រដ្ឋាភិបាលចេញសេចក្ដីណែនាំមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេលពីរថ្ងៃ គឺមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ទី៤ ខែមិថុនា ដើម្បីឲ្យបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចុះថ្ងៃទី២៦ ខែមិថុនា សង្កេតឃើញថា ការពិសាគ្រឿងស្រវឹង ភាគច្រើនបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។
សេចក្ដីណែនាំរដ្ឋាភិបាលដដែលបញ្ជាឲ្យក្រសួងស្ថាប័ន កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជីវករ និងពលរដ្ឋ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង២ថ្ងៃ គឺមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត (ទី៣ និងទី៤ មិថុនា)៕