Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សេចក្ដី​ប្រកាស​រួម​ស្ដីពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​អនុម័ត

$
0
0

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សេរីភាព​បញ្ចេញ​មតិ និង​អង្គការ​អន្តរជាតិ ចំនួន​បី​ទៀត ធ្វើ​ការងារ​លើក​ស្ទួយ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បញ្ចេញ​មតិ អនុម័ត​សេចក្ដី​ប្រកាស​រួម​មួយ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ស្ដីពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព័ត៌មាន​មិន​ពិត និង​ការ​ឃោសនា។

សេចក្ដី​ប្រកាស​រួម​ធ្វើ​នៅ​ទីក្រុង​វ្យែន (Vienne) នេះ បាន​គូស​បញ្ជាក់​ពី​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ឃោសនា​នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​របស់​សាធារណជន។

អង្គការ​ទាំងនេះ ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​ត្រិះរិះ​ពិចារណា​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត និង​ការ​ឃោសនា ឲ្យ​ស្រប​តាម​តួនាទី​ឃ្លាំ​មើល​សង្គម​របស់​ខ្លួន ជាពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត និង​ការ​ពិភាក្សា​ដេញដោល​ពី​អ្វី​ដែល​ពាក់ព័ន្ធ​ប្រយោជន៍​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles