
គម្រោងសិល្បៈ ឈ្មោះ ស-ស នៅ ថ្ងៃយប់ថ្ងៃទី២៣ មិថុនា នេះ បានបង្ហាញជូននូវពិព័រណ៍កម្រងរូបថត និងវីដេអូ ដែលមានឈ្មោះថា «ឯណាទៅដីខ្ញុំ?»។
គម្រោងនេះកើតចេញដោយសារ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ មានផ្ទះរាប់រយខ្នងនៅតាមច្រាំងទន្លេ បានបាក់ធ្លាក់ចូលក្នុងទឹក និងមានមនុស្សជាច្រើននាក់បានស្លាប់។ អ្នកភូមិបានបន្ទោសថា បញ្ហាបាក់ច្រាំងនេះ បណ្ដាលពីការបូមខ្សាច់ពីបាតទន្លេ ហើយសំឡេងពីកប៉ាល់បូមនិងដឹកខ្សាច់ទាំងនេះ ចេះតែរំខានពួកគាត់ទាំងយប់ទាំងថ្ងៃ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ខែ សុណង តាមការសាកសួររបស់លោក វ៉ាន វណ្ណដេត៖