Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ចំនួន​៥​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) សហការ​ជាមួយ​អង្គការ​ជា​ដៃគូ នឹង​រៀបចំ​កិច្ច​ពិភាក្សា​ចំនួន​៥ សម្រាប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។

សេចក្ដី​ណែនាំ​ព័ត៌មាន​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា កិច្ច​ពិភាក្សា​ចំនួន​៣ គឺ​ជា​កិច្ច​ពិភាក្សា​បេក្ខជន​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​បាត់ដំបង ក្រចេះ និង​ខេត្ត​តាកែវ ហើយ​កិច្ច​ពិភាក្សា​ចំនួន​ពីរ​ទៀត គឺ​ជា​កិច្ច​ពិភាក្សា​តុ​មូល​ថ្នាក់​ជាតិ​ដែល​ធ្វើ​ជាមួយ​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី និង​ថ្នាក់​ដឹកនាំ​គណបក្ស ដែល​ត្រូវ​ថត​នៅ​ស្ទូឌីយោ (Studio) មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។

កិច្ច​ពិភាក្សា​នៅ​ថ្នាក់​មូលដ្ឋាន អ្នក​ចូលរួម​អាច​មាន​ឱកាស​សួរ​ផ្ទាល់​អំពី​គោល​ជំហរ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ទៅ​កាន់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បញ្ជាក់​ថា កិច្ច​ពិភាក្សា​ទាំងនេះ នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​វិទ្យុ​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​២៤ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles