
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅរសៀលថ្ងៃទី៣០ មិថុនា ធ្វើពិធីសូត្រមន្តលើករាសីមន្ត្រីរបស់ខ្លួន៤រូប ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ក្រោយពួកគេជាប់ឃុំជាង៤០០ថ្ងៃក្នុងពន្ធនាគារ។
ពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនានេះ ធ្វើឡើងនៅការិយាល័យរបស់សមាគមអាដហុក និងមានការចូលរួមមន្ត្រីអង្គការជាតិ អន្តរជាតិ និងពលរដ្ឋមានបញ្ហាដីធ្លីប្រមាណ១០០នាក់ ដើម្បីអបអរសាទរចំពោះមន្ត្រីសិទ្ធិមនុស្សទាំង៤ ដែលទើបត្រូវបានដោះលែង។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ម្នាក់ទៀត គឺលោក នី ចរិយាត្រូវបានតុលាការឃុំខ្លួន ក្រោមបទចោទប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ប្រាជ្ញ ចេវ អំពីរឿងនេះ