Image may be NSFW.
Clik here to view.
Clik here to view.

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំដូង ខេត្តស្វាយរៀង។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី១០ ខែមិថុនា អោយដឹងថា គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការិយាល័យចំនួន២៣ នៅក្នុងឃុំដូង។
ការរាប់សន្លឹកឆ្នោតឡើងវិញនេះ នឹងធ្វើនៅម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែមិថុនា នៅទីស្ដីការ គ.ជ.ប។
លទ្ធផលបោះឆ្នោតបឋមនៅក្នុងឃុំដូង ដែលផ្សព្វផ្សាយដោយ គ.ជ.ប អោយដឹងថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ២.៥៩៩សំឡេង គឺនាំមុខគណបក្សប្រជាជនកម្ពុជា ចំនួន ៣សំឡេង ពោលគឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២.៥៩៦សំឡេង៕