Quantcast
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​បដិសេធ​ព័ត៌មាន​ដែល​ថា​លោក ស ខេង ជួប​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស

Image may be NSFW.
Clik here to view.

ក្រសួង​មហាផ្ទៃ បដិសេធ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​មិន​ជួប​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ នេះ ក្រោយ​ពី​ក្រសួង​ឃើញ​មាន​ព័ត៌មាន​ខ្លះ​ផ្សព្វផ្សាយ​ថា លោក ស ខេង អាច​ជួប​លោក សម រង្ស៊ី ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ (Spain) តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៦ កក្កដា បដិសេធ​ចំពោះ​ព័ត៌មាន​នេះ ព្រម​ទាំង​ចាត់​ទុក​ថា នេះ​ជា​ការ​មួលបង្កាច់​ការពិត​ក្នុង​ន័យ​បំភ័ន្ត​សាធារណមតិ ញុះញង់​បំបែក​បំបាក់​សាមគ្គី​ជាតិ មាន​ចេតនា​ទុច្ចរិត​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ក្រុម និង​បក្សពួក។

លោក ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​អេស្ប៉ាញ កាល​ពី​យប់​ថ្ងៃ​ទី​៥ កក្កដា។ ខុទ្ទកាល័យ​លោក ស ខេង បញ្ជាក់​ថា លោក ស ខេង នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៨ របស់​វេទិកា ក្រេន ម៉ុងតាណា (CRANS MONTANA) នៅ​ទីក្រុង​បាសេឡូណា (Barcelona) ប្រទេស​អេស្ប៉ាញ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles