Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​មួយ​ចំនួន​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​រឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

$
0
0

គិតមកដល់ថ្ងៃទី២៥ ខែសីហា​នេះ នៅ​សល់​តែ ៧៦ ​ថ្ងៃ​ទៀត​ទេ ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ចូល​ស្រុក​វិញ​តាម​ការ​សន្យា ដែល​គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ រីឯ​ក្រុម ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​នាំ​គ្នា​តាមដាន​បញ្ហា​នយោបាយ ​របស់​ស្រុក​ទេស ជា​ពិសេស​តាម​ដាន​យ៉ាង​ដិតដល់​អំពី​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នេះ។ ពួក​គាត់​សង្ឃឹម​​ថា​ លោក សម រង្ស៊ី វិល​ចូល​ស្រុក នឹង​មាន​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ខេត្ត​សៀមរាប លោក ជា តុង​ហាន់ ​អះអាង​នៅ​រសៀល​ថ្ងៃ​ទី២៥ សីហា​ថា ចាប់​តាំង​ពី​​គណបក្ស​សង្គ្រោះ​ជាតិ កំណត់​ថ្ងៃ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​មក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​សប្បាយ​ចិត្ត ហើយ​តែងតែ​ជួប​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នយោបាយ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ទី​កន្លែង​ដែល​ពួក​គាត់​ជួប​ជុំ​គ្នា​ញឹកញាប់​ មាន​ដូច​ជា ​នៅ​ហាង​លក់​កាហ្វេ សួន​ហាក់​ប្រាណ​តាម​ហាង​គុយទាវ​ និង​ជជែក​គ្នា​នៅ​លើ​រថយន្ត​ពេលធ្វើ​ដំណើរ​ជា​ដើម៖ «អ្នក​ខ្លះ​ថា​សុខ​ចិត្ត​ទម្លាក់​ការងារ​ចោល​ដើម្បី​ចូល​គាំទ្រ​លោក​ សម រង្ស៊ី​ ត្រឡប់​មក​វិញ​។ ខ្ញុំ​គិត​ថា​ អ្នក​ចូល​រួម​មិន​តិច​ទេ​ ច្រើន​ណាស់​ពី​ខេត្ត​សៀមរាប​ទៅ​ អាច​រាប់​ម៉ឺន​នាក់​ដូច​កាល​បុណ្យ​សព​លោក បណ្ឌិត​ កែម ឡី​ អីចឹង​ហ្វេសប៊ុក​ជួយ​យើង​បាន​ច្រើន​ មាន​អ្នក​ខ្លះ​ថា ​សុខ​ចិត្ត​ទៅ​នៅ​ធ្វើ​បាតុកម្ម​រហូត​ក៏​មាន​ដែរ»

លោក​បន្ត​ថា​ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តាម ដោយសារ​ជំនឿ​ថា នៅ​ពេល​ដែល​លោក សម រង្ស៊ី មក​ដល់​កម្ពុជា​វិញ​នោះ លោក​សង្ឃឹម​ថា ស្ថានការណ៍​នយោបាយ​នឹង​មាន​ការ​ប្រែប្រួល​ពី​ស្ថានការណ៍​អាក្រក់​ទៅ​ល្អ និង​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ឡើង​វិញ​ជា​មិន​ខាន។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ​ លោក ខាន់ ប៊ុនផែង អះអាង​ថា នៅ​តំបន់​ពួកគាត់​រស់​នៅ​ក៏​មិន​ខុស​ពី​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែរ គឺ​ប្រជាពលរដ្ឋ​ហាក់​ចាប់​ផ្ដើម​ពុះកញ្ជ្រោល ទន្ទឹងរង់ចាំ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ជាង​ពេល​ណា​ៗ​ ទាំង​អស់។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា សព្វ​ថ្ងៃ​ពលរដ្ឋ​ខ្លះ​អន្ទះសា​ រហូត​ដល់​នាំ​គ្នា​រាប់​ថយ​ក្រោយ​ម្ដង​ហើយ​ម្ដង​ទៀត បន់​ឱ្យ​ដល់​ថ្ងៃ​កំណត់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ត្រៀម​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី នៅ​គ្រប់​ទីកន្លែង​ដែល​លោក​ឈាន​ជើង​ជាន់​ដី​កម្ពុជា៖ «អារម្មណ៍​បោះ​ខ្ញុំ​ក៏​សប្បាយ​ដូច​គ្នា​ សប្បាយ​ត្រង់​ថា​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​មិន​មែន​គាត់​មក​ដោយ​ឆៅ​ៗ​ទេ​។ គាត់​សប្បាយ​ចិត្ត​ត្រង់​ថា​ បើ​សិន​ជា​ថ្នាក់​ដឹក​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ក្រៅ​វា​អត់​មាន​ដំណោះស្រាយ​ទេ​ គាត់​ចូល​មក​ស្រុក​ពិត​ជា​មាន​ដំណោះស្រាយ​។ខ្ញុំ​ព្រឹក​ឡើង​ជុំ​គ្នា​តែង​តែ​នាំ គ្នា​និយាយ​ថា​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​កំណត់​លោក​ ប្រធាន​ចូល​ស្រុក»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ។ ហើយ​គិត​មក​ដល់​ថ្ងៃ​ទី២៥ សីហា គឺ​នៅសល់​ជាង​ពីរ​ខែ ឬ ៧៦ថ្ងៃ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​កំណត់។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​របស់​លោក​សម រង្ស៊ីនេះ ​ដើម្បី​ទៅ​ដោះ​ស្រាយ​ការ​ជាប់​គាំង​នយោបាយ​ និង​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​របប​លោក​ហ៊ុន សែន ស្ទើរ​គ្រប់​ស្ថាប័ន​ ក៏​បាន​ត្រៀម​ចាត់​វិធាន​មក​លើ​​លោក សម រង្ស៊ី នឹង​អ្នក​អម​ដំណើរ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​ថា​នឹង​លោក​សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​​ហៅ​លោក​ សម​ រង្ស៊ី ថា​​​ជា​មាន់​សម្ល​និយាយ​បាន​តែ​មាត់ ​ដើម្បី​ទាញ​យក​ប្រជាប្រិយ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ។ លោក​បន្ថែម​ថា​ កន្លង​មក​ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ ប្រកូកប្រកាស​ជា​ច្រើន​ដង​រួច​មក​ហើយ​ តែ​លោក​​មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​គំរាមថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​​នោះ​ អាច​ប្រឈម​​បញ្ហា​ផ្លូវ​ច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ៖ «ហើយ​ទី២ ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុង​នាម​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​​ទី​គណបក្ស​ អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួច​ហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពី​ព្រោះ​យើង​ដឹង​ថា​សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នក​ណា​គាំទ្រ​​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ការ​ចូល​រួម​កិច្ចការ​នយោបាយ​ និង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ប្រសើរ​ជាង​​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ៖ «គឺ​មាន​តែ​អ្នក​នយោបាយ​ទេ​ដែល​លោក​អាច​ធ្វើ​ការ​ជជែក​ ជា​ពិសេស​យើង​មើល​ឃើញ​ហើយ​ការ​ទាមទារ​របស់​សហគមន៍​ជាតិ​និង​អន្តរជាតិ ទាក់​ទង​លើ​ការងារ​រឿង​សិទ្ធិមនុស្ស និង​រឿង​សិទ្ធិ​នយោបាយ​អី​ជា​ដើម​នឹង​ដែល​ត្រូវ​គិត​ពិចារណា​ឡើង​វិញ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​​របស់​កម្ពុជា​បាន​​អូស​បន្លាយ​ពេល​ប្រមាណ ២ឆ្នាំ​មក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន បន្ត​គំរាម​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ នៅ​ពេល​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ វិច្ឆិកា

$
0
0

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ បន្ត​ចេញ​សារ​គំរាម​​ ចាប់​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដាក់​គុក​ជាថ្មី​ទៀត​ ប្រសិន​បើ​លោក​ត្រឡប់​មក​ដល់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​ លើក​ឡើង​ថា សារ​គំរាម​នេះ​ ជា​ការ​ភ័យខ្លាច​កាន់​តែ​ខ្លាំង​របស់​លោក​ ហ៊ុន​ សែន រហូត​​ធ្វើ​ឱ្យ​​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ ដោយសារ​ខ្លាច​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ះពាល់​ដល់​របប​ដឹក​នាំ​របស់​ខ្លួន។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន​ សែន​ និពន្ធ​បទ​បទ​ចំរៀង​បែប​គំរាម​កំហែង និង​ចំអក​ឡកឡឺយ​ដាក់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ចំរៀង​នេះ​ លោក​ ហ៊ុន សែន​ ដាក់​ចំណង​ជើង​ ទទារ​យំ​ឆ្លង​ឆ្នាំ​២០១៩ ហើយ​លោក​បាន​​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៥​ សីហា។ បុរស​ខ្លាំង​ខាង​គំរាម​កំហែង​រូប​នេះ​ អះអាង​ថា​ លោក​តែង​បទ​ចម្រៀង​ថ្មី​ មួយ​បទ​នេះ​ ដើម្បី​អោយ​ស្រប​ជាមួយ​សភាព​ការ​ណ៍ថ្មី។ បទ​ថ្មី​នេះ​បង្កប់​ដោយ​ការ​បំភិតបំភ័យ​​តាំង​ពី​ដើម​រហូត​ដល់​ចប់ ជា​ពិសេស​រឿង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​​ហើយ​បទ​នេះ លោក​ ហ៊ុន សែន បញ្ជាក់​ថា ​ក្រុម​អ្នក​ចម្រៀង​គ្រួសារ​ ដែល​គាំទ្រ​លោក​ នឹង​យក​ទៅ​ប្រគំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត។

ផ្ទុយ​ពី​សារ​គំរាម​​នេះ​ លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ពី​ទីក្រុង ព្រីសបាន (Brisbane) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២៤ សីហា ដោយ​អំពាវនាវ​​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ បែរ​ចុង​កាណុង​សំដៅ​ទៅ ហ៊ុន សែន វិញ បើ​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​គ្រោង​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខនេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​​ថៃ​មួយ​ចំនួន​ លើក​ឡើង​ថា ការ​និពន្ធ​បទ​ចំរៀង​នេះ គឺ​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ដេក​មិន​លក់​បក់​មិន​ល្ហើយ នៅ​ពេល​​ដំណឹង​ជាក់លាក់​​របស់​លោក សម រង្ស៊ី ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៥​សីហា​ថា មន្ត្រី​គណបក្ស​លោក​នៅ​ក្រៅ​ប្រទេស​បាន​ប្រជុំ​ដាក់​ផែនការ​ច្បាស់​លាស់​រួច​ហើយ​ ដើម្បី​អម​ដំណើរ​លោក​ សម រង្ស៊ី​ វិល​ទៅ​កម្ពុជា​​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យបាន​ប្រសើរឡើង​វិញ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ​ប្រសិន​បើ​លោក​ ហ៊ុន សែន​ ចង់​ចាប់​លោក​ សម សង្ស៊ី ចូល​គុក​ សូមឱ្យ​របប​សព្វថ្ងៃត្រៀម​ខ្នោះ​ឱ្យ​បាន​ច្រើន​​ ដើម្បី​ដាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​​ ព្រោះ​អ្នក​អម​ដំណើរ​លោក​ សម រង្ស៊ី រាប់​សែន​នាក់​ ត្រៀម​លះបង់​គ្រប់​បែប​យ៉ាង​ ដើម្បី​ប្ដូរ​យក​ប្រជាធិបតេយ្យ​ និង​ សេរីភាព​​ជា​មួយ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៖ «គាត់​តែង​តែ​និយាយ​ថា​ឈប់​និយាយ​ឆ្លើយ​ឆ្លង​ ឥលូវ​នេះ​គាត់​ចេញ​មក​ឆ្លើយ​ឆ្លង​ឈប់​ព្រួយបារម្ភ​ ឥឡូវ​នេះ​គាត់​បង្ហាញ​ការ​ព្រួយបារម្ភ​។សូម្បី​តែ​អ្នក​បម្រុង​ការពារ​គាត់​ ដែល​ស្រែក​ថា​ការពារ​គាត់​មក​ដល់​ម៉ោង​នេះ​ ប្រហែល​ជា​មនុស្ស​ច្រើន​ណាស់​ ដែល​គេ​មិន​សុខ​ចិត្ត​ស្លាប់​ជា​មួយ​លោក​ ហ៊ុន សែន​ ទេ។ គេ​អាច​រក​ពេល​ទៅ​កំដរ​ក្រុម​គ្រួសារ​គេ។ អីចឹង​យើង​អាណិត​គាត់​ដែរ​ ដែល​ខំ​ចេញ​មក​គំរាម​យើង​ តែ​ពួក​យើង​មិន​ខ្លាច​ទេ ហើយ​ពួក​យើង​នឹង​វិល​តាម​ការ​សន្យា​អត់​មាន​ការ​ប្រែប្រួល​ទេ»

ពលករខ្មែរ​ម្នាក់​ដែល​កំពុង​​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ លោក ជីម ផាត ថ្លែង​ថា​ បទ​ចំរៀង​របស់​លោក ហ៊ុន សែន នេះមិន​បាន​ផល​ដល់​របប​ក្រុង​ភ្នំពេញនោះ​ទេ ល្គឹកណា​របប​នេះ​មិន​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ឱ្យ​បាន​ល្អ​ឡើង​វិញ​នោះ។ ពលករ​រូប​នេះ បន្ថែម​ទៀត​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ​ត្រៀម​លុយ​​កាក់​វិល​ត្រឡប់​ទៅ​កម្ពុជា​ជា​មួយ​លោក សម រង្ស៊ី ដើម្បី​ស្ដារមុខ​មាត់​របស់​ប្រទេស​ឱ្យ​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខ្ញុំ​មើល​ឃើញ​នេះ​គឺ​គណបក្ស​ប្រជាជន​ព្យាយាម​ទប់​ស្កាត់​គ្រប់​ស្ថានភាព​ និង​គ្រប់​ស្ថានការណ៍​ទាំង​អស់​ គាត់​ខ្លាច​ពលរដ្ឋ​ច្រើន​ទៅ​ទទួល​លោក សម រង្ស៊ី​ ។យើង​ដឹង​ថា​កាល​បី​ឆ្នាំ​២០១៣​កន្លង​មក​មាន​ព្រឹត្តិការណ៍​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី​ យ៉ាង​ចាស់​ដៃ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នាំ​គ្នា​ទទួល​លោក​ សម រង្ស៊ី យ៉ាង​ច្រើន​កុះករ​ ហើយ​ពេល​នោះ​គណបក្ស​ប្រជាជន​មិន​អាច​ទប់​នឹង​កម្លាំង​ពលរដ្ឋ​បាន​ទេ»

ថ្មីៗ នេះ​រដ្ឋមន្ត្រី​ជួរ​មុខ​របប​ក្រុង​ភ្នំពេញ​ចំនួន ២រូប រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ កុំ​ឱ្យ​ចាញ់​បោក​ក្រុម​បក្ស​ប្រឆាំង​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន។

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ បន្ត​ថា​ ការ​វិល​ចូល​ស្រុក ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាស៊ាន​គ្រោង​ធ្វើ​សមុទ្ធ​យោធា​លើក​ដំបូង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ

$
0
0

សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា អាស៊ាន (ASEAN) គ្រោង​ធ្វើ​សមយុទ្ធ​យោធា​លើក​ដំបូង​​ជាមួយ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។ សមយុទ្ធ​យោធា​នេះ ​មាន​នាវា​ចំនួន ៨គ្រឿង និង​យន្តហោះ​ចម្បាំង ២គ្រឿង ចាប់​ផ្តើមប្រតិបត្តិ​ការ​​នៅ​ថ្ងៃ​ទី២ និង​បញ្ចប់​នៅ​ថ្ងៃ​ទី៦ កញ្ញា​ខាង​មុខ។ សមយុទ្ធ​នេះ​នឹង​ត្រូវ​ធ្វើនៅ​ក្នុង​តំបន់​ឈូង​សមុទ្រថៃ តំបន់​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca Strait) ក្បែរ​ប្រទេស​ម៉ាឡេស៊ី និង​តំបន់​សមុទ្រ​ក្បែរ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ថៃ កាល​ពីថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ។

សមុទ្ធ​យោធា​រួម​គ្នា​លើក​ទីមួយ​​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​អាមេរិក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​លើ​ការ​កសាង​សន្តិសុខ​លំហ​សមុទ្រ និង​ផ្តោត​ជា​សំខាន់​លើ​ការ​បង្ការ និង​បង្រ្កាប​សកម្មភាព​ល្មើស​ច្បាប់​​ផ្សេងៗ នៅ​លើផ្ទៃ​​សមុទ្រ។ សមាជិក​ដែល​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​នេះ នឹង​ចែក​រំលែក​ព័ត៌មាន បង្កើន​ការ​ស្វែង​យល់ និង​សហការ​គ្នា​ក្រោម​ច្បាប់​អន្តរជាតិ និង​ច្បាប់​របស់​ប្រទេស​នីមួយៗ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ដើម្បី​សាកសួរ​បញ្ជាក់​អំពី​គម្រោង​​​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នេះ ក៏​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ សីហា។

តំបន់​អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ទីតាំង​​ប្រជែង​ឥទ្ធិ​ពល​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​មហាអំណាច​កុម្មុយនីស្ត​​ចិន និង​សហរដ្ឋ​អាមេរិក។ ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​លើ​តំបន់​មួយ​​នេះ​ តាម​រយៈ​ការ​ដាក់​ចេញ​​នូវ​យុទ្ធសាស្ត្រ “ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ” ស្រប​ពេល​​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រាំង​ខ្ទប់​ឥទ្ធិពល​របស់​​ចិន​​ ដោយ​អនុវត្ត​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។ ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា និង​ឡាវ ជា​ដើម តែង​​​ចេញ​មុខ​គាំទ្រ​ និង​ការពារ​ផល​ប្រយោជន៍​ចិនក្នុង​បញ្ហា​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត ​បាន​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែក​ទប់​ទល់​ជាមួយ​ចិន។

ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នេះ គឺ​នៅ​ស្រប​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​តាន​តឹង​ខ្លាំង ដោយសារ​ចិន​បាន​បង្កើន​សកម្មភាព​ឥត​ឈប់​ឈរ​លើ​តំបន់​ជម្លោះ ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​សមាជិក​៤ របស់​អាស៊ាន រួម​មាន​ វៀតណាម ហ្វលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក ជា​លើក​ទី​ពីរ​ជុំវិញ​សំណុំ​រឿង​ញុះញង់

$
0
0

សាលាដំបូង​ខេត្ត​រតនគិរី​កោះហៅ​មន្ត្រី​អង្កេត​​ជាន់ខ្ពស់​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃទី០៣ កញ្ញា ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ញុះញង់។ ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក សេង ស៊ឹមសុរិយា បញ្ជាក់​នៅ​ក្នុង​ដីកា​កោះ​លើក​ទី​ពីរ​នេះ​ថា ប្រសិន​បើ​លោក​ ប៉ែន ប៊ុណ្ណារ៍ មិន​ចូល​ខ្លួន​តាម​កាល​កំណត់​នោះ​ទេ លោក​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ ដោយ​មិន​ញញើត​ឡើយ។ លោក​បញ្ជាក់​ថា លោក​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ពីព្រោះ​លោក​យល់​ថា ​សំណុំ​រឿង​ប្រឆាំង​រូប​លោក​នេះ មិន​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ដែរ។ លោក​អះអាង​ទៀត​ថា លោក​ចង់​ចូល​បំភ្លឺ​តាំង​ពី​ការ​កោះហៅ​លើក​ទី​មួយ នៅ​ថ្ងៃ​ទី៦ សីហា​មក​ម្ល៉េះ ក៏​ប៉ុន្តែ​ដោយសារ​មេធាវី​ត្រូវ​ពិនិត្យ​មើល​សំណុំ​រឿង​បន្ថែម​ទៀត ទើប​មាន​ការ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ។

តុលាការ​ខេត្ត​រតនគិរី​បាន​​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ ​ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់​ ខេត្ត​រតនគិរី កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ដាក់​បណ្ដឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ជាង ៨០០​ហិកតារ នៅ​ស្រុក​លំផាត់​ទៅ​តុលាការ​ខេត្ត​រតនគិរី។

បណ្ដឹង​បរិហារ​នោះ គឺ​ពលរដ្ឋ​បាន​ប្តឹង​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត ដែល​បាន​​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ទោះ​ជា​យ៉ាង​ណា បណ្ដឹង​បរិហារ​នោះ​មិន​ត្រូវ​បាន​​តុលាការ​ចាត់​ការ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក ប៉ែន ប៊ុណ្ណារ៍ បែរ​ជា​រង​ការ​ប្ដឹង​បក​ពី​បទ​ញុះញង់​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​រិះគន់​ ក្រសួង​កសិកម្មរឿង​គាំទ្រ​ក្រុមហ៊ុន​ស៊ី​ងបាយ​អូ​ថេ​ក កាប់​ឈើ​ធ្វើ​អាជីវកម្ម​

$
0
0

សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថានខកចិត្ត​នឹង​ក្រសួង​កសិកម្ម​ដែល​គាំទ្រ​ក្រុមហ៊ុនរកស៊ីឈើខុស​ច្បាប់។ ពួកគេ​អះអាង​ថា ពួក​គេ​​​តែង​អំពាវនាវ​ និង​ដាក់​ញត្តិ​ជាច្រើនលើក​ ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) ​ដែលធ្វើអាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាយូរមកហើយ​ តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ណា​ចុះ​ដោះស្រាយ​នោះ​ទេ។ ផ្ទុយទៅវិញ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បែរជា​ចេញមុខគាំទ្រ​ក្រុមហ៊ុន​នេះ​ទៅវិញ។

សកម្មជន​ព្រៃ​ឡង់​ និង​ សកម្មជន​បរិស្ថាន​ រិះគន់​ក្រសួង​កសិកម្ម​ថា មាន​ចេតនា​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក ធ្វើអាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ និង​កាប់​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក។ ពួកគេ​អះអាង​ថា​ កង្វល់​ជាច្រើន​ដែល​សហគមន៍​ស្រែក​តវ៉ា​ និង​ស្នើ​ដោះស្រាយ​ ពុំ​មាន​ស្ថាប័ន​ណាមួយ​ជួយ​អន្តរាគមន៍​នោះ​ទេ​ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នៅបន្តសកម្មភាព​ កាប់​ដើមឈើ​ផលិត​ជ័រទឹក ​ និង​ឈើ​មូល​ធំៗ​ក្នុង​ព្រៃ​អភិរក្ស។

សកម្មជន​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ លោក​ យឹម​ សុ​ភ័ក្ត្រ​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២៥​ សីហា​ថា​ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ មានទម្លាប់​ដង​ជ័រទឹក​​លក់​ចិញ្ចឹមជីវិត​ កំពុង​ប្រឈម​បាត់បង់មុខ​របរទាំងស្រុង​នៅ​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​។ លោក​អះអាង​ថា​ ក្រុមហ៊ុន​មិនបាន​អនុវត្ត​គម្រោង​ស្តារ​ព្រៃឈើ​ឡើងវិញ​ តាម​ផែនការ​របស់​ខ្លួន​នោះ​ទេ​ ផ្ទុយទៅវិញ​បែរជា​ ជួល​កម្មករកាប់​ដើម​ឈើ​ធំៗ​ ក្នុង​តំបន់ហាមឃាត់​បំពាន​ច្បាប់​ទៀត​ផង៖ «ក្នុង​នាម​យើង​ជា​ពលរដ្ឋ យើង​បាន​ជូន​ដំណឹង រាយការណ៍​ច្រើន​ដង​ហើយ ដោយ​ពុំ​មាន​ការ​ឆ្លើយ​តប ខាង​ក្រសួង (ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន) គេ​ចោទ​ប្រកាន់​ថា យើង​​អត់​មាន​កិច្ចសហការ តែ​យើង​បាន​ដាក់ញត្តិ ២ដង​ហើយ។ ជា​ជម្រើស​ចុង​ក្រោយ​របស់​សហគមន៍ យើង​ធ្វើ​ការ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្រសួង​កសិកម្ម​មាន​ផែនការ ត្រឹម​ត្រូវ​ដែរ ឬ​ទេ? ក្នុង​ការ​គ្រប់គ្រង ចំពោះ​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​ត្រឹមត្រូវ តាម​ផែនការ​របស់​ខ្លួន ដោយ​ពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​តំបន់​ព្រៃឡង់ និង​តំបន់​សហគមន៍ ដែល​ប្រមូលផល និង​អនុផល​ព្រៃ​ឈើ

សហគមន៍​ព្រៃ​ឡង់​រក​ឃើញថា​ ក្រុមហ៊ុន​បាន​កាប់​ឈើ​ធំៗ​ ធ្វើអាជីវកម្ម និង​ឈូសឆាយនៅ​តំបន់​គម្រប​ព្រៃ​ចំណី​មាត់​អូរ​ និង​ព្រៃស្រោង​ដែល​អ្នកភូមិធ្លាប់​​អាស្រ័យផល​ ជាពិសេស​ លួច​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​​ នៅ​ចំណុច​អូរ​គ្រាក់​ តំបន់​បុស្ស​ខ្នោ​ អូរ​ថ្ម​ និង​អូរ​ជៈ។

ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ ក្នុង​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ លោក​ ណៃ​ ណា​ក់​ ថ្លែង​ថា​ ក្រុមហ៊ុន​បាន​បញ្ជា​ឲ្យ​មេការ​ ដើរ​ញុះញង់​ពលរដ្ឋ​លក់​ដើម​ច្បោះ​ឲ្យ​ខ្លួន​ ​និង​គំរាម​កាប់​ផ្តួល​ដើម​​ឈើ​ទាំង​នោះ​ ប្រសិនបើ​ពលរដ្ឋ​មិនព្រម​លក់ឱ្យ​ពួក​គេ​ទេនោះ​។ លោក​ថា​ មកទល់​ពេលនេះ​ ដើម​ច្បោះ​របស់​អ្នកភូមិ​ កំពុង​ទទួលរង​ការ​លួច​កាប់​រំលំ​ អស់​ជាបន្តបន្ទាប់​ និង​មាន​អ្នកភូមិ​ខ្លះ​ បង្ខំចិត្ត​លក់​ឲ្យ​ក្រុមហ៊ុន​ ព្រោះ​ពួកគេ​មិន​អាច​ការពារ​ឈ្នះ​។ លោក​ថា​ មកទល់​ពេលនេះ​ នៅសល់​តែ​ពលរដ្ឋ​ ១០គ្រួសារ​ប៉ុណ្ណោះ​ ដែល​ក្រាញ់​ននៀល​ការពារ​ដើម​ច្បោះ​របស់​ខ្លួន​ និងដាក់​វេន​គ្នា​យាម​ជាប្រចាំ៖ «តាម​មើល​ទៅ​គេ​កាប់​នៅ​អូរ​ស្រឡក ប្រហែល​មិន​ក្រោម​រាប់​ពាន់​ដើម​ទេ ចូល​ម៉ឺន​ដើម​ហើយ​មើល​ទៅ ដើម​ច្បោះ​ពលរដ្ឋ​គាត់​ស្រាយ​ដើម​ច្បោះ​គាត់ ដែល​អាស្រ័យ​ផល​ច្រើន​ដែរព្រៃ​អាស្រ័យ​ផល​របស់​រដ្ឋ ព្រៃអាស្រ័យផលរបស់ពលរដ្ឋ ចុះពលរដ្ឋ​គាត់​មាន​សិទ្ធិ​ចូល​ក្នុង​ព្រៃ រក​ឧស និង​កាប់​ឈើ​តិចតួច​លក្ខណៈ​គ្រួសារ និង​រក​សត្វ​អណ្តើក ត្រគួត​អី គាត់​ដើរ​ចូល​ក៏​បាន​ដែរប៉ុន្តែ​ដល់​ឥឡូវ​ក្រុមហ៊ុន​គ្រប់គ្រង​លក្ខណៈ​បុគ្គល​យើង​ទៅ​ចូល​រក​អ៊ី​បាន អស់​ព្រៃ​ហើយ សត្វ​ក៏​មិន​នៅ ហើយ​ជីវ​ចម្រុះ​ក៏​អស់​ដែរ »

ពលរដ្ឋ​រស់នៅ​ជាប់​ព្រៃ​ឡង់​ ឃុំ​កាំងចាម​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ លោក​ ខេង​ ខូ​ ថ្លែង​ថា​ ក្រុមហ៊ុន​មាន​មហិច្ឆតា​ កាប់​ដើម​ច្បោះ​របស់​ពួក​គេ​អស់​ទាំង​ស្រុង​ ហើយ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ក្រុមហ៊ុន​បាន​ផ្អាក​មួយ​រយៈ​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន។ លោក​ថា​ អ្នក​ភូមិ​ជាង​ ៣០គ្រួសារ​ បាន​បាត់បង់​ដើម​ច្បោះ​ជ័រ​ជិត ១.០០០​ដើម (៨៩៥) ហើយ​កន្លង​ទៅ​ថ្មីៗ នេះ​ មាន​ដើម​ច្បោះ​ជ័រ​ជាច្រើន​ដើម​ទៀត​ ត្រូវ​បាន​គេ​កាប់​ផ្តួល​យក​ឈើ​ធ្វើ​អាជីវកម្ម៖ «ខ្ញុំ​ចុះ​ល្បាត រាប់​ដើម​ច្បោះ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បាន ៨៩៥​ដើម តែ​ក្រោយ​មក​ទៀត​មាន​ការ​កាប់ អស់​ជា​ច្រើន​មែនទែន ដោយសារ​សារ​បំផុស​បំផុល​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​គាត់​ភ័យ​ខ្លាច​មិន​បាន​ដង​ជ័រ​ទៀត គាត់​លក់​ដើម​ច្បោះ​ឲ្យ​បទ​ល្មើស​មួយ​ចំនួន យោង​តាម​ការ​ឃោសនា​បោកប្រាស់ របស់​ពលរដ្ឋ​គាត់​ធ្វើ​ច្បោះ​ជ័រ​ទឹក​ហ្នឹង តែ​ឥឡូវ​ដល់​មាន​ភ្លៀង​គេ​ផ្អាក​សិន»

កាលពី​ខែ​មិថុនា​ ឆ្នាំ២០១២ ក្រសួង​កសិកម្ម​ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក (Think Biotech Cambodia) វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ អាកា​ស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​លើ​ផ្ទៃដី​ចំនួន​ជាង​ ៣ម៉ឺន​ ៤ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅ​ក្នុង​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ ស៊ីង ​បាយ​អូ​ថេ​ក បាន​ធ្វើការ​ផ្ទេរ​សិទ្ធ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​ អង្គរ​ប្លាយ​វូដ (Angkor Plywood) កាល​ពី​ចុង​ឆ្នាំ២០១៨។

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោកស្រី​ វុឌ្ឍី​ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ទី២៥ សីហា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ ប្រាប់​ថា​ គណៈកម្មការ​ជាតិ​មិន​បាន​ស៊ើប​អង្កេត​ក្រុមហ៊ុន​នេះ​ទេ​ ហើយ​លោក​ក៏​បង្វែរ​សំនួរ​ឲ្យ​សួរ​តំណាង​អយ្យការ​វិញ៖ «ព្រោះ​ការ​ស៊ើប​អង្កេត​ជា​រឿង​របស់​អយ្យការ គណៈកម្មការ​ជាតិ​អ្វី ដែល​បង្ក្រាប​បាន​ហ្នឹង​ផ្សាយ រឿង​ការ​ស៊ើប​អង្កេត គេ​មិន​ដែល​ប្រាប់​យើង​ទេ»

កាលពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ ក្រសួង​គាំទ្រ​ផែនការ​អភិវឌ្ឍ​ដាំដុះ​ឈើ​ ដើម្បី​កែច្នៃ​ធ្វើ​ជា​ក្តារ​កុង​ផ្លា​កេ​ និង​គ្រឿង​សង្ហារិម​របស់​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក។ លោក​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​ឈើ​កែច្នៃ​ ក្តារ​បន្ទះ​ ក្តារ​កុង​ផ្លា​កេ​ និង​គ្រឿង​សង្ហារិម​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់។

របប​លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​ ៣ម៉ឺន​ហិកតារ (៣៤.០០០​ហិកតារ) ឲ្យ​ក្រុមហ៊ុន ស៊ីង បាយអូថេក កាល​ពី​ឆ្នាំ២០១១ កន្លង​ទៅ។

អគ្គនាយក​ក្រុមហ៊ុន ស៊ីង បាយអូថេក លោក​ លូ​ ឈូ​ឆាង (Lu Chu Change) ប្រាប់​កាសែត​ ហ្វ្រែស​ ញ៉ូវ (Fresh News) ថា មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ បាន​ឈូស​ឆាយ​ដី​ជាង ៩០០​ហិកតារ (៩៣០​ហិកតារ) និង​បាន​ដាំ​កូន​ឈើ​រួចរាល់​បាន​ចំនួន​ ៦០០​ហិកតារ ស្មើ​នឹង​កូន​ឈើ​ជាង​ ៧សែន​ដើម (៧៥០.០០០​ដើម) ជា​ប្រភេទ​ដើម​ប្រេង​ខ្យល់។ លោក​ថា​ ក្រុមហ៊ុន​កំពុង​ប្រឹងប្រែង​ដាំដុះ​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់​ជាង ៣០០​ហិកតារ (៣៣០​ហិកតារ) ដោយ​ត្រូវ​ដាំ​កូនឈើ​ប្រមាណ​ជាង​ ៤ម៉ឺន​ដើម (៤១២.៥០០ដើម) ជា​ប្រភេទ​ដើម​ប្រេង​ខ្យល់​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ Al Jazzera កាល​ពី​ពេល​ថ្មីៗ នេះ ថៅកែ​ក្រុមហ៊ុន​​រូប​នេះ បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​កាប់​ឈើ ឬ​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​អភិរក្ស​ក្រៅ​តំបន់​ដែល​របប​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​នោះ​ឡើយ។

ទោះជាយ៉ាងណា សហគមន៍​ព្រៃ​ឡង់​ថា​ ក្រសួង​កសិកម្ម​មិនបាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ និង​កំណត់​ព្រំប្រទល់​ដី​ឲ្យ​ច្បាស់លាស់ ដើម្បី​បែងចែករវាង​ដី​សម្បទាន​សេដ្ឋកិច្ច​ ​និង​ដី​ព្រៃ​ស្រោង​ ព្រៃ​ចំណី​អូរ​ និង​ព្រៃ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​នោះ​ទេ​។ បញ្ហា​នេះ​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់​ និង​កាប់​ឈើ​ខុស​ច្បាប់​ ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ។ ពួក​គេ​រក​ឃើញថា​ ចាប់​តាំង​ពី​ឆ្នាំ២០១២​ មកទល់​ពេលនេះ​ ក្រុមហ៊ុន​មិនបាន​ដាំដំណាំ​អា​កា​ហ្សា​ និង​ប្រេងខ្យល់​ ជាដុំកំភួន​ឡើយ​ ហើយ​ក្នុង​ផ្ទៃដី​​ក្រុមហ៊ុន​វិនយោគ ភាគ​ច្រើន​គឺ​ធ្វើ​អាជីវកម្ម​ឈើ​ ដោយ​ឈូស​ឆាយ​ព្រៃ​ឲ្យ​ក្លា​ជា​វាល​ រួច​ទុក​ដី​ទំនេរ​ចោល​ មិន​ដាំ​ដុះ​ និង​មាន​ផ្នែក​ខ្លះ​ត្រូវ​ភ្លើង​ឆេះ។

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ យល់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ ទំហំ​ព្រៃ​ឡង់​ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​ជា​សម្បត្តិ​ជាតិ​ នឹង​រលាយ​ហិនហោច​ ដោយសារ​ក្រុមហ៊ុន​នេះ។ លោក​ថា​ ជំហរ​របស់​សហគមន៍​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ដើម​ច្បោះ​ជ័រ​ និង​ព្រៃឈើ​ ដែល​ធ្វើ​ឱ្យ​​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ធ្លាក់​ចុះ៖ «ក្រុមហ៊ុន ស៊ីង បាយអូថេក ជា​អ្នក​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​មុខ​របប​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ព្រម​ទាំង​ខេត្ត​ព្រះវិហារគាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​ចេញ​មុខ​ទទួល​ខុស​ត្រូវ និងបកស្រាយចំពោះការបាត់បង់​ជីវភាព និង​ជ័រ​ច្បោះ​របស់​គាត់​បន្សល់​ពី​ដូន​តា​របស់​គាត់»

ថ្មីៗ នេះ​ រដ្ឋាភិបាល​សម្រេច​លុប​ចោល​លិខិត​ដឹក​ជញ្ជូន​ និង​ប្រមូល​អនុផល​ព្រៃ​ឈើ​ចេញ​ពី​ដី​សម្បទាន​សេច​កិច្ច​ ឬហៅ​ថា អិល.ភី (LP) និង​លិខិតអនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ ឬ​ហៅ​ថា ភី.ស៊ី (PC) ដែល​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ។ សកម្មជន​បរិស្ថាន​ថា លិខិត​ទាំង​នេះ​ បើកឱកាស ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​បំប្លែង​ឈើ​ខុស​ច្បាប់​ ឲ្យ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​ ភូតភរ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្រុម​សហគមន៍​ព្រៃ​ឡង់​ ទទួ​ចឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើសព្រៃ​ឈើ​ ចុះ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​​អាជ្ញាប័ណ្ណ​របស់​​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក ព្រោះ​ពួក​គាត់​អះអាង​ថា ​ក្រុមហ៊ុន​នេះ​មិន​​បាន​គោរព​ច្បាប់ និង​កិច្ច​សន្យា​វិនិយោគ​នោះ​ឡើយ ជា​ពិសេស​ក្រុមហ៊ុន​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​សត្វ​ព្រៃ​ ប៉ះពាល់​ដល់​​ជីវភាព​ប្រជាជន​រាប់​ពាន់​គ្រួសារ​នៅ​ជាប់​តំបន់​ព្រៃ​ឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះមហាក្សត្រ​ និង​សម្តេច​ម៉ែ ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង

$
0
0

ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ថ្ងៃ​ទី២៦ ខែ​សីហា យាង​ទៅ​សម្រាក​ពិនិត្យ​​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នេះ មិន​ទាន់​កំណត់​ពេល​នៃ​ការ​យាង​ត្រឡប់​មកវិញ​នៅ​ឡើយ។

ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ជា​អ្នក​ថ្វាយ​ព្រះរាជ​ដំណើរ​របស់​ទ្រង់ ហើយ​ខណៈ​អវត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​នេះ ប្រធាន​ព្រឹទ្ធសភា​របប​ឯក​បក្ស លោក សាយ ឈុំ ត្រូវ​ឡើង​ជា​​ប្រមុខ​រដ្ឋ​ស្ដីទី​កាន់​កិច្ច​ការ​ជំនួស​ព្រះអង្គ។

ព្រះមហាក្សត្រ​ បរមនាថ នរោត្តម​ សីហមុនី ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​​ជា​ទៀង​ទាត់​ ក៏​ប៉ុន្តែ​ម្ដង​ម្កាល​នៅ​ពេល​របប​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណា​មួយ​ដែល​ប្រាស​ចាក​ពី​ស្មារ តី​នៃ​រដ្ឋធម្មនុញ្ញ ទ្រង់​ក៏​យាង​ទៅ​ប្រទេស​ចិន​ខុស​កាល​វិភាគ​របស់​ទ្រង់​ផង​ដែរ។

អ្នកវិភាគ​ និងប្រជាពលរដ្ឋ​ សង្កេត​ឃើញថា ​ព្រះមហាក្សត្រកម្ពុជា ​តែងតែ​គង់​នៅ​យ៉ាង​ស្ងៀម​ស្ងាត់​ ក្នុង​ព្រះ​បរមរាជវាំង ​មិនសូវមាន​អំណាច និង​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​របស់​ជាតិដែល​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​ខែ​ឆ្នាំ​មក​នេះទេ ។ ពួកគេ​ យល់ថា​ គួរតែដល់​ពេល​ដែលព្រះអង្គ​ គង់នៅ​ជាឯករាជ្យ​មិន​រងឥទ្ធិពល​របស់​លោក​ ហ៊ុន ​សែន ​ហើយ​ចាប់ផ្តើម​បំពេញ​ព្រះរាជ​តួនាទី​ឲ្យបាន​ពេញ​លេញ​ក្នុងការ​អន្តរាគមន៍​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ ​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​អាច​រួមរស់​ជា​មួយ​គ្នា​ដោយ​សុខដុមរមនា​ប្រកប​ដោយ​សាមគ្គី​​ជាតិ ​និង​ឯកភាព​ជាតិពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ព្រមាន​លោក ហ៊ុន សែន កុំ​ឲ្យ​យក​គំរូ​តាម​មេ​ដឹក​នាំ​ផ្ដាច់ការ​ដទៃ នៅ​ពេល​លោក​ទៅ​ដល់​កម្ពុជា

$
0
0

គិត​មក​ដល់​ថ្ងៃ​ទី២៦ ខែ​សីហា​នេះ នៅ​សល់​តែ​ ៧៥​ថ្ងៃ​ទៀត​ទេ ដល់​ពេល​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ គឺ​នៅ​​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ មុន​ពេល​ទៅ​ដល់​កម្ពុជា​វិញ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បញ្ចេញ​សារ​ព្រមាន​ជា​ថ្មី ​ដល់​ដៃគូ​នយោបាយ​របស់​លោក គឺលោក ហ៊ុន សែន ឲ្យ​ចុះ​ចេញ​ពី​អំណាច​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​វាសនា​ដូច​មេដឹកនាំ​ផ្ដាច់​ការ​ដទៃទៀតនៅ​លើ​ពិភព​លោក។ អ្នក​វិភាគ​យល់ថា ការ​បញ្ចេញ​សារ​ព្រមាន​ដាក់​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ល្បែង​នយោបាយ​មួយ​នេះ ទំនង​ជា​ឈាន​ទៅ​រក​ចរចា​គ្នា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា រយៈ​ពេល​ជាង​ ២​ខែ​ទៀត​នេះ គឺ​ជា​ពេល​វេលា​សម​ល្មម​សម្រាប់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន​ សែន ដែល​គួរ​ប្រញាប់ប្រញាល់​រិះ​រក​មធ្យោបាយ​ចេញ​ពី​អំណាច។ លោក​ សម រង្ស៊ី​ ព្រមាន​ថា ​បើ​លោក ហ៊ុន សែន មិន​ព្រម​ចុះ​ចេញ​ទេ មេដឹកនាំរូប​នេះនឹង​ដើរ​ជាន់​ដាន​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​ប្រទេស​ហ្វីលីពីន លោក​ ម៉ាសកូស (Marcos) ដែល​ត្រូវ​កម្លាំង​មហាជន​ទម្លាក់​ចេញ​ពី​តំណែង និង​នៅ​ប្រទេស​រ៉ូម៉ានី ​លោក ឆាវឆេស្គូ (Cueausescu) ដែល​ត្រូវ​ក្រុម​ទាហាន​សម្លាប់​ចោល​ នៅ​ទសវត្ស​ឆ្នាំ៩០។

លោក សម រង្ស៊ី ជឿ​ថា ក្នុង​ស្ថានការណ៍​នយោបាយ​ ដែល​អំណោយ​ផល​ក្នុង​ពេល​ខាង​មុខ​នេះ ​កម្លាំង​មហាជន​ច្រើន​កុះ​ករនឹងចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ​ទាមទារ​ឲ្យ​លោក​ហ៊ុន ចុះ​ចេញ​ពី​តំណែង ហើយ​កង​កម្លាំង​ប្រដាប់អាវុធ​មួយ​ចំនួន​ដែល​មិន​ពេញ​ចិត្ត​របប​ដឹកនាំ​សព្វថ្ងៃ ក៏នឹង​ចេញ​មុខ​ការពារ​កម្លាំង​ប្រជារាស្ត្រ​ខ្មែរដែរ៖ «គាត់​ហៅ​ទាហាន​គាត់​ឲ្យ​បាញ់។ ទាហាន​ថា​បាញ់​យ៉ាង​មិច បើ​មនុស្ស​រាប់​លាន​នាក់។ ស្រាប់​តែ​លោក​ឆាវឆេស្គូ គាត់​រត់​ រត់​ឡើង​ឧទ្ធម្ភាគចក្រ​ជាមួយ​ប្រពន្ធ​គាត់ អេឡែន​ណា​ រត់​ចេញ​ពី​ទី​ក្រុង។ ដល់​ជិះ​ទៅ​អស់​សាំង ទៅ​ចុះ​នៅ​កន្លែង​ណាមួយ​ទៀត។ ទាហាន​ក៏​បះបោរ​ដែរ។ ទាហាន​ឈប់​តាម​ឆាវឆេស្គូ ហើយ​ចាប់​ឆាវឆេស្គូ​ កាត់​ទោស​ បាញ់​ចោល​។ ប្រពន្ធ​ឆាវឆេស្គូ ក៏​ត្រូវ​គែ​បាញ់​ចោល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ចឹង​សូម​ឲ្យ​ហ៊ុន សែន ប្រយ័ត្ន​មែន​ទែន សូម​ចុះ​ចេញ​ដូច​មេដឹកនាំ​ម៉ាកូស​ទៅ កុះ​ទទួល​វាសនា​ដូច​ឆាវឆេស្គូ។ ខ្ញុំ​អាណិត​ ហ៊ុន សែន​ ឯង​បាន​ខ្ញុំ​ប្រាប់​ហ្នឹង​ណា៎»

លោក​ សម រង្ស៊ី​ ថ្លែង​បែប​នេះ នៅ​ក្នុង​វីដេអូ​ឃ្លី​ប​រយៈ​ពេល​ជាង ៦នាទី ​លើទំព័រ​ហ្វសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី២៦ សីហា ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ទៅ​ជួប​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ប្រទេស​ណឺវែហ្សឺឡង់ (New Zealand)

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿងនេះពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី២៦ សីហា ដោយ​លោក​ចុច​ផ្តាច់​ទូរស័ព្ទ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ ធ្លាប់​លើក​ឡើង​ថា លោក​មិន​​​ចាប់​អារម្មណ៍​នឹង​សំដី​របស់​លោក សម រង្ស៊ី ទៀត​ទេ ព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​បាត់​ទៅ​ហើយ។

កាល​ពីថ្ងៃ​ទី​២៥ សីហា កន្លងទៅ លោក​ ហ៊ុន សែន ​បាន​បង្ហោះ​សារ​លែបខាយ​ឌឺដង​ដាក់​លោក សម រង្ស៊ី​ កុំ​ឲ្យ​ភ្លេច​ពាក្យ​សន្យា​ថា វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់​ថា​ ពន្ធនាគារ​កំពុង​រង់ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដូច​កាល​កំណត់​មែន​នោះ។

អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ លោក គឹម សុខ សង្កេត​ឃើញ​ថា ការ​បញ្ចេញ​សារ​នយោបាយ​ដាក់​សម្ពាធ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន សុទ្ធ​តែ​ចង់​សម្រេច​ឲ្យ​បាននូវ​​គោល​ដៅ​របស់​ខ្លួន។ លោក​ថា គោលដៅ​របស់​​​លោក ហ៊ុន សែន គឺ​កម្ចាត់​លោក​ សម រង្ស៊ី​ ឲ្យ​បាត់​ពី​ឆាក​នយោបាយ​កម្ពុជា ហើយ​អាច​ងាក​ទៅ​រក​ការ​ចរចា​សម្របសម្រួល​ជាមួយ​លោក កឹម សុខា ​វិញ។ លោក​យល់ថា ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី​ ត្រូវ​តែ​រក្សា​កម្ដៅ​នយោបាយ​របស់​ខ្លួន​ពី​ខាង​ក្រៅ​ប្រទេស​ជាប់​ជានិច្ច តាម​រយៈ​ការ​ទៅ​ជួប​អ្នក​គាំទ្រ និង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​លោក​សេរី​មួយ​ចំនួន។

បើ​ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ​រូប​នេះ យល់ថា​ការ​ប្រឹង​បង្ហាញ​យុទ្ធសាស្ត្រ​នយោបាយ​ដាក់​គ្នា​នេះ ទំនង​ជា​អាច​ឈាន​ទៅ​រក​ការ​ចរចា​ណា​មួយ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ការ​កំណត់​ពេល​ស្រុក​របស់​គាត់​ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​មួយ ឬ​ទម្លុះ​ទម្លាយ​យុទ្ធសាស្ត្រ​ ដែល​កំណត់​ដោយ​លោក ហ៊ុន សែន។មាន​ន័យ​ថា​ដាក់​សម្ពាធ​ឲ្យ​កាន់​តែ​ខ្លាំង​ បើ​សិន​ជជែក​គ្នា​ ក៏​ត្រូវ​មាន​មុខ​របស់​ក្រុម​លោក ​សម រង្ស៊ី ដែរ។ ហើយ​មិន​សិន​ជា​ មិន​ជជែក​គ្នា​ មាន​ន័យ​ថា​បើ​យុទ្ធសាស្ត្រ​នោះ ឈាន​ដល់​កម្រិត​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រថុយ​ចូល​ស្រុក គឺ​រុញ​ឲ្យ​ដល់​គោល​ដៅ​ហ្នឹង។ ប៉ុន្តែ​នោះ​វា​គ្រាន់​តែ​ជា​ដំណើរ​កំណត់​ទុក​ក្នុង​យុទ្ធសាស្ត្រ។ លទ្ធផល​យ៉ាង​ណា ទាល់​តែ​យើង​មើល​ទៀត»

ការ​ប្រកាស​វិល​​ចូល​កម្ពុជា​វិញ​នេះ មិន​ជា​រឿង​ថ្មី​ស្រឡាង​ទេ សម្រាប់​លោក សម រង្ស៊ី។ មេបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​ប្រកាស​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក៏​ដោយ។ ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​ លោក​មិន​បាន​ត្រឡប់​ទៅ​កម្ពុជា​នោះ​ទេ​ ដោយ​ទម្លាក់​រឿង​នេះ​ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​វិញ។

លោក​ គឹម សុខ ថា មធ្យោបាយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ខាង​មុខ​នោះ គឺ​ប្រព័ន្ធ​សន្តិសុខ​របស់​បក្ស​ប្រឆាំង​​នៅ​ក្នុង​ស្រុក​ត្រូវ​តែ​ខ្លាំង​និង​រ៉ឹង​មាំ ហើយ​គួប​ផ្សំនឹង​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ ដាក់​ទៅ​លើ​របប ​ហ៊ុន​ សែន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​កសិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​បារម្ភ​រឿង​បាត់ EBA ដែល​ប៉ះ​ពាល់​ដល់​កសិករ​ខ្មែរ

$
0
0

ក្រសួងកសិកម្ម​ប្រតិកម្ម​ចំពោះ​ការ​ព្រួយ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​កសិករ​ជាង​កន្លះ​លាន​គ្រួសារ។ ក្រសួង​កសិកម្ម​អះអាង​ថា រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ចាំបាច់​រួច​ហើយ ចំពោះ​ការ​យក​ពន្ធ​អង្ករ​ទៅ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។ រីឯ​សង្គម​ស៊ីវិល​យល់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បែប​ណា​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​នៅ​តែ​ធ្លាក់​ចុះ ប៉ះ​ពាល់​ដល់​កសិករ​ខ្មែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប ចាប់​ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ធុរកិច្ច​ស្រូវ​អង្ករ ដូច​ជា ជួយ​អន្តរាគមន៍​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត កែឆ្នៃ និង​វេច​ខ្ចប់​ជា​ដើម ដើម្បី​ឲ្យ​អង្ករ​កម្ពុជា អាច​ប្រគួត​ប្រជែង​ទីផ្សារ​បាន។

ក្រសួង​កសិកម្ម​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ក្រសួង​បានដាក់​ចេញ​វិធានការ​បច្ចេកទេស​ផលិតកម្ម ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច។ ជាមួយ​គ្នា​នេះ ក្រសួង​បញ្ជាក់​ទៀត​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​សមាគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ខិតខំ​សមត្ថភាព​កែឆ្នៃ​អង្ករ​ឲ្យ​មាន​គុណភាព​បន្ថែម​ទៀត​សម្រាប់​បម្រើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។

ក្រៅពី​បញ្ជាក់​ពី​វិធាន​ការ​ទាំង​នេះ ក្រសួង​កសិកម្ម​ក៏​បាន​ប្រតិកម្ម​ចំពោះ​អគ្គលេខាធិការសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ដែល​បាន​និយាយ​ក្នុង​វិទ្យុ​អាស៊ី​សេរី អំពីក្តី​បារម្ភ​របស់​លោក​ជុំវិញ​ផល​ប៉ះពាល់​លើ​កសិករ ក្នុង​ករណី​សហភាព​អឺរ៉ុប​ដកEBA ពី​កម្ពុជា​ដែរ។ ក្រសួង​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​លោក ថេង សាវឿន មិន​មែន​ការ​យល់​ឃើញ​របស់​សហគមន៍​កសិកម្ម​ឡើយ ហើយ​លោក ថេង សាវឿន ក៏​មិន​មែន​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ​ស្រី វុឌ្ឍី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ឆ្លើយ​តប​ថា លោក​មិន​ដែល​អះអាង​ថា លោក​ជា​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​ទូទាំង​ប្រទេស​ម្ដង​ណា​ឡើយ ហើយ​អ្វី​ដែល​លោក​បញ្ចេញ​មតិ គឺ​ក្នុង​ក្រប​ខណ្ឌ​របស់​សមាជិក​នៅ​តាម​តំបន់​គោលដៅ ដែល​សមាគម​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​បញ្ចេញ​មតិ​ព្រួយ​បារម្ភ​របស់​លោក​នេះ គឺ​គ្រាន់​តែ​ដើម្បី​ជួយ​វិភាគទាន​បែប​ស្ថាបនា​ក្នុង​ការ​ចូល​រួម​ចំណែក​រក​វិធីសាស្រ្ត​ដោះ​ស្រាយ និង​ទប់​ស្កាត់​ផល​ប៉ះពាល់ ឬ​ការ​បាត់បង់​អត្ថប្រយោជន៍​របស់​កសិករ ដែល​ធ្លាប់​ទទួល​បាន​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា លោក​ទទួល​ស្គាល់​អំពី​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ​ដែរ ប៉ុន្តែ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​មក គឺ​ការ​នាំ​អង្ករ​ទៅ​ទី​ផ្សារ​អឺរ៉ុប​ក្នុង​ឆមាស​ទី១ បាន​ធ្លាក់​ចុះ​អស់ ៥០ភាគ​រយ៖ «អ្វីដែលខ្ញុំព្រួយបារម្ភ​បំផុត គឺ​ក្នុង​ករណី​នៅ​ពេល​មាន​ការព្យូ EBA គឺ​អាច​ប៉ះពាល់​ដល់​ផលិតភាព​នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ ទៀត ដែល​អាច​នាំ​ចេញ ខណៈ​សហភាព​អឺរ៉ុប​យក​ពន្ធ​ទៅ​លើ​វិស័យ​ផ្សេងៗ មិន​មែន​តែ​ស្រូវ​អង្ករ​ទេ នោះ គឺ​វា​បង្ក​ឲ្យ​មាន​ផល​វិបាក និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​របស់​កសិករ​ទាំង​អ្នក​វិនយោគ​ទុន​ទាំង​អ្នក​រក​ស៊ី​ដែរ»

លោក បន្តថា ការជួយអន្តរាគមន៍របស់រដ្ឋាភិបាលនេះ គឺជាកាតព្វកិច្ចនិងការ​ទទួលខុសត្រូវរបស់ រដ្ឋាភិបាល ហើយអ្វីដែលសង្គមស៊ីវិលចង់បាននោះ គឺដំណោះស្រាយ ដែល​កម្ពុជាអាច​រក្សា​បាន​​នូវប្រពន្ធអនុគ្រោះពន្ធEBAបន្ត​ទៅទៀត។

កាល​ពី​ចុង​សប្តាហ៍​មុន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ថា គ្រាន់​តែ​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ឈឺ​ចាប់​រួច​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ថែម​ទៀត គឺ​កសិករ​ខ្មែរ​នឹង​កាន់​តែ​ឈឺ​ចាប់​បន្ថែម​ទៀត ព្រោះ​ថា​ឧស្សាហកម្ម​ស្រូវ​អង្ករ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ថា គ្រាន់​តែ​នៅ​ដើម​ឆមាស​ទី១ ក្នុង​ឆ្នាំ២០១៩ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៨ ដោយសារ​តែ​សហគមន៍​អឺរ៉ុប​បាន​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើសុំ​សហភាព​អឺរ៉ុប ឱ្យ​បន្ត​​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី ''អ្វីៗ ទាំង​អស់ លើក​លែង​តែ​អាវុធ ឬ EBA'' ដល់​កម្ពុជា​ត​ទៅ​ទៀត ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ និង​រក្សា​នូវ​កិច្ច​ប្រឹងប្រែង​កន្លង​មក ក្នុង​ការ​ពង្រីក​ការ​ផលិត​ស្រូវ​អង្ករ ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក ជា​លើក​ទី​ពីរ ជុំ​វិញ​សំណុំ​រឿង​ញុះញង់​

$
0
0

សាលាដំបូង​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​អង្កេត​​ជាន់​ខ្ពស់​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ញុះញង់។ ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក សេង ស៊ឹមសុរិយា បញ្ជាក់​នៅ​ក្នុង​ដីកា​កោះ​លើក​ទី​ពីរ​នេះ​ថា ប្រសិន​បើ​លោក​ ប៉ែន ប៊ុណ្ណារ៍ មិន​ចូល​ខ្លួន​តាម​កាល​កំណត់​នោះ​ទេ លោក​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ ដោយ​មិន​ញញើតឡើយ។ លោក​បញ្ជាក់​ថា លោក​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ពី​ព្រោះ​លោក​យល់​ថា ​សំណុំ​រឿង​ប្រឆាំង​រូប​លោក​នេះ មិន​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ដែរ។ លោក​អះអាង​ទៀត​ថា លោក​ចង់​ចូល​បំភ្លឺ​តាំង​ពី​ការ​កោះ​ហៅ​លើក​ទី​មួយ នៅ​ថ្ងៃ​ទី៦ សីហា​មក​ម៉្លេះ ក៏​ប៉ុន្តែ​ដោយសារ​មេធាវី​ត្រូវ​ពិនិត្យ​មើល​សំណុំ​រឿង​បន្ថែម​ទៀត ទើប​មាន​ការ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ។

តុលាការ​ខេត្ត​រតនគិរីបាន​​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ ​ពីបទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិសមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់​ ខេត្ត​រតនគិរី កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះបាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ដាក់​បណ្តឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ជាង ៨០០​ហិកតារ នៅ​ស្រុក​លំផាត់​​ ទៅ​តុលាការ​ខេត្ត​រតនគិរី។

បណ្តឹង​បរិហារ​នោះ គឺ​ពលរដ្ឋ​បាន​ប្តឹង​អាជ្ញាធរ​តាំង​ពី​ថ្នាក់ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត​ដែល​បាន​​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ទោះ​ជា​យ៉ាង​ណា​ក្ដី បណ្តឹង​បរិហារ​នោះមិន​ត្រូវ​បាន​​តុលាការ​ចាត់​ការ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ប៉ែន ប៊ុណ្ណារ៍ បែរ​ជា​រង​ការ​ប្តឹង​បកពី​បទ​ញុះញង់​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដំណាំ​ស្រូវ​រាប់​ពាន់​ហិកតារ​របស់​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​បន្ត​ខ្វះ​ទឹក​ស្រោច​ស្រព

$
0
0

ដំណាំស្រូវ​រាប់​ពាន់​ហិកតារ​របស់​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខូច​ខាត ដោយសារ​គ្រោះ​រាំង​ស្ងួត និង​ខ្វះ​ទឹក​ស្រោចស្រព។ កសិករ​លើក​ឡើង​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ឆ្នាំ​នេះ​ប្រហែល​មិន​បាន​ប្រមូល​ផល​ទេ ព្រោះ​​ជិត​ផុត​រដូវ​ដាំដុះ​​​ហើយ​គ្មាន​ទឹក​ស្រោចស្រព​គ្រប់​គ្រាន់។

កសិករ​ម្នាក់​រស់​នៅ​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ អ្នក​ស្រី​ ភិន សុភ័ណ​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​២៦​ សីហា​ថា ដំណាំ​ស្រូវ​របស់​អ្នក​ស្រី​ចំនួន​ ១០ហិកតារ​ ជា​ប្រភេទ​ស្រូវ​វស្សា​ ដែល​បាន​ដាំដុះ​ជាង​៣ខែ​មក​ហើយ​នោះ ​មិន​សង្ឃឹម​ថា​ បាន​ប្រមូល​ផល​ឡើយ។ អ្នកស្រី​បន្ថែម​ថា ដើម​ស្រូវ​ឡើង​ក្រហម​ក្រៀម​ស្វិត​រក​ងាប់​ជា​បណ្ដើរៗ ហើយ ពី​ព្រោះ​ចាប់​តាំងពី​ដាំដុះ​មក ​មិន​មាន​ភ្លៀង​ជោគ ជាំ​នៅ​ឡើយ​​ទេ ហើយ​បច្ចុប្បន្ន​ស្រែ​ខ្លះ​ ដី​បែក​ក្រហែង​ មិន​មាន​ទឹក​ស្រោចស្រព​នោះ​ទេ៖ «បើ​សិន​តែ​នៅ​តែ​អត់​ទឹក​ទៀត​ ស្រូវ​វា​នឹង​ស្កក​ ដោយសារ​ស្រូវ​អត់​មាន​កម្លាំង​លូត​លាស់​ ដោយសារ​នៅ​ក្រុង​សិរីសោភ័ណ​វា​អត់​មាន​ប្រឡាយ​ទឹក​ អីចឹង​មិន​​ថា​ស្រូវ​អី​ទេ​ គឺ​ងាប់​ទាំង​អស់​។សូម្បី​តែ​ស្រូវ​ប្រាំង​ដែល​ពួកគេ​ធ្វើ​នៅ​ម្ដុំ​​ភូមិ​កណ្ដោល​គឺ​មាន​ភាគ​ចិត្ត​ណាស់​ដែល​គាត់​បាន​ច្រូត​ ដោយសារ​ពី​ដើម​ដៃ​មាន​ភ្លៀង​ ហើយ​កសិករ​បូម​ទឹក​ចេញ​ពី​បឹង​មក​ដាក់​ស្រែ​ រហូត​មក​ដល់​ខែ​នេះ​រីង​អស់​ហើយ​​ សូម្បី​តែ​បឹង​ក៏​គ្មាន​ទឹក​ដែរ»

កសិករ​រូប​នេះ​បន្ត​ថា ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រឈម​ការ​ខូច​ខាត​ មាន​ផ្ទៃ​ដី​រាប់ពាន់​ហិកតារ​ នៅ​ស្រុក​ ព្រះនេត្រព្រះ អូរជ្រៅ ម៉ាឡៃ មង្គលបូរី និង​ក្រុង​សិរីសោភ័ណ។អ្នក​ស្រី​បន្ថែម​ថា កសិករ​កំពុង​ភ័យ​ព្រួយ​ខ្លាច​ស្រូវ​ខូច​អស់ ហើយ​មិន​បាន​ប្រមូល​ផល​ ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើម​​ទុន​ដាំ​ដុះ​កាល​ពី​ដើម​រដូវ​នោះ។

មិនមែន​តែ​កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ ជួប​គ្រោះ​រាំង​ស្ងួត កសិករ​នៅ​ខេត្ត​ពោធិ៍សាត់ ​ប៉ៃលិន ​បាត់ដំបង និង​​ខេត្ត​សៀមរាប​ ក៏​បារម្ភ​ពី​បញ្ហា​គ្រោះ​រាំង​ស្ងួត​ខូចខាត​ដំណាំ​ស្រូវ​របស់​ពួក​គាត់​ដែរ។

កសិករ​ម្នាក់ទៀត​នៅ​ភូមិ​ដូន​ទាវ ឃុំ​រលួស​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប លោក វន ភារម្យ ថ្លែង​ថា ស្រូវ​ប្រាំង​របស់​កសិករ​នៅ​ស្រុក​របស់​លោក​រាប់​ពាន់​ហិកតារ ប្រឈម​នឹង​ការ​ខូច​ខាត​ ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​ជា​ច្រើន​ខែ ធ្វើ​ឱ្យ​ដើម​ស្រូវ​ឡើង​ក្រហម ​ ស្រប​ពេល​ដែល​ដើម​ស្រូវ​ក៏​គ្រប់​អាយុ​​ចេញ​ផ្លែ​ហើយ នៅ​តែ​មិន​មាន​ទឹក​គ្រប់គ្រាន់​ដដែល៖ «ស្រូវ​ប្រាំង​មាន​តែ​៣​ខែ​ទេ​គេ​ព្រូស​ ដល់​ពេល​រាំង​ស្ងួត​វា​យូរ​ដែរ​ ដល់​ពេល​ស្រូវ​ផើម​ទៅ​ជា​រាំង​ស្ងួត​ សូម្បី​តែ​មាន​ទឹក​ក៏​ពិបាក​ ព្រោះ​ដល់​រដូវ​កាល​ហើយ​។ព្រួយបារម្ភ​គ្រប់​តែ​គ្នា​ខ្លះ​យក​លុយ​ធនាគារ​ ហើយ​ដល់​ពេល​បង់​ការ​ប្រាក់​ឱ្យ​គេ​ គឺ​ប្រឈម​រក​ប្រាក់​មិន​ឱ្យ​គេ»

ចំណែក​នៅ​ខេត្ត​បាត់ដំបង​ឯ​ណោះ​វិញ ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ស្រុក​មោងឬស្សី រុក្ខគិរី និង​មួយ​ផ្នែក​នៅ​ស្រុក​សង្កែ ក៏​ប្រឈម​នឹង​ខូចខាត​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​ដែរ។

អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ប្រាប់​អាស៊ី​សេរី​ថា នៅ​ខេត្ត​របស់​លោក​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ភ្លៀង​ធ្លាក់​គ្រប់​ស្រុក​ និង​ជួយ​ឱ្យ​ដំណាំ​ស្រូវ​របស់​កសិករ​ក្នុង​ស្រុក​ដែល​ខ្វះ​ទឹក​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា កសិករ​នៅ​ផ្នែក​ខ្លះ​ក្នុង​ស្រុក​មោង​ឫស្សី និង​ស្រុក​សង្កែ​បន្ត​ខ្វះ​ទឹក​បញ្ចូល​ស្រែ ចំណែក​តំបន់​ផ្សេង​ទៀត ​គឺ​ស្រូវ​រស់​ឡើង​វិញ​ជា​ធម្មតា​ហើយ៖ «បាទ! វា​ម្សិល​មិញ​បាន​ភ្លៀង​ច្រើន​ ភ្លៀង​ដល់​ កន្លែង​ខ្លះ​ទឹក​ភ្លៀង​កម្ពស់​ទឹក​ ២០​មិល្លីម៉ែត្រ​ វា​អត់​អី​ទេ​ ព្រោះ​តាម​ការ​ព្យាករ​ស្អែក​ហ្នឹង ខាន​ស្អែក​មាន​ភ្លៀង​ខ្លាំង​ហើយ។ អ៊ីចឹង​ចាំ​មើល​ស្អែក​ខាន​ស្អែក​ទៀត បាទ! វា​មិន​ទាន់​ដល់​គ្រោះ​មហន្តរាយ​ទេ​ គ្រាន់​តែ​វា​អត់​ និង​រង​ផល​ប៉ះពាល់​នែ​ការ​លូតលាស់​អី​បន្តិច​បន្តួច»

គេហទំព័រ​ក្រសួង​ធនធាន​ទឹក ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ សីហា​ថា បញ្ហា​រាំងស្ងួត​នឹង​បន្ត​អូស​បន្លាយ​នៅ​ខេត្ត​ប៉ៃលិន។ មន្ទីរ​ធនធាន​ទឹក​ខេត្ត​ប៉ៃលិន​បាន​ជីក​ប្រឡាយ ២ខ្សែ ប្រវែង​ជាង ៣គីឡូ​ម៉ែត្រ (.៦៥០)​ដើម្បី​យក​ទឹក​ស្រោចស្រព​ស្រូវ​របស់​កសិករ​​ជាង ៨០០​ហិកតារ​ ដែល​ប្រឈម​និង​ការខូចខាត ​នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលាក្រៅ។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៦ សីហា​ថា​ ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ចំនួន​៣ស្រុក​​​ដែល​ខ្វះ​ទឹក ដោយ​សារ​គ្រោះ​រាំងស្ងួត​ រួម​មាន​ស្រុក​​តា​លោ​សែន​ជ័យ បាកាន និង​ស្រុក​កណ្ដៀង ​ដែល​មាន​ផ្ទៃ​ដី​ជិត ៥ម៉ឺន​ហិកតារ (៤៧.០០០)។ អាជ្ញាធរ​បានបូម​ទឹក​ជួយ​សង្គ្រោះ និង​បង្វែរ​ទឹក​ពី​ស្ទឹង​ពោធិ៍សាត់​តាម​ប្រព័ន្ធ​ប្រឡាយ​ដំណាក់អំពិល​បាន ២ម៉ឺន ៦ពាន់​ហិកតារ (២៦.០០០)។ រីឯ​ផ្ទៃ​ដី ២ម៉ឺន​ហិកតារ​ទៀត (១៧.៥០០) ត្រូវ​ការ​រយៈ​ពេល​ប្រហែល ២០ថ្ងៃ​ទៀត ទើប​ជួយ​សង្គ្រោះ​បាន ​ដែល​អាច​​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​ ជាង​ ៣ពាន់​ហិកតារ (.៥០០) ត្រូវ​ខូច​ខាត​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​ថា តុលាការ​កំពុង​បន្ថែម​សម្ពាធ​លើ​លោក សម រង្ស៊ី ដោយសារ​ការ​ប្រកាស​ចូល​ស្រុក​វិញ

$
0
0

តុលាការ​របប​ក្រុង​ភ្នំពេញ បាន​ជូន​ដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង​ថ្មី​មួយ​ទៀត លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី២៦ ខែ​សីហា។ អ្នក​វិភាគ​យល់​ថា ករណី​នេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ គឺ​តុលាការ​កំពុង​តែ​បង្កើន​សម្ពាធ​លើ​លោក សម រង្ស៊ី ដោយ​សារ​តែ​លោក​ប្រកាស​វិល​ចូល​ស្រុក​វិញ។

ស្រប​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នោះ តុលាការ​របប​លោក ហ៊ុន សែន បាន​បង្កើន​សម្ពាធ​លើ​លោក សម រង្ស៊ី ជាបន្តបន្ទាប់។ សមត្ថកិច្ច​មួយ​ក្រុម បាន​យក​លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កូយ សៅ ទៅ​បិទ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ សីហា ដើម្បី​បញ្ជាក់​អំពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​សួរ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កែវ សុធា បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា​ក្តី ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ផ្សាយ​ថា ក្នុង​សំណុំ​រឿង​នេះ ជន​ត្រូវ​ចោទ​មាន ៤នាក់ ក្នុង​នោះ​មាន លោក សម រង្ស៊ី និង​មន្ត្រី រួម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់​ទៀត គឺ​លោក ហូ វ៉ាន់ លោក កាក់ កុម្ភារ និង​លោក គង់ ម៉ាស់។ របប​ក្រុង​ភ្នំពេញ បាន​ចាប់​ឃុំ​ខ្លួន​លោក គង់ ម៉ាស់ ជាង ៨ខែ​ហើយ ចំណែក​លោក សម រង្ស៊ី លោក ហូ វ៉ាន់ និង​លោក កាក់ កុម្ភារ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

អ្នក​តាម​ដាន​បញ្ហា​សង្គម និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ករណី​នេះ មិន មែន​ជា​រឿង​ចម្លែក​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ អំពី​ការ​ប្រកាស​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ លោក យល់ថា ​រដ្ឋាភិបាល កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​រារាំង​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ប៉ុន្តែ​លោក​ជឿ​ថា វា​នឹង​មិន​បាន​ផល​អ្វី​ឡើយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល មាន​ឈ្មោះ​អាក្រក់ ក្នុង​ការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជ្រុល​ហួសហេតុ៖ «យ៉ាង​ម៉េច​ក៏​ដោយ​គឺ​រដ្ឋាភិបាល មិន​ចង់​ឃើញ​វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ។យើង​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​គាំទ្រ សឹង​តែ​ពាក់​កណ្ដាល​ប្រទេស​ដែរ ហើយ​វា​គាប់​ជួន​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​កម្ពុជា តាម​ការ​កំណត់​របស់​គាត់​មែន ដូច្នេះ​រដ្ឋាភិបាល​នឹង​កាន់​តែ​ពិបាក​ទៀត​ក្នុង​ការ​ទប់ទល់ ជា​មួយ​សម្ពាធ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទី២ គឺ​មាន​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច ដែល​ផ្ទៃក្នុង​មួយ​ចំនួន​ក៏​ស្រឡាញ់​ប្រជាធិបតេយ្យ»

មក​ដល់​ពេល​នេះ ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ និង​សកម្មជន​បក្ស​កាន់​អំណាច បាន​ប្តឹង​លោក ​សម រង្ស៊ី ទៅ​តុលាការ​កម្ពុជា​ជាង​ ១០​បណ្ដឹង​ហើយ។ សំណុំ​រឿង​ដែល​កាត់​ក្តី​រួច គឺ​សុទ្ធ​តែ​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​ទាំង​អស់។ បណ្ដឹង​ទាំងនោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃខ៍ (Like) ហ្វេសប៊ុក​ជា​ដើម។ បណ្ដឹង​ទាំង​នោះ សុទ្ធតែ​ប្ដឹង​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​សង​ជំងឺ​ចិត្ត រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​រង​បណ្ដឹង​ច្រើន​បែប​នេះ​ក្តី ក៏​លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍ ឬ​ពិបាក​ចិត្ត​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថែម​ទាំង​ឌឺដង​ដាក់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ និង​តុលាការ​កម្ពុជា​ថា ជា​កិត្តិយស​សម្រាប់​លោក​វិញ​ទេ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​នេះ ព្រោះ​លោក​គ្រាន់​តែ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី។ លោក​បន្ថែម​ថា ចំណាត់​ការ​ទាំង​នេះ​បង្ហាញ​ថា លោក​កំពុង​តែ​ធ្វើ​ត្រូវ​ក្នុង​ការ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ផល​ប្រយោជន៍​ជូន​ប្រទេស​ជាតិ​ទាំង​មូល។

ម្យ៉ាង​វិញ​ទៀត មេ​ដឹក​នាំបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខ។ លោក​ជឿ​ជាក់​ថា វត្តមាន​របស់​លោក នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​ មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ព្រម​ទាំង​ទៅ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ​ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន ជា​ពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា-ឡាវ​ ព្រមព្រៀង​គ្នា​ជា​បណ្ដោះអាសន្ន​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ

$
0
0

ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ ព្រមព្រៀង​គ្នា​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​ជា​បណ្តោះអាសន្ន​ក្រោយ​ពី​ទាហាន​ការ​ពារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ប្រទល់​នៅ​ថ្ងៃ​ទី​២៦ សីហា។

លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​មិន​បាន​បញ្ជាក់​ថា តើ​ភាគី​កម្ពុជា និង​ឡាវ​ ដក​កងទ័ព​ចេញ​ពី​ទី​តាំង​មាន​ជម្លោះ​ចម្ងាយ​ប៉ុន្មាន​គីឡូ​ម៉ែត្រ​នោះ​ទេ។ តែ​លោក​អះអាង​ថា ទាំង​ភាគី​សងខាង​បាន​ព្រមព្រៀង​គ្នា​ជា​បណ្តោះអាសន្ន​រួច​ហើយ​ថា នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​តែ​រៀងៗ ខ្លួន។

លោក​បញ្ជាក់ថា​ បើទោះ​បីជាកម្ពុជា​បាន​ដក​កងទ័ព​ហើយ​ក្តី​ក៏​កងទ័ព​កម្ពុជា​បោះ​ទីតាំង​នៅមិន​ឆ្ងាយ​ពី​ទី​តាំង​មាន​ជម្លោះ​ដែរ៖ «ឈរ​ជើង​នៅ​ហ្នឹង​ទេ»

កងទ័ព​កម្ពុជា​ខាង​ភាគី​ឡាវ និង​ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី២៦ សីហា​ម្សិលមិញ ​បាន​ជួប​ចរចា​ក្រោយ​ពី​មាន​ភាព​តាន​តឹង​ស្ថិត​នៅ​តំបន់​ទន្លេ​ល្ពៅ​ ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ដែល​ភាគី​ទាំងពីរ​អះអាង​ថា ជា​ទឹក​ដីរបស់​ខ្លួន​តែ​រៀងៗ ខ្លួន។

ការ​ប្រឈម​មុខ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​កម្ពុជា​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ពីរ​ឃុំ ចេញ​ពី​លំនៅឋាន ក្នុង​ករណី​មាន​ការ​ផ្ទុះ​អាវុធ​ណា​មួយកើត​ឡើងជា​យថាហេតុ។ ក៍ប៉ុន្តែ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​លោក​ ទៀ បាញ់ ​ប្រាប់​អាស៊ីសេរីថា​ ជម្លោះ​នេះ​បាន​ដោះ​ស្រាយ​ហើយ​ មិន​មាន​ការ​ផ្ទុះ​អាវុធ​ឡើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់

$
0
0

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង ​ដែល​ផ្ដន្ទាទោស​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​នាក់ ទុក​ជា​បាន​ការ​ដដែល។ មេធាវី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​​ ដ្បិត​សកម្មជន​ទាំង​ពីរ​នាក់​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

មេធាវី​ការពារ​ក្តី​ឱ្យ​​សកម្មជន​មាតា​ធម្មជាតិ លោក សំ ចំរើន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ សីហា ថា សាលា​ឧទ្ធរណ៍​បាន​​សម្រេច​ឱ្យ​កូន​ក្តី​របស់​លោក​ជាប់​ទោស​បន្ត​ទៅទៀត។ លោក​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក​ ពីព្រោះ​ពួក​គេ​មិន​មាន​កំហុស​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​បន្ថែម​ទៀត​ដើម្បី​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​តុលាការ​កំពូល៖ «ខ្ញុំ​គិត​ថា មិន​មាន​អង្គហេតុ​ណាមួយ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ពិរុទ្ធភាព​លើ​កូន​ក្តី​ទាំង​ពីរ​នាក់​ហ្នឹង​ទេ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត»

សាលា​ឧទ្ធរណ៍​បាន​លើក​យក​ករណី​សកម្មជន​មាតា​ធម្មជាតិ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ទៅ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី៨ សីហា កន្លង​ទៅ។ សវនាការ​នោះ​ប្រើ​ពេល​ជាង ៤០នាទី និង​មិន​មាន​វត្តមាន​ភាគី​ដើម​បណ្ដឹង​ចូល​រួម​ឡើយ។ ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​លើក​ពេល​ប្រកាស​សាល​ដីកា​ទៅ​ថ្ងៃទី២៦ សីហា ក៏​ប៉ុន្តែ​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក​របស់​យុវជន​ទាំង​ពីរ​នោះ​ឡើយ គឺ​តុលាការ​ឧទ្ធរណ៍​នៅ​តែ​​សម្រេច​ឱ្យ​អ្នក​ពីរ​មាន​ទោស​ដដែល។

លោក ហ៊ុន វណ្ណៈ ចាត់​ទុក​ការ​សាលដីកា​សាលាឧទ្ធរណ៍​នេះ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ លោក​យល់​ថា ​តុលាការ​ខេត្ត​កោះកុង និង​សាលា​ឧទ្ធរណ៍​កាត់​ទោស​ពួក​លោក​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល​មួយ​ជាន់​ទៀត៖ «វា​ជា​រឿង​ធម្មតា​ពីដើម​មក​ហើយ​ដែល​សកម្មជន​ឈឺឆ្អាល​រឿង​សង្គម​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​រកស៊ី ប៉ះពាល់​ដល់​រដ្ឋាភិបាល​ អ៊ីចឹង​ជា​ទូទៅ​លទ្ធផល​ដែល​ពួក​យើង​តតាំង​នៅ​តុលាការ​ហ្នឹង កម្រ​នឹង​ជោគជ័យ​ណាស់។ តាំងពី​សាលា​ដំបូង​ដល់​សាលាឧទ្ធរណ៍ ភាគច្រើន​គឺ​ឃើញ​តែ​បរាជ័យ​រហូត»

កាល​ពី​ដើមឆ្នាំ២០១៨ កន្លងទៅ សាលាដំបូង​ខេត្ត​កោះកុង បាន​កាត់​​ទោស​លោក​ ហ៊ុន វណ្ណៈ និង​លោក​ ឌឹម គុនឌី ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ ឆ្នាំ ដោយ​អនុវត្ត​ទោស ៥ខែ​ក្នុង​ពន្ធនាគារ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ១ លាន​រៀល​។ អ្នក​ទាំងពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​ ពី​បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” និង “​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល” ក្រោយ​ពេល​យុវជន​ទាំងពីរ ​​​បាន​ជិះ​ទូក​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់​នៅ​​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ដើម​បណ្តឹងនៃ​​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រកស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង ជា​យូរ​អង្វែង​មក​ហើយ។ លោក​ លី យ៉ុងផាត់ គឺ​ជា​អ្នក​តែងតែ​ផ្ដល់​លុយ​ជា​ប្រចាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​ក្រុង​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​ដែល​ជា​ភាគី​ដើម​បណ្ដឹង មិន​ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សវនាការ​ម្ដង​ណា​ឡើយ រាប់​ចាប់​តាំង​ពី​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង​ម៉្លេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ លោក​ថា ការ​ចាប់​ខ្លួន ឃុំខ្លួន និង​ចោទ​ប្រកាន់​ រហូត​ឈាន​ដល់​ការ​ផ្ដន្ទាទោស​យុវជន​ទាំងពីរ​រូប​នេះ ធ្វើ​ឡើង​ដោយ​មិន​មាន​មូលដ្ឋាន និង​ភស្តុតាង​គ្រប់គ្រាន់​ឡើយ។ លោក​រំពឹង​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​យុវជន​ទាំងពីរ​រូប​នេះ​វិញ​ នៅ​ពេល​ពួក​គេ​ប្ដឹង​ទាស់​សាល​ដីកា​សាលា​ឧទ្ធរណ៍​នេះ៖ «នេះ​ជា​ទង្វើ​មួយ​ដែល​គំរាម​កំហែង​ បំភិត​បំភ័យ​សម្រាប់​យុវជន​ទាំងពីរ និង​យុវជន​​ដទៃ​ទៀត ឬ​ក៏​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​ឱ្យ​មានការ​ភ័យ​ខ្លាច។ បើ​យើង​មើល​ទៅ​ វា​ជា​រឿង​អ៊ីចឹង​ទេ។​ បើ​យើង​និយាយ​អំពី​បទល្មើស​ក្នុង​ការ​ចោទ​ប្រកាន់​ហ្នឹង ហាក់​ដូច​ជា មិន​មាន​ភស្តុតាង ឬ​មូលដ្ឋាន​សមរម្យ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​នោះ​ទេ»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី គឺ​ជា​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​សកម្មភាព​​តស៊ូ​មតិ​ប្រឆាំង​នឹង​​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​ ក្នុង​ខេត្ត​កោះកុង ​បន្ទាប់​ពី​យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ ស៊ីម សំណាង។

ក្រុម​សកម្មជន​បរិស្ថាន​រិះគន់​ថា ​តុលាការ​ខេត្ត​កោះកុង ធ្វើ​​​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន និង​មិន​បាន​ឱ្យ​តម្លៃ​លើ​ការងារ​ការពារ​បរិស្ថាន និង​ឈរ​លើ​មូលដ្ឋាន​ច្បាប់​​ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​សេចក្ដី​ឡើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ រារាំង​មិន​ឱ្យ​ឈ្មួញ​ចូល​ទិញ​ខ្យង​ពី​មេឃុំ​ស្រែគ​គណបក្ស​ប្រឆាំង

$
0
0

មេឃុំ​ស្រែ​គ​ជាប់​ឆ្នោត កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​យក​មុខ​របប​រើស​ខ្យង​ចិញ្ចឹម​ជីវិត​ត្អូញត្អែរ​ថា​ មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ យាម​នៅ​ច្រក​ចូល​ភូមិ​ស្រែ​គ​ថ្មី នៅ​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ដោយ​ហាម​ឈ្មួញ​មិន​ឱ្យ​បើក​រថយន្ត​ចូល​ទិញ​ខ្យង​នៅ​តំបន់​នោះ​ ជា​ហេតុ​ធ្វើ​ឱ្យ​រាំង​ស្ទះ​មុខ​របប​ចិញ្ចឹមជីវិត​ពលរដ្ឋ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ ជា​អំពើ​​អមនុស្សធម៌​ និង​រើសអើង​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​គ (ថ្មី) និង​មេ​ឃុំ​ស្រែ​គ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ជាង ៣ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​បន្ត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ចំនួន ៣កន្លែង​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដោយ​មាន​មន្ត្រី​អាវុធហត្ថ​យាម​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​អ្នក​ខាង​ក្រៅ​ចេញ​ចូល​តំបន់​នោះ​ដោយ​សេរី​ឡើយ។

មេឃុំ​ស្រែគរ​ជាប់ឆ្នោត​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សៀក​ មេគង្គ​ ឱ្យ​ដឹង​ថា​ រយៈពេល​ជាង​ ២ខែ​មក​ហើយ​ សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ចូល​ឃុំ​ស្រែ​គ (ថ្មី) បាន​ហាម​មិន​ឱ្យ​អ្នក​ទិញ​ខ្យង​ បើក​រថយន្ត​ចូល​ទៅ​ដឹក​ខ្យង​របស់​លោក។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ចេតនា​​ធ្វើ​ទុក្ខ​បុក​ម្នេញ​រូប​​លោក​ និង​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «កង​រាជ​អាវុធហត្ថ រាល់​ថ្ងៃ​ក្នុង​វារី (វារី ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ) មិន​ត្រឹម​ឡាន​ម៉ូយ​ខ្យង​ទេ ឡាន​បង​ប្អូន​មក​ពី​ភ្នំពេញ មក​លេង​ប្អូន​ខាង​ខ្ញុំ​មិន​ឲ្យ​ចូល​ដែរ ទោះ​អន្តរាគមន៍​ដល់​ណា ក៏​មិន​ឲ្យ​ចូល​ដែរ។ សំណូមពរ​ឲ្យ​កង​រាជ​អាវុធហត្ថ​ទាំង​អស់​នៅ​ខេត្ត​ស្ទឹងត្រែង គួរ​តែ​ពិចារណា​ឡើង​វិញ។ ខ្ញុំ​ក៏​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ​ក៏​រើសអើង​ដល់​ថ្នាក់​ហ្នឹង ឲ្យ​ខ្ញុំ​រស់​របៀប​ណា បើ​ធ្វើ​អ៊ីចឹង? ក្រោយ​ពី​រំលាយ​ហើយ ខ្ញុំ​រក​មុខ​របប​អាជីព​តែ​ខ្យង​ហ្នឹង»

មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​ បន្ថែម​ទៀត​ថា​ លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​សេសាន ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​នោះ​ទេ។ លោក សៀក មេគង្គ បាន​បង្ខំចិត្ត​រើស​ខ្យង និង​លក់​ខ្យង​ចិញ្ចឹម​ជីវិត​ ក្រោយ​​ពី​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​ប្រឆាំង និង​ដក​តំណែង​លោក។ លោក​ថា ក្នុង​មួយថ្ងៃ​ គ្រួសារ​លោក​អាច​ប្រមូល​ខ្យង​បាន​ជាង​ ១០០គីឡូ​ក្រាម​ ហើយ​ក្នុង​មួយ​គីឡូក្រាម​ អាច​លក់​បាន​ ៨.៥០០រៀល៖ « អី​ក៏​រើសអើង​ហួសហេតុ​ម្ល៉េះ ឡាន​របស់​មេ​ប៉ុស្តិ៍​វា​មាន​ម៉ូយ​រៀង​ខ្លួន។ ម៉ូយ​មេ​ប៉ុស្តិ៍​ចូល​បាន ម៉ូយ​មេ​ឃុំ​ថ្មី​ចូល​បាន ដោយឡែក​ម៉ូយ​ខ្ញុំ​ចូល​មិន​បាន​ទិញ​ខ្យង។ មិន​មែន​ទិញ​របស់​រឹង​ទេ តែ​លើស​ពី ២៤ម៉ោង ទន់​ជ្រាយ​ខាត​ច្រើន​ណាស់។ វា​ប៉ះ​ពាល់​ជីវភាព​យើង ធ្វើ​ឲ្យ​ខ្យង​ស្អុយ​បាត់បង់​ការ​ចំណេញ»

ឈ្មួញ​ទិញ​ខ្យង​ លោក​ ស្រុន ទូច ត្អូញត្អែរ​ថា មន្ត្រី​អាវុធហត្ថ​យាម​នៅ​ច្រក​ចូល​ភូមិ​ស្រែ​គ​ថ្មី បាន​រារាំង​លោក​មិន​ឱ្យ​បើក​រថយន្ត​ចូល​ទៅ​តំបន់​នោះ​ ជាច្រើន​ថ្ងៃ​មក​ហើយ​ធ្វើ​ឱ្យ​លោក​ខកខាន​ ដឹកជញ្ជូន​ខ្យង​ ទៅ​លក់​នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «ប៉ះពាល់​ខ្លាំង​ណាស់​បង​អើយ អីវ៉ាន់​ហ្នឹង ខ្ញុំ​ដាក់​ឲ្យ​គេ​ទិញ​នៅ​នោះ ១០លាន​ជាង អត់​ឲ្យ​ខ្ញុំ​ចូល​ទៅ​យក ខក​អីវ៉ាន់​គេ​នៅ​ទី​នោះ។ ព្រោះ​អ្នក​ធ្វើ​អីវ៉ាន់​នៅ​នោះ ខ្យង​មួយ​គីឡូ ៧ ទៅ ៨ពាន់​ហើយ ​ខ្ញុំ​ទៅ​យក​ម្ដង​មួយ​តោន ចូល​ទៅ​យក​អត់​បាន។ ឥឡូវ​ខ្ញុំ​មក​វិញ។ ខ្ញុំ​ឈប់​ឡាន គេ​សួរ​ទៅ​ណា? ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ចូល​ទៅ​ទិញ​ខ្យង អត់​ឲ្យ​ចូល​ទេ។ ខ្ញុំ​ថា ចាំ​ពេល​ណា​ឲ្យ​ចូល​បាន? តែ​ឡាន​គេ​ចូល​បាន។ ឡាន​គេ​សាំងយ៉ុង (SsangYong) ចូល​និយាយ​តិច​ចូល​ទៅ​បាត់ »

តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​លោក​ អ៊ុំ​ រ៉េ​ត បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ដោយ​លោក​ថា​ កំពុង​ជាប់​រវល់​នៅ​ថ្ងៃ​ទី២៦ សីហា៖ «ខ្ញុំ​ជាប់​ប្រជុំ​តិច»

ចំណែក​មេឃុំ​ស្រែគរ​ថ្មី​ ដែល​របប​ក្រុង​ភ្នំពេញ​លើក​បន្តុប​ លោក ហ្វឿន ជឿន និង​អភិបាលស្រុក​សេសាន​ លោក សុវណ្ណ ពិសេដ្ឋ មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

រី​ឯ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេង​ ហ៊ី​ និយាយ​យ៉ាង​ខ្លី​ថា​ សូម​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា​នេះ​ ទូរស័ព្ទ​ទៅ​លោក​ផ្ទាល់​​ថា ​តើ​មន្ត្រី​អាវុធហត្ថ​រូប​ណា​ រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ?« សុំ​ឲ្យ​គាត់​តេ ទៅ​គាត់​ផ្ទាល់។ អ៊ីចឹង​ខ្ញុំ​នឹង​សួរ​នាំ​តើ​អាវុធហត្ថ​មួយ​ណា ដែល​មិន​ឲ្យ​ចូល​ទៅ​ភូមិ និង​ឃុំ​គេ? »

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ ចាត់​ទុក​ការ​ហាមឃាត់​ និង​រារាំង​ ពលរដ្ឋ​លើ​ផ្លូវ​សាធារណៈ​ជា​ទង្វើ​ខុស​ច្បាប់​ និង​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា ការ​រក​មធ្យោបាយ​ធ្វើបាប​មនុស្ស​គ្មាន​កំហុស​ ជា​ទង្វើ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​អាជ្ញាធរ​មូលដ្ឋាន​ខ្លួនឯង​ និង​សេដ្ឋកិច្ច​ប្រជាជន​៖ «ទង្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង ការ​រឹតត្បិត​ខុស​ច្បាប់​ទាំង​ឡាយ​ណា លើ​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ និង​អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម។ យើង​សង្ស័យ​ថា នៅ​តំបន់​នោះ វា​អាច​មាន​បទ​ល្មើស​ធំៗ កើត​ឡើង​ដូច​ជា បទ​ល្មើស​ព្រៃ​ឈើ និង​ផ្សេងៗ ទៀត។ យើង​សង្ស័យ​ថា ទង្វើ​បែប​នេះ​អាជ្ញាធរ​ព្យាយាម​បិទ​បាំង ប្រើប្រាស់​រូបភាព​ផ្សេងៗ»

នេះ​ពុំ​មែន​ជា​លើកទីមួយ​ទេ​ ដែល​សមត្ថកិច្ច​យាម​ច្រក​ចូល​ឃុំ​ស្រែ​គ (ថ្មី) ក្នុង​ខេត្ត​ស្ទឹងត្រែង​ រឹតត្បិត​ពលរដ្ឋ​ និង​អ្នក​ខាងក្រៅ​ មិន​ឱ្យ​ចេញចូល​តំបន់​នោះ។ កាលពី​ចុង​ខែ​សីហា​ ឆ្នាំ២០១៨ កន្លងទៅ​ សមត្ថកិច្ច​​បាន​រារាំង​​ក្រុម​យុវជន​ មិន​ឱ្យ​ដឹកជញ្ជូន​អំណោយ​មនុស្សធម៌​តាម​រថយន្ត​ ឆ្លងកាត់​ភូមិសាស្ត្រ​ឃុំ​ស្រែគ​ថ្មី​ យក​ទៅ​ចែក​ជូន​​ពលរដ្ឋ​ទៅ​ឃុំ​តាឡាត​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ បើ​ទោះបីជា​ក្រុម​យុវជន​​បាន​ព្យាយាម​ពន្យល់​ប្រាប់​ពី​ហេតុផល​យ៉ាងណា​ក្ដី។ រី​ឯ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​មានបំណង​ជួយ​អភិវឌ្ឍ​ឃុំ​ស្រែ​គ​ ដូចជា​ទឹក​ស្អាត​ និង​អនាម័យ​ សុខភាព​ ក៏​ត្រូវ​មន្ត្រី​អាវុធហត្ថ​រារាំង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប៉ូលិស​កម្ពុជា​ត្រៀម​បញ្ជូន​បុរស​អាមេរិកាំង​ម្នាក់​ចេញ​​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​បំពាន​ផ្លូវ​ភេទ​កុមារ

$
0
0

សមត្ថកិច្ច​កម្ពុ​ជា កំពុង​បន្ត​នីតិវិធី​បញ្ជូន​បុរស​ម្នាក់​​ឈ្មោះ ខាល់ វ៉ុន ប៊ននីងហៅសេន (Karl Von Boenninghausen) អាយុ ៥៦ឆ្នាំ ជា​ជន​ជាតិ​អាមេរិក ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​ បញ្ជូន​ចេញ​ពី​កម្ពុជា។

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ប៉ូលិស​កម្ពុជា បាន​សហការ​ជាមួយ​​​កង​​កម្លាំង​នៃ​ការិយាល័យ​សន្តិសុខ​ប្រចាំ​តំបន់​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ចាប់​ខ្លួន​ បុរស​ឈ្មោះ Karl Von Boenninghausen  កាល​ពី​ថ្ងៃ​​ទី២៥ ខែ​សីហា ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California)

នាយ​ការិយាល័យ​ការពារ​អនីតិជន លោក លៅ លីន ​​​ប្រាប់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ថា កម្លាំង​នាយកដ្ឋាន​ស៊ើប​ការ​ខាង​ក្រៅ និង​បច្ចេកទេស បាន​ឃាត់​ខ្លួន​ជន​ល្មើស ឈ្មោះ Karl Von Boenninghausen  នៅ​ផ្ទះ​សំណាក់ យីហោ​ happy ស្ថិត​នៅ​ក្បែរ​វត្ត​សារាវ័ន្ត ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​អាមេរិក​នេះ សមត្ថកិច្ច​ដក​ហូត​បាន​លិខិត​ឆ្លង​ដែន ​ (PASSPORT) ចំនួន ៣ក្បាល ដោយ ១ក្បាល ជា​លិខិត​ឆ្លង​ដែន​ថ្មី និង ២ក្បាល​ទៀត ជា​លិខិត​ឆ្លង​ដែន​ប្រើ​អស់​សន្លឹក​ ព្រម​ទាំង​ដក​ហូត​បាន​របស់របរ​មួយ​ចំនួន​ទៀត។

សម្ភារៈ​ដក​ហូត​បាន​ទាំង​អស់​នេះ ក៏​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ជាមួយ​បុរស​អាមេរិកាំង​រូប​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្មការិនី ៣នាក់​នៅ​ខេត្ត​ព្រៃវែង​រង​បួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍

$
0
0

កម្មការិនី ៣នាក់​នៅ​ខេត្ត​ព្រៃវែង រង​បួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​សីហា នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​នៅ​រោងចក្រ ថប ស៊ីលវើរ (Top Silver) ដែល​ស្ថិត​នៅ​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ។

ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ​ស៊ីណា ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី បើក​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​ផ្ទុក​មនុស្ស​ចំនួន ៦៧នាក់ ចំ​ពី​ក្រោយ​ក្នុង​ពេល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​នៅ​ចំណុច​ភូមិ​ព្រងើយ ឃុំ​ក្តឿងរាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​កម្មករ ៣នាក់​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​ទី រួម​ស្រុក​កញ្ជ្រៀច ប៉ុន្តែ​ស្ថានភាព​ពួក​គេ​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក ប៉ាវ ស៊ីណា ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។ ក្រៅ​ពី​នេះ​លោក ជំរុញ​ឱ្យ​រដ្ឋាភិបាល ​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​រក​វិធានការ​ចាំបាច់​នានា​ ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ ពី​ព្រោះ​លោក​សង្កេត​ឃើញ​ថា រថយន្ត​ដឹក​កម្មករ​តែង​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ជាពិសេស​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង។ ជា​ឧទាហរណ៍ ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ ​ឡាន​ដឹក​កម្មករ​រោង​ចក្រ​ក្នុង​ខេត្ត​ស្វាយ​រៀង ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ​ផ្ទួនៗ គ្នា​បណ្ដាល​ឲ្យ​ស្លាប់​កម្មករ ២នាក់​ និង​របួស​ធ្ងន់​ស្រាល​ជិត ១០០​នាក់៖ «បន្ទាប់​ពី​កើត​ហេតុការណ៍​នេះ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចូល​រួម​សោក​ស្ដាយ​ និង​ប្រកាស​បន្ត​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​កម្មការិនី​រង​គ្រោះ​ទាំង ៣នាក់ និង​ក្រុម​គ្រួសារ​ទៅ​តាម​គោលការណ៍​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម»

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស បង្ហាញ​ថា ក្នុង​ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ ១.៧១០​ករណី បាន​កើត​មាន​លើ​ក្រុម​កម្មករ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​សរុប ១.៨៦៣នាក់ ក្នុង​នោះ​ស្លាប់ ៤២នាក់។ ក្រុម​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម រក​ឃើញ​មូលហេតុ​បួន ដែល​ឡាន​ដឹក​កម្មករ​ជួបគ្រោះថ្នាក់​​ញឹកញាប់ គឺ​ដោយ​សារ ការ​បើក​បរ​លឿន បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង មិន​គោរព​សិទ្ធិ​អាទិភាព និង​បណ្ដាល​មក​ពី​កត្តា​យានយន្ត។ ក្រោយ​រក​ឃើញ​មូលហេតុ​ទាំងនេះ មន្ត្រី​ជំនាញ​បាន​ចេញ​វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​ដែរ ប៉ុន្តែ​សង្គម​ស៊ីវិល និង​សហជីព​មើល​ឃើញ​ថា  វិធាន​ការ​ទាំងនេះ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​កាន់​អំណាច​ព្រមាន​បាតុករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​ខ្លួន

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជា​បាតុកម្ម​ខុសច្បាប់ ព្រោះ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ដឹក​នាំ​បាតុកម្ម​ថា ការ​ធ្វើ​បាតុកម្ម​នោះ​ជា​សិទ្ធិ​សេរី​នៃ​ការ​បញ្ចេញមតិ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

គណបក្ស​កាន់​អំណាច​ព្រមាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ​ពួក​គេ​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​បាន គឺ​ដោយ​សារ​រដ្ឋាភិបាល​ជា​អ្នក​ស្វែង​រក​ទីផ្សារ​ការងារ​ឲ្យ​ពួក​គេ។ លោក​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលករ គឺ​ជា​ការ​រំលោភ​កិច្ច​កិច្ច​សន្យា​ការងារ និង​គោល​ការណ៍​នៃ​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា ពលករ ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ជា​បញ្ហា​មួយ ពី​ព្រោះ​បើ​ធ្វើ​ខុស​កិច្ច​សន្យា​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ​ជំនួស​មុខ​ឲ្យ​រាជ​រដ្ឋាភិបាល លោក​អាច​ពិនិត្យ​ករណី​ហ្នឹង បើ​យើង (ពលករ) ធ្វើ​មិន​ត្រឹម​ត្រូវ​តាម​កិច្ច​សន្យា អា​ហ្នឹង គឺ​ប្រាកដ​ជា​មាន​វិធានការ ដើម្បី​យក​មនុស្ស​ហ្នឹង​មក​វិញ»

ទោះ​យ៉ាង​ណា​ក្តី លោក សុខ ឥសាន មិន អាច​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​ការងារ​របស់​ពលករ ដែល​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​បាន​នោះ​ទេ ដោយ​លោក​ថា នេះ​ជា​សមត្ថកិច្ច​របស់​​ក្រសួង​ការងារ។ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​នៅថ្ងៃទី២៦ ខែ​សីហា ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី យល់ថា ការ​ព្រមាន​របស់​លោក សុខ ឥសាន នេះ គ្រាន់​តែ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ អ្នក​ដឹក​នាំ​បាតុកម្ម​រូប​នេះ​ប្រាប់​ថា ពេលនេះ​ក្រុម​លោក​បាន​ជូនដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​ទៅ​អាជ្ញាធរ​ប្រទេស​កូរ៉េ​រួច​ហើយ ហើយ​អាជ្ញាធរ​ក៏​បាន​ផ្ដល់​ចម្លើយ​​វិជ្ជមាន​ដល់​ពួក​លោក​ផង​ដែរ។ លោក ម៉ាត់ វណ្ណនី អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ឱ្យ​បាន​ច្រើន និង​កុំ​ចាញ់​ការ​គំរាម​កំហែង​របស់​បក្ស​កាន់​អំណាច៖ «កលល្បិច​នយោបាយ​ទេ យើង​ដឹង​ទាំង​អស់​គ្នា ហើយ​គណបក្ស​ប្រជាជន គឺ​មាន​ការ​គំរាម​កំហែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង ជា​វប្បធម៌​របស់​គណបក្ស​ប្រជាជន​ទៅ​ហើយ យើង​អត់​មាន​អី​ត្រូវ​ខ្លាច ព្រោះ​យើង​ជា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យើង​មាន​សិទ្ធិ​ពេញលេញ ហើយ​បាតុកម្ម​របស់​យើង គឺ​ស្រប​ច្បាប់​នៅ​ប្រទេស​កូរ៉េ​ទៀត​គេ​អនុញ្ញាត មិន​ត្រឹម​តែ​អនុញ្ញាត​ទេ គេ​មាន​ការ​គាំទ្រ និង​ជួយ​ផ្ដល់​សន្តិសុខ​សុវត្ថិភាព»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​ ​យល់ថា ប្រសិន​បើ​គម្រោង​ធ្វើ​បាតុកម្ម​នេះ ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​រួច​ហើយ​នោះ វា​មិន​មែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ ចំពោះ​ខ្លឹមសារ​នៃ​ទាមទារ​របស់​ក្រុម​បាតុករ​វិញ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់ថា គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ៖ «ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់ គឺ​អាស្រ័យ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទេ មិន​អាស្រ័យ​លើ​ប្រទេស​កម្ពុជា​ទេ ព្រោះ​មិន​មែន​ធ្វើ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​គេ​អាច​បើក​សិទ្ធិ​ទូលាយ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​បាតុកម្ម ដើម្បី​បញ្ចេញ​មតិ»

តាម​គម្រោង ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី២០ ខែ​តុលា ខាង​មុខ ក្នុង​គោល​បំណង ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​នេះ​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​ទាមទារ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជួយ​សម្របសម្រួល ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ព្រម​ទាំង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភព​លោក​ឱ្យ​ចូលរួម​ទាំង​ក្នុង​អស់​គ្នា​ក្នុ​ង​បេសកកម្ម​នេះ។ ក្រៅ​ពី​នេះ ក្រុម​បាតុករ ស្នើសុំ​ដល់​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឲ្យ​ចូលរួម​ដឹង​លឺ និង​ជួយ​ធ្វើ​សាក្សី​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឡើង​វិញ​​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​លើក​ពេល​ប្រជុំ​ជា​ច្រើន​សប្ដាហ៍

$
0
0

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន​ នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឡើង​វិញ នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​រួច​មក។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​លើ​ហ្វេសប៊ុកថ្ងៃទី២៧ សីហា​ថា  លោក ហ៊ុន សែន នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញ​អង្គ នៅ​វិមាន​សន្តិភាព ចាប់​ពី​ម៉ោង ៨កន្លះ​ព្រឹក ថ្ងៃ​ទី​៣០ ខែ​សីហា​ខាង​មុខ។

លោក​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ប្រជុំ​នោះ​នឹង​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារៈ​មួយ​ចំនួន ដូច​ជា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់ កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​​កិច្ច​ការ​ដទៃ​ទៀត។

គណៈរដ្ឋមន្ត្រី បាន​ផ្អាក​កិច្ច​ប្រជុំ តាំង​ពី​ចុង​ខែ​កក្កដា​មក ក្រោម​ហេតុ​ផល​ថា មន្ត្រី​ជាប់​រវល់​ចុះ​មូលដ្ឋាន និង​គ្មាន​របៀបវារៈ​ត្រូវ​ប្រជុំ​។ ប៉ុន្តែ នៅ​ថ្ងៃ​ផ្អាក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហោះ​ហ្វេសប៊ុក (facebook) ថា លោក​មាន​បញ្ហា​គ្រេច​ស្មា ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ជិត​មួយ ១សប្ដាហ៍។ ​ពេល​នោះ ក្រុម​អ្នក​ប្រើ​ហ្វេសប៊ុក បាន​​បង្ហោះ​សារ​ព្រោងព្រាត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ តែ​លោក​បាន​បដិសេធ និង​ព្រមាន​ចាប់ខ្លួន អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ណា ដែល​ហ៊ាន​បង្ហោះ​សារ​ថា លោក​ឈឺ​ធ្ងន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សង្ស័យ​គម្រោង​លក់​ទីស្នាក់ការ​បក្ស​​នៅ​ខេត្ត​ព្រះសីហនុ មាន​ភាព​មិន​ប្រក្រតី

$
0
0

អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សង្ស័យ​ថា ការ​គ្រោង​​លក់​ទីស្នាក់ការ​គណបក្ស​មួយ​ទៀត នៅ​ខេត្ត​ព្រះសីហនុ មាន​ភាព​មិន​ប្រក្រតី ទើប​គណបក្ស​គ្មាន​ការ​កោះ​ហៅ​សមាជិក​ប្រជុំ​ពិភាក្សា​។ អ្នក​វិភាគ​ថា ការ​លក់​ស្នាក់​ការ​បក្ស​​​ហ្វ៊ុនស៊ិនប៉ិច​ជា​បន្ត​បន្ទាប់ ដោយសារ ភាព​ទន់​ខ្សោយ​របស់​បក្ស និង​​ភាព​គ្មាន​​ទឹក​ចិត្ត ​ធ្វើ​នយោបាយ។

អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​សង្ស័យ​ថា ​គម្រោង​លក់​ទីស្នាក់ការ​បក្ស​នៅ​តាម​ខេត្ត​ ​ជា​បន្ត​បន្ទាប់​អាច​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​កោះ​ប្រជុំ​សមាជិក​បក្ស​ ពិភាក្សា និង​មិន​​បង្ហាញ​ព័ត៌មាន​នៃ​ការ​លក់​ ឬ​ដោះដូរ​ទីតាំង​បក្ស។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ ញ៉េប ប៊ុនជិន ប្រាប់​អាស៊ី​សេរី ថា លោក ​មិន​បាន​ដឹង​ថា ទីស្នាក់ការ​គណបក្ស​នៅ តាម​ខេត្ត​ត្រូវ​ដាក់​លក់​ជា​បន្ត​បន្ទាប់​ទេ គឺ​ដឹង​តាម​រយៈ​សារព័ត៌មាន​ដែរ​ទេ។ លោក​ថា ប្រធាន​ស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​កោះ​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ទេ ពី​ការ​លក់ ឬ​ដោះដូរ​ទីតាំង​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​មណ្ឌល​គិរី កំពង់ឆ្នាំង និង​​នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​បក្ស​រូប​នេះ បញ្ជាក់​ថា មន្ត្រី​ក្នុង​បក្ស​មួយ​ចំនួន​ទៀត ក៏​មិន​ដឹង​ដែរ។ លោក​ ញ៉េប ប៊ុនជិន មិន​គាំទ្រ​ទេ ចំពោះ​ការ​លក់​ស្នាក់​ការ​បក្ស​ នៅ​តាម​ខេត្ត​ជា​បន្ត​បន្ទាប់​បែប​នេះ៖ «ច្បាប់​របស់​គណបក្ស គេ​ហៅ​ថា​ធម្មនុញ្ញ​បក្ស​នោះ យើង​ត្រូវ​ធ្វើ​អ្វី ត្រូវ​សួរ​គ្នា។ ពិគ្រោះ​​គ្នា​ហើយ យើង​យក​មក​ជជែក​ថា បើ​ចាំ​បាច់​ត្រូវ​តែ​លក់​ ឧទាហរណ៍​ថា ត្រូវ​តែ​លក់​ហើយ អ៊ីចឹង​យើង​លក់​ហ្នឹង យើង​ដោះដូរ​ដោយ​របៀប​ម្ដេច? វា​ទៅ​ទី​ណា? ហើយ​ការ​លក់​ហ្នឹង លក់​យក​ទៅ​ធ្វើ​អ្វី​? អា​ហ្នឹង​ជា​ការ​ជជែក​មួយ ដើម្បី​ឲ្យ​សមាជិក​សមាជិកា។ មិន​មែន​មាន​ន័យ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ ចុះ​អត់​មាន​សំឡេង​​ហើយ ចេះ​តែ​នាំ​គ្នា​លក់​ចែក​គ្នា​ហ្នឹង វា​ដូច​ជា​គ្មាន​ទិស​ដៅ​ឲ្យ​សមាជិក​សមាជិក​យើង​នៅ​ខាង​ក្រោម​ហ្នឹង ​មាន​ជំនឿ​ទុក​ចិត្ត»

ប្រតិកម្ម​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​​មន្ត្រី​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទម្លាយ​ជា​បន្ត​បន្ទាប់​តាម​សារព័ត៌មាន ថា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​បំណង​លក់​ស្នាក់​ការ​បក្ស​នៅ​តាម​ខេត្ត។

គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ ថ្ងៃ​ទី​២៧ សីហា​ ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​កាសែត​​ថា គណបក្ស​គ្រោង​ដាក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ១​កន្លែង​ទៀត​ នៅ​ខេត្ត​ព្រះសីហនុ​លក់ បន្ទាប់​ពី​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​មណ្ឌល​គិរី និង​កំពង់​ឆ្នាំង ប្រកាស​លក់​ក្នុង​តម្លៃ​ជិត ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ទៀត​ថា ​​ប្រធាន​ស្ដីទី​បក្ស គឺ​ព្រះអង្គម្ចាស់​ នរោត្តម ចក្រាវុធ និង​ព្រះ​អង្គ​ម្ចាស់ក្សត្រី​ នរោត្តម ម៉ារី បាន​បញ្ជា​​មន្ត្រី​ក្នុង​បក្ស​ម្នាក់ ឈ្មោះ ហេង ហាក់លីម សម្រប​សម្រួល​ការ​លក់​ដូរ​ស្នាក់​ការ​បក្ស​នៅ​ខេត្ត​ព្រះសីហនុ និង​​បាន​ជួល​​មេធាវី ​​ឲ្យ​រៀបចំ​​ឯកសារ​តាម​ផ្លូវ​ច្បាប់​​។​ មន្ត្រី​ក្នុង​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទម្លាយ​ព័ត៌មាន​នោះ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​លក់​ស្នាក់​ការ​បក្ស​តាម​ខេត្ត​ ក្នុង​​បំណង​ចង់​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោល ​​មិន​មែន​យក​លុយ ​ទៅ​ព្យាបាល​ព្រះ​រាជ​សុខភាព ​ទ្រង់​នរោត្តម រណឫទ្ធិ​ ទេ​​។ មន្ត្រី​ ដដែល​បន្ត​ថា បច្ចុប្បន្ន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុង​ស៊ើបសួរ​អ្នក​កាន់កាប់​ប្លង់​ស្នាក់​ការ​បក្ស​នៅ​តាម​ខេត្ត​ ដើម្បី​​ដក​ហូត និង​ល្បួង​ឲ្យ​លក់​ស្នាក់​ការ​បក្ស​តាម​ខេត្ត​ទាំង​នោះ ជា​បន្ត​បន្ទាប់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ណុប សុធា​រិទ្ធិ​ បាន​ទេ​ នៅ​ថ្ងៃ​ទី២៧ សីហា ទូរស័ព្ទ​ច្រើន​ដង តែ​លោក មិន​ទទួល។

អ្នក​វិភាគ​នយោបាយ និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក គឹម សុខ មើល​ឃើញ​ថា ការ​លក់​ស្នាក់​ការ​​បក្ស​តាម​ខេត្ត​ជា​បន្តបន្ទាប់​បែប​នេះ ទោះ​ក្រោម​រូប​ភាព​យក​ទៅ​ព្យាបាល​ព្រះរាជ​សុខភាព​ ឬ​យក​ទៅ​ទ្រទ្រង់​សកម្មភាព​បក្ស គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​បក្ស​នេះ ចុះ​ទន់​ខ្សោយ​ជាង​សព្វ​ថ្ងៃ ហើយ​ពិបាក​ស្ដារ​ឡើង​វិញ ឬ​អាច​បាត់​ឈ្មោះ​គណបក្ស​ ក៏​ថា​បាន៖ «គ្រាន់​តែ​យើង​ឮ​តែ​ពាក្យ​ថា លក់​ទីស្នាក់ការ​ហ្នឹង វា​ជា​សញ្ញា​ដ៏​អាក្រក់​ ដល់​អនាគត​គណបក្ស​រួច​ទៅ​ហើយ។ មិន​ចាំបាច់​និយាយ​អ្វី​ច្រើន​ទេ ហើយ​មិន​មែន​សុខៗ ចេះ​តែ​លក់​ទេ គេ​មិន​ដែល​លក់​ទីស្នាក់ការ​សំខាន់ៗ ​របស់​បក្ស​ មាន​ន័យ​ថា ជា​មូលដ្ឋាន​​​ធំ​របស់​បក្ស​ នៅ​ក្នុង​មូលដ្ឋាន​តស៊ូ​នយោបាយ​ទេ។ ការ​លក់​នេះ ច្បាស់​ជា​ចេញ​ពី​ទឹក​ចិត្ត​ ដែល​ចុះ​ទន់​ខ្សោយ​ស្មារតី​ ដែល​អន់​ទាំង​មិន​មាន​ផែន​ការ​នយោបាយ​តស៊ូ​ច្បាស់​លាស់។ តែ​ខ្ញុំ​មិន​ចោទ​ប្រកាន់​ថា លក់​ដើម្បី​ចែក​លុយ​គ្នា ឬ​លក់​ក្នុង​ផែន​ការ​អ្វី​ទេ តែ​ការ​លក់​បែប​នេះ វា​កើត​ឡើង​ដោយសារ​ជំហរ​ដែល​គ្មាន​គោល​នយោបាយ​ត​ទៅ​មុខ»

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​មាន​ប្រវត្តិ​ចម្រូងចម្រាស ប្រះ​ឆា​គ្នា ដោយ​សារ​ការ​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ កាល​ពី​ឆ្នាំ២០០៥ ម្ដង​ហើយ។ ការ​លក់​ស្នាក់​ការ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ​កាល​ណោះ​ បណ្ដាល​ឲ្យ​គណបក្ស​បែក​បាក់​គ្នា​ជា​ពីរ​ក្រុម មក​ដល់​សព្វ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​និស្សិត និង​ពលរដ្ឋ​ជនជាតិ​ចាម​បង្កើត​មូលនិធិ​ជួយ​សម្រួល​ជីវភាព​គ្រួសារ​លោក អះម៉ាត់ យ៉ះយ៉ា

$
0
0

ប្រជាពលរដ្ឋ​ និង ​ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ជា​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​​លោក​ អះម៉ាត់​ យ៉ះយ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ។ ប្រជាពលរដ្ឋ​ និង ​ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម​ទាំង​នោះ នៅ​តែ​យល់​ថា លោក អះម៉ាត់ យ៉ះយ៉ា មិន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

ប្រជាពលរដ្ឋ​ និង​អតីត​និស្សិត​ជន​ជាតិ​ចាម​រួម​គ្នា ​បង្កើត​មូលនិធិ​នេះ ដោយសារ​កាល​ពី​គ្រា​មុន លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ​ឧបត្ថម្ភ​ឲ្យ​ពួក​គេ​បាន​រៀន​ជ្រៅជ្រះ ចប់​ចុង​ចប់​ដើម ហើយ​ពេល​នេះ​លោក​កំពុង​ជួប​ទុក្ខ​លំបាក ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រួម​គ្នា​ជួយ​លោក អះម៉ាត់ យ៉ះយ៉ា វិញ​ម្ដង។ មូលនិធិ​នេះ​ឈ្មោះ មូលនិធិ អះម៉ាត់ យ៉ះយ៉ា ដែល​អ្នក​គោរព​ស្រឡាញ់​លោក អាច​បរិច្ចាគ​ថវិកា​តាម​រយៈ​ធនាគារ ឬ​តាម​ទូរស័ព្ទ។

តំណាង​អតីត​និស្សិត​ជន​ជាតិ​ចាម លោក មីន ណាហ្វី ប្រាប់​អាស៊ី​សេរី​ថា សប្បុរសជន​ដែល​ផ្ញើ​លុយ​ក្នុង​មូលនិធិ​នេះ ភាគ​ច្រើន គឺ​ជា​អតីត​និស្សិត ដែល​ធ្លាប់​លោក អះម៉ាត់ យ៉ះយ៉ា ជួយ​ទំនុក​បម្រុង​ក្នុង​ការ​រៀន​សូត្រ​កន្លង​មក ហើយ​ក្រៅពី​នេះ​ក៏​មាន​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដែរ។ លោក​ប្រាប់​ថា មូលហេតុ​នៃ​ការ​បង្កើត​មូលនិធិ​នេះ ព្រោះ​ពួក​លោក​មើល​ឃើញ​ថា លោក អះម៉ាត់ យ៉ះយ៉ា ជា​បង្គោល​ក្នុង​គ្រួសារ ប៉ុន្តែ​ពេល​នេះ គាត់​ត្រូវ​ជាប់ពន្ធនាគារ ធ្វើ​ឲ្យ​គ្រួសារ​លោក​ទាំង​មូល​ជួប​ការ​លំបាក៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ថា គាត់ (អះម៉ាត់ យ៉ះយ៉ា) ជួប​ការ​លំបាក​ច្រើន​គាត់​អត់​មាន​ការងារ​យូរ​ហើយ​ដែរ គាត់​ជួយ​ទំនុកបម្រុង​លើ​រូប​ខ្ញុំ​កន្លង​មក​ច្រើន​ដែរ ក្នុង​ពេល​សិក្សា​កន្លង​មក គឺ​បាន​គាត់​ជួយ​តែ​ម្តង។ អ៊ីចឹង​ទេ អ្វី​ដែល​ចង់​តប​ស្នង​ទៅ​គាត់ គឺ​យើង​ប្រឹង»

លោក មីន ណាហ្វី អះអាង​ទៀត​ថា បើ​គ្មាន​លោក អះម៉ាត់ យ៉ះយ៉ា ទេ​នោះ លោក​ក៏​គ្មាន​លទ្ធភាព​រៀន​ចប់​រហូត​អាច​មាន​ការងារ​ល្អ​ធ្វើ​ដូច​ពេល​នេះ​ដែរ។ លោក​ចាត់​ទុក​លោក អះម៉ាត់ យ៉ះយ៉ា ជា​ឪពុក​ទី២ របស់​លោក។ តំណាង​និស្សិត​រូប​នេះ​មិន​ជឿ​ទេ​ថា លោក អះម៉ាត់ យ៉ះយ៉ា ដែល​ជួយ​ជ្រោមជ្រែង​និស្សិត​ជាង​មួយ​ពាន់​នាក់ ឱ្យ​បាន​រៀន​សូត្រ​ចូល​មហាវិទ្យាល័យ​នោះ គឺ​ជា​ឈ្មួញ​ជួញ​ដូរ​មនុស្ស ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ជា​ការ​យល់​ដឹង​របស់​ខ្ញុំ បើ​សិន​គាត់​មាន​គំនិត​ចង់​ជួញដូរ​អី​យ៉ាង​ម៉េច មិន​មែន​គាត់​ជួយ​មនុស្ស​ច្រើន​អ៊ីចឹង​ទេ»

ក្រុម​អ្នក​គោរព​ស្រឡាញ់​លោក អះម៉ាត់ យ៉ះយ៉ា បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អតីត​និស្សិត​មូស្លីម​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស Muslim Alumni of Cambodia ដើម្បី​ផ្សព្វផ្សាយ​ពី​មូលនិធិ​នេះ។ ក្រុម​និស្សិត​ចាម​ដែល​តែង​ហៅ លោក អះម៉ាត់ យ៉ះយ៉ា ថា ជា “អូង” ដែល​មានន័យ​ថា “តា” នោះ បាន​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា មូលនិធិ​នេះ​ ជា​អ្វី​ដែល​ពួក​គេ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​អូង​ ទោះ​បី​ជា​គាត់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​ក៏​ដោយ។

ហ្វេសប៊ុក​ដដែល​រៀប​រាប់​ទៀត​ថា អូង ដែល​ធ្លាប់​បាន​ជួយ​ពួកគេ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ ​និង​ជំរុញ​ឲ្យ​ពួក​គេ​ប្រឹង​ប្រែង​រៀន​សូត្រ ​​ព្រម​ទាំង​​រំលឹក​ពួក​គេ ​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​ការ​អប់រំ​ សេដ្ឋកិច្ច​ និង​សាសនា​ និង​ចេញ​មុខ​ជួយ​ការពារ​វិហារ​ឥស្លាម​នៅ​បឹង​កក់​នោះ កំពុង​តែ​ជួប​នឹង​ទុក្ខ​លំបាក​ហើយ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ សីហា បាន​ផ្ដន្ទាទោស​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និង​ក្មួយ​ប្រុស​របស់​លោក​ គឺ​លោក អ៊ីស្មាឯល ពិន អូស្មាន ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មិន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១៥ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​រួម​គ្នា​ចំនួន ២០០លាន​រៀល​ ឬ​ប្រមាណ ៥ម៉ឺនដុល្លារ ទៅ​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី២ នាក់។ តុលាការ​កាត់​ទោស​ថ្នាក់​ដឹក​នាំ​ឥស្លាម​ទាំង​ពីរ​រូប​ដោយ​យោង​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បន្ទាប់​ពី​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ដោយ​ខុស​ច្បាប់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំ​អាត​ កត់​សម្គាល់​ថា ​ ក្នុង​ពេល​សវនាការ​សួរ​ដេញ​ដោល តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​លោក អះម៉ាត់ យ៉ះយ៉ា និង​ក្មួយ​ប្រុស​នោះ​ឡើយ ហើយ​ដើម​បណ្ដឹង​មួយ​ចំនួន​ក៏​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​អង្គ​សវនាការ​នោះ​ដែរ។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​តុលាការ​បែរ​ជា​ផ្ដន្ទាទោស​អ្នក​ទាំងពីរ ដែល ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍ និង​ភាព​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា អង្គការ លីកាដូ នឹង​តាម​ដាន​សំណុំ​រឿង​នេះ​បន្ត​ទៀត ​នៅ​ពេល​មាន​ការ​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់៖ «យើង​កំពុង​ធ្វើ​ការ​តាម​ដាន​ទៅ​លើ​សាលា​ឧទ្ធរណ៍​ថា តើ​សាលា​ឧទ្ធរណ៍​គាត់​នឹង​សម្រេច​យ៉ាង​ណា

លោក អះម៉ាត់ យ៉ះយ៉ា បាន​ប្រាប់​អាស៊ី​សេរី​នៅ​មុន​ពេល​គេ​ចាប់​ខ្លួន​លោក​ថា សំណុំ​រឿង​ចាប់​ខ្លួន​ក្មួយ​ប្រុស​លោក និង​ការ​​ចោទ​ប្រកាន់​លោក ពី​បទ​ជួញដូរ​មនុស្ស​នេះ គឺ​ជា​ការ​ប្រឌិត​ឡើង ដោយ​ក្មួយ​ជីដូន​មួយ​របស់​លោក គឺ​លោក អូស្មាន់ ហាសាន់ ដែល​បច្ចុប្បន្ន​ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។ លោក​បញ្ជាក់​ថា លោក អូស្មាន់ ហាសាន់ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការចង់​ចាប់​ខ្លួន​លោក ដោយសារ​តែ​លោក និង​ពលរដ្ឋ​ជា​ច្រើន​ទៀត ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក អូស្មាន ហាស្សាន់ រឿង​មិន​គាំទ្រ​ការ​ពុះ​ដី​វិហារ​បឹង​កក់ ដើម្បី​ធ្វើ​ផ្លូវ។ ទោះ​ជា​យ៉ាងណា លោក អូស្មាន់ ហាសាន់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​អះអាង​ថា លោក​មិន​ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live