ​គ្នា​នៅ​ម៉ោង​ប្រមាណ ១១ ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា បន្ទាប់​ពី​ជួប​ជុំ​សម្ដែង​មតិ​នៅ​នឹង​កន្លែង និង​ពិសា​នំ​បញ្ចុក​សាមគ្គី​នៅ​ផ្ទះ​តំណាង​សហគមន៍​ឡពាង គឺ​លោកស្រី អ៊ុំ សុភី រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles