គិតត្រឹមឆ្នាំ២០១៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានវ័យប្រហែល ២ឆ្នាំប៉ុណ្ណោះ។ គណបក្សនេះប្រសូតចេញពីបណ្ដាញ «ខ្មែរដើម្បីខ្មែរ» ដែលជាបណ្ដុំនៃបញ្ញវន្តមួយចំនួន ដូចជាលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក (CEDAC) បច្ចុប្បន្នជាប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន និងលោក យ៉េង វីរៈ អតីតនាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ បច្ចុប្បន្ន លោក យ៉េង វីរៈ ជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះ។
សូមស្ដាប់អ្នកយកព័ត៌មានអាស៊ីសេរី គឺកញ្ញា ចេង ម៉េងជូ ពិភាក្សាជាមួយប្រធានគណបក្សនេះផ្ទាល់ស្ដីពីកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ប្រកួតយកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដូចតទៅ៖