Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ស្ថាប័ន​ជំនាញ​ រកឃើញ​ថា វិបត្តិកូវីដ-១៩ កំពុង​រុញច្រាន​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់អាស៊ី ឲ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​អំពើ​ទាសភាព​សម័យ​ទំនើប

$
0
0

វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ កំពុង​រុញច្រាន​ពលរដ្ឋ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​ទាសភាព​សម័យទំនើប​​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំងអស់។ នេះ​បើតាម​ការរកឃើញ​ និង​ការវាយតម្លៃ​របស់​ស្ថាប័ន​ជំនាញ​អន្តរជាតិ​មួយ នៅ​ក្នុង​សន្ទស្សន៍​សាកល​អំពី​ទាសភាព​សម័យ​ទំនើប​ឆ្នាំ២០២០ ទើប​នឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី៣ កញ្ញា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​កុំឲ្យ​ពលរដ្ឋ​កម្ពុជា​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ទាសករ​សម័យ​ទំនើប​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ខណៈ​កំពុង​ជួប​វិបត្តិ​កូវីដ-១៩។

ការរកឃើញ​នេះ​ចេញផ្សាយ​នៅ​ក្នុង​សន្ទស្សន៍​អំពី​ទាសភាព​សម័យទំនើប ឆ្នាំ២០២០ របស់​ក្រុមហ៊ុន​វិភាគ​ហានិភ័យ និង​ព្យាករណ៍​យុទ្ធសាស្ត្រ​អន្តរជាតិ​មួយ ឈ្មោះ វើរីសគ៍ ម៉ាផលក្រូហ្វ (Verisk Maplecroft) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។ ក្នុង​សន្ទស្សន៍​ប្រចាំ​ឆ្នាំ២០២០ អំពី​ទាសភាព​សម័យ​ទំនើប ស្ថាប័ន​មួយ​នេះ វាយតម្លៃ​ថា កម្ពុជា រួម​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី រួមមាន​ដូចជា បង់ក្លាដេស (Bangladesh) ចិន (China) មីយ៉ាន់ម៉ា (Myanmar) ឬភូមា ឥណ្ឌា (India) និង​ វៀតណាម (Vietnam) ជា​ប្រទេស​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​ពលរដ្ឋ​ងាយ​ធ្លាក់ខ្លួន​ចូល​ក្នុង​អំពើ​ទាសភាព​សម័យ​ទំនើប ក្នុង​ពេល​មាន​វិបត្តិ​ជំងឺកូវីដ-១៩នេះ។ ក្នុង​ចំណោម ១៩៨ប្រទេស​នៅ​ទូទាំង​ពិភពលោក កម្ពុជា​ជាប់​លេខរៀង​ទី៣២ ជា​ប្រទេស​ងាយរងគ្រោះ​ខ្លាំង​ខាង​អំពើ​ទាសភាព​សម័យ​ទំនើប គឺ​អាក្រក់​ជាង​ប្រទេសវៀតណាម និង​ប្រទេស​ឥណ្ឌូនេស៊ី​ (Indonesia) ទៅទៀត ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រង​ស្ថានភាព​អាក្រក់ខ្លាំង​ មាន​ដូចជា​ប្រទេសបង់ក្លាដេស ជាប់លេខទី១៨ បន្តដោយ​ប្រទេសចិន និងភូមា ជាដើម។ បើតាម​ក្រុមហ៊ុន​ជំនាញ​វិភាគ​ហានិភ័យ​នេះ សន្ទស្សន៍​នេះ​វាស់វែង​អំពី​ហានិភ័យ​ដល់​អាជីវកម្ម​ដោយសារ​តែ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើទាសភាព ការជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ ប្រតិបត្តិការ ឬ​ការផ្តល់​សេវាកម្ម​របស់​ខ្លួន។

ស្ថាប័ន​នេះ រកឃើញថា មូលដ្ឋាន​​ឧស្សាហកម្ម​ផលិត​នៅ​តំបន់​អាស៊ី ជាពិសេស​វិស័យ​រោងចក្រ​កាត់ដេរ កំពុង​ជួប​ប្រទះ​នូវ​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​អំពើ​ទាសភាព​សម័យ​ទំនើប ក្នុង​រយៈពេល ៤ឆ្នាំ ចុងក្រោយ​នេះ ហើយ​ដែល​ហានិភ័យ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ស្របពេល​ដែល​ប្រទេសនានា​កំពុង​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​វិបត្តិកូវីដ-១៩។ ស្ថាប័ន​វាយតម្លៃ​នេះ ថា កម្មករ​និយោជិត​រាប់លាន​នាក់​ក្នុង​តំបន់​អាស៊ី បាន​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​តែ​មាន​ការបិទ ឬ​ការបង្ខំចិត្ត​កាត់បន្ថយ​ការងារ​របស់​កម្មករ​នៅ​តាម​រោងចក្រនានា។ ស្ថាប័ន​ដដែល​នេះ ផ្តល់​អំណះអំណាង​ថា ហេតុការណ៍នេះ បាន​រុញច្រាន​ឲ្យ​កម្មករ​និយោជិត​ជាច្រើន​ធ្លាក់ខ្លួន​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តាម​ប្រទេស​ដែល​មាន​កង្វះខាត​ប្រព័ន្ធ​គាំពារ​ផ្នែក​ការងារ​ស្រាប់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​អំពើ​ទាសភាព​សម័យទំនើប ឬ​ប្រឈម​នឹង​ទម្រង់​ផ្សេងៗ​នៃ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី០៤ កញ្ញា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត យល់ស្រប​ទៅ​នឹង​ការរកឃើញ​នេះ ដែល​ថា​វិបត្តិកូវីដ-១៩ កំពុង​រុញច្រាន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី ជាពិសេស កម្ពុជា ធ្លាក់​ចូល​ក្នុង​អំពើទាសភាព​សម័យទំនើប ដោយសារ​តែ​ពួកគេ​បាត់បង់​ការងារ​ធ្វើ ហើយ​វិធានការ​របស់​រដ្ឋ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​មាន​កម្រិត​នៅឡើយ៖ «យើង​គិតថា គេ​អាច​នឹង​មើលឃើញ​ ទស្សន៍ទាយ​ឃើញ​អ៊ីចឹង​ដែរ ពីព្រោះ​បញ្ហា​កូវីដ-១៩ នេះ វា​ជាបញ្ហា​សាកល បញ្ហា​ពិភពលោក។ អ៊ីចឹង​ហើយ វិបត្តិ​អត់​ការងារធ្វើ​ក៏ច្រើន ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី ប្រទេស​ដែល​ក្រីក្រ​ហ្នុង​អាច​ប្រឈម​នឹង​ទាសភាព​សម័យ​ទំនើប​លឿន​ដោយសារ​តែ​មាន​ការចំណាក​ស្រុក​ច្រើន»

លោក អំ សំអាត ស្នើ​ជា​ដំណោះស្រាយ​ថា រដ្ឋាភិបាល​គួរ​បន្ត​បញ្ចេញ​បន្ថែម​ថវិកា​ឲ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​នេះ ដើម្បី​ជួយ​ដោះស្រាយ និង​សម្រួល​បន្ទុក​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយរងគ្រោះ​ពី​វិបត្តិ​ជំងឺកូវីដ-១៩ ដែល​អាច​អូស​បន្លាយ​យូរ៖ «ប្រទេសកម្ពុជា យើង​ឃើញ​រដ្ឋាភិបាល​​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ដែរ ក៏​ប៉ុន្តែ គ្រាន់តែ​ថា វា​អាច​នឹង​អូស​បន្លាយ​រយៈពេល​យូរ។ អ៊ីចឹង ត្រូវ​តែ​មាន​ការគាំទ្រ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ហ្នុង ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ជីវភាព​ក្នុងការ​រស់នៅ​បាន។ អ៊ីចឹង​ហើយ​បាន​ជា​គេ​មើល​ឃើញ​ថា ប្រទេស​ក្រីក្រ​គឺ​ងាយ​ប្រឈម​ជាង​គេ​នៅក្នុង​តំបន់អាស៊ី​យើងនេះ»

កាលពីខែ​ឧសភា ស្របពេល​ដែល​ការរាតត្បាត​ជំងឺ​កូវីដ-១៩ កំពុង​កើតមានឡើង​យ៉ាងពេញ​បន្ទុក ធនាគារ​ពិភពលោក​ បាន​ព្យាករណ៍​ថា ពលរដ្ឋខ្មែរ​ជិត ២លាន​នាក់​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​តែ​បាត់​បង់​ការងារធ្វើ​បណ្តាល​មក​ពី​វិបត្តិ​ជំងឺកូវីដ-១៩ បន្ថែម​លើ​ចំនួន​អត្រា​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ស្រាប់​ប្រមាណ ១៣,៥%។ កន្លងទៅ នៅ​មុន​ពេល​មាន​វិបត្តិ​នេះ ធនាគារ​ដដែល​នេះ ធ្លាប់​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤,៥​លាន​នាក់ នៅតែ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ដដែល នៅ​ពេល​ដែល​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់ ឬរង​​ហានិភ័យ​ពី​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បទសម្ភាសន៍​ជាមួយ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ ​ជុំវិញ​ការ​ស្លាប់​របស់​ ឌុ​ច​ ​និង​កេរ​ដំ​ណែ​ល​សាលាក្ដី​ខ្មែរ​ក្រហម

$
0
0

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ​ចាត់ទុកអតីតមេគុកទួលស្លែងលោក​ ​កាំ​ ហ្កេអ៊ា​ ​ហៅ​ ឌុ​ ​ថាជាកម្មាភិបាលខ្មែរក្រហមលើកដំបូង​ ​ដែលហ៊ានសារភាពប្រាប់អំពីតួនាទីរបស់ខ្លួន​ ​ប៉ុន្តែ​ ​ន្រ្តីរូបនេះ​ ​នៅតែចាត់ទុកថា​ ​សាលាក្តីខ្មែរក្រហមមិនអាច​​​រកយុត្តិធម៌​ ​ជូនអ្នករងគ្រោះនៃរបបខ្មែរក្រហមបានទេ​ ​ដោយសារតែរដ្ឋាភិបាលកម្ពុជា​ ​ដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម

សូម​លោកអ្នក​នាង​ ​ស្តាប់​បទសម្ភាសន៍​របស់​ខ្ញុំបាទ​ ​ជាមួយ​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ (Br​a​d​ ​A​dam​s) ​ជុំវិញ​រឿង​នេះ​ ​ដូចតទៅ​៖

លោក​ ​មួង​ ​ណារ៉េត​ ​មេគុកទួលស្លែង​ ​បានស្លាប់ទៅហើយ​ ​តើលោកនៅចាំចាំអ្វីខ្លះ​ ​អំពីអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ

​លោក​ ប៊្រែ​ដ​ ​អា​ដាម​៖​ ឌុ​ច​ជា​មនុស្ស​តែម្នាក់​គត់​ ​ដែល​សុខចិត្ត​សារភាព​អំពី​តួនាទី​របស់​គាត់​ ​ក្នុង​របប​ខ្មែរក្រហម​។​ ​ជា​ការពិត​ណាស់​ ​គាត់​គឺជា​មេ​ពេជ្ឈឃាដ​មួយ​រូប​នៅ​គុក​ទួល​ស្លែង​។​ ​មើលទៅ​គាត់​ ​ដូចជា​បង្ហាញ​ភាព​ស្មោះត្រង់​ច្រើន​ដែរ​ ​អំពី​ការទទួលខុសត្រូវ​របស់​គាត់​ ​និង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួល​ស្លែង​។​ ​តែ​យ៉ាងណា​ ​គាត់​នៅតែ​មិនបាន​បង្ហាញ​ឲ្យអស់​ ​នូវ​រឿងរ៉ាវ​ពិត​ដែល​យើង​ចង់​ដឹង​ ​នោះ​គឺ​តួនាទី​របស់​លោក​ ​នួន​ ​ជា​ ​និង​ ប៉ុ​ល​ ​ព​ត​។​ ​គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស​-​២​១​ ​រាយការណ៍​ផ្ទាល់​ទៅ​ ​នួន​ ​ជា​។​ ​ប៉ុន្តែ​ ​យើង​មិន​លឺ​ ឌុ​ច​ ​សារភាព​អំពី​ទំនាក់ទំនង​រវាង​ ​នួន​ ​ជា​ ​និង​គុក​នេះ​ទេ​ ​ទោះ​ ​នួន​ ​ជា​ ​មាន​តួនាទី​បញ្ជា​ផ្ទាល់​ទៅ​គុក​នេះ​ក៏ដោយ​។​ ​តាមពិត​ ​នួន​ ​ជា​ ​ត្រូវ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​នៅ​គុក​ទួល​ស្លែង​នេះ​ដែរ​។​ ប៉ុ​ល​ ​ពល​ ​ក៏​ដូច្នេះ​ដែរ​ ​ព្រោះ​ ប៉ុ​ល​ ​ព​ត​ ​ជា​មេ​របស់​ ​នួន​ ​ជា​។

លោក មួង ណារ៉េត​ ​តើការសុខចិត្តសារភាព​ ​និងសហការបានល្អជាមួយសាលាក្តីខ្មែរក្រហម​ ​បង្ហាញថាគាត់ជាមនុស្សស្មោះត្រង់​ ​ចង់បានយុត្តិធម៌ជូនជនរងគ្រោះដែរទេ?

លោក​ ប្រ៊ែដ អាដាម​ ​តាមពិត​ ​មានការយល់ច្រឡំធំណាស់​ ​អំពីបុគ្គល​ ឌុ​ ​នេះ​ ​ដំបូងឡើយ​ ឌុ​ ​គាត់បានសារភាពប្រាប់អ្នកថតរូបសម្រាប់សារព័ត៌មានម្នាក់​ ​គឺលោក​ ​នី​ ​ដាន់ឡប់​ (Nic Dunlop) និងក្រោយមកគាត់សារភាពប្រាប់ន្រ្តីអង្គការសហប្រជាជាតិលោក​ គ្រីស្តូហ្វ ប៉េស្ស៊ូ (Christophe​ ​Peschoux)​ ​ដោយសារតែគាត់សារភាពប្រាប់គេឯងជាសាធារណៈ​ ​អំពីតួនាទីគាត់​ ​កាលពីសម័យខ្មែរក្រហមហ្នឹងហើយ​ ​ទើបរដ្ឋាភិបាលកម្ពុជា​ ​ចាប់ផ្តើមចាប់ខ្លួនគាត់នោះ​ ​មែនទែនទៅ​ ​រដ្ឋាភិបាលកម្ពុជា​ ​មិនដែលចាប់អារម្មណ៍​ ​រឿងកាត់ទោសពួកខ្មែរក្រហមនោះទេ​ ​យើងដឹងហើយ​ ​គណបក្សប្រជាជនកម្ពុជា​ ​ត្រួតត្រាកម្ពុជាតាំងពីក្រោយវៀតណាមឈ្លានពានទឹកដីខ្មែរ​ ​និងបណ្ដេញខ្មែរក្រហមចេញតាំងពីឆ្នាំ​ ​​ ​នោះ​ ​មកម្ល៉េះ​ ​រដ្ឋាភិបាលនេះ​ ​ពូកែតែមាត់​ ​ខាងនិយាយថាពួកខ្មែរក្រហមជាមនុស្សអាក្រក់​ ​ថាខ្មែរក្រហមជាសត្រូវពលរដ្ឋ​ ​​ ​ប៉ុន្តែ​ ​ពួកគេមិនដែល​ ​ចាត់វិធានការណាមួយ​ ​ដើម្បីផ្តន្ទាទោសអ្នកទាំងនោះ​ ​នោះទេ​។

លោក មួង ណារ៉េត​ ​ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា​ ​មិនចង់នាំខ្លួនអតីតកម្មាភិបាលខ្មែរក្រហម​ ​យកទៅកាត់ទោស?

ប្រ៊ែដ អាដាម​ ​មូលហេតុ​ ​គឺមកពីន្រ្តីសមាជិកជាច្រើន​ ​របស់គណបក្សប្រជាជនកម្ពុជា​ ​សុទ្ធតែជាកម្មាភិបាលខ្មែរក្រហម​ ​រួមទាំងលោក​ ​ហ៊ុន​ ​សែន​ ​លោក​ ប៉ុ​ ​សារឿន​ ​និងអ្នកឯទៀតរាប់ឈ្មោះមិនអស់ទេ​ ​គឺសុទ្ធតែជាមនុស្សក្នុងជួរគណបក្សប្រជាជនកម្ពុជាទាំងអស់

លោក មួង ណារ៉េត​ ​ប៉ុន្តែ​ ​នៅទីបំផុតសាលាក្តីខ្មែរក្រហម​ ​ត្រូវបានបង្កើតឡើង​ ​ដើម្បីនាំខ្លួនកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយចំនួន​ ​មកផ្តន្ទាទោស​ ​តើលោកយល់ថា​ ​ហេតុអ្វីបានជារឿងនេះ​ ​អាចកើតឡើងទៅរួច?

​លោក ប្រ៊ែដ អាដាម​ ​សាលក្តីខ្មែរក្រហមនេះ​ ​ទើបតែបង្កើតឡើង​ ​ក្រោយការចរចារាប់ឆ្នាំ​ ​រវាងរដ្ឋាភិបាលកម្ពុជា​ ​និងអង្គការសហប្រជាជាតិ​ ​កាលសំណើសុំឲ្យមានសាលាក្តីនេះដំបូង​ ​ខ្ញុំនៅធ្វើការជាមួយអង្គការសហប្រជាជាតិ​ ​ខ្ញុំបានចូលរួមដែរ​ ​តែដោយប្រយោលពេលនោះ​ ​សំណើកាលពីឆ្នាំ​ ​​ ​នោះ​ ​គឺចង់ឲ្យបង្កើតសាលាក្តី​ ​ឲ្យដូចនៅអតីតប្រទេសយូហ្គោស្លាវី​ ​និងរ៉ូវ៉ាន់ដា​ ​កាលណោះលោក​ ​ហ៊ុន​ ​សែន​ ​និងទ្រង់នរោត្តម​ ​រណឫទ្ធិ​ ​ស៊ីញ៉េលើសំណើនោះ​ ​ប៉ុន្តែ​ ​មួយឆ្នាំក្រោយមក​ ​ស្រាប់តែពួកខ្មែរក្រហមបរាជ័យលើសមរភូមិ​ ​ពេលនោះស្រាប់តែលោក​ ​ហ៊ុន​ ​សែន​ ​អញ្ជើញលោក​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំផន​ ​ឲ្យទៅផ្ទះគាត់​ ​នៅចុងឆ្នាំ​ ​​ ​ដើម្បីជល់កែវស្រាសំប៉ាជុំគ្នា​ ​ពេលនោះលោក​ ​ហ៊ុន​ ​សែន​ ​ថាយើងគួរនាំគ្នាកប់អតីតកាលនេះ​ ​ចោលទៅ​ ​រឿងនេះឯងហើយ​ ​ដែលមនុស្សមួយចំនួនធំ​ ​ហាក់ដូចជាភ្លេច​ ​លោក​ ​ហ៊ុន​ ​សែន​ ​បានប៉ុនប៉ងកេងចំណេញ​ ​និងយកបុងពីរឿងកាត់ក្តីនៅសាលាក្តីខ្មែក្រហម​ ​តែតាមការពិតលោក​ ​ហ៊ុន​ ​សែន​ ​ខ្លួនឯង​ ​មិនដែលចង់កាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមទាំងនោះទេ

លោក​ មួង ណារ៉េត​ ​បើគាត់មិនចង់ឲ្យមានការកាត់ទោសពួកមេខ្មែរក្រហមទាំងនោះទេ​ ​ចុះកត្តាអ្វី​ ​ដែលនាំឲ្យគាត់​ ​អនុញ្ញាតឲ្យគេចាប់ខ្លួនមេដឹកនាំក្រហមសំខាន់​ ​បានចំនួនដែរ?

លោក ប្រ៊ែដ អាដាម​ ​តាមពិតការចាប់ខ្លួនមេដឹកនាំខ្មែរក្រហមមួយចំនួននោះ​ ​មកពីសម្ពាធយ៉ាងសម្បើមពីសហគមន៍អន្តរជាតិនោះឯង​ ​ពលរដ្ឋខ្មែរនៅក្នុងស្រុក​ ​ក៏មិនសប្បាយចិត្តនឹងលោក​ ​ហ៊ុន​ ​សែន​ ​ដែលថាឲ្យបំភ្លេចអតីតកាលចោលនោះដែរ​ ​ដូច្នេះ​ ​ដោយសារតែហេតុផលចំណេញនយោបាយ​ ​ទើបគាត់ឲ្យគេចាប់ខ្លួនមេដឹកនាំខ្មែរក្រហមខ្លះ​ ​ប៉ុន្តែ​ ​គាត់បានបញ្ជាក់យ៉ាងច្បាស់​ ​ដោយប្រាប់ទៅលោក​ ​សុខ​ ​អានកាលណោះ​ ​និងប្រាប់ទៅអង្គការសហប្រជាជាតិ​ ​ថាគាត់មិនឲ្យកាត់ទោសមេខ្មែរក្រហមណាផ្សេងទៀត​ ​ក្រៅពីមនុស្សល្បីប៉ុន្មាននាក់​ ​មានតាម៉ុ​ ​ខៀវ​ ​សំផន​ ​នួន​ ​ជា​ ​អៀង​ ​សារី​ ​នោះទេ

​​លោក​ មួង ណារ៉េត​ ​ចុះបើគ្រាន់តែកាត់ទោសតែមនុស្សប៉ុន្មាននាក់នេះ​ ​វាប៉ះពាល់អ្វីខ្លះ​ ​ដល់ដំណើរការស្វែងរកការពិត​ ​យុត្តិធម៌​ ​និងស្មារតីដើមរបស់សាលាក្តីខ្មែរក្រហមនេះ?

លោក ប្រ៊ែដ អាដាម​ ​ការធ្វើដូច្នេះ​ ​គឺក្បត់នឹងស្មារតីនៃការចង់បានយុត្តិធម៌​ ​មានមនុស្សរាប់ពាន់នាក់​ ​ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម​ ​ក្នុងករណីនៃបទឧក្រិដ្ឋនីមួយៗ​ ​មានជនរងគ្រោះស្លាប់រាប់រយនាក់​ ​រហូតដល់រាប់ពាន់នាក់ឯណោះ​ ​តាមពិតជួរដឹកនាំកំពូលរបស់ខ្មែរក្រហម​ ​មិនមែនជាអ្នកសម្លាប់មនុស្សដោយផ្ទាល់ដៃទេ​ ​កម្មាភិបាលរបស់ពួកគាត់​ ​និងន្រ្តីជាន់ខ្ពស់យោធាខ្មែរក្រហមនោះឯង​ ​ដូចជាភូមិភាគបូព៌ាជាដើម​ ​ដែលចូលដៃក្នុងការសម្លាប់មនុស្សយ៉ាងរង្គាលនោះ​ ​ជាពិសេស​ ​គឺនៅពេលដែល​ ប៉ុ​ ​ពល​ ​ចាប់ផ្តើមសង្ស័យខ្លាំង​ ​លើពួកបរទេស​ ​ដែលអាចលូកដៃក្នុងកិច្ចការផ្ទៃក្នុងនៃរបបនោះ​ ​ទើបការបោសម្អាផ្ទៃក្នុងបក្ស​ ​ចាប់ផ្តើមផ្ទុះឡើង

​​លោក​ មួង ណារ៉េត​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដូចជាម្ទេរត់មាត់​ ​នឹងឃ្លាថា​ ​ត្រូវការសន្តិភាព​ ​លោកអួតអាងថា​ ​មានសន្តិភាព​ ​គឺមានអ្វីៗគ្រប់យ៉ាង​ ​តើនេះអាចជាអ្វីដែលរបបក្រុងភ្នំពេញបន្តធ្វើ​ ​ដើម្បីរក្សាសន្តិភាព​ ​ដោយមិនខ្វល់ពីយុត្តិធម៌​ ​ដែរទេ?

លោក ប្រ៊ែដ អាដាម​ ​បើតាមការស្ទង់មតិរបស់អង្គការសង្គមស៊ីវិល​ ​ទៅលើមតិសាធារណជនទូទៅ​ ​ក្នុងរឿងនេះ​ ​គេរកឃើញថា​ ​ប្រជាពលរដ្ឋខ្មែរទូទៅ​ ​ចង់បានសន្តិភាពផង​ ​និងយុត្តិធម៌ផង​ ​គឺចង់បានទាំងពីរ​ ​ដូច្នេះ​ ​ក្នុងដំណើរការកាត់ក្តីនៅសាលាក្តីខ្មែរក្រហមកន្លងមក​ ​ទោះមានកាត់ទោសឲ្យអ្នកខ្លះជាប់គុកអស់មួយជីវិតក្តី​ ​កុំស្មានថាមានយុត្តិធម៌សោះ​ ​អត់មានយុត្តិធម៌នេះ​ ​គឺដោយសារតែលោក​ ​ហ៊ុន​ ​សែន​ ​បានរារាំងមិនឲ្យចៅក្រម​ ​និងព្រះរាជអាជ្ញាអន្តរជាតិ​ ​បំពេញកិច្ចការរបស់ខ្លួនដោយរលូន​ ​តាំងពីដើមទីមកម្ល៉េះ​ ​ចុងក្រោយនេះទៀត​ ​ពួកគេព្យាយាម​ ​ធ្វើយ៉ាងណា​ ​មិនឲ្យបន្តសំណុំរឿងលោក​ អោ អាន​ ​យឹម​ ​ទិត្យ​ ​មាស​ ​មុត​ ​និង​ ​អ៊ឹម​ ​ចែ​ ​ខាងភាគអន្តរជាតិ​ ​ចង់ឲ្យកាត់ទោសអ្នកអស់នោះ​ ​តែគណបក្សប្រជាជនកម្ពុជាជំទាស់

​​លោក​ មួង ណារ៉េត​ ​តើមូលហេតុ​​​អ្វី​ ​បានជាភាគីអន្តរជាតិ​ ​យល់ថា​ ​ត្រូវតែផ្តន្តាទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែម?

លោក ប្រ៊ែដ អាដាម​ ​ដឹងទេ​ ​ថានៅតាមភូមិស្រុកនៅកម្ពុជាសព្វថ្ងៃនេះ​ ​មានមនុស្សច្រើនណាស់​ ​ដែលធ្លាប់មានបាតដៃប្រឡាក់ឈាម​ ​កាលរបបខ្មែរក្រហម​ ​អ្នកទាំងនោះ​ ​សម្លាប់សមាជិកគ្រួសារអ្នកឯទៀត​ ​ដែលរស់ក្នុងភូមិជាមួយគ្នា​ ​ឃាតករទាំងនោះ​ ​កំពុងតែរស់នៅយ៉ាងរំភើយ​ ​គ្មានទោសអ្វីទាំងអស់​ ​សាកបិទភ្នែកស្រមៃទៅមើល​ ​ថាតើគ្រួសារជនរងគ្រោះ​ ​ឈឺចាប់ប៉ុនណា​ ​ដែលរាល់ថ្ងៃ​ ​ដើរឃើញមុខអ្នកសម្លាប់ឳពុកម្តាយ​ ​បងប្អូន​ ​សាច់ញាតិរបស់ខ្លួនបែបនេះ​ ​តើពួកគាត់ឈឺចាប់ប៉ុនណា​ ​ដែលរយៈពេលជាង​ ​​ ​ឆ្នាំទៅហើយ​ ​ឃាតករទាំងនោះ​ ​រស់នៅយ៉ាងសុខសាន្ត​ ​គ្មានទោសពៃរ៍អ្វីទាំងអស់? ដូច្នេះ​ ​នេះមិនមែនជាយុត្តិធម៌ទេ?

​​លោក​ មួង ណារ៉េត​ ​ចុះឥឡូវ​ ​តើលោកយល់ថា​ ​កម្ពុជា​ ​គួរធ្វើយ៉ាងដូចម្តេច​ ​បានយុត្តិធម៌ពិតប្រាកដ?

លោក ប្រ៊ែដ អាដាម​ ​ខ្ញុំថាបើកម្ពុជានៅតែមានអតីតកម្មាភិបាលខ្មែរក្រហម​ ​ដឹកនាំដូចសព្វថ្ងៃ​ ​គឺគ្មានថ្ងៃនឹងមានយុត្តិធម៌ទេ​ ​លោក​ ​ហ៊ុន​ ​សែន​ ​និងអតីតពួកខ្មែរក្រហមឯទៀត​ ​នៅក្នុងជួរថ្នាក់ដឹកនាំបច្ចុប្បន្ន​ ​គ្មានឆន្ទៈ​ ​និងភាពស្មោះត្រង់​ ​ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ​ ​នៃរបបខ្មែរក្រហមនោះទេ​ ​ជារួម​ ​គឺទាល់តែអត់ពីលោក​ ​ហ៊ុន​ ​សែន​ ​ហើយកុំមានទាយាទត្រកូលហ៊ុន​ ​អតីតមេដឹកនាំខ្មែរក្រហមឯទៀត​ ​ដឹកនាំប្រទេសបន្ត​ ​ទើបអាចមានឱកាសក្នុងការអង្គុយជជែកគ្នាត្រង់ទៅត្រង់មក​ ​បញ្ហារកយុត្តិធម៌​ ​និងដោះស្រាយបញ្ហានៃស្នាមរបួសអតីតកាលនៃរបបខ្មែរក្រហមនេះបាន

​​លោក​ មួង ណារ៉េតសូមអរគុណលោក​ ប្រ៊ែ​ ​អាដាម
លោក ប្រ៊ែដ អាដាម​ ​អគុណច្រើនលោក​ ​ណារ៉េត!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ការ​សម្រេច​បញ្ជូន​យុវជន​មាតា​ធម្មជាតិ​ទៅ​តុលាការ​ព្រោះ​ពួក​គេ​លួច​ផលិត​ព័ត៌មាន​គ្មាន​ច្បាប់​អនុញ្ញាត

$
0
0

សមត្ថកិច្ច​សម្រេច​បញ្ជូន​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាន់​ពី​បទ​ញុះញង់​នៅ​ថ្ងៃ​ទី៤ ខែកញ្ញា​នេះ។ សមត្ថកិច្ច​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​លួច​បង្កើត​បន្ទប់​ផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្រ្តី​សិទ្ធិ​មនុស្ស​សង្កេត​ឃើញ​ថា ក្រុម​យុវជន​មាតា​ធម្មជាតិ​គ្រាន់​តែ​ធ្វើ​ការងារ​បរិស្ថាន និង​បញ្ចេញ​សិទ្ធិ​បញ្ចេញមតិ​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាម​ដំណើរ​រឿង​នេះ​មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​ថា សេរី​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​បន្ថែម​ទៀត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៖ «បើ​សិន​ជា​គ្រាន់​ជា​សកម្មភាព​ចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន​នា​ពេល​កន្លងមក​មិន​មាន​ជា​បទល្មើស​អី​ចោទប្រកាន់​ទេ​ ​ក៏ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា​ ​តុលាការ​ឬ​អាជ្ញាធរ​លោក​​​មាន​បញ្ហា​បញ្ហា​ឬក៏​ភស្តុតាង​អី​ផ្សេងទៀត​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់។ ទោះ​ជា​យ៉ាង​ណា​ដោយពេល​នេះ​ក៏​នៅតែ​មាន​ការរិះគន់​ថា​ ​ការ​ឃាត់​និង​ការ​ចាប់ខ្លួន​នេះ​ជា​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»

លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ បាន​ផ្ដល់​មេធាវី​ដើម្បី​ជួយការ​ពារ​ក្ដី​ដល់​យុវជន​ទាំង​បី​រូប​នេះ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​អ្នក​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ឆាយ គឹមខឿន ថា អ្វី​ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​ធ្វើ គឺ​ហួស​ពី​ព្រំដែន​នៃ​ការ​បញ្ចេញ​មតិ។ លោក​ចោទ​ប្រកាន់​ក្រុម​យុវជន​លួច​បង្កើត​បន្ទប់​ផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​លោក​មិន​ទាន់​ឱ្យ​ដឹង​ពី​ប្រភេទ​ព័ត៌មាន ដែល​យុវជន​បាន​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ៖ «ដោយសារ​កញ្ញា​ពីរ​នាក់​នោះ​គាត់​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​កា​រលប់​បឹង​តា​មោក​ ​ហើយ​គាត់​គំរាម​ថា ទៅ​ជួប​សម្ដេច​តេជោ។ សមត្ថកិច្ច​អញ្ជើញ​គាត់​ទៅ​សាកសួរ​ទេ​អំពី​មូលហេតុ​អ្វី?មួយ​ចំនួន​ដែល​គាត់​ចង់​ជួប​សម្ដេច​តេជោ។ ប៉ុន្តែ​តាម​រយៈ​សាកសួរ​ស៊ើប​អង្កេត​បន្ថែម​ទៅ​យើង​រក​ឃើញ​ថា ក្រុម​គាត់​ហ្នឹង មាន​រៀបចំ​កន្លែង​មួយ ដែល​ធ្វើ​ការ​ផ្សាយ​សំឡេង​តាម​រលក​ធាតុអាកាស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ»

អាជ្ញាធរ​ឃាត់​ខ្លួន​យុវជន​មាតា​ធម្មជាតិ ៣នាក់ កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា យក​ទៅ​សាកសួរ​ក្នុង​ពី​​​រ​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា​បន្ទាប់ពី​ពួកគេ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​កា​រលុប​បឹង​តា​មោក និង​យុទ្ធនាការ​ជិះកង់​ផ្សព្វផ្សាយ​អំពី​ការ​អភិ​រក្ស​កោះ​កុង​ក្រៅ​ជាដើម។ យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​រួម​មាន​៖​ ​យុវជន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី។ សមត្ថកិច្ច​បាន​បិទ​ទីតាំង​ស្ទូឌីយ៉ូ​មួយ​កន្លែង​របស់​លោក ថុន រដ្ឋា ដែល​មាន​ទីតាំងនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ។

ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ដែល​កំពុង​រស់នៅ​ទឹក​ដី​កំណើត​ប្រទេស​អេស្ប៉ា​ញ (English) ចោទ​ប្រកាន់​ថា ការ​ចាប់ និង​ចោទប្រកាន់​លើ​ក្រុម​យុវជន​របស់​លោក​ជា​ឧក្រិដ្ឋកម្ម​រៀបចំ​ដោយអំណាច​រដ្ឋ​ដែល​ជា​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ។ លោក អាឡិច ថ្លែង​អះអាង​ថា ការ​បង្កើត​ស្ទូឌីយ៉ូ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ចការពារ​បរិស្ថាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​បញ្ជាក់​ថា ក្រុម​យុវជន​របស់​លោក​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឡើយ៖ «មាន​កាមេរ៉ា មាន​លែបថប់ នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង ដើម្បី​ផ្សាយ​តាម​ហ្វេសប៊ុក គឺ​មាន​ន័យ​ថា ប្រជាជន​ខ្មែរ​ចូល​ម៉ឺន​សែន​នាក់ ក៏​គួរ​ជាប់​គុក​ដែរ​ដោយសារ​ប្រជាជន​កម្ពុជា​ខ្មែរ​ច្រើន​ណាស់ ដែល​មាន​លេប​ថត មាន​កាមេរ៉ា មាន​ទូរស័ព្ទ​ដែល​គេ​ផ្សាយ​តា​ហ្វេសប៊ុក ហើយ​យើង​និយាយ​នៅ​លើ​ពិភពលោក​ទាំង​មូល គឺ​មនុស្ស​រាប់​លាន​នាក់​ជាប់​គុក​ដែរ ព្រោះ​សម័យ​អ្នក​ណា​ក៏​អាច​ផ្សាយ​តាម​ហ្វេសប៊ុក​បាន​ទេ​តើ»

កាល​ពី​ខែកុម្ភៈ​សមត្ថកិច្ច​ខណ្ឌ​ចម្ការ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បី​នាក់​ម្ដង​រួចហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​យុវជន ដែល​តែង​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន គឺ​លោក ថុន រដ្ឋា និង​យុវជន​ពីរ​នាក់​ទៀត​ជា​អ្នក​ថត​វីដេអូ និង​ដកហូត​មេម៉ូរី​អង្គ​ចងចាំ​ផ្ទុក​វីដេអូ ដែល​ពួក​គេ​បាន​ថត និង​អាវយឺត​របស់​យុវជន ដែល​លើ​អាវ​បាន​សរសេរ​ពាក្យ​ថា “ខ្មែរ​ក្រោក​ឡើង”។

ក្រុម​យុវជន​អង្គការ​មាតា​ធម្មជាតិ​តែងតែ​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​ពី​ការ​បំផ្លាញ​បរិស្ថាន​អំពើ​ពុក​រលួយ និង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ការ​រក្សា​ទុក​ភ្លុក​ដំរី កុយ​រមាស ឆ្អឹង​ខ្លា និង​ស្រកា​ពង្រូល​ជា​ដើម។ សកម្មភាព​ចុង​ក្រោយ ដែល​យុវជន​គ្រោង​ធ្វើ គឺ​កញ្ញា ឡុង គន្ធា ប្រកាស​នៅ​លើ​ផេកមាតា​ធម្មជាតិ (Mother Nature Cambodia) ថា កញ្ញា​នឹង​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចេញពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​ដោយ​ស្លៀក​ពាក់​ពណ៌​ស ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​គោល​បំណង​បង្ហាញ​ពី​ក្ដី​បារម្ភ​មួយ​ចំនួន​ជុំវិញ​កា​រលុប​បឹង​តា​មោក​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា បញ្ហា​ជន់​លិច​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ភ្លៀង​ម្ដងៗ ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ការ​បាត់បង់​ជម្រក​សត្វ​ស្លាប និង​ជីវៈ​ចម្រុះ​ក្នុង​បឹង​ជា​ដើម។ មុន​ចាប់​ខ្លួន​កញ្ញា ឡុង គន្ធា មួយ​ថ្ងៃ​សកម្មជន​រូប​នេះ ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ផ្ទះ​ឪពុក​ម្ដាយ​របស់​កញ្ញា​នៅ​ស្រុក​កំណើត​ទៅ​សួរនាំ​ពី​ប្រវត្តិរូប និង​ការងារ​របស់​កញ្ញា និង​ព្រមាន​ឱ្យ​សកម្មភាព ដែល​កញ្ញា​គ្រោង​ដើរ​ទៅ​ផ្ទះ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​មួយ​ចំនួន​រិះគន់​របប​ក្រុង​ភ្នំពេញ​រឿង​បង្ក្រាប​និង​បង្កើន​ការ​ចាប់​ខ្លួន​អ្នក​តស៊ូ​មតិ

$
0
0

តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ គ្នា​ជុំវិញ​ទង្វើ​របស់​អាជ្ញាធរ របប​ក្រុងភ្នំពេញ​ ដែល​បង្ក្រាប​ដោយ​ហិង្សា​ និង​បង្កើន​ការ​ចាប់ខ្លួន​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ ដែល​ភាគ ច្រើន​ជា​យុវជន និង​ស្ត្រី​ជាបន្តបន្ទាប់។ ពួកគេ​ភាគច្រើន​ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ថា ​កាន់តែ​បំពាន​ច្បាប់ ​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

គណបក្ស​មួយ​ចំនួន ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នៅ​ពេល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ​បន្ត​សកម្មភាព​យាយី និង​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ដោយសន្តិវិធី​ ព្រមទាំង​បង្កើន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ សកម្ម​ជន​សង្គម​ និង​នយោបាយ ​ហើយ​បក​ស្រាយ​ច្បាប់​តាម​ទំនើងចិត្ត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ  លើក​ឡើង​ថា ​ជា​រឿង​អាក្រក់​ហួស​ថ្លែង​ដែល​របប​លោក ​ហ៊ុន ​សែន ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​គ្រប់​បែបយ៉ាង និង​ថែម​ទាំង​បង្កើត​លេស​ដោយ​ឥត​អៀន​ខ្មាស​ ដើម្បី​ចាប់​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ដាក់​ពន្ធនាគារ​ និង​ប្រើ​ហិង្សា​ទៅ លើ​ប្រពន្ធ​កូនៗ​ របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ ខណៈ​ពួកគេ​គ្រាន់​តវ៉ា​ដោយ​សន្តិវិធី​រក​យុត្តិ​ធម៌​ឲ្យ​ប្តី​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​បំពាន។ លើស​ពី​នេះ ​អ្នកស្រី​ ​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ ទង្វើ​ដែល​កង​សន្តិសុខ​ខណ្ឌ ៧មករា ​ចាប់​ទាញ​បោក​ស្ត្រី​អ្នក​តវ៉ា​ម្នាក់​វ័យ ៤៩ឆ្នាំ ​ផ្ទាប់​នឹង​ថ្នល់​ទាំង​កម្រោល​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ​ហើយ​មិន​បាន​ជួយ​លើក និង​នាំ​ទៅពេទ្យ ​តែ​បែរ​ជា​មាន​មន្ត្រី​ថ្នាក់​លើ​ចេញមុខ​ការពារ​ទាំង​ងងឹតងងល់​ថែម​ទៀត។ អ្នកស្រី ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ​ងើបឡើង​ព្រមគ្នា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ​និង​ផល​ប្រយោជន៍​រួម​ទាំង​អស់​គ្នា ​ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​របប​លោក ហ៊ុន​ សែន ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ​ទេ។

ទន្ទឹមគ្នានេះ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យេង វីរៈ សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​ដោយ​ពុំ​មាន​ការភ័យខ្លាច ​ និង​ថែម​ទាំង​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ ដែល​មិនមែន​ជា​កម្លាំង​ជំនាញ​ទៅ​បង្ក្រាប​ដោយ ហិង្សា​លើ​អ្នក​តវ៉ា​ថែម​ទៀត។ លោក ចោទ​សួរ​ថា តើ​ការ​បង្កើត​កងកម្លាំងប្រជាការពារ​នេះ​យោង​តាម​ច្បាប់​អ្វី​ហើយ តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី​ខ្លះ​ទៀត ព្រោះ​លោក​ជឿ​ថា ក្រុម​ប្រជា​ការពារ​នេះ ​គ្មាន​សិទ្ធិ​អំណាច​ទៅ​ប្រើ​ហិង្សា​វាយ​ដំ​ប្រជាពលរដ្ឋ​នោះ​ទេ។ ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ ក៏​សោក​ស្ដាយ​ចំពោះ​ការ​ចាប់ និង​ចោទ​ប្រកាន់​សកម្មជន​ផ្សេងៗ​ ដាក់​ពន្ធនាគារ​ដែរ ​ដោយ​លោក​មើល​ឃើញ​ថា សកម្មភាព​របស់​ពួក​គេ ​ធានា​ការពារ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​កិច្ច​ការងារ​សង្គម ​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប៖ «...

រីឯ​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​លោក ចិន ថុន ថ្លែង​ថា គណបក្ស​របស់ លោក​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ចាប់ចង ​និង​ការ​បង្ក្រាប​លើ​អ្នក​តវ៉ា​នោះ​ទេ ដោយសារ​រវល់​ពង្រឹង​គណបក្ស​នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ថា សម្រាប់​ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ ​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​ខុស​ប្លែក​ពី​មុន​នោះ​ទេ គឺ​នៅ​តែ​ចាប់​ហើយ​លែង និង​លែង​ហើយ​ចាប់​វិញ​ដដែល​ជា​ដដែល។ លោក ចិន ថុន យល់​ថា អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​កន្លងមក គឺ​ដោយ​សារ​តែ​ធ្វើ​នយោបាយ​មិន​ស្គាល់​ស្ថាន​ការណ៍ ​ហើយ​ចេះ​តែ​បង្កើត​ព្រឹត្តិការណ៍​នានា ​ដើម្បី​បាន​កេរ្តិ៍​ឈ្មោះ​ល្បី៖ «...

ចំណែក​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ​លោក ម៉ម សូណង់ដូ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ទាំង​នេះ​ទេ។

ដោយ​ឡែក អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ​ លោក​ យិន ​ឈឿន​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស មនសិការ​ និង​ងាក​ទៅ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ ដោយ​បញ្ឈប់​ការ​ចាប់ចង​ទាំង​បំពាន និង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​តទៅ​ទៀត ព្រោះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ចូលរួម​បញ្ហា​សង្គម​ និង​នយោបាយ៖ «...

ស្រដៀង​គ្នា​នេះ ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក ​គង់ ​មុនីកា ​ថ្កោលទោស​ចំពោះ​ទង្វើ​ហិង្សា​របស់ កង​សន្តិសុខ និង​អាជ្ញាធរ​ខណ្ឌ ៧មក​ទៅ​លើ​អ្នក​តវ៉ា​ដែល​ភាគ​ជា​ស្ត្រី និង​យុវជន។ លោក​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​និង​តុលាការ ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ប្រជា​ការពារ​ខណ្ឌ ៧មក ម្នាក់​ឈ្មោះ ឆោម ប្រសិដ្ឋ ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​រង​គ្រោះ។ លោក គង់ មុនីកា បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល ​បណ្ដោយ​ឲ្យ​មានការ​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​ និង​បង្កើន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៅទៀត គឺ​បង្ហាញ​ថា រដ្ឋាភិបាល​ និង​សមត្ថកិច្ច មិន​បាន​គោរព​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ និង​គោរព គោលការណ៍​សិទ្ធិមនុស្ស​ដូចដែល​ខ្លួន​បាន​អះអាង​នោះ​ទេ៖ «...

ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ​ការ​បង្ក្រាប​របស់​អាជ្ញាធរ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ដោយ​លោក​ចោទ​ថា អ្នក​តវ៉ា​ទាំង​នោះ អាង​សិទ្ធិ​សេរី​ភាព​លើ​ព្រំដែន​កំណត់​នៃ​ច្បាប់៖ «.....

ទោះជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បកស្រាយ​បែប​នេះ​ក្តី ក្រុម​សង្កេត​ការណ៍ និង​អ្នក​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា វិធានការ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​មួយ​រយៈពេល​ចុងក្រោយ​នេះ ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ស្រប​ពេល​ស្ថាប័ន​តុលាការ​ដែល​​ត្រូវ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​នោះ​វិញ រង​ការ​រិះគន់​ថា ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង។

សហគមន៍​ជាតិ និង​អន្តរជាតិ​តែង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ស្រប​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ រដ្ឋ​ធម្មនុញ្ញ​ចែងថា ពលរដ្ឋ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​ ព្រម​ទាំង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ច្បាប់​រ៉ាប់​រង​មិន​ឱ្យ​មាន​ការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណា​មួយ​ឡើយ ហើយ​ច្បាប់​ការពារ​ជីវិត​ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​ព្រំដែន​មិន​ជឿ​ ​លើ​មន្ត្រី​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ

$
0
0

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​សំដែង​ការ​សោក​ស្ដាយ​ក្រោយពេល​មន្ត្រី​ព្រំដែន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ដី​នៅ​តំបន់​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​មិន​បាត់បង់​ទៅ​ប្រទេស​វៀតណាម។ ប្រតិកម្ម​នេះ កើត​ឡើង​ក្រោយ​ពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង បាន​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ១១៧ ដែល​ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដីស្រែ​កសិករ​ខ្មែរ​ប្រមាណ ៥០០ម៉ែត្រ បាន​បាត់បង់​ទៅ​ប្រទេស​វៀតណាម។

អនុប្រធាន​សមាគមសម្ពន្ធ​័​និស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រីលោក មាន ព្រហ្មមុនី បញ្ជាក់ថា លោកមិនជឿចំពោះការអះអាងរបស់មន្ត្រីរដ្ឋាភិបាលដែលថា កម្ពុជាមិនបាត់បង់ដីនៅតំបន់ព្រំដែននៅខេត្តត្បូងឃ្មុំនោះទេ។

លោកថា ចំពោះការផ្តល់បទសម្ភាសន៍រវាងមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅខេត្តត្បូង​ឃ្មុំ គឺពលរដ្ឋមិនហ៊ានប្រាប់ការពិតទេ ដោយសារ​តែខ្លាចការគំរាម​កំហែងពីមន្ត្រីរដ្ឋាភិបាល ពីព្រោះកន្លងមកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាប់អ្នកនិយាយរឿងព្រំដែនដាក់ពន្ធនាគារធ្វើឲ្យពលរដ្ឋខ្លាចមិនហ៊ានប្រាប់ការ​ពិត។
លោកថា ក្រុមយុវជននឹងចុះទៅតាមព្រំដែននៅក្នុងខេត្តត្បូង​ឃ្មុំជាប់ព្រំដែនប្រទេសវៀតណាមក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បីឱ្យបានដឹងថា តើតំបន់នោះពិត​ជាមាន​ការបាត់​បង់ដីពិត ឬយ៉ាង​ណា?«យើងត្រូវតែចុះ ដើម្បីស្វែងរកការ​ពិត ហើយយើងជំរុញឲ្យមានការ​ស៊ើប​អង្កេត ដើម្បីដោះ​ស្រាយដីធ្លីជាមួយប្រជាពលរដ្ឋសុំឲ្យមានតម្លាភាព ហើយអោយមានយុត្តិធម៌នឹងសមរម្យអាចទទួល​យកបានទាំង​អស់​គ្នា។ ខ្ញុំអត់និយាយពីបញ្ហាព្រំដែនទេ ខ្ញុំនិយាយរឿងដីធ្លីពលរដ្ឋដែលបាត់ មិនបាត់»

គណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលមួយក្រុម នៅថ្ងៃទី៥ កញ្ញានេះ បានចុះទៅភូមិត្រពាំងផ្លុង​ ​នៅត្រង់បង្គោលលេខ១១៧ នៅស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំជានឹងព្រំដែនជាមួយប្រទេសវៀតណាម ដែលតំណាងក្រុមឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានចុះទៅតំបន់នោះ ហើយបានអះអាងថា ពលរដ្ឋខ្មែរបានបាត់បង់ដីស្រែប្រមាណ ៥០០ម៉ែត្រ ដោយសារវៀតណាមរំលោភយក។

អាស៊ីសេរីបានទាក់ទងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ដើម្បីសុំអត្ថាធិប្បាយញ្ហា​នេះ ប៉ុន្តែលោក​បានបដិសេធមិនឆ្លើយជាមួយអាស៊ីសេរី ដោយចោទអាស៊ីសេរីថា ផ្សាយព័ត៌មានលំអៀង៖ «ខ្ញុំសូមអធ្យាស្រ័យ ខ្ញុំមិនចង់សម្ភាសន៍អ្វីជាមួយអាស៊ីសេរីទេ ដោយសារអាស៊ីសេរីមិនដែនផ្សាយពីអ្វីដែលខ្ញុំសម្ភាសន៍ ហើយយក​ទៅក្រឡៃទាំង​អស់»

ចំណែកអនុប្រធានគណគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនអ្នកស្រី កុយ ពិសី ក៏មិនធ្វើអត្ថាធិប្បាយផងដែរ។ ប៉ុន្តែអ្នកស្រីបាននិយាយនៅក្នុងគេហទំព័រហ្វេសប៊ុករបស់អ្នកស្រីថា បន្ទាប់អ្នកស្រីបានចុះ​ទៅតំបន់ព្រំដែន ដែលបានបោះ​បង្គោលព្រំដែនរួចរាល់​ហើយនោះ គឺមិនមានបាត់ដីទៅវៀតណាម ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

អ្នកស្រីនិយាយថា គ្រប់ចម្លើយពីប្រជាពលរដ្ឋ​សុទ្ធ​តែឆ្លើយថា អត់​មានបាត់ដីជាមួយវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកផ្តល់បទ​សម្ភាសន៍កន្លង​ទៅ ដោយសារពួក​គេបានសន្យាថា នឹងជួយតវ៉ាសុំដីមក​វិញ។ បន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមា និងបោះ​បង្គោលព្រំដែននៅតំបន់នោះរួចរាល់សម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យ​ផលទៅថ្ងៃ​មុខតែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះអាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាល​ពីយប់ថ្ងៃទី៣១ កក្កដា ដោយចោទ​ប្រកាន់ និងបន្តឃុំខ្លួនលោកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយ​ពេលអ្នក​ឃ្លាំមើលបញ្ហាព្រំដែនសហជីព និងគ្រូ​បង្រៀនរូបនេះចុះឃ្លាំមើលនិងផ្ដល់បទ​សម្ភាសន៍ជាមួយអាស៊ីសេរីពាក់ព័ន្ធនឹងការចោទថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូង​ឃ្មុំ។

ក្រោយ​មកសមត្ថកិច្ចក៏ចាប់ខ្លួន​មនុស្សចំនួន ៦នាក់ទៀត ដែលប្រមូលផ្ដុំគ្នាទាមទារឲ្យដោះ​លែងលោក រ៉ុង ឈុន នោះ រួមមានយុវជនខ្មែរថាវរៈពីរនាក់ គឺស្ត្រី ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ប្រធានគណបក្សខ្មែរឈ្នះលោក សួង សុភ័ណ្ឌ ប្រធានសមាគម​កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កញ្ញា ស កណិកា និងសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ទៀត។ តុលាការ​ចោទ​ប្រកាន់អ្នកទាំង ៦នាក់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងឃុំខ្លួនពួក​គេក្នុងពន្ធនាគារព្រៃដូចលោក រ៉ុង ឈុន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​កើន​ឡើង​ជិត ១ម៉ឺន ៩ពាន់​នាក់

$
0
0

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​ចុះហត្ថលេខា​ជិត ១ម៉ឺន ៩ពាន់​នាក់ (១៨,៧៥៤) គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី៥ ខែកញ្ញា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​អះអាង​ថា យុទ្ធនាការ​នេះ​មាន​សន្ទុះ​អ្នក​គាំទ្រ​ចូល​រួម​កាន់​តែ​ច្រើន បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ចង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​កាន់​តែ​ខ្លាំង។

ក្នុង​នោះ​រួម​មាន ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ដាក់​ពន្ធនាគារ ​បំពាន​លើ​ក្រុម​បាតុករ​ជា​ស្ត្រី​បំបិទ​សិទ្ធ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា ការ​ធ្វើ​ឲ្យ​បាត់​បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ២០% និង​ការ​គំរាមកំហែង​លើ​សង្គម​ស៊ីវិល​ជា​ដើម។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិ​ធម៌​ជូន​ក្រុម​ជនរងគ្រោះ​មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​តារា​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះ​តេជ​ព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

ក្រៅពី​យុទ្ធនាការ​តាម​អនឡាញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​រៀបចំ “សៀវភៅ​ស” ដែល​ចង​ក្រង​រឿង​រ៉ាវ​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ផង​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សៀវភៅ​ស​នេះ​នឹង​ក្លាយ​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​ស្ដី​អំពី​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន និង​ភាព​អយុត្តិធម៌​ដែល​កើត​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​សាសនា​ឥស្លាម​គោរព​ប្រតិបត្តិ​ជំនឿ​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ជំងឺ​កូវីដ១៩

$
0
0

ក្រសួង​សុខាភិបាល​អនុញ្ញាត​ជន​ជាតិ​ចាម​គោរព​ប្រតិបត្តិ​សកម្មភាព​សាសនា​របស់​ខ្លួន​ឡើង​វិញ​នៅ​តាម​វិហារ​ តែ​ការ​អនុញ្ញាត​ នេះ​ធ្វើ​ឡើង​ជា​ដំណាក់ៗ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ ទី១១ ខែកញ្ញា​ខាង​មុខ​នេះ​តទៅ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​សាកល្បង​រយៈ​ពេល​៤​ សប្ដាហ៍​ប៉ុណ្ណោះ​តែ ត្រូវ​អនុវត្ត​វិធាន​ការ​ការពារ​សុខភាព​របស់​ក្រសួង​សុខាភិបាល​ជានិច្ច។

វិធាន​ការ​ដែល​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អនុវត្ត​នោះ គឺ​ពាក់​ម៉ាស់ វាស់​កម្ដៅ​លាង​ដៃ​ជា​ប្រចាំ​ និង​អាល់កុល​រំងាប់​មេរោគ​ និង​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​តិច​ ១.៥​ ម៉ែត្រ។​ ហាម​ក្មេងៗ តូចៗ និង​អ្នក​មាន​ជំងឺ​ផ្សេង​ចូល​រួម។

ក្រសួង​ក៏​ហាម​ចាប់​ដៃ​គ្នា​នៅ​ពេល​គោរព​គារវកិច្ច​ ដោយ​ជំនួស​នូវ​ការ​លើក​ដៃ​ និង​និយាយ​ពាក្យ​ស្វាគមន៍​ បែប​សាសនា​ឥស្លាម​វិញ​ ហើយ​បែក​គ្នា​ ក្រោយ​បញ្ចប់​ការ​ថ្វាយ​បង្គំ​ ប្រមាណ​ពី​ ២០​ ទៅ​៣០នាទី និង​រក្សា​ការ​គម្លាត​សង្គម​ ដោយ​អនុញ្ញាត​ ឲ្យ​ថ្វាយ​បង្គំ​ប្រមាណ ៣០% នៃ​ទីតាំង​វិហារ​នីមួយៗ។

ក្រសួង​សុខាភិបាល​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩​ មក​ បាន​ប្រកាស​បិទ​វិហា​រ​សាសនា​ឥស្លាម​ វិហារ​ព្រះ​ពុទ្ធ​សាសនា​ និង​សាលា​រៀន​ដើម្បី​ការ​ពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​​តាម​សហគមន៍ ប៉ុន្តែ​ បាន​លើក​បម្រាម​ខ្លះ​ហើយ។ នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដូច​ធម្មតា​ដោយ​ភាគ​ច្រើន​មិន​មាន​ពាក់​ម៉ាស​ការ​ពារ​សុវត្ថិភាព​ទេ។

ក្រសួង​សុខាភិបាល ក៏បាន​ចេញ​សេចក្ដី​ណែនាំ​ថា​ ដើម្បី​ការពារ​ជំងឺ​កូវីដ១៩ និង​ការ​ពុល​ចំណី​អាហារ​ក្នុង​អំឡុង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ នៅ​ពេល​ទៅ​កាន់​ទី​វត្តអារាម​ ត្រូវ​ពាក់​ម៉ាស់​ រក្សា​អនាម័យ​ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល។

ក្រសួង​ស្នើ​ឲ្យ​ ព្រះសង្ឃ​គ្រប់​អង្គ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំង​អស់​ ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ គ្នា នៅ​ពេល​ចូល​ទី​វត្ត​អារាម​ និង​អង្គុយ​រង​ចាំ​ប្រគេន​ ចង្ហាន់​ដល់​ព្រះ​សង្ឃ និង ធ្វើ​ការ​វាស់​កម្ដៅ និង​បាញ់​ទឹក​អាកុល​លាង​ដៃ​នៅ​តាម​ច្រក​ចេញ ចូល​សម្រាប់​ពុទ្ធបរិស័ទ​ទាំង​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

" ការចោទប្រកាន់ និងឃុំខ្លួន​យុវជន​មាតាធម្មជាតិ​៣នាក់​ ពីបទញុះញង់​ជាការបំភិតបំភ័យ​យុវជនផ្សេងទៀត​ ឲ្យលែងហ៊ាន​ធ្វើការងារ​សង្គម "

$
0
0

លាការ​ក្រុងភ្នំពេញ​បាន​បញ្ជូន​សកម្មជន​មាតាធម្មជាតិ​ទាំងបីរូប​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ មន្រ្តី​សិទ្ធិមនុស្ស​ថា​តុលាការ​ចោទប្រកាន់​យុវជន​មាតាធម្មជាតិ​ពីបទញុះញង់​គឺជា​ការបំភិតបំភ័យ​មិនឱ្យ​យុវជន​ផ្សេងទៀត​ហ៊ាន​ធ្វើ​ការងារ​សង្គម និង​រឹតតែ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​កត់សម្គាល់​ថា ​រដ្ឋាភិបាល​កំពុងតែ​បន្ត​រំលោភ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួន​យុវជនទាំងបីរូប​នៅ​ពន្ធនាគារ។ យុវជន​ទាំងបីរូប ដែល​សកម្ម​ក្នុងរឿង​ការពារធនធាន​ធម្មជាតិ​មាន លោក ថុន រដ្ឋា ត្រូវឃុំខ្លួន​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី១​ឬម១ ចំណែក កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវឃុំ​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី២​ឬម២ បន្ទាប់​ព្រះរាជអាជ្ញា លោក គុជ គឹមឡុង បាន​ចោទ​ប្រកាន់​ពួកគេ​ទាំងបីនាក់​ពីបទ «ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី០៦ ខែកញ្ញា។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​ដំណើរ​រឿងនេះ​យល់ថា ការចោទ​ប្រកាន់​នេះ​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​យុវជន​ទាំងបីរូប ដែល​តែងតែ​សកម្ម​ក្នុងការងារ​ចូលរួម​កិច្ចការពារ​បរិស្ថាន។ លោក​បន្ត​ថា ​ការចាប់ខ្លួន ​ការចោទ​ប្រកាន់ និង​ឃុំខ្លួន​យុវជន​ទាំងបីរូប​នេះ​ក៏​ជា​ការគំរាមកំហែង បំភិតបំភ័យ​ដល់​ស្មារតី​យុវជន និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​ឲ្យ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ «យើង​មើល​ទៅ​ការចាប់ខ្លួន ការឃុំខ្លួន និង​ការចោទ​ប្រកាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ហើយ​ក៏ដូច​ការរំលោភ​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុងបទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ជាសកល និង​រដ្ឋធម្មនុញ្ញ​យើង។»

ផ្ទុយពី​ការចោទ​ប្រកាន់​របស់​តុលាការ មន្រ្តី​សិទ្ធិមនុស្ស​រូបនេះ​យល់​ថា សកម្មជន​បរិស្ថាន ដែល​ចូលរួម​សកម្ម​ក្នុង​កិច្ចការពារ​ថែរក្សា​បរិស្ថាន​គួរត្រូវ​បាន​លើក​ទឹកចិត្ត និង​គាំទ្រ មិនត្រូវ​មាន​ការគម្រាម​កំហែង ឬ​ចាប់ខ្លួន​ទេ ព្រោះ​មិនមែន​ទង្វើ​អ្វីខុស​ច្បាប់​ទេ។ លោក អំ សំអាត ឲ្យ​ដឹង​ថា អង្គការ​លីកាដូ​បាន​ផ្ដល់​មេធាវី ដើម្បី​ជួយ​ការពារក្ដី​ដល់​យុវជន​ទាំងបីរូប​នេះ។ អាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​តបពី លោក មេធាវី លី សុចិត្រា ដែល​ការពារក្ដី​ឲ្យយុវជន​ទាំងបីនាក់​នោះ​បាន​នៅ​ឡើយ​ទេ។

ការចាប់ខ្លួន និង​ចោទ​ប្រកាន់​ក្រុមយុវជន​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​បន្ទាប់​ពី កញ្ញា ឡុង គន្ធា ប្រកាស​ថា នាង​នឹង​ធ្វើដំណើរ​ថ្មើរជើង​ចេញពី​វត្តភ្នំ​ឆ្ពោះទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដោយ​ស្លៀកពាក់​ពណ៌ស ដើម្បី​ស្នើសុំ​ជួបផ្ទាល់​ជាមួយ លោក ហ៊ុន សែន ពីរឿង​លុបបឹង​តាមោក។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ប្រាប់ថា អង្គការ​របស់​លោក​នឹង​ប្រឹងប្រែង​រកយុត្តិធម៌​ជូន​ដល់​យុវជន​ទាំងបីរូប។ លោក​យល់ថា ការចាប់ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ និង​សកម្មជន​ផ្សេង​ទៀត​នេះ គឺ​រដ្ឋាភិបាល​កំពុង​មាន​ការភ័យខ្លាច​សកម្មភាព​យុវជន​ដែល​កំពុង​ទាមទារ​ដើម្បី​ប្រយោជន៍​សង្គម៖ «ក្នុង​ពេលអនាគត​នៅពេល លោក ហ៊ុន សែន និង​គ្នាគាត់​អស់អំណាច​យើង​ប្រាកដ​ទាមទារ​យុវត្តិធម៌​ឡើងវិញ ដោយសារអី? ដោយសារ​យុវជន​អត់បាន​ធ្វើសកម្មភាព​ខុសច្បាប់​ទាល់តែសោះ​គ្រាន់​តែ​ប្រកាស​ដើរ​ទៅ​ជួប សម្ដេច ហ៊ុន សែន ក៏ចោទ​ថា​ញុះញង់។»

អាជ្ញាធរ​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ​៣នាក់ កាល​ពី​ថ្ងៃ​ទី០៣ ខែកញ្ញា យក​ទៅ​សាកសួរ​ក្នុងពីរ​ករណី​ដាច់​ដោយឡែក​ពីគ្នា​បន្ទាប់ពី​ពួកគេ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការលុប​បឹង​តាមោក និង​យុទ្ធនាការ​ជិះកង់​ផ្សព្វផ្សាយ​អំពី​ការអភិរក្ស​កោះកុងក្រៅ​ជាដើម។ សមត្ថកិច្ច​បានបិទ​ទីតាំងស្ទូឌីយូមួយ​កន្លែង​របស់ លោក ថុន រដ្ឋា ដែល​មានទីតាំង​នៅ​ខណ្ឌពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់​បាន​ឲ្យ​អាស៊ីសេរី​ដឹងថា​ ការសម្រេច​បញ្ជូន​ក្រុមយុវជន​ទៅ​តុលាការ​នេះ​ដោយ​សមត្ថកិច្ច​រកឃើញ​ថា យុវជន​លួចបង្កើត​បន្ទប់ផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយគ្មាន​ច្បាប់​អនុញ្ញាត។ លោក​បន្ត​ថា ករណីមួយ​ទៀត​គឺ​ក្រុមយុវជន​ជា​សកម្មជន​បរិស្ថាន​ជ្រកក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ដោយ​អង្គការ​នេះ​គ្មាន​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ដូច្នេះ​លោក​ថា អ្វី​ដែល​ពួកគេ​ធ្វើ​ជា​សកម្មភាព​ខុស​ច្បាប់។

បើទោះយ៉ាងណា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ឆ្លើយ​តប​ថា ការបង្កើត​ស្ទូឌីយូរបស់​ក្រុមយុវជន ដើម្បី​ផ្សព្វផ្សាយ​ការងារ​បរិស្ថាន​តាមបណ្ដាញ​សង្គមហ្វេសប៊ុក​ប៉ុណ្ណោះ​ដោយគ្មាន​ការផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស​ដូច​សមត្ថកិច្ច​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុមយុវជន​អង្គការ​មាតា​ធម្មជាតិ​តែងតែ​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញសង្គម​ពី​ការបំផ្លាញ​បរិស្ថាន អំពើ​ពុករលួយ និង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ទន្លេ ការរក្សា​ទុក​ភ្លុកដំរី កុយរមាស ឆ្អឹងខ្លា និង​ស្រកា​ពង្រូល​ជាដើម។

លោក អាឡិច អះអាង​ថា បើទោះបីជា​មាន​ការចោទ​ប្រកាន់​លើ​ក្រុមយុវជន​របស់​លោក​ពេលនេះ​យ៉ាងណាក្ដី ក៏​អង្គការ​មាតា​ធម្មជាតិ​នៅតែ​បន្តធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ក្នុង​បុព្វហេតុ​នៃ​កិច្ចការពារ​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ឃាត់ព្រះកាយ​ព្រះសង្ឃ និង​យុវជន ដែលគ្រោង​ដឹកនាំ​ធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ

$
0
0

អាជ្ញាធ​ររបប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អ្នករៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​២នាក់ រួមមាន ព្រះតេជគុណ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ដោយគ្មាន​ដីកា​នៅ​រសៀល​ថ្ងៃទី៦ ខែកញ្ញា។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ទង្វើ​របស់​អាជ្ញាធរ​ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត២០នាក់ និង​មន្ត្រី​សង្ឃ៦អង្គ បាន​ចូលទៅឃាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរថាវរៈ​មួយ​អង្គព្រះនាម កើត សារ៉ាយ និង យុវជន មាន ព្រហ្មមុនី ខណៈ​ក្រុមយុវជន​សកម្ម​ទាំងនេះ កំពុង​ស្នាក់នៅ​ជុំគ្នា​ក្នុង​ស្នាក់ការ​របស់​សមាគម​និស្សិត​បញ្ញវ័ន្ត​ខ្មែរ នៅជាប់​ផ្សារខេស៊ី (KC Market) ស្ថិត​នៅ​សង្កាត់​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ នៅមុន​ការចាប់ខ្លួន​ប៉ុន្មាននាទី អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ និង​មន្ត្រីសង្ឃ​បាន​ចាប់​ក្រៀក​ព្រះតេជៈគុណ កើត សារ៉ាយ បញ្ចូល​ឡាន ហើយ​ដឹកចេញ​ទៅ​ដោយ​មិនដឹង​ថា ទៅ​ទីណានោះ​ទេ ហើយ​អាជ្ញាធរ​ក៏​បាន​ហាម​ក្រុមយុវជន​មិនឲ្យ​ទៅតាម​ព្រះតេជគុណ កើត សារ៉ាយ ឡើយ។ ក្រោយ​ដាក់​ទូរស័ព្ទ​ចុះ​អាជ្ញាធរ​ក៏បាន​ចាប់​ខ្លួន​យុវជន មាន ព្រហ្មមុនី ម្នាក់​ទៀត។ បន្ទាប់​មក​អាជ្ញាធរ​នៅតែ​បន្ត​យាមកាម​នៅមុខ​ទីស្នាក់ការ​សមាគម​ដដែល និង​មិន​អនុញ្ញាត​ឲ្យ​យុវជន​៥នាក់​ផ្សេង​ទៀត ចាកចេញ​ពី​ទីនោះ​ឡើយ។ សមាជិក​យុវជន​ខ្មែរថាវរៈ កញ្ញា ជា គន្ធីន ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ប្រាប់​អាស៊ីសេរី​ថា​ក្នុងពេល​ចាប់ខ្លួន​នោះ​គឺ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ដីកា និង​ពន្យល់​អំពី​ហេតុផល​ច្បាស់លាស់​នោះទេ គឺ​ចូល​ទៅចាប់​គ្រៀក​ក​ទាំង​កម្រោល​តែម្តង ព្រមទាំង​គំរាមកំហែង​មិន​ឲ្យ​យុវជន​ថតរូបភាព​ផងដែរ។ កញ្ញា ចាត់ទុក​ថា​ទង្វើ​របស់​អាជ្ញាធរ គឺ​ជា​ការរំលោភ​បំពាន​ច្បាប់ និង​រំលោភសិទ្ធិ មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ក្រុម​យុវជន​មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះទេ៖ «វាគឺជា​អំពើ​មួយដែល​ឃោរឃៅ​បំផុត ហើយ​ខ្ញុំ​ជា​ក្មេងស្រី នៅពេល​ឃើញ​ទង្វើ​អាជ្ញាធរ​បែបហ្នឹង គឺ​ក្តុកក្តួល និង​យល់ថា មិនគួរណា​ដែល​អាជ្ញាធរ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ គាត់​ធ្វើបែបនេះ​សោះ។ ការចាប់​ពួកខ្ញុំ​នេះ គឺ​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ និង​យុវជនផ្សេងៗ​ទៀត កុំឲ្យ​ងើបឡើង​ធ្វើ​បាតុកម្ម​អហិង្សា​សកម្ម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព»។

កញ្ញា ជា គន្ធីន មិនទាន់​ដឹងថា អាជ្ញាធរបាន​នាំ​ព្រះតេជគុណ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ទៅ​ទីណា​នោះទេ។

អាស៊ីសេរី​មិនអាច​សុំ​ការឆ្លើយតប​ពី​អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក នេត ស៊ីថុន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឆាយ គឹមខឿន ព្រមទាំង​អ្នកនាំពាក្យ​សាលារាជនី​ភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល។ចំណែក​អ្នកនាំពាក្យ​ស្នងការរដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។ ទោះយ៉ាងណា លោក សាន សុខសីហា ប្រាប់វីអូឌី (VOD) ថា សមត្ថកិច្ច​បានចាប់ខ្លួន លោក មាន ព្រហ្ម មុនី តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿងព្រំដែន​កម្ពុជា-វៀតណាម ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​យុវជនរូប​នេះ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ ដើម្បី​ចាត់ការ​តាម​ច្បាប់។

ការឃាត់ខ្លួន​នេះ​បន្ទាប់​ពី​ក្រុម​យុវជន នៅ​តែ​ប្រកាស​រក្សា​ជំហរ​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍ ចាប់​ពី​ថ្ងៃទី៧ ខែកញ្ញា ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​រួមមាន៖ការទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និង​អ្នកទោស​មនសិការ​ដទៃ​ទៀត បើទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត និង​ព្រមាន​បង្ក្រាប​ក្តី។

សាលារាជធានី​ភ្នំពេញ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុមយុវជន​ជួបជុំ​សម្តែង​មតិ​តាម​ការស្នើសុំ​បាន​ទេ ក្រោម​ហេតុផល​ថា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​ចោទ​ក្រុមយុវជន​ថា​ការអំពាវនាវ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ឈ្មោះ​ពលរដ្ឋ​សកម្ម គឺ​មាន​ចរឹត​ញុះញង់​ប្រឆាំង​ដំណើការ​នីតិវិធី​របស់​តុលាការ។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការលីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កាន់តែ​បំបិទ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន​ក្នុង​ការប្រមូលផ្តុំ​សម្តែង​មតិ​ដោយ​សន្តិវិធី។ លោក យល់​ថា​ទង្វើ​ទាំងនេះ​នឹង​កាន់តែ​ធ្វើឲ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ផ្នែករំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ឆាក​អន្តរជាតិ៖​ «ជាពិសេស​ក្រុម​យុវជន ដែល​បាន​ជូនដំណឹង​ក្នុង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ក៏​មិនត្រូវ​បាន​អនុញ្ញាត​ដែរ ដូច្នេះ​ទង្វើ​នេះ យើង​មើល​ឃើញ​ថា​សេរីភាព​ជា​មូលដ្ឋាន​នេះ កាន់តែ​រឹតត្បិត​កាន់តែ​ធ្ងន់ធ្ងរ។ បញ្ហា​ទាំងអស់​នេះ ខ្ញុំ​គិត​ថា​បញ្ហា​ទាំងនេះ​នឹង​នាំ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ គេ​កត់សម្គាល់​បន្ថែម​ទៀត​ពីរឿង​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក៏ដូច​ជារឿង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​មាន​ន័យ​ថា​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង​កាន់តែ​ធ្លាក់ចុះ។»

របបក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នកតវ៉ា និង​បាន​បង្កើន​ការចាប់ចង​សកម្មជន និង​យុវជន​ដាក់គុក​កាន់តែច្រើន​ឡើង ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ដោយសារ​តែ​ពួកគេ​តវ៉ាទាមទារ​ឲ្យ​មាន​ការដោះលែង​អ្នកជាប់ឃុំ​មនសិកា និង​យុត្តិធម៌​សង្គម។

សហគមន៍ជាតិ និង​អន្តរជាតិ​តែង​ទទូច​ឲ្យ​របប លោក ហ៊ុន សែន គោរពសិទ្ធិ និង​សេរីភាព​ជា​មូល ដ្ឋាន​របស់​ពលរដ្ឋ ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ រដ្ឋធម្មនុញ្ញ​ចែងថា ពលរដ្ឋ​មានសិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ព្រមទាំង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខែត្រ​ត្បូង​ឃ្មុំ

$
0
0

ភរិយា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន គឺ​លោកស្រី ឆៃ ឆាយអ៊ាង ឲ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី៦ កញ្ញា វេល​ម៉ោង​ប្រមាណ ៦ និង ៣០នាទី​ព្រឹក​ សមត្ថកិច្ច​ស្រុក​មេមត់​បាន​ទៅ​គោះ​ទ្វារ​ផ្ទះ ហើយ​ចាប់​ខ្លួន​ស្វាមី​លោកស្រី​ភ្លាមៗ ទាំង​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ថា មក​ពី​មូលហេតុ​អ្វី​ទេ។

លោកស្រី​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ប្តី​របស់​លោកស្រី គឺ​លោក គង់ សំអាន បញ្ចូល​ឡាន​នោះ គាត់​បាន​ឲ្យ​កូន​ស្រី​អាយុ ១៥ឆ្នាំ​ម្នាក់ ជិះ​ទៅ​ជាមួយ ក៏​ប៉ុន្តែ​ទៅ​ដល់​ផ្លូវ​បំបែក នៅ​ចំណុច​ស្រុក​ពញា​ក្រែក ដែល​ជា​ផ្លូវ​បំបែក​ទៅ​ភ្នំពេញ និង​ព្រៃវែង សមត្ថកិច្ច​ក៏​គេ​បាន​ប្ដូរ​ឡាន ដឹក​ប្តី​របស់​លោកស្រី​ទៅ​បាត់ ដោយ​មិន​ដឹង​ថា យក​ទៅ​ទី​ណា។ រីឯ​កូនស្រី​នគរបាល​បាន​ដឹក​មក​ផ្ទះ​វិញ​ទាំង​ព្រួយ​បារម្ភ និង​ងឿង​ឆ្ងល់​នៅ​ថ្ងៃ​ទី៦ កញ្ញា​ដដែល។

កូនស្រីលោកគង់ សំអាន អាយុ ១៥ឆ្នាំ ឲ្យ​ដឹង​ថា នៅ​ពេល​ជិះ​ឡាន​ដល់​ផ្លូវ​បំបែក​នោះ ឮ​មន្ត្រី​នគរបាល​ទាំង​នោះ ដែល​ជិះ​ឡាន​ជាមួយ និយាយ​ទូរស័ព្ទ​ចុះ​ឡើង ហើយ​ឲ្យ​ប្ដូរ​ឡាន ដោយ​មិន​ឲ្យ​នាង​ទៅ​ជាមួយ​ឪពុក​ឡើយ៖ «គេ (សមត្ថកិច្ច) តេ​មក​ថា ឲ្យ​យក​ទៅ​ខែត្រ ហើយ​គេ​តេ​ចុះ​តេ​ឡើង គេ​ប្រាប់​ថា ឲ្យ​ប៉ា​ខ្ញុំ​ឡើង​ទៅ​ភ្នំពេញ តែ​ដល់​ផ្លូវបំបែក​គេ​ឲ្យ​ប៉ា​ខ្ញុំ​ចុះ​ពី​លើ​ឡាន ទៅ​ឡាន​មួយ​ទៀត ហើយ​បើក​ទៅ​ត្រង់ គេ​អត់​ប្រាប់​ថា ម៉េច​ទៀត​ផង»

តុលាការ​ខែត្រ​ត្បូង​ឃ្មុំធ្លាប់​បាន​ចោទ​ប្រកាន់ លោក គង់ សំអាន ពី​បទ រួម​គំនិត​ក្បត់ និង​ញុះញង់ កាល​ពី​ឆ្នាំ២០១៩។ ក៏​ប៉ុន្តែ​ក្រោយ​មក លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​តុលាការ​ឈប់​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ដែល​របប​លោក​ចោទ​ថា រួម​គំនិត​ក្បត់ ជាមួយ​លោក សម រង្ស៊ី អំពី​ផែនការ​វិល​ចូល​ស្រុក​វិញ កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា។

មេធាវី លោក គង់ សំអាន គឺ លោក សម សុគង់ បញ្ជាក់​ថា លោក មិន​ទាន់​ដឹង​អំពី​មូលហេតុ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក គង់ សំអាន នេះ​ដែរ ហើយ​លោក​ក៏​មិន​ដឹង​ថា គេ​បញ្ជូន​លោក គង់ សំអាន ទៅ​ឃុំ​ខ្លួន​នៅ​ទីណា​ដែរ។ លោក មេធាវី សំ សុគង់ សន្និដ្ឋាន​ថា ការ​ចាប់​ខ្លួន​លោក គង់ សំអាន នេះ ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណង់​រឿង​ចាស់​នោះ​ទេ។ លោក​បន្ថែម​ថា សំណុំ​រឿង​ចាស់ ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ រួមគំនិតក្បត់ និង​ញុះញង់​នោះ រួមមាន សកម្មជន​បក្ស​ប្រឆាំង ៥នាក់​ទៀត ហើយ​លោក គង់ សំអាន ក៏​ធ្លាប់​តុលាការ​កោះហៅ​សាកសួរ​ចំនួន ៤ដង​មក​ហើយ​ដែរ។ លោក​បន្ថែម​ថា តុលាការ​បាន​កំណត់​ថ្ងៃ​បើក​សវនាការ​សំណុំរឿង​ចាស់​នេះ នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា​ខាង​មុខ​នេះ៖ «ការ​ចាប់​ខ្លួន​គ្មាន​ដីកា​បែប​នេះ ជា​រឿង​ខុស​ច្បាប់ ព្រោះ​វា​មិន​មែន​ជា​រឿង​បទ​ល្មើស​ជាក់​ស្ដែង ហើយ​នេះ ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស»

ភរិយា​លោក គង់ សំអាន បន្ថែម​ថា ប្ដី​របស់​លោកស្រី មិន​ដែល​គេច​ខ្លួន​ទៅ​ណា​ទេ តាំង​ពី​មាន​សំណុំ​រឿង​ចាស់ ដែល​តុលាការ​ចោទ​ប្រកាន់ ពី​បទ រួម​គំនិត​ក្បត់​មក ហើយ​លោក គង់ សំអាន តែងតែ​ចូល​បំភ្លឺ​គ្រប់​ការ​កោះ​របស់​តុលាការ​ទាំង​អស់។ លោកស្រី​បញ្ជាក់​ថា តាំង​ពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​ប្រឆាំង​មក លោក គង់ សំអាន បើក​បង្រៀន​សិស្ស​នៅ​ក្នុង​ភូមិ គ្រាន់​បាន​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ គឺ​លោក​មិន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍ជាមួយព្រះតេជព្រះគុណ លួន សុវ៉ាត ជុំវិញការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញ

$
0
0

ព្រះសង្ឃខ្មែរ ដែល​សកម្ម​ក្នុង​​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​ និង​​បាន​បង្ខំ​ព្រះទ័យ​​ភៀស​ព្រះកាយ ចាកចោល​​ស្រុក​កំណើត​ ដើម្បី​​រួច​ផុត​ពីការ​ធ្វើទុក្ខម្នេញ​ពីអាជ្ញាធរ​​ មាន​ថេរ​ដីកា​ថា​ របបក្រុង​ភ្នំពេញ បាន​​​ប្រើល្បិច​ស្មោកគ្រោក​គ្រប់រូបភាព​ ដើម្បី​បោសសម្អាត​សកម្មជន​ រួមទាំង​ព្រះសង្ឃ​ផង​។

ព្រះអង្គ​បន្ថែម​ថា របបក្រុង​ភ្នំពេញ​ យកប្រព័ន្ធ​ព័ត៌មាន​វិទ្យា ធ្វើជាអាវុធ​ប្រល័យ​ ដើម្បី​​សម្លាប់ឈ្មោះ​ កិត្តិយស​ និង​​ជាឧបករណ៍​លាប​ពណ៌​ ដើម្បី​​យក​លេស​​ចោទ និង​​ចាប់​មនុស្ស​​តាម​អំពើចិត្ត​​ និង​​យ៉ាង​​អយុត្តិធម៌​។

សូមលោក​អ្នកនាង​ ស្តាប់​​បទសម្ភាសន៍​របស់​លោក​ មួង ណារ៉េត​ ជាមួយ​​ព្រះតេជព្រះគុណ​ លួន​ សុវ៉ាត​ ជុំវិញ​រឿងនេះ​ដូច​តទៅ​៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​​​បញ្ជូន​​ព្រះ​កាយ​ព្រះអង្គ​​ កើត សារាយ​ និង​លោក​មាន​ ព្រហ្ម​មុនី​​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​

$
0
0

ប៉ូលិស​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​មួយ​អង្គ គឺ​ព្រះ​តេជគុណ កើត សារាយ និង​អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មាន​ ព្រហ្ម​មុនី ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៧​ កញ្ញា ​ពាក់​ព័ន្ធ​នឹង​​រឿង​គម្រោង​ដឹក​នាំ​ប្រជាពលរដ្ឋ​​តវ៉ា​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្វែង​រក​យុត្តិធម៌​សង្គម​។ ​មន្ត្រី​សង្គម​ស៊ីវិល ​ចាត់​ទុក​​រឿង​នេះ​ ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹម​ខឿន​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៧ កញ្ញា​ថា តុលាការ​បាន​ចោទ​ប្រកាន់​ ព្រះ​អង្គ​ កើត សារាយ​ និង​ លោក មាន​ ព្រហ្ម​មុនី​ ពី​បទ​ញុះញង់​ឱ្យ​បង្ក​ភាព វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ​ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ថា ព្រះ​តេជ​គុណ កើត សារ៉ាយ ត្រូវ​បាន​ចាប់​ផ្សឹក ​មុន​បញ្ជូន​ទៅ​តុលាការ និង​ឃុំខ្លួន​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​មេ​ប៉ូលិស​រូប​នេះ និយាយ​ដោយ​ចោទ​ប្រកាន់​ថា ព្រះ​តេជ​គុណ កើត សារ៉ាយ មិនមែន​ជា​ព្រះសង្ឃ​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា ប៉ូលិស​បាន​បញ្ជូន​​អ្នក​ទាំង​២​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​៧​កញ្ញា៖ «ដោយ​ឡែក​ កើត សារាយ​នេះ​ មិន​មែន​លោក​សង្ឃ​ទេ លោក​​ឯង​សួរ​ថា​ប៉ូលិស​ចាប់​លោក​សង្ឃ​នឹង​​វា​ខុស​ណា។ ប៉ូលិស​បាន​ឃាត់​ខ្លួន​ហើយ​ និង​បញ្ជូន​​​ទៅ​តុលាការ​អស់​ហើយ​ និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ»

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ​​និង​មន្ត្រី​សង្ឃ​ បាន​​ចូល​ចាប់​ព្រះ​កាយ​ព្រះ​តេជ​គុណ កើត​ សារ៉ាយ និង​លោក មាន​ ព្រហ្ម​មុនី ​ នៅ​ក្នុង​ទីស្នាក់ការ​របស់​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ស្ថិត​នៅ​ជាប់​ផ្សារ​ស៊ី​ខេ​(CK Market) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី៦ កញ្ញា។ ព្រះសង្ឃ​អង្ករ​នេះ​ និង​ លោក មាន​ ព្រហ្ម មុនី ត្រូវ​បាន​​ឃុំ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អស់​មួយ​យប់ មុន​នឹង​បញ្ជូន​ទៅ​​សាកសួរ​នៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​នៅ​ព្រឹក​ថ្ងៃ​ទី៧ កញ្ញា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា​ ​មាន​ប្រសាសន៍​ថា ព្រះ​អង្ក​ កើត សារាយ និង​លោក មាន ព្រហ្ម មុនី ​មាន​គម្រោង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​​រក​យុត្តិធម៌​សង្គម​ គឺ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​​ស្រប​តាម​រដ្ឋធម្មនុញ្ញ គឺ​មិន​​ខុស​ច្បាប់​​ឡើយ​។ ​​លោក​ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ ថា ជា​ការ​​គំរាមកំហែង​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «ពាក្យ​ញុះញង់​​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​យើង​ឃើញ​ថា ជា​ការ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់។ ប៉ុន្តែ​យើង​ឃើញ​ថា​ហេតុផល​នៃ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​វា​មិន​សម​ទៅ​នឹង​អង្គហេតុ​នៃ​ការ​ប្រព្រឹត្ត​របស់​ពួកគាត់​ទេ។ បើ​សិន​ជា​​ចេតនា​ដូច​ដែល​ខ្ញុំ​បាន​ជម្រាប គឺ​អ្នក​ទាំង​អស់​បាន​ព្យាយាម​ស្នើ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ហើយ​ ហើយ​បើ​ច្បាប់​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​សិទ្ធិ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​​ហើយ​បែរ​ជា​អាជ្ញាធរ​​មិន​គោរព​ច្បាប់​ ដោយ​ប្រើ​វិធាន​​ផ្សេងៗ ចាត់​វិធានការ​ទៅ​លើ​ពួក​គាត់​វិញ វា​ជា​អំពើ​ខុស​ច្បាប់​ទៅ​វិញ​ទេ​បាទ»

ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​ព្រះអង្គ កើត សារាយ និង​លោក មាន ព្រហ្ម មុនី មាន​គម្រោង​ដឹក​នាំ​ប្រជាពលរដ្ឋ​ កម្មករ​ និង​យុវជន ចូល​រួម​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១៥ កញ្ញា។ គម្រោង​តវ៉ា​នេះ​ ដោយសារ​តែ​ព្រះសង្ឃ​អង្គ​នេះ និង​អ្នក​ទាំង​នោះ​ មិន​ពេញ​ចិត្ត ចំពោះ​អាជ្ញាធរ​ចាប់​ខ្លួន​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង ឈុន សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​​ចំនួន ២៣នាក់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ មន្ត្រី​សិទ្ធិ មនុស្ស លោក ស៊ឹង សែន​ករុណា ​និយាយ​ថា​ ការ​ចាប់​ខ្លួន​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​។លោក​សូម​សំណូម​ពរ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​នោះ​វិញ និង​​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​​បើក​ទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​សម្ដែង​មតិ​ដោយ​សន្តិវិធី ដើម្បី​ឱ្យ​ពលរដ្ឋ​​បាន​ប្រើប្រាស់​សិទ្ធិ​​​សេរីភាព​សម្ដែង​មតិ​ឱ្យ​បាន​ពេញលេញ​ឡើង​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទ​សម្ភាសន៍​កញ្ញា សូ មេត្តា នៅ​មុន​ពេល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន

$
0
0

នៅ​មុន​ពេល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កញ្ញា សូ មេត្តា និង​យុវតី​ចំនួន ៣នាក់​ផ្សេង​ទៀត បាន​ទៅ​រក​អន្តរាគមន៍ ឱ្យ​ជួយ​តាម​ដាន​ និង​ឃ្លាំ​មើល​សកម្មភាព​របស់​ពួក​នាង នៅ​ពេល​ដែល​អាជ្ញាធរ​ទាំង​ក្រុម​ស្លៀក​ពាក់​ស៊ីវិល និង​ឯក​សណ្ឋាន​ជា​ច្រើន​នាក់​បាន​ជិះ​តាម​ក្រុម​នាង​ជាប់​ជានិច្ច។

កញ្ញា សូ មេត្តា បាន​ប្រាប់​អាស៊ី​សេរី នៅ​មុន​ពេល​ចាប់ខ្លួន​ថា​នាង​នឹង​ធ្វើ​ពហិការ​មិន​ហូប​អាហារ​ក្នុង​ពន្ធនាគារ​នៅ​ពេល​រូប​នាង​ត្រូវ​ចាប់​ខ្លួន លើស​ពី​នេះ​នាង​ក៏​សង្ឃឹម​ថា ពលរដ្ឋ ពិសេស​យុវជន​នឹង​មិន​បោះ​បង់​ការ​តស៊ូ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​ឡើយ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាស​របស់​អ្នកស្រី សុជីវី ជាមួយ​កញ្ញា សូ មេត្តា សមាជិក​យុវជន​ខ្មែរ​ថាវរៈ អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កញ្ញា នៅ​ប៉ុន្មាន​នាទី​មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​កញ្ញា...

សាលា​រដ្ឋ និង​ឯកជន​មួយ​ចំនួន​នឹង​បើកឲ្យ​ចូល​រៀន​ឡើង​វិញ​នៅ​ថ្ងៃ​នេះ

$
0
0

សាលារៀន​រដ្ឋ និង​ឯកជន​មួយ​ចំនួន​បើក​ដំណើរ​ការ ដើម្បី​អោយ​សិស្ស​បាន​ចូលរៀន​ឡើងវិញ នៅ​ថ្ងៃ​ទី៧ ខែកញ្ញា​នេះ បន្ទាប់​ពី​បាន​បិទទ្វារ​រយៈពេល​ប្រមាណ​ ៦ខែ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ ​រួចមក។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា សាលា​រៀន​រដ្ឋ​ដែល​​បើកទ្វារ​ទទួល​សិស្ស​នៅ​ថ្ងៃនេះ​មាន​នៅ​ក្នុង​ ២១រាជធានី-ខេត្ត ហើយ​បើក​សម្រាប់​តែ​សិស្ស​ថ្នាក់​ទី៩ និង​ថ្នាក់​ទី១២។ រីឯ​ខេត្ត ៤​ផ្សេង​ទៀត ដែល​មាន​ភាព​ប្រឈម​នឹង​ឆ្លង​ជំងឺ​កូវីដ-១៩​ទាប ដែល​រួមមាន៖ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ត្រូវ​ក្រសួង​អនុញ្ញាត​ឱ្យ​ដំណើរ​ឡើង​វិញ​គ្រប់​ថ្នាក់​សិក្សា​គឺ​ចាប់​ពី​ថ្នាក់​ទី១ ដល់​ទី១២។

ជាមួយ​គ្នា​នេះ​សាលារៀន​ឯកជន​ចំនួន​ ៣០០កន្លែង ​ពី​កម្រិត​មត្តេយ្យ​ដល់​ឧត្ដម​សិក្សា​ ក៏​​នឹង​បើក​ទ្វារ​បង្រៀន​សិស្ស​ឡើង​វិញ បន្ទាប់​ពី​ក្រសួង​អប់រំ​ចុះ​ពិនិត្យ និង​វាយ​តម្លៃ​ដោយ​ផ្ទាល់​ដល់​ទីតាំង​សាលា​អំពី​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព។

ក្រសួង​អប់រំ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​វិធាន​អនាម័យ កំណត់​ចំនួន​សិស្ស និង​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​ថ្នាក់​រៀន។ លើស​ពី​នេះ​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន​ត្រូវ​បោស​សំអាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទាំង​បរិវេណ​សាលា និង​នៅ​ក្នុង​ថ្នាក់​រៀន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានទូត​ប្រជាធិបតេយ្យ​ទទូច​​ដល់របប​ក្រុង​ភ្នំពេញ​​ឱ្យ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ

$
0
0

ស្ថានទូត​បរទេស​មួយ​ចំនួន​​ អះអាង​ថា ពួក​គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុ​ក​ដាក់​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​​​លើ​ក្រុម​សកម្មជន​ និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ ​តំណាង​រដ្ឋាភិបាល​បរទេស​ទាំង​នោះ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា ការ​យល់​ឃើញ​យ៉ាងណា​នោះ ជា​សិទ្ធិ​របស់​តំណាង​​រដ្ឋាភិបាល​បរទេស​ តែ​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន។

ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ និង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ថ្មីៗ នេះ គឺ​ជា​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ឆាដ រ៉ូដេម៉ាយអ៊ើរ (Chad Roedemeier) ប្រាប់​អាស៊ី​សេរី​តាម​អ៊ីមែល (E-mail) នៅ​ថ្ងៃ​ទី៧ កញ្ញា​ថា ស្ថានទូត​មាន​កង្វល់​ជា​ខ្លាំង ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ ​ដែល​ព្យាយាម​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។​ លោក​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ជា​និច្ច​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​។ លោក​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​ទទូច​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​សន្ទនា​គ្នា​ដោយ​សេរី និង​ការ​ផ្សះផ្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ចំណែក ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​វិញ ឱ្យ​អាស៊ី​សេរី​ដឹង​តាម​អ៊ីមែល​ថា ស្ថាន​ទូត​កំពុង​តាមដាន​ពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​យ​ក​ចិត្ត​ទុក​ដាក់។ ស្ថានទូត​អូស្ត្រាលី​អះអាង​ថា ដូច​កាល​ពី​មុន​ដែរ​ ប្រទេស​អូស្ត្រាលី​បន្ត​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស រួម​ទាំង​​ករណី​ច្បាស់ៗ មួយ​ចំនួន​ ទៅ​កាន់​មេដឹកនាំ​កម្ពុជា។ ប្រទេស​អូស្ត្រាលី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​កិច្ច​គាំពារ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​គ្រប់​រូប​ ស្រប​តាម​ច្បាប់​ជាតិ​ និង​ច្បាប់​​អន្តរជាតិ​ដែល​កម្ពុជា​បាន​ទទួលយក​មក​អនុវត្ត​​។ ស្ថានទូត​អូស្ត្រាលី​​ឱ្យ​ដឹង​ទៀត​ថា ប្រទេស​អូស្ត្រាលី​នឹង​បន្ត​ធ្វើ​ការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​ដៃគូ​ទាំង​ឡាយ រួម​ទាំង​កម្ពុជា​ផង​ដែរ ដើម្បី​លើក​កម្ពស់ និង​ការពារ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិមនុស្ស​ដទៃ​ទៀត ព្រោះ​រឿង​នេះ​មាន​សារៈសំខាន់​សម្រាប់​វិបុល​ភាព និង​ស្ថិរភាព​រយៈពេល​វែង​នៅ​ក្នុង​តំបន់។

ដោយ​ឡែក ស្ថាន​ទូត​ស៊ុយអែត (Sweden) ​ប្រចាំ​នៅ​កម្ពុជា​វិញ សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ ដែល​​ចាប់​ខ្លួន​សកម្មជន​ជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ស្ថាន​ទូត​ស៊ុយអែត​អះអាង​ថា ស្ថាន​ទូត​កំពុង​តាម​ដាន​ករណី​ទាំងនេះ​យ៉ាង​ដិត​ដល់ ដោយ​ឈរ​លើ​បទដ្ឋាន​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ។ ស្ថាន​ទូត​ស៊ុយអែត​បង្ហាញ​កង្វល់​បែប​នេះ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយ​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ទី៤ កញ្ញា មួយ​ថ្ងៃក្រោយ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ ៣នាក់ និង​លើក​ទីពីរ​នៅ​ថ្ងៃ​ទី៦ កញ្ញា បន្ទាប់​ពី​សកម្មជន​៣ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន​។

អាស៊ី​សេរី​ក៏​បាន​ផ្ញើ​សំណួរ​តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល (E-mail) ទៅ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ប្រតិកម្ម​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

រីឯ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​ស្រី ម៉ារី ឡឡូរ (Mary Lawlor) វិញ មាន​ប្រសាសន៍​លើ​បណ្ដាញ​ធ្វីតធ័រ​ (Twitter) ថា អ្នក​ស្រី​ ​ទទួល​បាន​របាយការណ៍​ឥត​ដាច់​ពី​ប្រទេស​​កម្ពុជា​ស្ដី​អំពី​​​ការ​ចាប់​ខ្លួន​អ្ន​ក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​។ ​អ្នក​ស្រី​គូស​បញ្ជាក់​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​មិនមែន​ជា​បទល្មើស​នោះ​ឡើយ។

ទាក់ទង​​នឹង​កង្វល់​របស់​ស្ថាន​ទូត​បរទេស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​នេះ ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា វិធានការ​ទាំង​ឡាយ​របស់​អាជ្ញាធរ គឺ​​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​​​សង្គម។ លោក​ថា ប្រសិន​បើ​អង្គទូត​បរទេស​មិន​ច្បាស់​ត្រង់​ចំណុច​ណា​នោះ ពួក​គេ​អាច​ផ្ញើ​លិខិត​ទៅ​​កាន់​ស្ថាប័ន​ជំនាញ​របស់​​រដ្ឋាភិបាល ដើម្បី​សាកសួរ​អំពី​ករណី​ទាំង​នោះ៖ «ការ​សម្រេច​ចិត្ត​របស់​កម្ពុជា គឺ​មិន​មែន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​របស់​អ្នក​ណា​ម្នាក់​ទេ។ យើង​យល់​ច្បាស់​ថា ការ​ស្វែង​រក​សន្តិភាព ការ​រក្សា​ស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ សម្រាប់​ប្រទេស​ខ្មែរ គឺ​ការ​ទទួល​ខុស​ត្រូវ​ផ្ដាច់​មុខ​របស់​រដ្ឋាភិបាល​ខ្មែរ»

តាំង​ពី​ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ចុង​ខែ​កក្កដា​នោះ​មក របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​សកម្មជន​ និង​យុវជន​ យ៉ាង​ហោច​ណាស់​ចំនួន ​១៤នាក់​ហើយ ដោយសារ​តែ​ការ​​បញ្ចេញ​មតិ​រិះគន់ ការ​ធ្វើ​សកម្មភាព​ផ្នែក​បរិស្ថាន​ និង​គម្រោង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ តុលាការ​ដែ​ល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច បាន​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា គឺ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ជា​បទ​ចោទ​ដ៏​ពេញ​និយម​របស់​ព្រះរាជអាជ្ញា ហើយ​បញ្ជូន​ពួក​គេ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ក្រុម​អ្នកសង្កេតការណ៍ និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​តវ៉ា​ដោយ​សន្តិវិធី ដូច​ជា​ដោយ​គ្រាន់​តែ​សុំ​ដោះ​លែង​មេ​សហជីព​លោក រ៉ុង ឈុន និង​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ក៏​ត្រូវ​ជាប់​ចោទ​ពី​បទ​ញុះញង់ និង​ជាប់​គុក​ដែរ​នោះ។

ប្រធាន​ផ្នែ​ក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​យល់​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​ការ​អនុវត្ត​ច្បាប់​បែបនេះ​ទៀត នោះ​រដ្ឋាភិបាល​នឹង​កាន់​តែ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ លោក​បញ្ជាក់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មិន​មាន​ស្តង់ដារ​ពីរ​បី​ដូច​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​នោះ​ទេ៖ «បរិយាកាស​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ សិទ្ធិ​ជួប​ប្រជុំ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ឃើញ​ថា កាន់​តែ​មាន​ការ​ធ្លាក់​ចុះ​ទៅៗ ឬ​ក៏​មាន​ការ​​រឹត​បន្តឹង​ទៅ ឬក៏​រឹតត្បិត​ទៅ​ពី​សំណាក់​អាជ្ញាធរ រដ្ឋាភិបាល តុលាការ​ហ្នឹង។ គឺ​ថា​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ មិន​ខុស​ពី​ស្ថាន​ទូត មិន​ខុស​ពី​មតិ​ជាតិ មតិ​អន្តរជាតិ​មួយ​ចំនួន​នោះ​ទេ។ អ៊ីចឹង​សម្រាប់​ទៅ​អនាគត​ យើង​ប្រហែល​ជា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ដែល​ឱ្យ​អន្តរជាតិ ពិសេស​ប្រទេស​ដែល​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី គេ​ទទួល​ស្គាល់​យើង​ថា ជា​ការ​អនុវត្ត​ច្បាប់​ណាស់។ យើង​មិន​អាច​ទៅ​ពន្យល់​គេ​បាន​ទេ​រឿង​អស់​នេះ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​រដ្ឋាភិបាល​បរទេស ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ ​រដ្ឋាភិបាល​នឹង​ខូច​កេរ្តិ៍​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ហើយ​​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​ប្រទេស​ទាំងនោះ។ តួយ៉ាង ​ករណី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ចំនួន​ ២០% ពី​កម្ពុជា​នោះ គឺ​ជាឧទាហរណ៍​ស្រាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


តុលាការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹក​វ​ដល់​សន្តិសុខ​សង្គម

$
0
0

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា បន្ទាប់​ពី​រូប​លោក​ត្រូវ​អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ បាន​ទៅ​គោះទ្វារ​ផ្ទះ ហើយ​ចាប់ខ្លួន​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ​ភ្លាមៗ កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី៦ កញ្ញា​ទាំង​មិន​បាន​បង្ហាញ​ដីកា។ សង្គម​ស៊ីវិល​យល់​ថា ការ​ចាប់​ខ្លួន​លោក គង់ សំអាន គឺ​ជា​រឿង​នយោបាយ ហើយ​ថា អាជ្ញាធរ​ត្រូវតែ​បង្ហាញ​ដីកា ឬ​ប្រាប់​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា សាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​​លោក គង់ សំអាន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាព្រៃស។ ទោះយ៉ាងណាលោក ឆាយ គឺមខឿន មិន​បានបញ្ជាក់លំអិតថា សកម្មភាពអ្វី​ខ្លះ ដែលលោក គង់ សំអាន ប្រព្រឹត្តហើយត្រូវប្រឈមនឹងការ​ចោទ​ប្រកាន់បែបនេះនោះទេ៖ «បញ្ជូនយក​ទៅដាក់​គុកបាត់ហើយ! ពីបទញុះញង់បង្កភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយជម្រាបផង មុន​នឹងបិទណា៎ នៅព្រះរាជាណាចក្រ​កម្ពុជារាល់ថ្ងៃនេះអត់​មានបក្សសង្គ្រោះជាតិទេ បើសួរអ៊ីចឹងក្រោយខ្ញុំអត់ឆ្លើយទេណា៎។ គង់ សំអាន នេះឃាត់ដោយសារគាត់ធ្វើសកម្មភាពខុស​ច្បាប់ មិន​មែនដោយសារគាត់សមាជិកគណបក្សទេ។ គាត់ជាប្រជាពលរដ្ឋគាត់ធ្វើ​សកម្មភាពខុស​ច្បាប់»

ភរិយាលោក គង់ សំអាន គឺលោកស្រី ឆៃ ឆាយអ៊ាង លើក​ឡើងថា បន្ទាប់​ពីប្តីលោកស្រីត្រូវអាជ្ញាធរចាប់​ខ្លួនដល់ផ្ទះ កាលពី​ព្រឹកថ្ងៃទី៦ កញ្ញានោះ លោកស្រីមិនបានដឹងដំណឹងសោះ ថាប្តីលោកស្រីត្រូអាជ្ញាធរទាំង​នោះនាំខ្លួនប្ដីលោកស្រីទៅ​ណានោះទេ។ លោកស្រីកំពុងបារម្ភជាខ្លាំងអំពីសុវត្ថិភាព និងសុខភាពរបស់​ប្ដី ព្រោះលោក គង់ សំអានមានអាយុច្រើនណាស់ទៅហើយ។ លោកស្រីប្រាប់ថា លោកស្រីមិនអាចទទួល​យកបាន​ទេ ចំពោះការចោទប្រកាន់របស់តុលាការនេះ ព្រោះប្តីលោកស្រីមិនមានកំហុសអ្វីនោះទេ៖ «ខ្ញុំទទួល​យកមិន​បានទេ បើកាល​មុនយូរ​ហើយណាខ្ញុំក៏មិនដឹងដែរ ឥឡូវ​នេះ កន្លង​មកគេរំលាយគណបក្សអស់​ហើយ គាត់ក៏នៅ​ផ្ទះ គាត់ឈប់រវីរវល់ហើយ ហើយខ្ញុំមិន​អស់​ចិត្តហ្នឹងណាស់ វាហួស​ចិត្តហួសចិត្តខ្លួន​ឯងតែខ្ញុំមិនដឹងធ្វើយ៉ាង​ម៉េចទេ ហួសចិត្តថារឿងអីបានគេទៅចោទ​ប្រកាន់គាត់អ៊ីចឹង គាត់គ្មានរឿងអីទេ។ គាត់មិនដែលទៅប៉ះពាល់អ្នក​ណាឡើយ»

ភរិយាសមាជិកបក្សប្រឆាំងរូបនេះឲ្យដឹងថា សមត្ថកិច្ចបាននាំខ្លួន​ ​លោក​ ​គង់​ ​សំអាន​ ​ពីផ្ទះរបស់លោក​ ​ក្នុងស្រុកមេមត់​ ​ខេត្តត្បូង​ឃ្មុំចូល​ក្នុងឡានមួយគ្រឿង​ ​លុះមក​ដល់ផ្លូវបំបែក​ ​នៅចំណុចស្រុកពញាក្រែក​ ​ដែលជាផ្លូវបំបែកទៅភ្នំពេញ និងព្រៃវែង សមត្ថកិច្ចបានប្ដូរឡាន​ ​និងដឹក​ ​លោក​ ​គង់​ ​សំអាន​ ​ទៅបាត់ដោយគ្មានដំណឹងអ្វីទាំង​អស់។

តុលាការខែត្រត្បូងឃ្មុំធ្លាប់បានចោទប្រកាន់​ ​លោក​ ​គង់​ ​សំអាន​ ​ពីបទ​ ​រួមគំនិតក្បត់ និងញុះញង់ កាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែក្រោយមក​ ​លោក​ ​ហ៊ុន​ ​សែន​ ​បានប្រកាសឲ្យតុលាការឈប់ចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដែលរបបលោកចោទថា​ ​រួមគំនិតក្បត់​ ​ជាមួយលោក សម រង្ស៊ី អំពីផែនការវិលចូលស្រុកវិញ កាលពីថ្ងៃទី៩ វិច្ឆិកា។

អ្នក​នាំ​ពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរត្រូវតែបង្ហាញដីកា​ ​ប្រាប់សមាជិកគ្រួសារឲ្យបានដឹងថា​ ​ការចាប់​ ​នាំខ្លួន​ ​លោក​ ​គង់​ ​សំអាន ទៅ​ណាដោយសារមូលហេតុ​​​អ្វី។ លោកបន្ថែមថា​ ​ថ្មីៗនេះអ្នកនយោបាយ​ ​សកម្មជនបរិស្ថានសកម្មសិទ្ធិមនុស្ស​ ​និងអ្នកធ្វើការងាររឿងព្រំដែន​ ​ត្រូវរងការចោទប្រកាន់ក្រោមបទចោទញុះញង់ជាវបន្តបន្ទាប់​ ​ដែលទាំងអស់នេះ​ ​លោកចាត់ទុកថា​ ​គឺជារឿងនយោបាយប៉ុណ្ណោះ៖ «បើយើងនិយាយ​ពិ​នីតិវិធីច្បាប់កាលណាយើងចាប់ខ្លួនជនណាដែលមិនមែនជាបទល្មើសជាក់​ស្ដែង​ ​អាហ្នឹងត្រូវមានដីកាអានឲ្យគេដឹង ហើយជូន​ដំណឹងដល់ក្រុមគ្រួសារគេអំពីវត្តមានរបស់ជនដែលគាត់ត្រូវបានគេចាប់​ខ្លួន។ ការ​ចោទ​ប្រកាន់ទៅ​លើបទញុះញង់អីជាបន្តបន្ទាប់នាពេលថ្មីៗ ហ្នឹង យើងឃើញហើយក្នុងទិដ្ឋភាពទាំងអស់​ហ្នឹង ខាងអង្គការ​សង្គមស៊ីវិលយើងចាត់​ទុក​ថា វាមិនមែនជារឿងខុសច្បាប់អីទេ​ ​រឿងដែលសំខាន់គឺបញ្ហា​នយោបាយទៅវិញទេ»

មន្ត្រីការពារសិទ្ធិ​មនុស្សរូបនេះ​ ​បន្តថា​ ​សង្គមស៊ីវិលមាន​ការស្ដាយ ចំពោះរដ្ឋាភិបាលដែលបន្តធ្វើឲ្យស្ថានភាពនយោបាយកាន់តែអាក្រក់​ ​ហើយលោកអះអាងថា ការ​រិះគន់ការបញ្ចេញមតិរបស់ពលរដ្ឋទៅលើសកម្មភាពមិនល្អរបស់រដ្ឋាភិបាល​ ​គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ​ ​និងគោរពសិទ្ធិមនុស្ស​ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​​ខេត្ត​បាត់ដំបង​លើក​ពេល​សាកសួរ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​ទៅ​ពេល​ក្រោយ​

$
0
0

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​​បាន​​លើក​ពេល​សាកសួរ​ជំទប់​ទី១ ឃុំ​ព្រែក​ជីក​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សំ បូរី ដោយ​គ្មាន​ថ្ងៃ​កំណត់ ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ ២០០នាក់ ប្រមូល​ផ្គុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កញ្ញា ដើម្បី​តាម​ដាន​សវនាការ​ និង​គាំទ្រ​លោក សំ បូរី។

​​មេធាវី​ការពារ​ក្ដី​ឱ្យលោក​ សំ បូរី​ គឺ ​លោក​ សំ សុគង់​ ប្រាប់​អាស៊ី​សេរី​​នៅ​រសៀល​ថ្ងៃ​ទី៨ កញ្ញា​ថា ​​​​​ព្រះរាជអាជ្ញា​រង​​​​​អម​សាលាដំបូង​ខេត្ត​​បាត់ដំបង​ គឺ​លោក ឈិន សុផុន​ បាន​​ប្រាប់​លោក​និង​កូន​ក្ដី​របស់​លោក​​​​ សុំ​ពន្យារ​​​សាកសួរ​នៅ​ពេល​ក្រោយ​វិញ​ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​​ពេលវេលា​ជាក់លាក់​នោះ​ទេ​។​លោក​ បញ្ជាក់​ថា ការ​លើក​ពេល​នេះ​នឹង​​ធ្វើ​​ប៉ះពាល់​ដល់​សិទ្ធិ​​កូន​ក្ដី​របស់​លោក​ ពីព្រោះ​លោក​ សំ បូរី បាន​គោរព​ច្បាប់​ ដោយ​ចូល​បំភ្លឺ​​តាម​ការ​​កោះហៅ​​របស់​តុលាការ៖ «អីចឹង​ខ្ញុំ​ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​គាត់​ សុំ​ឱ្យ​តុលាការ​ និង​អាជ្ញាធរ​ ជា​ពិសេស​លោក ព្រះរាជអាជ្ញា​ហ្នឹង​ទម្លាក់​បទ​ចោទ​ ឬ​ក៏​តម្កល់​រឿង​ហ្នឹង​ទុក​អត់​ចាត់ការ​ កុំ​ឱ្យ​រឿង​ហ្នឹង​មាន​ការ​វែង​ឆ្ងាយ​ កុំ​ឱ្យ​ប៉ះពាល់​​អារម្មណ៍​របស់​កូន​ក្ដី»​​​​​

ជំទប់​ទី​១​ឃុំ​ព្រែក​ជីក​ ស្រុក​រុក្ខ​គិរី លោក សំ បូរី ​​ត្រូវ​បាន​​មន្ត្រី​តុលាការ​កោះ​ហៅ​​សាកសួរ​ពី​ដំណើរ​រឿង​​បរិហារកេរ្តិ៍​សាធារណៈ​និង​ញុះញង់​​ ​តាម​បណ្ដឹង​របស់​មេឃុំ​​ព្រែក​ជីក។

កាល​ពី​ចុង​កក្កដា​ ជំទប់​ទី១ ឃុំ​ព្រែក​ជីក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ បូរី ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ចូល​បំភ្លឺ​ចំនួន២ លើក​រួច​មក​ហើយ​ ដោយ​លើក​ដំបូង​នៅ​សាលាឃុំ​ព្រែក​ជីក និង​លើក​ទី២ បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី។ មេឃុំ​ព្រែក​ជីក​បាន​​​ចោទ​ប្រកាន់​លោក​​​ថា​ ​បាន​បង្ហោះ​សារ​​​មួល​បង្កាច់​អាជ្ញាធរ​ខុស​ពី​ការ​ពិត។ ការ​ចោទ​ប្រកាន់​បែប​នេះ បន្ទាប់​ពី​លោក សំ បូរី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​​នៅ​ឃុំ​ព្រែក​ជីក ជីវភាព​​​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ដាក់​ឈ្មោះ​ពលរដ្ឋ​រូប​នេះ​​​​​ក្នុង​បញ្ជី​ជន​ក្រីក្រ​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​​​​ពី​រដ្ឋាភិបាល​នោះ​ឡើយ។ មេឃុំ​ព្រែក​ជីក​លោក ប៊ុត បឿន ​​​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បរិហារកេរ្តិ៍​​​អាជ្ញាធរ​ធ្វើ​ឱ្យ​ស្អុយ​ឈ្មោះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក ​យិន ម៉េងលី ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​តាម​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​​យក​ឈ្នះ​យក​ចាញ់​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​ថា ការ​បង្ហោះ​សារ​របស់​លោក សំ បូរី គឺ​ជា​ការ​សម្ដែង​មតិ​​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដូច្នេះ​គឺ​មិន​ខុស​​ច្បាប់​ឡើយ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ

$
0
0

អ្នក​ជំនាញ​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ អ្នក​ស្រី រ៉ូណា ស្មីត អះអាង​ថា អ្នក​ស្រី​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ព្រឹត្តិការណ៍​ចាប់​ចង​ពលរដ្ឋ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ក្រុម​សង្គម​ស៊ីវិល ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​តែ​បកស្រាយ​ថា ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នា​ពេល​ថ្មីៗនេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា អ្នក​ស្រី​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់ និង​​មនុស្ស​មួយ​ចំនួន​ទៀត ដោយ​មាន​​ទាំង​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ​។ ក្រៅ​ពី​នេះ អ្នក​ស្រី​ថា អ្នក​ស្រី​​បាន​តាមដាន​យ៉ាង​ដិត​ដល់​ករណី​អាជ្ញាធរ​ចុះ​​ត្រួតពិនិត្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧ ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុន។

អ្នក​ស្រី រ៉ូណា ស្មីត គូស​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ចង​ក្រង​ជា​សមាគម​ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ។ អ្នក​ស្រី​លើក​ទឹក​ចិត្ត​អាជ្ញាធរ​កម្ពុជា​ ​ធានា​ឱ្យ​បាន​នូវ​ការ​​គោរព​ និង​ការពារ​សិទ្ធិ​ទាំងនេះ ព្រម​ទាំង​​បង្កើត​បរិយាកាស​ដែល​ពលរដ្ឋ​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន។ អ្ន​ក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ ក៏​​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ជូន​អ្នក​ទាំង​ឡាយ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​ទៅ​តុលាការ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ច្បាប់​កំណត់ និង​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​ពួក​គេ​ផង​ដែរ។

អ្នក​ស្រី រ៉ូណា ស្មីត បញ្ចេញ​ប្រតិកម្ម​បែបនេះ  បន្ទាប់​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បាន​ចាប់​ខ្លួន​ក្រុម​​​សកម្មជន អ្នក​នយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ កើន​ឡើង​ដល់​ ១៦នាក់​ហើយ គិត​ចាប់​ពី​ចុង​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី៧ កញ្ញា។ អង្គហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺពាក់​ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន ការ​តវ៉ា​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គម្រោង​​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ភាគច្រើន​ពួក​គេ​ ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​ពីបទ​ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដដែលៗ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦ខែ​ដល់​ ២ឆ្នាំ។

ឆ្លើយតប​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត នេះ សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​មួយ​ចំនួន​ថ្មីៗ នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ទទួល​ស្គាល់​ថា រដ្ឋ​ធម្មនុញ្ញ​មាន​ចែង​ពី​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​សិទ្ធិ​ទាំង​នោះ​​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់​ដោយ​ឡែក​ផ្សេង​ទៀត។ លោក​អះអាង​ទៀត​ថា អ្នក​​ស្រី​ រ៉ូណា ស្មីត ច្រើន​តែ​វាយ​តម្លៃ​ពី​ស្ថាន​ការណ៍​សិទ្ធិមនុស្ស ផ្អែក​តាម​ការ​យល់ឃើញ​ផ្ទាល់ខ្លួន ជាង​រឿង​ហេតុ​ជាក់​ស្ដែង​នៅ​កម្ពុជា៖ «ទោះបី​គាត់​បាន​ជួប​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ គ្រាន់​តែ​ជា​ការ​ប្រថាប់​ត្រា​ទៅលើ​របាយការណ៍​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គាត់​ត្រៀម​នឹង​និយាយ នឹង​ថ្លែង គឺ​គាត់​មាន​រួច​ជា​ស្រេច​ទៅហើយ។ គាត់​យោង​ទៅលើ​របាយការណ៍​ យោង​ទៅលើ​គំនិត​របស់​គាត់​រួច​ស្រេច​ទៅហើយ។ អ៊ីចឹង​អ្នកស្រី រ៉ូណា ស្មីត គាត់​យក​ការពិត​កម្រិត​ណា ឬ​មិន​យក​ការ​ពិត​កម្រិត​ណា​នោះ វាអាស្រ័យ​ទៅលើ​អ្នក​ស្រី។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ រដ្ឋាភិបាល​នៅ​តែ​បន្ត​បំភ្លឺ​ជូន​សហគមន៍​អន្តរជាតិ​អំពី​ទិដ្ឋភាព​ជាក់​ស្តែង​នៅកម្ពុជា អំពី​ទិដ្ឋភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស អំពី​ទិដ្ឋភាព​នៃការ​គោរព​ច្បាប់ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​តទៅទៀត»

ផ្ទុយ​ពី​ការ​អះអាង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជឿ​ថា ការ​វាយ​តម្លៃ​របស់​អ្នកស្រី រ៉ូណា ស្មីត ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រោះ​អង្គការ​សហប្រជាជាតិ​មាន​ការិយាល័យ​តំណាង​នៅ​កម្ពុជា។ លោក​បន្ត​​ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ក៏​មើល​ឃើញ និង​លើក​ឡើង​​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា​ដែរ មិន​មែនមាន​​តែ​អ្នក​ស្រី រ៉ូណា ស្មីត ម្នាក់​នោះ​ទេ។

លោក​ មឿន តុលា យល់ថា ការ​បកស្រាយ​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គ្រាន់​តែ​ដើម្បី​ការពារ​មុខ​មាត់​រដ្ឋាភិបាល​ប៉ុណ្ណោះ។ លោក​សង្កត់​ធ្ងន់​ថា បើ​​​អាជ្ញាធរ​ពិត​ជា​យក​ច្បាប់​ជា​ធំ​មែន អាជ្ញាធរ​ត្រូវ​នាំ​ខ្លួន​ជន​ដៃដល់ និង​ក្រុម​សន្តិសុខ​ ​ដែល​ប្រើ​ហិង្សា​លើ​​អ្នក​ចូល​រួម​តវ៉ា​ដោយ​សន្តិវិធី យក​ទៅ​កាត់​ទោស​តាម​ច្បាប់។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​បំពាន ដោយ​គ្រាន់​តែ​ពួក​គេ​​ចង់​ជួប​ជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​ស្រប​តាម​ច្បាប់​កំណត់៖ «គេ​ជូន​ដំណឹង​ធ្វើ​បាតុកម្ម ហើយ​គេ​មិន​ទាន់​បាន​ធ្វើ​ផង យើង​ទៅ​ចាប់​គេ​ហើយ​ហ្នឹង។ វា​អត់​មាន​ច្បាប់​ណា​អនុញ្ញាត​ឱ្យ​ទេ នេះ​ទី​មួយ។ ទី​ពីរ បើ​យើង​និយាយ​ពី​ការ​អនុវត្ត​ច្បាប់ ចុះ​ហេតុ​អ្វី​អ្នក​វ៉ៃ​គេ​តាម​ផ្លូវ​នោះ​ ម្ដេច​មិន​ចាប់​ផង? ចុះ​ហេតុអ្វី​ប្រជាការពារ​ចាប់​បោះ​ស្ត្រី ប្រើ​ហិង្សា​លើ​ស្ត្រី​ហ្នឹង​ ម្ដេច​ក៏​មិន​មាន​ទោស​ទណ្ឌ? ពួក​គាត់​ហ្នឹង​មិន​មែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ឯណា ហើយ​បើ​ទោះ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​ដោយ យើង​មិន​អាច​ទៅ​បង្ក​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ដែល​អត់​មាន​អាវុធ​ក្នុង​ដៃ​ហ្នឹង​ទេ»

ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ស៊ុយអែត​ (Sweden) ជាដើម​ បាន​បង្ហាញ​កង្វល់​ជា​ខ្លាំង​ជុំ​វិញ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​នេះ។ ស្ថាន​ទូត​ទាំង​នេះ​អះអាង​ថា ពួក​គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ករណី​ទាំងនេះ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ដែល​​កម្ពុជា​បាន​ទទួល​ស្គាល់​យក​មក​អនុវត្ត

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​យុវជន​ម្នាក់​ ដែល​ច្រៀង​រ៉ែប​រិះគន់​សង្គម

$
0
0

តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជូន​យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែប «ដី​ខ្មែរ» ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី៥ ខែកញ្ញា ក្រោយ​ពី​យុវជន​រូប​នេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​យុវជន​រូប​នេះ ថ្លែង​ថា ការ​ចាប់ខ្លួន​នេះ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។

សាច់ញាតិ​យុវជន​រូប​នេះ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែកញ្ញា​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់ខ្លួន​លោក គា សុគន្ធ នៅ​ម៉ោង ៧កន្លះ​ព្រឹក កាលពី​ថ្ងៃ​ទី៤ ខែកញ្ញា នៅផ្ទះ​របស់​លោក​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប។

បងថ្លៃ​យុវជន​រូប​នេះ គឺ​លោក ឈៀង ឆាត ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ពេល​ចាប់ខ្លួន​នគរបាល ៥នាក់ ស្លៀកពាក់​ស៊ីវិល​ជិះ​រថយន្ត ១គ្រឿង និយាយ​កុហក​ថា ជួល​លោក គា សុគន្ធ ឱ្យ​ថតរូប និង​វីដេអូ​ក្នុង​វិធី​មង្គលការ​មួយ​សន្យា​ឱ្យ​ថ្លៃ​ឈ្នូល ៤០០ដុល្លារ និង​ប្រាប់​ឱ្យ​គាត់​យក​លេប​ថប់ (Laptop) និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង។

បងថ្លៃ​យុវជន​រូប​នេះ​បន្ត​ថា ប្អូនប្រុស​របស់​លោក​បាន​ព្រម​ទៅ​ជាមួយ​នគរបាល​ទាំង​នោះ ហើយ​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ទើប សុគន្ធ ខល​ប្រាប់​អ្នក​ផ្ទះ​ថា លោក​ត្រូវ​នគរបាល​ចាប់​ខ្លួន ដោយសារ​តែ​លោក​ច្រៀង​រិះគន់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា ជា​ការ​បោកប្រាស់ និង​ជា​ការ​បន្លំ ព្រោះ​យក​មនុស្ស​ទៅ​មិនមែន​ទៅ​ថត​ផង យក​ទៅ​បាត់​មនុស្ស​យក​ទៅ​បាត់​រហូត​តាំង​ពី​ព្រឹក​ម៉ោង ៧កន្លះ រហូតដល់​ល្ងាច​ម៉ោង ៦កន្លះ​ឃើញ​ឱ្យ​ប្អូន​ខ្ញុំ​ខ​ល​មកវិញ​ប្រាប់​ថា ខ្ញុំ​នៅ​ស្នងការ​ខេត្ត​គេ​ចាប់​ខ្ញុំ​ពី​បទ​ច្រៀង ខ្ញុំ​ប្រាប់​តែ​ប៉ុណ្ណឹង​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ទេ​គេ​អត់​ឱ្យ​និយាយ​ច្រើន​ទេ»

លោក ឈៀង ឆាត បន្ថែម​ថា លោក​បាន​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស​នៅ​ពន្ធ​នារ​ខេត្ត​សៀមរាប​កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ កញ្ញា ឃើញ​គាត់​ត្រូវ​គេ​កោរ​សក់ និង​ពាក់​ឯកសណ្ឋាន​ជា​ជន​សង្ស័យ។ លោក​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្អូន​របស់​លោក​គ្មាន​ដីកា​ពី​តុលាការ​នោះ​ទេ ហើយ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​គាបសង្កត់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា អយុត្តិធម៌​សម្រាប់​គាត់​ណាស់ ព្រោះ​ដោយសារ​ការ​ឃាត់ខ្លួន​គាត់​ហ្នឹង គឺ​យើង​មិន​ដឹង​ថា គាត់​ជាប់​ចោទ​ពី​បទ​អី គេ​អត់មាន​បាន​បង្ហាញ​ដីកា សុំ​ចាប់ខ្លួន ឬ​ក៏​ឃាត់ខ្លួន​អី​ទេ គ្រាន់តែ​ទៅ​គេ​ប្រាប់​ប៉ា​ថា ខ្ញុំ​មក​នាំ គា គន្ធ ហ្នឹង​ឱ្យ​ទៅ​ថត Free wedding (មង្គលការ

យុវជន គា សុគន្ធ វ័យ ២២ឆ្នាំ មាន​មុខ​របប​ជាង​ថតរូប និង​វីដេអូ ក្នុង​ពិធី​មង្គល​ការ និង​វិធី​ផ្សេង​បុណ្យ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប។ យុវជន​រូប​នេះ តែងតែ​និពន្ធ​បទ​ចម្រៀង និង​ច្រៀង​ដោយ​ខ្លួន​ឯង បង្ហោះ​ក្នុង យូធូប (Youtub) និង​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ជាតិ​ទន់​ខ្សោយ និង​ធ្លាក់​ចុះ​គុណធម៌​ជាដើម។ បន្ថែម​ពី​នេះ​បទ​ចម្រៀង​របស់​លោក គឺ​ចង់​បំផុស​ស្មារតី​ពលរដ្ឋ​ឱ្យ​សាមគ្គី​គ្នា​ការពារ​ទឹក​ដី​ក្នុង​ពេល​ជាតិសាសន៍​ផ្សេង​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា។ វីដេអូ​ចម្រៀង ដែល​លោក​បង្ហោះ​ជា​លើក​ចុង​ក្រោយ មាន​ចំណង​ជើង​ថា «ដី​ខ្មែរ» ដែល​មាន​មនុស្ស​ចូល​ទស្សនា​រាប​លាន​ដង និង​មានការ​ចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «ដី​យើង​តែមួយ​ជួយ​គ្នា​រក្សាទុក​សម្រាប់​យក​យក​អ្នក​ក្លាហាន ឈរ​កាង​ជា​ម្លប់​ការពារ​ទិស​តំបន់​ការពារ​ម្ដាយ​ឪពុក​ការពារ​មាតុភូមិ​ជាតិសាសន៍​ឱ្យ​បានសុខ។ ដី​កម្ពុជា​សល់​ប៉ុន​កណ្ដាប់​ដៃ​កាលពីមុន​ទូលំទូលាយ​ធ្លាយ​ដល់​ស្រុក​ថៃ តែ​ឥលូវ​កាន់តែ​តូច​ធ្វើ​ឱ្យ​ខ្ញុំ​នឹកស្រមៃ​បាត់​ទៅ​ម្ដង​បន្តិច ខ្ញុំ​ពិបាក​វិនិច្ឆ័យ។ ខ្ញុំ​ចាប់​កំណើត​កើត​នៅ​លើ​ដី​កម្សត់ មាន​បេះដូង​អព្យាក្រឹត្យ​ប្រឆាំង​ជាមួយ​ជន​ក្បត់​វៃ​យក​កេរដំណែល​ក្រវែល​គាបសង្កត់​ជួយ​ជាតិ​តាម​សំឡេង​ឱ្យ​គេ​ឮ​តាម​បទ។ ខ្ញុំ​អ្នក​សៀមរាប​រស់នៅ​លើ​ដី​ប្រាសាទ​មាន​ឈាម​វរ្ម័ន​ក្លាហាន មិន​បាក់ស្បាត ឈរ​តំណាង​ទឹក​ដី​តំណាង​ជាតិ តំណាង​សាសន៍​លើក​ទង់​ជាតិ​ឱ្យ​ស្មើ​មេឃ និង​ស្មើ​អាកាស»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​សៀមរាប​លោក ទិត្យ ណារ៉ុង និង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៨ កញ្ញា។

ចំណែក​អ្នកនាំពាក្យ​តុលាការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក ជួន សុបញ្ញា បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ពិត​ជា​បាន​ចាប់​ខ្លួន យុវជន គា សុគន្ធ មែន ហើយ​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​យុវជន​រូប​នេះ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ រីឯ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​ក្នុង​ពន្ធនាគារ៖ «អយ្យការ​បាន​បើក​ការចោទប្រកាន់​ហើយ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំ​ខ្លួន​ហើយ។ រឿង​មូលដ្ឋាន​ច្បាប់​គាត់​មាន​សិទ្ធិ​រក​មេធាវី​មក​ការពារ​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​តែ​ទិដ្ឋភាព​ជា​រួម​ខ្ញុំ​ជម្រាប​ជួន​លោក​ប៉ុណ្ណឹង»

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន យល់​ថា អាជ្ញាធរ​គួរតែ​អប់រំ​ណែនាំ ប្រសើរ​ជាង​អនុវត្ត​ច្បាប់​ប៉ះពាល់​ដល់​លំហ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​រូប​នេះ ដោយ​គ្មាន​ដីកា​ពី​តុលាការ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​ជាក់​ស្ដែង​នោះ​ទេ៖ «នៅ​នីតិវិធី​ច្បាប់​គេ​ថា សូម​ឱ្យ​នគរបាល​យុត្តិធម៌​ហ្នឹង លោក​ឃាត់ខ្លួន​ជន​ណា​ម្នាក់​លោក​ត្រូវ​បង្ហាញ​ពី​ដីកា​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង​ថា តើ​គេ​មានទោស​អី? ហើយ​ដីកា​អី​? ដីកា​ហ្នឹង​ជា​ដីកា​ព្រះរាជអាជ្ញា ឬក៏​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​បង្ហាញ​គេ និង​អាន​ឱ្យ​គេ​ស្ដាប់។ អា​ហ្នឹង​ជា​នីតិវិធី​ច្បាប់ បើកាលណា​យើង​អ្នក​អនុវត្ត​ច្បាប់ មិន​គោរព​តាម​គោលការណ៍​វា​ជា​រឿង​មួយ គួរ​ឱ្យ​សោក​ស្ដាយ​ណាស់»

កាល​ពី​ឆ្នាំ២០១៩ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ឈុន ឌីម៉ី ដែល​ច្រៀង​រ៉ែ​ប​រិះគន់​សង្គម​ហើយ​ទទួល​បាន​ភាព​ល្បី​ក្នុង​បណ្ដាញ​សង្គម​នោះ យក​ទៅ​គំរាម​កំហែង​បង្ខំ​ឱ្យ​លុប​បទ​ចម្រៀង​ចេញពី​បណ្ដាញ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) ផង​ដែរ។

ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ​បណ្ដាល​ឱ្យ​មាន​កា​រិះគន់​ខ្លាំងៗ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ខ្លះ​សរសេរ​ថា បទ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី​ត​ថ​ភាព​ពិត​នៅ​ក្នុង​សង្គម ហើយ​ពួក​គេ​ពេញ​ចិត្ត​បទ​ចម្រៀង​នេះ​គ្រប់​ឃ្លា​គ្រប់​ពាក្យ។ អ្នក​ខ្លះ​ទៀត​សរសេរ​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​បាប​យុវជន និង​មិន​បណ្ដុះ​គំនិត​យុវជន​ខ្មែរ​ ឱ្យ​ស្នេហា​ទឹកដី​នោះ​ទេ បើ​ក្រៅ​ពី​ពង្វក់​ឱ្យ​យុវជន​ដឹង​គុណ​វៀតណាម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការស្រ្តី​ជំរុញ​ឲ្យអាជ្ញាធរ​បញ្ជូន​សំណុំរឿង​ចោទប្រកាន់ ​​អតីត​ស្នងការនគរបាល ​ខេត្ត​ កំពង់ធំ ​ពីការបៀតបៀន​ផ្លូវភេទ​ទៅតុលាការ

$
0
0

ក្រសួងមហាផ្ទៃ​សម្រេច​ដក លោក អ៊ុក កុសល ពី​តំណែង​ជា​ស្នងការនគរបាល​ខេត្ត​កំពង់ធំ បន្ទាប់​ពី​រកឃើញថា​ជាប់​ពាក់ព័ន្ធ និង​ការបៀតបៀន​ផ្លូវភេទ​មន្រ្តីនគរបាល​ជាស្រ្តី នៅ​ក្រោមបង្គាប់​របស់​លោក។ បើទោះជាយ៉ាងណា​មន្រ្តី​ជាន់ខ្ពស់​នគរបាលជាតិ​ថា សំណុំរឿង​នេះ​អនុវត្ត​ត្រឹម​វិធានការ​រដ្ឋបាល ពោលគឺ​មិន​ត្រូវ​បញ្ចូន​ទៅ​តុលាការ​ទេ។ ក្រុមអង្គការ​សង្គមស៊ីវិលផ្នែក​សិទ្ធិស្រ្តី​បារម្ភ​ថា​យុត្តិធម៌​នឹងមិន​បាន​ផ្ដល់​អោយ​បាន​ពេញលេញ​ដល់​ជនរងគ្រោះ​ឡើយ នៅពេលដែល​អ្នកប្រព្រឹត្ត​មិនត្រូវ​នាំ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

ក្រុមអង្គការ​សង្គម​ស៊ីវិល​ធ្វើការងារ​លើកស្ទួយ​សិទ្ធិស្រ្តី​ជំរុញ​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅតុលាការ ដើម្បី​ធានា​ដាក់ទោសទណ្ឌ​អ្នកប្រព្រឹត្ត​អំពើ​បៀតបៀន​ផ្លូវភេទ​ស្រ្តី និង​ផ្ដល់យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ។

ការលើកឡើង​នេះ​គឺ​នៅពេល ដែល​ក្រសួងមហាផ្ទៃ​សម្រេច​ដក​តំណែង លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្ត កំពង់ធំ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា ក្រៅ​ពី​ដក​តួនាទី​ជាស្នងការ​ហើយ ក្រសួង​ក៏សម្រេច​ដកហូត​ងារ​ជា​ឧត្តមសេនីយ៍​របស់​លោក អ៊ុក កុសល អោយ​មក​ជា​មន្រ្តី​នគរបាល​ធម្មតា។ បើទោះជាយ៉ាងណា​បើតាម លោក ឆាយ គឹមខឿន ថា ករណីនេះ​នឹង​មិនត្រូវ​បញ្ចូន​ទៅតុលាការ​ឡើយ បើទោះបីជា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា លោក អ៊ុក កុសល ពិតជា​ជាប់ទាក់ទង​នឹង​ការបៀតបៀន​ផ្លូវភេទ​មន្រ្តី​នគរបាល​នៅ​ក្រោមបង្គាប់​របស់​លោក​យ៉ាងណាក្ដី។

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា លើកឡើងថា​កញ្ញា​សាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ដែល​បាន​ផ្ដួចផ្ដើម​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ប៉ុន្តែ​នៅមិនទាន់​មិនគ្រប់គ្រាន់​នៅ​ឡើយ ប្រសិនបើ​អាជ្ញាធរ​មិន​បញ្ជូន​រឿង​នេះ​ទៅតុលាការ ព្រោះការបៀតបៀន ការរុកគួន​ផ្លូវភេទ​នេះ​ជាបទល្មើសព្រហ្មទណ្ឌ៖ «អ្វីដែល​ជនរងគ្រោះ​ចង់បាន​គឺ​យុត្តិធម៌ ប្រហែល​ជា​មិន​ចង់​ឃើញ​ត្រឹមតែ​ការដក​តំណែង​ទេ ហើយ​បើសិនជា​គាត់​ភ័យបារម្ភ​ពាក់ព័ន្ធ​ដល់​ការប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្រ្តី​ហ្នុង ការពិតទៅ​យើង​បាន​ដឹង​ហើយ​ថា​ពាក្យបណ្ដឹង​ហ្នឹង​បាន​បែក​ខ្ចរខ្ចាយ​ជាសាធារណៈ ហើយ​មាន​ទាំង​អត្តសញ្ញាណ​របស់​គាត់ផង​ដែរ។ អ៊ីញ្ចឹង​ទាំងអស់​គ្នា​សុទ្ធ​តែ​ដឹង​ថា​គាត់​ជា​ជនរងគ្រោះ​នៃ​ការបៀតបៀន​ផ្លូវភេទ​ពី​សំណាក់​អតីត​មេដឹកនាំ​របស់​គាត់​ហ្នឹង។ ខ្ញុំគិតថា​វាអត់មាន​រឿងអី​ទាក់ទង​ដល់​ការខូច​ឈ្មោះ​ទេ ប៉ុន្តែ​បើសិនជា​រឿងហ្នឹង​ជនប្រព្រឹត្ត​អត់ត្រូវបាន​ផ្ដន្ទាទោស​តាមច្បាប់​ទើបធ្វើ​អោយគាត់​មិន​ទទួល​បាន​យុត្តិធម៌ ហើយ​អាច​នឹង​ថា​បាត់បង់​កេរ្តិ៍ឈ្មោះ​អីចឹង​មែន។»

អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ក្រោយពី​បាន​ស៊ើបអង្កេត​ក្រសួង​បាន​រកឃើញថា លោក អ៊ុក កុសល ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រី​នគរបាល​ស្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន។ លោក នេត សាវឿន បាន​បញ្ជាក់​ថា បើទោះជា​លទ្ធផល​ស៊ើបអង្កេត​បានរក​ឃើញ​បែបនេះ​ក្តីក៏សំណុំរឿង​នេះមិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុង​ការ​ចងក្រង​ឯកសារនិង​ធាតុផ្សំ​នៃ​រឿង ហើយ​រឿង​នេះ​បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​បស់​ជនរងគ្រោះ​ជា​នគរបាល​ស្រ្តី​ទាំងនោះ​ផង​ដែរ។ លោកថា​កាលណា​ដាក់​ទៅ​តុលាការ ត្រូវ​មេធាវី​ដេញដោល ដើម្បី​ការពារ​ក្តី​ទាំង​សង្ខាង បើសិនណា​ដេញដោល​រឿង​នេះ គឺជា​ការអៀនខ្មាស់​សម្រាប់​នារី​ជនរងគ្រោះ ឬក៏​នារី​ខ្មែរ​គ្រប់រូប ព្រោះ​រឿង​សុបិន្ត​អាក្រក់​កើតឡើង​ហើយ មិនចង់​យក​មក​សារឡើងវិញ​ទេ នេះ​ហើយ​ជាគោលបំណង​មួយ​ការពារ​ឥទ្ធិពល ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ ដែល​អាជ្ញាធរ​ត្រូវតែ​ធ្វើ​របៀប​នេះ ​បាន​ជាស​ម្រេច​ចិត្ត​មិន​បញ្ជូន​ទៅ​ផ្លូវច្បាប់។

បន្ថែម​ពីនេះ លោក ឆាយ គឹមខឿន ប្រាប់ថា​មូលហេតុមួយទៀត​នោះគឺ​ជនរង​គ្រោះ​បាន​សម្រេច​ថាមិន​ចង់អោយ​ដាក់បណ្ដឹង​បន្ដ​ទៅ​តុលាការ។

ឆ្លើយតប​រឿងនេះ​ដែរ នាយិកា​អង្គការ​យេនឌ័រ និងអភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើកឡើង​ថា​ អាជ្ញាធរ​មិនគួរ​លើកយក​បញ្ហា​ភាពអៀនខ្មាស់​របស់​ស្រ្តី​ជាជនរងគ្រោះ ​មក​ធ្វើ​ជាបញ្ហា​ទៅ​បង្អាក់​ការបញ្ជូន​រឿង​នេះ​ទៅ​តុលាការ​ឡើយ។ អ្នកស្រី​ថា​ករណីនេះ​ភាគីពាក់ព័ន្ធរួមទាំង​ក្រសួងកិច្ចការនារីផង​ត្រូវ​ធានាការពារ​សុវត្ថិភាព​របស់​ជនរងគ្រោះ និង​សម្របសម្រួល​អោយរឿងក្ដីនេះ​អាចដំណើរ​នៅ​តុលាការ៖ «ព្រួយបារម្ភ​ធំ​បំផុត​គឺ​ដកហូត​មុខតំណែង​អ៊ីញ្ចឹង​គឺ​បុគ្គល​ហ្នឹង​គាត់​អាចមាន​សេរីភាព ដើរ​ហើរ​ហើយដែល​គាត់​អាច​ធ្វើការ​អីមួយ ឬ​គាត់​អាច​គុំគួន។ ខ្ញុំ​គ្រាន់​តែចង់​អោយ​អាជ្ញាធរ​ក៏ដូចជា​រាជរដ្ឋាភិបាល​មើល​ទៅ​លើ​បញ្ហា​ហ្នឹង ដើម្បី​រក្សាសុវត្ថិភាព​របស់​ស្រ្តី។»

អាស៊ីសេរី​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់ អ្នកស្រី ស ស៊ីណែត ជុំវិញ​ជំនួយ​ដល់​អ្នករងគ្រោះ​នេះ ប៉ុន្តែ​ពុំមាន​អ្នកទទួល​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី៨ ខែ​កញ្ញា។

ចំណែក​ប្រធានមន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ អ្នកស្រី ស៊ិន ស៊ីផាន ឆ្លើយ​ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​តែង​តាមដាន​រឿងនេះ​ជាប់​ជានិច្ច និង​ថា​ប្រសិនបើ​ជនរងគ្រោះ​ស្នើសុំ​ជំនួយ​នោះ​មន្ទីរ​នឹង​ផ្ដល់ជំនួយ​ផ្លូវច្បាប់​ដល់​ជនរងគ្រោះ។ ប៉ុន្តែ​ទោះជាយ៉ាងណា​អ្នកស្រី​ថា​រឿងនេះ​ឋិត​ក្នុង​ការទទួលខុសត្រូវ​របស់​ក្រសួង​មហាផ្ទៃ៖ «យើង​គ្រាន់តែ​ជួយ​សម្របសម្រួល​រក​មេធាវី ហើយ​បញ្ជូន​ទៅ​តុលាការ ទៅអី​ទៅ បើ​គេមករក​យើង គឺ​យើង​នឹង​ជួយ ប៉ុន្តែគេ​មហាផ្ទៃ​ប៉ុណ្ណាណី​ហើយ យើង​មិនទៅ​លូក​ដៃអីទេ។»

ជនរងគ្រោះ​ជា​នគរបាល​ជាស្ត្រី​ចំនួន​៤​នាក់​បាន​ទម្លាយ​ករណី​បៀតបៀន​ផ្លូវភេទ​ពួកគេ​ប្រព្រឹត្ត​ដោយ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ លោក អ៊ុក កុសល ដោយពួកគេ​បាន​ដាក់បណ្ដឹង​ទៅ​រដ្ឋមន្រ្តី​ក្រសយង​មហាផ្ទៃ លោក ស ខេង អោយ​ជួយ​រក​យុត្តិធម៌។ កាលពី​ថ្ងៃ​តី​១៣ ខែ​សីហា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន សម្រេច​ផ្អាកការងារ លោក អ៊ុក កុសល បណ្ដោះអាសន្ន ដើម្បី​អោយ​មន្រ្តី​នៅ​ក្រសួង​នេះ​បើក​ការស៊ើប​អង្កេត។

បើទោះជា​យ៉ាងណា​ពេលនោះ លោក អ៊ុក កុសល ​បាន​ចេញ​វីដេអូឃ្លីប​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា រឿងនេះ​អាច​ជាការកាច់កុង​ចង់បាន​តំណែង​ជាស្នងការ​របស់​លោក ប៉ុណ្ណោះ និង​ថា​លោក​តែងតែខិតខំ បំពេញ​ការងារ និង​យកចិត្តទុកដាក់​ដល់​កូនចៅ​ក្រោមបង្គាប់ ព្រមទាំង​ផ្ដួចផ្ដើម​គំនិត​លើកតម្កើង​ក្រុម​នគរបាល​ជានារី​ថែមទៀត។

យ៉ាងនេះ​ក្ដី​នៅ​ក្នុង​លិខិត​មួយ​កាល​ពី​ខែ​មីនា លោក ស ខេង ធ្លាប់​ព្រមាន​លោក​ស្នងការរូបនេះ​ពីការខ្វះការយកចិត្តទុកដាក់ក្នុងការងារ​គ្រប់គ្រង និង​ដឹកនាំ ដែល​ត្រូវ​តែកែប្រែ អោយ​មាន​របៀប​រៀបរយ​ឡើងវិញ។

ចំពោះ​ករណី​មិន​បញ្ជូន​រឿង​លោក អ៊ុក កុសល ទៅ​តុលាការ​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរ​នៅ​លើហ្វេសប៊ុក​របស់​អ្នកស្រី​ថា ការបញ្ចប់ ត្រឹម តែ ការបញ្ចប់​តំណែង និង​បន្ថយ​ឋានៈ ហើយ​មិនមាន​ចំណាត់ការ​តាមផ្លូវច្បាប់​នេះ មិនមែន​ដំណោះស្រាយ​ប្រកប​ដោយ​គតិយុត្តិ​នោះទេ ហើយ​ជា​ការផ្តល់​សារ​ដល់​ជនល្មើស​ថា​ ខ្លួន​នឹង​រួច​ពី​សំណាញ់​ច្បាប់​នូវ​ទង្វើ​បំពាន​របស់​ខ្លួន។ អ្នកស្រី​បន្តថា ហេតុផល​នៃ​សេចក្តីថ្លៃថ្នូរ​ កិត្តិយស​ដល់​ជនរងគ្រោះ​អាច​ការពារ​តាម​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន បើមិន​ដូច្នោះ​បាន​ន័យ​ថា​ គ្រប់​ករណី​បៀតបៀន​បែបនេះ​នឹង​មិនត្រូវ​បញ្ជូន​ទៅតុលាការ និង​បានយុត្តិធម៌ទេ ​ព្រោះ​វា​បញ្ជាក់​ថា តុលាការ​កម្ពុជា​មិនមាន​យន្តការ​ការពារ​ជនរងគ្រោះ​ផង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live