Clik here to view.

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិម្នាក់បារម្ភពីសុវត្ថិភាព ក្រោយពីចូលរួមជាមួយពលរដ្ឋស្រុកស្អាង ខេត្តកណ្ដាល ដែលតវ៉ាប្រឆាំងនឹងការបូមខ្សាច់ពីបាតទន្លេកាលពីថ្ងៃទី១១ ខែមិថុនា។
យុវជនមាតាធម្មជាតិលោក ថុន រដ្ឋា យល់ថា ការដែលមន្ត្រីប៉ូលិសមូលដ្ឋានមកសាកសួរអត្តសញ្ញាណរបស់លោក កាលពីយប់ថ្ងៃទី១១ មិថុនា និងបន្តរហូតដល់ព្រឹកថ្ងៃទី១២ មិថុនា នេះ ជាការគំរាមកំហែងរូបលោក និងពលរដ្ឋដែលគ្រាន់តែលើកឡើងនូវការបារម្ភពីការបាក់ច្រាំងទន្លេក្នុងមូលដ្ឋានរបស់ពលរដ្ឋ។
កាលពីព្រឹកថ្ងៃទី១១ មិថុនា អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលរស់នៅជាប់មាត់ទន្លេបាសាក់ត្រើយខាងលិច តាមបណ្ដោយផ្លូវលេខ២១ (A)ជាង ១០០នាក់ បាននាំគ្នាលើកបដាតវ៉ាដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឲ្យបញ្ឈប់ការបូមខ្សាច់ ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ ដោយសារតែពួកគាត់ព្រួយបារម្ភអំពីការបាក់ច្រាំងទន្លេ។
លុះយប់ថ្ងៃដដែល នៅម៉ោងប្រមាណ១០ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅផ្ទះពលរដ្ឋដែលយុវជនចលនាមាតាធម្មជាតិស្នាក់នៅ ដើម្បីសួររកអត្តសញ្ញាណរបស់យុវជននោះ ប៉ុន្តែអ្នកភូមិ និងយុវជនរូបនោះបដិសេធផ្ដល់ព័ត៌មាន។ រហូតមកដល់ព្រឹកនេះ សមត្ថកិច្ចទាំងនោះបន្តទៅផ្ទះពលរដ្ឋដដែល ដើម្បីសាកសួរ។
យ៉ាងណាក៏ដោយ ពលរដ្ឋបានផ្អាកការតវ៉ារបស់ខ្លួននៅព្រឹកថ្ងៃទី១២ មិថុនា នេះ មកជួបជុំផ្ទះពលរដ្ឋដែលយុវជន ថុន រដ្ឋា ស្នាក់នៅ ដោយបារម្ភពីសុវត្ថិភាពរបស់យុវជនរូបនោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...