Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប បញ្ចប់​ការ​បិទ​ផ្សាយ​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​ទូទាំង​ប្រទេស

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ថ្ងៃ​ទី​៨ មិថុនា បាន​បញ្ចប់​ការ​បិទ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ គ..ប បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​បណ្ដឹង​ចំនួន ៧៨​បណ្ដឹង។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ..ប ឲ្យ​ដឹង​ថា លទ្ធផល​បណ្ដោះអាសន្ន​ត្រូវ​បាន​បិទ​នៅ​តាម​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គធ.ខប) នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន ២​ពាន់​ការិយាល័យ (២២.១៤៨​ការិយាល័យ) ទូទាំង​ប្រទេស​កម្ពុជា។ គ..ប បញ្ចប់​ការងារ​នេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ៖ «តាម​ពិត​ឃុំ-សង្កាត់​មាន​លទ្ធផល​នេះ ហើយ​គាត់​ជា​អ្នក​បូក​លទ្ធផល​នេះ​ឯង។ ចឹង គ..ប ទទួល​បាន (លទ្ធផល) ជា​បឋម គឺ​រូបថត (ទម្រង់​១១០២)។ គាត់​មាន​លទ្ធផល​រួច​ស្រេច​នៅ​ក្នុង​ដៃ តែ​គាត់​ត្រូវ​ទៅ​ឲ្យ​គណៈកម្មការ​ខេត្ត (រៀបចំ​ការ​បោះឆ្នោត) និង​គណៈកម្មាធិការ​ជាតិ ដើម្បី​ផ្ទៀងផ្ទាត់។ ពួក​គាត់​មាន​លទ្ធផល​មាន​ក្នុង​ដៃ​រួច​អស់​ហើយ»

បើ​តាម​ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ..ប ត្រូវ​ប្រកាស​លទ្ធផល​បឋម​ដែល​ការ​ប្រកាស​លទ្ធផល​មួយ​ឃុំ-សង្កាត់​ម្តងៗ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ មិថុនា ហើយ​ត្រូវ​ពិនិត្យ បូក​សរុប និង​បិទ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ មិថុនា។

..ប បាន​បញ្ចប់​ការ​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​ទី​៧ គឺ​ចំនួន ២​ថ្ងៃ​ក្រោយ​ការ​គ្រោង​ទុក។ លោក ហង្ស ពុទ្ធា ពន្យល់​ថា ការ​ពន្យារ​ពេល​នេះ ដោយសារ​ការ​បញ្ជូន​លទ្ធផល​ពី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ ដោយសារ​អាកាសធាតុ​មិន​ល្អ និង​ដោយសារ​អ៊ីនធឺណិត​ដើរ​យឺត៖ «ទោះ​បី​ជា​មាន​ភាព​យឺតយ៉ាវ គ..ប បាន​ធ្វើ​ការ​ម៉ត់ចត់​លើ​រឿង​នេះ»

មក​ដល់​ថ្ងៃ​ទី​៨ មិថុនា គ..ប បាន​ទទួល​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ចំនួន ៧៩​បណ្ដឹង គឺ​កើន​ឡើង​ចំនួន ៨​បណ្ដឹង បើ​ធៀប​នឹង​តួលេខ​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ពាក្យ​បណ្ដឹង​ថ្មី​ទាំងនេះ គឺ​ប្ដឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​មួយ​ចំនួន និង​ប្ដឹង​ឲ្យ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​បោះឆ្នោត​ដែល​បំពាន​ច្បាប់៖ «ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង (..) ត្រូវ​តែ​ធ្វើ​លើ​កិច្ចការ​ទាំង​ហ្នឹង»

..ប ផ្តល់​សិទ្ធិ​ដល់​អ្នក​ពាក់ព័ន្ធ​ឲ្យ​ប្ដឹង​ជំទាស់​នឹង​លទ្ធផល​បណ្ដោះអាសន្ន​ទៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គធ.ខប) ចំនួន ៣​ថ្ងៃ ហើយ​ថ្ងៃ​ទី​១០ មិថុនា ជា​កាលកំណត់​ចុង​ក្រោយ ហើយ គ..ប មាន​រយៈពេល ៥​ថ្ងៃ ត្រឹម​ថ្ងៃ​ទី​១៥ មិថុនា ដើម្បី​សម្រេច​លើ​ការ​ប្ដឹង​ជំទាស់​ដោយ គធ.ខប។

លទ្ធផល​បោះឆ្នោត​ផ្លូវការ នឹង​ត្រូវ គ..ប ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មិថុនា បន្ទាប់​ពី​ដោះស្រាយ​ពាក្យ​បណ្ដឹង​ចប់​សព្វគ្រប់។

សន្លឹកឆ្នោត​មាន​ចំនួន​ប្រមាណ ១​លាន​សន្លឹក នៅ​សល់​មិន​ទាន់​បាន​បោះ បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា។

លោក ហង្ស ពុទ្ធា ថ្លែង​ថា សន្លឹកឆ្នោត​នៅ​សល់​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កាត់​ចោល​មុន​ពេល​ចាប់​ផ្ដើម​រាប់​សន្លឹកឆ្នោត ដើម្បី​ធានា​ថា គេ​មិន​អាច​យក​ពួក​វា​ទៅ​បោះឆ្នោត​ឡើង​វិញ​បាន៖ «កិច្ច​ការងារ​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សង្កេតការណ៍ និង​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​តែ​ម្តង មិន​មែន​ជា​រឿង​អាថ៌កំបាំង​ទេ»

លោក​បន្ថែម​ថា គ..ប នឹង​រក្សា​សន្លឹកឆ្នោត​ដែល​ខូច​ទាំងនោះ​រយៈពេល ១០​ឆ្នាំ នៅ​ការិយាល័យ គ..ប ដើម្បី​រក្សា​ទុក​ជា​ភស្តុតាង​ផ្ទៀងផ្ទាត់​ករណី​មាន​បណ្ដឹង​ពី​រឿង​សន្លឹកឆ្នោត​នេះ​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles