Quantcast
Viewing all articles
Browse latest Browse all 11174

CCHR រក​ឃើញ​ថា​តុលាការ​ឲ្យ​ជន​ជាប់​ចោទ​ស្លៀកពាក់​ខោ​អាវ​ទណ្ឌិត​ជា​រឿង​ខុស​ច្បាប់

Image may be NSFW.
Clik here to view.

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ព្រឹត្តិបត្រ​សង្កេតការណ៍​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧ បាន​សង្កេត​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​បាន​ចំនួន ២៤៨​ករណី។ ករណី​ទាំងនេះ ទាក់ទង​នឹង​ជន​ជាប់​ចោទ​ដែល​សាលា​ដំបូង​កាត់​ទោស​រួច ប៉ុន្តែ​សេចក្ដី​សម្រេច​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​បណ្ដឹង​ឧទ្ធរណ៍ និង​មិន​ទាន់​ចូល​ជា​ស្ថាពរ។

របាយការណ៍​សង្កេតការណ៍​ដដែល​នេះ​បញ្ជាក់​ថា សវនាការ​ចំនួន ២៤​ករណី គឺ​មាន​ជន​ជាប់​ចោទ​ចំនួន ៣០​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​ឯកសណ្ឋាន​ទណ្ឌិត​ពណ៌​ខៀវ។ ការ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​ឯកសណ្ឋាន​ជា​ទណ្ឌិត​នេះ គឺ​ជា​ការ​អនុវត្ត​ខុស​ពី​រដ្ឋធម្មនុញ្ញ ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០១៣ និង​នីតិវិធី​លេខ​៥ នៃ​នីតិវិធី​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ។ ករណី​បែប​នេះ ក៏​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ការ​សន្មត​ជា​មុន​ថា​គ្មាន​ទោស និង​បទដ្ឋាន​អន្តរជាតិ​នានា ដូចជា​វិធានការ​អង្គការ​សហប្រជាជាតិ ស្ដីពី​បទដ្ឋាន​អប្បបរមា​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាប់​ឃុំ ជាដើម។

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ជន​ជាប់​ចោទ​ណា​ក៏ដោយ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles