Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​មិន​គាំទ្រ​ការ​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រកួត​បោះឆ្នោត​ឆ្នាំ២០១៨

$
0
0

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន លើក​ឡើង​ស្រដៀង​គ្នា​ថា គ្មាន​ទេ​ការ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៨​ ហើយ​ពួកគេ​ក៏​មិន​គាំទ្រ​ឲ្យ​បង្កើត​បក្ស​ថ្មី​ដែរ។ ការ​លើក​ឡើង​នេះ ក្រោយពេល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរ​​​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​ផ្ដល់​ជា​យោបល់​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើកឡើង​ថា ការ​ផ្ដល់​យោបល់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​នេះ បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ គឺ​មិនមែន​ជា​ការ​ផ្សះផ្សា​ជាតិ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​សង្គមជាតិ​រឹតតែ​បែក​បាក់​ថែម​ទៀត។

ប្រធាន​គណបក្ស​សង្រ្គោះជាតិ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា លោក​មិន​គាំទ្រ​ឡើយ ចំពោះ​ការ​ផ្ដល់​យោបល់​ឲ្យ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ខាងមុខ ព្រោះ​លោក​យល់ថា បើ​បង្កើត​ឡើង គឺ​គង់​តែ​លោក ហ៊ុន សែន រំលាយ​ចោល​វិញ​ដដែល។ បន្ថែម​ពី​នេះ លោក​មិន​គាំទ្រ​ទាល់តែ​សោះ​ចំពោះ​គោល​នយោបាយ​ដែល លោក ហ៊ុន សែន គូស​វាស​ឲ្យ​ដើរ ពីព្រោះ​មិន​អាច​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ទឹក​ដី​បាន​នោះ​ទេ៖ «ប៉ុន្តែ​គាត់​មិន​ក្រឡេក​មើល ខ្មែរ​យ៉ាងម៉េច​ហើយ។ រាល់ថ្ងៃ​គាត់​ឈ្លោះ​បាន​តែ​ខ្មែរ​គ្នា​ឯង​ទេ គាត់​ធ្វើ​បាប​បាន​តែ​ខ្មែរ​ទេ ខ្មែរ​ស្នេហា​ជាតិ ហើយ​បើ​ខ្មែរ​អោប​ករ ខ្មែរ​រណប​គាត់​គឺ​គាត់​ឱ្យ​សុខ​ហើយ»

នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១៧ ធ្នូ បាន​លើក​ឡើង​ថា ដោយសារ​មាន​ការ​ខ្សឹបខ្សៀវ និង​ប្រឌិត​ព័ត៌មាន​មិនពិត​ដដែល​ជា​ដដែល​អំពី​ការ​រស់​ឡើង​វិញ​នៃ​អតីត​បក្សសង្រោះជាតិ គឺ​ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ និង​បញ្ជាក់​សាជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវ​បាន​រំលាយ​ហើយ គឺ​គណបក្ស​សង្រ្គោះជាតិ​ដោយ​សាលដីកា​តុលាការ​កំពូល គឺ​ចប់​ជា​ស្ថាពរ​ហើយ។ លោក​បញ្ជាក់​ថា​ឈ្មោះ​អតីត​បក្ស​នេះ គឺ​នឹង​គ្មាន​កើត​ឡើង​សារ​ជា​ថ្មី​ទៀត​ឡើយ ប៉ុន្តែ​លោក​សូម​អោយ​យោបល់​ខ្លះៗ​ដែល​អាច​មានប្រយោជន៍ ហើយ​កុំ​អោយ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​បង់​ពេល​វេលា​កាន់​តែ​ច្រើន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​លើកឡើង​ជា​ការ​ពិត ពី​ព្រោះ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ហើយ​គឺ​ជា​ការ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់ ដូច្នេះ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ។ លោក​បន្ត​ថា​បើ​ទោះបីជា មន្ត្រី​គណបក្ស​ប្រឆាំង​ខិតខំ​រក​កិច្ច​អន្តរាគមន៍​ពី​ខាងណា​មក​ក៏​ដោយ ក៏​មិន​អាច​ត្រឡប់​ក្រោយ​បាន​ដែរ ពី​ព្រោះ​ជា​សាលដីកា​សម្រេច និង​បិទ​ផ្លូវ​តវ៉ា៖ «អីចឹង​ខ្ញុំ​យល់​ថា អាស្រ័យ​លើ​ឆន្ទៈ​របស់​បងប្អូន​ទេ។ បងប្អូន​ចង់​បង្កើត​គណបក្ស​ច្បាប់​គេ​ស្វាគមន៍​តើ ព្រោះ​សិទ្ធិពលរដ្ឋ​យើង​មាន។អីចឹង​ទេ យើង​បង្កើត​គណបក្ស​នយោបាយ​សិទ្ធិ​ធំ​ៗ​យើង​មាន។ បើ​ថា​មិន​បង្កើត​ទេ​រង់ចាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ហើយ​រស់​ឡើង​វិញ ក៏​រង់ចាំ​ទៅ»

ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ ខេត្ត​កំពង់ចាម លោក សាន សឿង អះអាង​​​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ជា​គណបក្ស​ដែល​បង្កើត​ឡើង​ស្របច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​មាន​ប្រជា​ពលរដ្ឋ​កន្លះ​នគរ បាន​បោះឆ្នោត​ជូន ប៉ុន្តែ​អ្នក​ដែល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​វិញ​ទេ ដែល​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ និង​រំលោភ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រាប់​លាន​នាក់។ លោក​មិន​ទាមទារ​ឲ្យ​​បង្កើត​គណបក្ស​ថ្មី​ទៀត​ទេ ប៉ុន្តែ​លោក​ទាមទារ​យក​គណបក្ស​សង្គ្រោះជាតិ​មកវិញ៖ «គាត់​មិន​ចាំបាច់​រំលាយ​គណបក្ស ហើយ​ទៅ​ប្រកាស​ឱ្យ​គេ​បង្កើត​គណបក្ស​ថ្មី ដែល​ធ្វើ​ដូច​ជា​គាត់​ហ្នឹង​ចង់​ផ្សះផ្សា​រួបរួម​ជាតិ។ ខ្ញុំ​ជឿ​ថា អ្វី​ដែល​គាត់​និយាយ​ហ្នឹង​គឺ​សម្រាប់​តែ​ខ្លួន​គាត់​ទេ សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ហ្នឹង​គេ​ស្គាល់​ហើយ​ពី​ចរិត​នយោបាយ​របស់​គាត់»

ស្រដៀងគ្នា​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្រ្គោះជាតិ លោក ឌឹម សារឿន ​មិន​ចង់​ឲ្យ​បង្កើត​គណបក្ស​ថ្មី​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក ហ៊ុន សែន ទេ គឺ​ចង់​ឲ្យ​រក្សា​គណបក្ស​សង្រ្គោះជាតិ​នៅ​ដដែល និង​មិន​ចង់​ឲ្យ​គណបក្ស​នេះ​បែក​បាក់គ្នា​ឡើយ ទោះ​បី​ក្នុង​កាលទេសៈ​ណា​ក៏ដោយ៖ «ពី​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ស្គាល់​សង្គ្រោះជាតិ​ជាង ព្រោះ​គណបក្ស​ពីរ​ចូលរួម​គ្នា​ក្លាយ​ជា​សង្រ្គោះជាតិ។ កាលណា​ក្លាយ​ជា​គណបក្ស​សង្រ្គោះជាតិ​យើង​ឈ្នះ លើ​គណបក្ស​រដ្ឋាភិបាល​លោក​ហ៊ុន សែន»

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សារ​នយោបាយ​របស់​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​សម្ពាធ​នយោបាយ​ពី​សំណាក់​គណបក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ប្រជា​ពលរដ្ឋ ព្រមទាំង​សហគមន៍​អន្តរជាតិ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​លុប​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ។ បន្ថែម​ពី​នេះ លុប​ចោល​បម្រាម​មិន​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ និង​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ដោយ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​​មួយ​ត្រឹមត្រូវ​យុត្តិធម៌ ពិសេស​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្រ្គោះជាតិ។ លោក​ថា ការ​បញ្ចេញ​សារ​នយោបាយ​នេះ ជា​តម្រុយ​វិជ្ជមាន​មួយ៖ «នេះ ជា​តម្រុយ​មួយ​ល្អ​ខ្លះ ដោយសារ​ប្រហែល​ជា​គាត់​មាន​តម្រុយ​ ថា​គាត់​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ ហើយ​សម្របសម្រួល​ទៅ​តាម​សម្ពាធ​របស់​ប្រទេស​ហ្នឹង»

អ្នក​វិភាគ​ដដែល មើល​ឃើញ​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ប្រកាន់​ជំហរ​មិន​បង្កើត​គណបក្ស​ថ្មី និង​ចង់បាន​គណបក្ស​ចាស់​របស់​ខ្លួន​មកវិញ គឺ​មិន​មាន​អ្វី​ខុស​ច្បាប់​ទេ ប្រសិនបើ​រាជរដ្ឋាភិបាល​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ។ លោក​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា អ្នកនយោបាយ ពិសេស​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​វិលត្រឡប់​មក​គន្លង​ដើម​វិញ ពីព្រោះ​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​បង្កើត ហើយ​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​គឺ អធម្មនុញ្ញភាព អសីលធម៌ និង​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ចិន​និង​ប្រទេស​​តំបន់​មេគង្គ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​​ប្រយោជន៍​​ពលរដ្ឋ​ខ្លួន

$
0
0

ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ​រួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ការ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​តាលី ខេត្ត​យូណាន ប្រទេស​ចិន ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ធ្នូ។

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​៦ ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​នេះ បានសម្រេច​អនុវត្ត​កិច្ចព្រមព្រៀង ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គម្រោង​កិច្ច​សហប្រតិបត្តិការ និង​កសាង​សហគមន៍​មួយ ដែល​មាន​អនាគត​រួមគ្នា ដើម្បី​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​នេះ។ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​៦​នេះ បាន​សាទរ​ចំពោះ ការវិវត្តន៍​ក្នុង​វិស័យ​គន្លឹះ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួមមាន ការ​ផ្សា​ភ្ជាប់​វិស័យ​គមនាគមន៍ សមត្ថភាព​ឧស្សាហកម្ម កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន ធនធាន​ទឹក និង​កសិកម្ម និង​ការកាត់បន្ថយ​ភាព​ក្រីក្រ។

សេចក្តី​ប្រកាស​ព័ត៌មាន ផ្សាយ​ថ្ងៃ​ទី​១៧ ធ្នូ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា ឆ្លៀត​ក្នុង​ឱកាស​កិច្ចប្រជុំ​នោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ដោយ​ក្នុង​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន នៅមុន​ប្រារព្ធ​ខួប​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០១៨​នេះ។

ប្រទេស​កម្ពុជា គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើកទី២ នៅ​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទស្សនៈ​នានា​ដែល​ត្អូញត្អែរ​ពី​ភាព​អយុត្តិធម៌​របស់​លោក ហ៊ុន សែន ជុំវិញ​សម្ពាធ​អន្តរជាតិ

$
0
0

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ត្អូញត្អែរ​ដោយ​សារ​ប្រទេស​មហា​អំណាច ប្រើប្រាស់​ឥទ្ធិពល​មក​លើ​ប្រទេស​តូច​ៗ​ ថា​ជា​រឿង​អយុត្តិធម៌​នោះ សកម្មជន​ដែល​រង​គ្រោះ​ដោយសារ​រឿង​ដីធ្លី និង​អ្នក​វិភាគ​នយោបាយ ចំអក​ឲ្យ​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច ដែល​លោក​នាយករដ្ឋមន្ត្រី ចេះ​ទាមទារ​យុត្តិធម៌ ដូច​ដែល​ពលរដ្ឋ​ធ្លាប់​ស្រែក​តវ៉ា សុំ​យុត្តិធម៌​ពី​រដ្ឋាភិបាល​ដែរ។

នៅ​ពេល​ដែល​សម្ពាធ​អន្តរជាតិ ជាពិសេស​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ចាប់ផ្ដើម​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ចាត់​ទុក​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ពេល​នេះ​លោក​បាន​ហៅ​ចំណាត់​ការ​របស់​សហគមន៍​អន្តរជាតិ​ថា ជា​ប្រទេស​ធំ​ធ្វើ​បាប​ប្រទេស​តូច ដូច​ជា​កម្ពុជា​ ជាដើម​វិញ​ម្ដង។

ការ​ថ្លែង​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​​ជួប​ជា​មួយ​កីឡាករ និង​កីឡា​ការិនី នៅ​វិមាន​សន្តិភាព ក្នុង​ក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ដែល​ធ្លាប់​រងគ្រោះ​ដោយ​គោលនយោបាយ របស់​រដ្ឋាភិបាល​យល់​ឃើញ​ថា ដល់​វេន​ដែល​លោក​នាយករដ្ឋមន្ត្រី ស្រែក​ទាមទារ​យុត្តិធម៌ ពី​ប្រទេស​ធំៗ​វិញ​ម្ដង​ហើយ។ សកម្មជន​ដីធ្លី នៅ​តំបន់​បឹង​កក់ ដែល​រងគ្រោះ​តាមរយៈ​គម្រោង​វិនិយោគ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច លើក​ឡើង​ថា ពេល​នេះ​លោក ហ៊ុន សែន គួរ​គិត​ឡើង​វិញ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​គ្រួសារ ទ្រហោ​យំ​ស្ទើរ​រាល់ ព្រោះ​តែ​ទទួល​ភាព​អយុត្តិធម៌ ពី​រដ្ឋាភិបាល។

កញ្ញា សុង ស្រីលាភ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ម្នាក់ ក្នុង​ចំណោម​គ្រួសារ​ផ្សេង​ទៀត នៅ​តំបន់​បឹងកក់​យល់​ឃើញ​ថា វា​គួរ​អោយ​អាម៉ាស់​ទៅ​វិញ​ទេ ដែល​កម្ពុជា​អនុវត្ត​គោល​នយោបាយ ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង តែ​អនុវត្ត​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​បាន​សន្យា។ ជាង​នេះ​ទៀត មាន​តំបន់​ខ្លះ​ពលរដ្ឋ​ស្ទើរ​លែង​មាន​ផ្ទះ​ស្នាក់​នៅ​ទៅ​ហើយ ព្រោះ​តែ​គោលនយោបាយ របស់​រដ្ឋាភិបាល​ផ្ដល់​ការ​វិនិយោគ​មាន​ផល​ប៉ះពាល់​ដល់​ភូមិឋាន​ពលរដ្ឋ។ កញ្ញា សុង ស្រីលាភ បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌ និង​ការ​រស់​នៅ​ដ៏​សមរម្យ បែរ​ជា​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​ទៅ​វិញ​ជាដើម។ «»

ភាសា​អយុត្តិធម៌​នេះ ​បាន​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ នៅ​ពេល​មាន​ការ​តវ៉ា​ ទាំង​នៅ​មុខ​តុលាការ អាគារ​រដ្ឋសភា និង​ក្រសួង ព្រម​ទាំង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ពី​សំណាក់ កម្មករ​រោងចក្រ និង​សហគមន៍​ដីធ្លី។ការ​ប្រឈម​ជា​ញឹកញាប់ អ្នក​តវ៉ា​បាន​ចោទ​ប្រកាន់​ថា ដើមចម​គឺ​ដោយ​សារ​រដ្ឋាភិបាល​ផ្ដល់​គោលនយោបាយ​វិនិយោគ ទៅ​ឲ្យ​ក្រុមហ៊ុន ហើយ​ពុំ​មាន​ការ​ដោះស្រាយ​សមរម្យ ទើប​បង្ក​ទៅ​ជា​ជម្លោះ។

រឿងរ៉ាវ​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រើ​វិធាន​ក្ដៅ​ប្រឆាំង ម្ចាស់​លំនៅឋាន ចាប់​ដាក់​គោក បាញ់​បង្ក្រាប និង​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត។ ភាព​អយុត្តិធម៌ ដែល​ធ្លាប់​កើត​ឡើង​ចំពោះ​ពលរដ្ឋ គេ​បាន​ឮ​ដោយ​ផ្ទាល់​មាត់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ម្ដង។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ពិត​ជា​រង​ភាព​អយុត្តិធម៌​បំផុត ពី​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋអាមេរិក​ជាដើម ដែល​តែង​គំរាម​ដាក់​ទណ្ឌកម្ម​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ថ្លែង​នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ លោក ហ៊ុន សែន ក្រៅ​ពី​អះអាង​ពី​ភាព​ខ្លាំង​របស់​ខ្លួន ទៅ​ដល់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​តាំង​ពី​ចំណុច​សូន្យ​ហើយ​នោះ បាន​ចំអក​ឲ្យ​ក្រុម​ប្រទេស​ដែល​កៀរគរ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​លោក​ថា មិន​មាន​ប្រយោជន៍​អ្វី​ឡើយ ដែល​ធ្វើ​បែប​នេះ​ចំពោះ​កម្ពុជា។ លោក ហ៊ុន សែន ថែមទាំង​ហ៊ាន​ដៀមដាម​ឲ្យ​សហរដ្ឋអាមេរិក​ថា បើ​ចង់​លុកលុយ​កម្ពុជា​ដោយ​យោធា ប្រយ័ត្ន​ចោល​ខ្មោច​នៅ​ស្រុក​ខ្មែរ។ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ក៏​ត្អូញត្អែរ​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ ដែល​អាង​តែ​ប្រទេស​ធំ ទន្ទ្រាន​ស្រេច​តែ​នឹង​ចិត្ត​មក​លើ​ប្រទេស​តូច។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​វិញ​ថា នឹង​មិន​អាច​ឲ្យ​ប្រទេស​មហា​អំណាច ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​បាន​ឡើយ ដរាប​ណា​មាន​ការ​គាបសង្កត់​ខ្លាំង ប្រទេស​តូច​ក៏​ងើប​ប្រឆាំង​តវ៉ា​នឹង​ភាព​អយុត្តិធម៌​នោះ​វិញ​​ដែរ។

យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ដែល​ត្រូវ​រងគ្រោះ ដោយ​​ការ​បណ្ដេញ​ទាំង​បង្ខំ​ពី​លំនៅឋាន បាន​សើច​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា អ្នក​ដែល​ទទួល​ភាព​អយុត្តិធម៌​បំផុត​នោះ គឺ​មិនមែន​រដ្ឋាភិបាល​ទេ ពោល​គឺ​ពលរដ្ឋ​ដែល​លោក​នាយករដ្ឋមន្ត្រី​ស្អប់ ព្រោះ​ចេះតែ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ពី​រឿង​អយុត្តិធម៌​សង្គម។

សកម្មជន​ដីធ្លី នៅ​បុរីកីឡា​កណ្ដាល​ទីក្រុង​ភ្នំពេញ លោកស្រី នៅ ណារី យល់​ឃើញ​ថា លោក ហ៊ុន សែន កោត​តែ​ចេះ​ស្រែក​ទាមទារ​ភាព​ត្រឹមត្រូវ​ដែរ។ លោក​ស្រី​បន្ត​ថា ការ​តវ៉ា​របស់​សហគមន៍​ដីធ្លី​រាល់​ថ្ងៃ​នេះ ព្រោះ​តែ​ចង់​បាន​​យុត្តិធម៌ ដូច​ដែល​លោក ហ៊ុន សែន ចង់​បាន​ការ​សណ្ដោស​ប្រណី​ ពី​ប្រទេស​មហាអំណាច​​នៅ​ពេល​នេះ ​យ៉ាង​ដូច្នោះ​ដែរ។ លោក​ស្រី​បន្ត​ថា ឥឡូវ​នេះ​ល្មម​ដល់​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី យល់​ពី​ការ​ឈឺចាប់ និង​ការ​តស៊ូ​ហាលថ្ងៃ ហាលភ្លៀង​របស់​ពលរដ្ឋ ព្រោះ​តែ​ចង់​បាន​សិទ្ធិ​រស់នៅ​សមរម្យ​ដែរ។

ចំណែក​អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​យល់​ស្ថាន​ការណ៍​ច្បាស់​ជាង​លោក ហ៊ុន សែន ខ្លួន​ឯង​នោះ​ទេ។ ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ក្នុង​បំណង​បង្ខំ​អោយ​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​គោល​នយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា មាន​ហេតុផល​តែ​ម្យ៉ាង​គត់ ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ លោក ហ៊ុន សែន នៅ​តែ​ព្យាយាម​មិន​ទទួល​ស្គាល់​ថា ការ​ដឹកនាំ​របស់​លោក​មាន​បញ្ហា​ដូច​ការ​មើល​ឃើញ​របស់​សហគមន៍​អន្តរជាតិ​នោះ គឺ​រឿង​អំណាច​តែម្ដង។ អ្នក​វិភាគ​រូប​នេះ​យល់​ឃើញ​ថា ដើម្បី​បិទបាំង​កំហុស​ ក្នុង​បំណង​ឈាន​ទៅ​កាន់​អំណាច​តទៅ​ទៀត​នោះ មាន​តែ​ជ្រើសរើស​វិធី​មួយ​គត់ គឺ​ទម្លាក់​កំហុស​ថា ប្រទេស​មហា​អំណាច ធ្វើ​បាប​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា​ប៉ុណ្ណោះ។ «»

សហគមន៍​អឺរ៉ុប គំរាម​បិទ​ទីផ្សារ សំលៀកបំពាក់​នាំ​ចេញ​ពី​កម្ពុជា រី​ឯ​សហរដ្ឋអាមេរិក​វិញ សម្រេច​ដាក់​ទណ្ឌកម្ម​បិទ​វីសា​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ និង​គ្រួសារ​មួយ​ចំនួន ឈាន​ជើង​ជាន់​ទឹកដី​អាមេរិក។ហេតុផល​នៃ​ការ​គាប​សង្កត់​នេះ គឺ​សហគមន៍​អន្តរជាតិ ចង់​ឃើញ​កម្ពុជា​វិល​ទៅ​រក​ប្រជាធិបតេយ្យ​ឡើង​វិញ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ស្មើមុខ​ស្មើ​មាត់ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​អះអាង រដ្ឋាភិបាល​គួរ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ល្អ ទៅ​តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ប្រហែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ អាច​ចៀស​ផុត​ពី​គ្រោះ​កាច​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ស្នើ​អន្តរជាតិ​កុំ​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រឆាំង

$
0
0

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក លោក ហ៊ុន សែន បាន​ស្នើ​ទៅ​អន្តរជាតិ​កុំ​ធ្វើការ​ជាមួយ​គណបក្សប្រឆាំង​ព្រោះ​បក្ស​ប្រឆាំង មិនបាន​ដាក់​ទូត​ជាមួយ​ប្រទេស​ទាំង​នោះ​ទេ។

លោក ហ៊ុន សែន បាន​ចោទ​បក្ស​ប្រឆាំង​ថា​ជា​អ្នក​ជំរុញ​អោយ​ក្រុម​ប្រទេស​មហាអំណាច ដាក់ទណ្ឌកម្ម​របស់​មក​លើ​រដ្ឋាភិបាល​លោក។ «»

លោក ហ៊ុន សែន ថ្លែង​ដូចនេះ នៅ​ពេល​ចុះ​ជួប​កម្មករ​កម្មការិនី នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រុងភ្នំពេញ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​ធ្នូ។

នៅ​ពេល​នេះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ជាច្រើន​ពី​សហគមន៍ អន្តរជាតិ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្នើ​បរទេស​កុំ​យក​កម្មករ និង​ពលរដ្ឋ​ទូទាំង​ប្រទេស ធ្វើជា ចំណាប់ខ្មាំង ដោះដូរ​ជាមួយ​ក្រុម​ក្បត់ជាតិ​មួយ​ក្រុម។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុង និយាយ​ថា អ្នក​ដែល​យក​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ធ្វើជា​ចំណាត់​ខ្មាំង​នយោបាយ គឺ​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ។

ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សាង​កំហុស​ម្តង​ហើយម្តងទៀត ដូចជា​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រពន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​មេ​បក្ស​ប្រឆាំង អ្នក​ធ្វើ​ការងារ​សង្គម និង​កាសែត​ដាក់គុក ហើយ​ចុង​ក្រោយនេះ គឺ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ដែល​មាន​អ្នកគាំទ្រ​មួយ​ចំហៀង​ប្រទេស។

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ព្រមាន​ទៅដល់​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​អាមេរិក​មួយ​រូប​ថា​មិន​អត់​អោន​ឱ្យ​លោក ហ៊ុន សែន ដែល​សម្លាប់​ប្រជាធិបតេយ្យ

$
0
0

តំណាងរាស្ត្រ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋហ្វ្លរីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការ​បរទេស​សភា​អាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក​មិន​អាច​អត់​អោន​ឲ្យ លោក ហ៊ុន សែន ដែល​បាន​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​លឿន​ជាទីបំផុត​ដោយ​ប្រើ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត។

ការ​អះអាង​របស់​លោក ថិត យ៉ូហូ (Ted Yoho) ធ្វើ​ឡើង​នៅ​ក្រោយ សវនាការ​សួរដេញដោល​គ្នា​មួយ​ក្នុង​រដ្ឋសភា​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ អំពី​ការស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែល​កំពុង​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​រុញច្រាន​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មរណៈ។

លោក​អះអាង​ថា វិធានការ​ថ្មី​ដែល​រដ្ឋសភា​អាមេរិក​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន​នោះ នឹង​ចេញ​ជា​រូបរាង​យ៉ាង​យូរ​បំផុត​នៅ​ខែ​មករា​ឆ្នាំ​២០១៨ ខាងមុខ។

ទោះជា​យ៉ាងណាក៏ដោយ លោក ថិត យ៉ូហូ (Ted Yoho) បាន​គាំទ្រ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ អោយ​បាន ១៧០​ដុល្លារ ក្នុង​មួយ​ខែ​នៅ​ឆ្នាំ២០១៨ ខាងមុខ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​សហរដ្ឋអាមេរិក​នឹង​អាច​ទន់​ចិត្ត​លែង​ដាក់​សំពាធ​លើ​លោក ហ៊ុន សែន នោះ​ឡើយ។

លោក​បញ្ជាក់​ថា គណៈកម្មការ​សភា​របស់​លោក ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​ដឹង​ដែរ​ថា សហរដ្ឋអាមេរិក​មិន​បោះបង់ចោល​ពួកគេ​ឡើយ ហើយ​ប្ដេជ្ញា​តស៊ូ​ទាមទារ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទាល់តែ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ជិត​ព្រំដែន​ក្នុង​ខែត្រ​ស្វាយរៀង​ត្រូវ​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ

$
0
0

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ភ័យ​ព្រួយ​រឿង​សុវត្ថិភាព នៅ​គ្រា​ដែល​អាជ្ញាធរ​វៀតណាម និង​សមត្ថកិច្ច​របស់​កម្ពុជា បាន​ជូនដំណឹង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសម្បែង​ដោយ​បង្ខំ ដោយ​លើក​ហេតុផល​ថា លំនៅឋាន​ដែល​ពួកគាត់​កំពុង​រស់នៅ​កៀក​ព្រំដែន។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ថ្នាធ្ងង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ចាត់​ទុក​ការ​បង្ខំ​ឲ្យ​ពួកគាត់​ឲ្យ​រុះរើ​លំនៅឋាន របស់​អាជ្ញាធរ​វៀតណាម និង​អាជ្ញាធរ​ខ្មែរ គឺ​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខ្មែរ ជូនដំណឹង​ទៅ​ពលរដ្ឋ​មួយ​គ្រួសារ ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ជាបន្ទាន់​ដោយ​សំអាង​ថា លំនៅឋាន​នោះ​ក្បែរ​តំបន់​ស។ លោក​ថា ផ្ទះ​ពលរដ្ឋ​ក្រី​ក្រី​មួយ​គ្រួសារ​ដែល​អាជ្ញាធរ​វៀតណាម​បង្គាប់​ឲ្យ​រុះរើ​នោះ​មាន​ទំហំ ទទឹង ៣​ម៉ែត្រ បណ្ដោយ ៤​ម៉ែត្រ ទើប​សាងសង់​បាន​ជាង​ពីរ​ខែ ឋិត​នៅ​ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន ជាង ៣០០​រយ​ម៉ែត្រ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​គ្រួសារ​នោះ កំពុង​បារម្ភ​ថា គ្មាន​ផ្ទះសម្បែង​រស់នៅ នៅ​គ្រា​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ពី​ដី​ដែល​ដូនតា​ចែក​ឲ្យ៖ «គេ​ដោះ​ជញ្ជាំង​ចេញ​អស់ហើយ នៅ​សល់​តែ​ឈើ និង​ដំបូល ហើយ​គាត់​ថា យប់​នេះ​មិន​ដឹង​ដេក​នៅ​ណា​ទេ។ ខ្ញុំ​យល់ថា គាត់​សាងសង់​ត្រឹមត្រូវ​ហើយ គឺ​សាងសង់​លើ​ដី​ខ្មែរ»

កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ធ្នូ អាជ្ញាធរ​វៀតណាម បាន​ជូនដំណឹង​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្តល់​ព័ត៌មាន​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ ឈ្មោះ យោក នី ត្រូវ​ប្រញាប់​រុះរើ​លំនៅឋាន ឋិត​នៅ​ភូមិ​ថ្នា ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្នាធ្នង់ លោក អ៊ុយ សុវណ្ណារិទ្ធិ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ដោយ​លោក​ចុះ​ផ្ដាច់​ទូរស័ព្ទ។

ចំណែក​មេឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅឡើយ​ទេ តែ​យ៉ាងណា​លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​ចុះ​ស៊ើបអង្កេត​រឿង​នេះ​នៅ​ពេល​ឆាប់ៗ​នេះ៖ «ចាំ​មើល​ខ្ញុំ​ជួប​សិន តើ​មូលហេតុ​អី​បាន​ឲ្យ​រុះរើ​បញ្ហា​ហ្នឹង​។ ចាំ​ខ្ញុំ​មើល​សិន»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា សមត្ថកិច្ច​ខ្មែរ និង​វៀតណាម គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​រុះរើ​លំនៅឋាន​ចេញពី​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​កាតព្វកិច្ច​ដោះស្រាយ​រឿង​នេះ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​អយ្យការ និង​តុលាការ។ លោក​បន្ថែម​ថា អាជ្ញាធរ​វៀតណាម​គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ខ្មែរ រុះរើ​លំនៅឋាន​ពលរដ្ឋ​របស់​ខ្លួន ព្រោះ​ជា​ដែន​អធិបតេយ្យ​កម្ពុជា៖ «អាជ្ញាធរ​ព្រំដែន​ជាតិ សុំ​ពិនិត្យ​រឿង​នេះ​ឲ្យ​ច្បាស់ បើ​ផ្ទះ​ហ្នឹង​លើ​ដី​កម្ពុជា ជា​រឿង​មួយ​មិន​សម​ហេតុផល ព្រោះ​ផ្ទះ​ហ្នឹង​ឋិត​នៅ​តំបន់​ព្រំដែន តំបន់​អភិវឌ្ឍន៍​អ៊ីចឹង»

លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋ​ខ្មែរ​ទៅ​តាំង​ទីលំនៅ​ក្បែរ​ព្រំដែន គួរតែ​អាជ្ញាធរ​លើកទឹកចិត្ត ព្រោះ​វា​ជា​របង​ការពារ​ពី​ការរំលោភ​ដែន​អធិបតេយ្យ​ពី​ប្រទេសជិតខាង។

នៅ​ឃុំ​ថ្នាធ្ងន់ គឺជា​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​គ្រួសារ​ធ្លាប់​ចោទ​អាជ្ញាធរ​វៀតណាម​ថា រំលោភ​ដីស្រែ​ចម្ការ​ច្រើន​ហិកតារ ដោយ​បោះ​បង្គោល​រំកិល​ចូល​ដី​ខ្មែរ។ កាលពី​ឆ្នាំ​២០១៤ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង ក្នុង​នោះ​មាន​ពលរដ្ឋ​ជិត ១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់ និង​គំរាមកំហែង​ពី​អាជ្ញាធរ​ខ្មែរ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ធ្លាប់​លើក​ឡើង​ថា បញ្ហា​រណប​វៀតណាម អាច​ធ្វើ​ឲ្យ​វៀតណាម រំលោភ​យក​ដី​បាន​តាម​ចិត្ត ហើយ​ពលរដ្ឋ​ខ្មែរ​នៅតែ​រងគ្រោះ​ជា​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​គំនិត​លោក ហ៊ុន សែន បង្កើត​បក្ស​ថ្មី

$
0
0

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលយក គំនិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ស្នើ​ឲ្យ​បក្ស​ប្រឆាំង បង្កើត​បក្ស​ថ្មី សម្រាប់​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨​នោះ​ទេ។ បក្ស​សង្គ្រោះជាតិ យល់ថា បើ​ទទួលយក​គំនិត​នេះ នឹង​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក។

លោក អេង ឆៃអ៊ាង ហៅ​គំនិត​ថ្មី​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ដោះស្រាយ​សម្ពាធ​អន្តរជាតិ​របស់ លោក ហ៊ុន សែន ហើយក៏​ជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​បក្ស​ប្រឆាំង​ដើរ​តាម ក្រោយពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា បក្ស​ប្រឆាំង​មិន​ដើរ​លើ​ផ្លូវ ដែល​លោក ហ៊ុន សែន ចង់បាន​នោះ​ទេ ព្រោះ​ផ្លូវ​នេះ នាំ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ ឯកោ​ពី​សហគមន៍​អន្តរជាតិ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ នឹង​ភ័យខ្លាច។

ការ​ប្រកាស​បដិសេធ​តាម​ហ្វេសប៊ុក​របស់​លោក អេង ឆៃអ៊ាង គឺ​ជា​ការ​ឆ្លើយតប​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ដែល​សរសេរ​ថា គណបក្ស​សង្គ្រោះជាតិ គ្មាន​ថ្ងៃ​កើតឡើង​សាជាថ្មី​ទៀត​ឡើយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ជម្រើស​ថា មានតែ​វិធី​មួយ​គត់ គឺ​ការ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខ ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់​តែ​ច្រើន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ធ្វើ​ឡើង​ទៅតាម​នីតិរដ្ឋ​ត្រឹមត្រូវ ដូច្នេះ​គណបក្សប្រឆាំង​មួយ​នេះ​មិន​អាច​រស់​ឡើងវិញ​ឡើយ។ លោក​អះអាង​ថា បើ​ទោះ​បី​ជា មន្ត្រី​គណបក្សប្រឆាំង​ខិតខំ​រក​កិច្ច​អន្តរាគមន៍ ពី​ខាង​ណា​មក​ក៏ដោយ ក៏​មិន​អាច​ត្រឡប់​ក្រោយ​បាន​ដែរ ពីព្រោះ​ជា​សាលដីកា​សម្រេច និង​បិទ​ផ្លូវ​តវ៉ា៖ «អ៊ីចឹង​ខ្ញុំ​យល់ថា អាស្រ័យ​លើ​ឆន្ទៈ​របស់​បងប្អូន​ទេ។ បងប្អូន​ចង់​បង្កើត​គណបក្ស​ច្បាប់​គេ​ស្វាគមន៍​តើ ព្រោះ​សិទ្ធិ​ពលរដ្ឋ​យើង​មាន។ អ៊ីចឹង​ទេ យើង​បង្កើត​គណបក្ស​នយោបាយ​សិទ្ធិ​ធំៗ​យើង​មាន។ បើ​ថា​មិន​បង្កើត​ទេ រង់ចាំ​ឲ្យ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ហើយ​រស់​ឡើងវិញ ក៏​រង់ចាំ​ទៅ»

ទោះជា​យ៉ាងណាក៏ដោយ​អនុប្រធាន​បក្ស​ប្រឆាំង បញ្ជាក់​ថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​អាច​មាន​ទៅ​បាន លុះ​ត្រា មាន​ការ​លុបចោល​នូវ​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ទាំងអស់​លើ​អ្នកនយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គការ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​សកម្មភាព​ដូច​ប្រក្រតី ឡើង​វិញ។

លោក អេង ឆៃអ៊ាង អះអាង​ថា ដំណោះស្រាយ​នយោបាយ​បែបនេះ គឺ​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ស្ថិរភាព សន្តិភាព និង​មានការ​អភិវឌ្ឍ​ពិតប្រាកដ ហើយ​ទទួល​បាន ផល​ប្រយោជន៍​យ៉ាង​ធំធេង​ពី​សហគមន៍​អន្តរជាតិ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ យល់ថា ការ​បង្កើត​គណបក្ស​ថ្មី មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា សព្វថ្ងៃ​នោះ​ទេ​។ លោក​បន្ត​ថា បើ​បក្ស​ប្រឆាំង បង្កើត​គណបក្ស​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មិន​សប្បាយចិត្ត ហើយ​គណបក្ស​ថ្មី​នោះ នឹង​រង​ឥទ្ធិពល​ពី​ប្រធាន​គណបក្ស​កាន់​អំណាច​ដដែល៖ «ជួប​ឧបសគ្គ​ទី​១ គេ​ហៅថា ការ​មើល​ឃើញ ឬ​ការ​ជឿទុក​ចិត្ត​ពី​អ្នកគាំទ្រ ទី​២​គឺ​ឥទ្ធិពល ក្នុង​ការ​ប្រកួតប្រជែង​តាមរយៈ​ការ​បោះ​ឆ្នោត​នេះ អាច​នឹង​ជួបប្រទះ​បញ្ហា​ដែរ។ នេះ​មិន​រាប់​ចូល​នូវ ដំណើរការ​នៃ​ការ​ចុះឈ្មោះ និង​ដំណើរ​នៃ​ការ​ដាក់​បេក្ខភាព​នៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ការដឹកនាំ​នោះ​ដែរ»

លោក សន ជ័យ អះអាង​ថា ការ​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ប្រសើរ​ជា​ជាង​ការ​ចង្អុល​បង្ហាញ​ឲ្យ​បង្កើត​បក្ស​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប

$
0
0

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ «»

សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សភា​អឺរ៉ុប ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​រួមមាន​ការ​បិទ​ទិដ្ឋាការ ឬ​វី​សា​នេះ​ដែរ។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​ឌឺដង និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ខ្លួនឯង​បែបនេះ មិនមែន​ជា​រឿង​ចំណេញ​ដល់​ជាតិ​នោះ​ទេ។ លោក​បណ្ឌិត​យល់ថា លោកនាយក​រដ្ឋមន្ត្រី គួរ​រក​វិធី​ប្រសើរ​ជាង​នេះ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។

អ្នកវិភាគ​យល់ស្រប​គ្នា​ថា ប្រទេស​កម្ពុជា ពឹង​ពាក់​ស្ទើរតែ​ទាំងស្រុង​លើ​សហរដ្ឋអាមេរិក និង សហគមន៍​អឺរ៉ុប ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដូចជា​ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ លើ​ផលិតផល​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ លើកលែងតែ​ប្រទេស​ចិន យល់ស្រប​គ្នា​ថា វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ធ្វើ​ឡើង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ កម្ពុជា នឹង​គ្មាន​ទណ្ឌកម្ម​ទាំងនេះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​នេះ រួច​ហើយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​ពិតប្រាកដ​របស់​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ថា​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ការ​លំបាក

$
0
0

ពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​ជួប​គ្រោះ​ធំ ប្រសិន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដូច​សព្វថ្ងៃ​នេះ។ ពលរដ្ឋ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​កម្ពុជា ចរចា​សម្របសម្រួល​ជាមួយ​ប្រទេស​មហាអំណាច និង​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។

ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ មិន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​សហ​ភាព​អឺរ៉ុប ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ខ្សត​ខ្សោយ កំពុង​រស់នៅ​ដោយ​ការភ័យខ្លាច។ ពួកគេ​បារម្ភ​ខ្លាច​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯកា​ដូច​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន​ដែល​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ យល់ថា ប្រទេស​កម្ពុជា​មាន​ពលរដ្ឋ​ក្រីក្រ​ច្រើន ដូច្នេះ​បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មែន​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​ជួប​វិបត្តិ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​ចរចា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​នេះ។ «»

ពលរដ្ឋ​ម្នាក់ទៀត​ប្រាប់​ថា ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ​មក​លើ​កម្ពុជា​នៅ​ពេល​នេះ លោក​មិនទាន់​ដឹង​ថា រឿង​នេះ​ពិត​ឬ​មិន​ពិត​នៅឡើយ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​សារ​ព័ត៌មាន​វាយ​ប្រហា​រដ្ឋាភិបាល​ផ្សាយ​ខុសៗ​គ្នា​ទាក់ទង​រឿង​នេះ។ យ៉ាង​ណា​ក៏ដោយ​ពលរដ្ឋ​រូប​នេះ យល់ថា សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា ដូច្នេះ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យ​ត្រឹមត្រូវ ដើម្បី​គេច​ផុត​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប។ «»

ការ​ព្រួយបារម្ភ​របស់​ក្រុម​ពលរដ្ឋ​នៅ​ពេល​នេះ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​សម្ពាធ​ពី​អន្តរជាតិ​ផ្ទួនៗ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា រំលោភ​សិទ្ធិ​មនុស្ស ដើរ​ខុសផ្លូវ​ប្រជាធិបតេយ្យ។ សហគមន៍​អឺរ៉ុប បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ លោក ហ៊ុន សែន ដែល​ធ្លាប់​ថា មិន​ខ្លាច​ការ​ដាក់​ទណ្ឌ​ពី​អន្តរជាតិ ក៏​បែរ​ស្រែក​ចង់បាន​យុត្តិធម៌​ពី​អន្តរជាតិ។ លោក​ត្អូញត្អែរ​ថា ប្រទេស​មហាអំណាច ប្រើប្រាស់​ឥទ្ធិពល​មក​លើ​ប្រទេស​តូចៗ ថា​ជា​រឿង​អយុត្តិធម៌។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ត្អូញត្អែរ​នេះ លោក ហ៊ុន សែន ថ្លែង​ឌឺឌ​ង​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​រឿង​បរទេស​បង្កក​លុយ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ថា ទណ្ឌកម្ម​នេះ មិនបាន​ប៉ះ​ដល់​ក្បាល​របស់​លោក​ទេ។ លោក ហ៊ុន សែន ថ្លែង​ដោយ​ខ្វះ​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ថា លោក​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កក​លុយ​ថ្នាក់ដឹកនាំ​មន្ត្រី​កម្ពុជា ព្រោះ​លោក​គ្មាន​លុយ​ទុក​នៅ​ប្រទេស​ទេ។ លោក​ថា លោក​ស្អប់​ណាស់​អ្នកណា​យក​លុយ​ទៅ​ទុក​នៅ​បរទេស។ «»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

ក្នុង​របាយការណ៍​មាន​ចំណងជើង​ថា "​ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា​" គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស។

ពលរដ្ឋ​ម្នាក់​រិះគន់​លោក ហ៊ុន សែន ថា ជា​អ្នកដឹកនាំ​ខ្វះ​ការទទួលខុសត្រូវ ព្រោះ​លោក ហ៊ុន សែន នៅ​ពេល​នេះ​ជួប​បញ្ហា​បែរជា​គេច​យករួចខ្លួន​ឯង​ទៅវិញ។ ពលរដ្ឋ​រូប​នេះ​យល់ថា បើ​មានការ​ដាក់​ទណ្ឌ​មែន​នោះ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គួរ​ដាក់ទណ្ឌកម្ម​មក​លើ ដាក់​ដឹកនាំ​កំពូលៗ​តែ​ប៉ុន្មាន​នាក់​បាន​ហើយ កុំ​ដាក់ទណ្ឌកម្ម​ឲ្យ​ពលរដ្ឋ​រងគ្រោះ​អី។ «»

មុននឹង​អន្តរជាតិ​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ បម្រាម​មិន​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​រំលាយ​គណបក្សប្រឆាំង​ចូល​ជាន់​ទឹកដី​អាមេរិក និង​ការ​កាត់​ជំនួយ​ពី គ​.​ជ​.​ប ជា​ដើម្បី​នោះ ក្រុម​ប្រទេស​មហាអំណាច បាន​រំលឹក​លោក ហ៊ុន សែន ជា​ញឹកញាប់​ថា បើ​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន។ ប៉ុន្តែ លោក ហ៊ុន សែន មិន​ព្រម​ស្តាប់​អ្នកណា​ទាំងអស់ រហូតដល់​ដល់​ដំណាក់កាល​ចុងក្រោយ គឺ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស​ចោល មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ចូល​មក​ដល់។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ លោក សុខ ឥសាន ចោទ​ប្រកាន់​ថា ការព្រមាន​ដាក់ទណ្ឌកម្ម​នៅ​ពេល​នេះ គឺ​សហភាព​អឺរ៉ុប និង​អាមេរិក គឺជា​ការ​យក​កម្មករ​រោងចក្រ​មក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​ក្រុម​ក្បត់ជាតិ​របស់​គណបក្ស​សង្គ្រោះជាតិ។ «»

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុង និយាយ​ថា អ្នក​ដែល​យក​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ធ្វើជា​ចំណាត់​ខ្មាំង​នយោបាយ​គឺ​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ។ អ្នកវិភាគ​នយោបាយ​រូប​នេះ សង្កេតឃើញ​ទៀត​ថា លោក ហ៊ុន សែន ផ្ទាល់​តែ​ម្តង​នៅ​ពេល​មានការ​ព្រមាន​អន្តរជាតិ លោក​មិន​ត្រឹម​សុំ​ការ​អនុគ្រោះ​ទេ ប៉ុន្តែ​ថែមទាំង​និយាយ​ផ្គើន​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​មក​កម្ពុជា​ទៅវិញ។ «»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា លោក ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ និង​ភ័យខ្លាច។ លោក​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ដើម្បី​ស្តារ​ស្ថានការណ៍​ឡើងវិញ ត្រូវ​លុបចោល​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​អ្នកសារព័ត៌មាន អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​សកម្មភាព​ដូច​ពេល​មុន និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៨។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រមាន​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ធ្វើតាម​ការ​ទាមទារ​របស់​អន្តរជាតិ អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ក្នុង​បំណង​បង្ខំ​អោយ​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស និង​គោល​នយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ។

ក្រុម​អ្នកសេដ្ឋកិច្ច​ពន្យល់​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​លោក ហ៊ុន សែន ជា​លក្ខណៈ​បុគ្គល​ក៏​ពិតមែន ប៉ុន្តែ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មាន​ភាគហ៊ុន​ជំនួញ​ជាច្រើន នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ។

ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប​ប្រចាំ​អ.ស.ប​នឹង​កោះ​​ប្រជុំ​ពិភាក្សា​អំពី​ការ​រំលាយ​បក្ស​ប្រឆាំង

$
0
0

ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ នេះ នឹង​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​រាយការណ៍​របស់​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ទុយ រី ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​រៀបរាប់​ថា តំណាង​របស់​ប្រទេស​ជប៉ុន បាន​សម្រេច​ចិត្ត​បញ្ជូន​មន្ត្រី​កម្រិត​លេខា​ទី​១ ទទួល​បន្ទុក​សិទ្ធិមនុស្ស​មក​ចូល​រួម​ក្នុង​នាម​ជា​អ្នក​ចូលរួម​ធម្មតា​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ កន្លង​ទៅ​នេះ អនុ​គណៈកម្មាធិការ​រដ្ឋ​សភា​អាមេរិក ផ្នែក​កិច្ចការ​បរទេស បាន​បើក​សវនាការ​មួយ​ស្តាប់​សក្ខីកម្ម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ក្រុម​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក នៃ​អនុ​គណៈកម្មាធិការ​នេះ បាន​សន្យា​ថា នឹង​ទាក់ទង​ប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដើម្បី​រក​វិធានការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

​រហូត​ម​ទល់​ពេល​នេះ ប្រទេស​ដែល​មិន​ទាន់​បង្ហាញ​ជំហរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា នោះ រួម​មាន​ប្រទេស​បារាំង ជប៉ុន និង​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Jolie Bishop) បាន​ប្រាប់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា អូស្ត្រាលី​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ទេ ប្រសិនបើ​ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ព័ត៌មាន​សម្រេច​​លុបចោល​ស្ថាប័ន​កាសែត​ជិត ២០០

$
0
0

ក្រសួង​ព័ត៌មាន​ប្រកាស​សម្រេច​​លុបចោល​ស្ថាប័ន​កាសែត​ជិត ២០០ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ប្រាប់​ហេតុផល​ជុំវិញ​ការ​សម្រេច​បិទ​ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ ដោយសារ​តែ​មិន​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ ហើយ​ខ្លះ​ទៀត​អាជ្ញាប័ណ្ណ​បាន​ផុត​សុពលភាព។

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា បច្ចុប្បន្ន សារព័ត៌មាន​ដែល​នៅ​បន្ត​សកម្មភាព​មាន​ចំនួន ៣៨៨ ក្នុង​នោះ​មាន​ទស្សនាវដ្ដី​ចំនួន​ជិត ២០០ និង​ព្រឹត្តបត្រ​ចំនួន ២៥ ផ្សេង​ទៀត។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បាន​ស្រង់​សម្ដី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ ដែល​ធ្លាប់​បាន​លើក​ឡើង​ថា ការ​លុប​អាជ្ញាប័ណ្ណ​នេះ ដោយសារ​តែ​ក្រសួង​មើល​ឃើញ​ថា កាសែត​មួយ​ចំនួន​មិន​មាន​សកម្មភាព​ក្នុង​ការ​ចេញ​ផ្សាយ ឬ​មិន​គោរព​តាម​ច្បាប់។

​លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​សារព័ត៌មាន​អនឡាញ (Online) មួយ​ចំនួន​មិន​ទាន់​មក​សុំ​ចុះ​បញ្ជី​មក​ក្រសួង​នៅ​ឡើយ​ទេ ហើយ​មួយ​ចំនួន​ទៀត​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការពិត បំប៉ោង​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។

AKP ចុះ​ផ្សាយ​ទៀត​ថា បច្ចុប្បន្ន​នេះ មាន​កាសែត ទស្សនាវដ្ដី និង​ព្រឹត្តិបត្រ​ដែល​បាន​មក​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ប្រមាណ​ជាង ៥០០​អង្គភាព ស្ថានីយ​វិទ្យុ​ជាង ២០០​ស្ថានីយ និង​ទូរទស្សន៍​ចំនួន ២៣​ស្ថានីយ ក្នុង​នោះ​មាន​ទូរទស្សន៍​ឌីជីថល​ចំនួន​៥។

​ការ​ប្រកាស​បិទ​ស្ថាប័ន​សារព័ត៌មាន​ជិត​២០០ នេះ បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​អាស៊ីសេរី សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ដោយសារ​រង​សម្ពាធ​នយោបាយ និង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល ក្រោម​ហេតុផល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល និង​បាន​បិទ​ប៉ុស្តិ៍​វិទ្យុ​ក្នុង​ស្រុក ៣២​ប៉ុស្តិ៍ នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្សាយ​បន្ត​ព័ត៌មាន​ពី​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​ជាង ៣​ខែ​មុន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា​មាន​ការ​ឃុបឃិត​គ្នា​កាប់​ព្រៃ​អភិរក្ស​ព្រះរកា​ក្នុង​ខេត្ត​ព្រះវិហារ

$
0
0

សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ខែត្រ​ព្រះវិហារ ឲ្យ​ដឹង​ថា ក្រុម​អ្នក​អារ​ឈើ​បាន​ងាក​មក​កាប់​រំលំ​ដើម​ឈើ​ផលិត​ជ័រទឹក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​កាន់​តែ​ខ្លាំង​ឡើង នៅ​គ្រា​ដែល​ឈើ​មូល​ធំៗ  ត្រូវ​គេ​កាប់​រំលំ​យក​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ អស់ទាំង​ស្រុង​។ ចំណែក​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ត្រឹមតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ទេ បែរជា​ចាំ​ទទួល​លុយ​ពី​អ្នក​ដឹក​ឈើ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចូល​ព្រៃ​អារ​ឈើ និង ដឹកជញ្ជូន​ឈើ​តាម​ចិត្ត។

​ឈើ​មូល​ធំៗ​ឋិត​ក្នុង​តំបន់​ព្រៃ​ព្រះរកា ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ  ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ដើមឈើ​ផលិត​ជ័រ​ទឹក​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​កំពុង​បាត់បង់​បន្តិច​ម្ដងៗ។

ប្រជា​សហគមន៍​ភូមិ​ប្រមេរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា ឈ្មួញ​នៅ​តែ​លួច​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រៀងរាល់​ថ្ងៃ ហើយ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​នៅ​ពេល​យប់ ដែល​មាន​រថយន្ត​សាំយ៉ុង​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន។ លោកស្រី​ថា ជា​រៀងរាល់​យប់​រថយន្ត​សាំយ៉ុង​មិន​ក្រោម ៥​គ្រឿង​ទេ ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​ព្រះរកា ដែល​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​ប្រភេទ​ឈើ​ផលិត​ជ័រទឹក​ដូចជា​ដើម​ឈើ​ទាល និង​ត្រាច។ លោកស្រី​កត់សម្គាល់​ថា ពលរដ្ឋ​ចំណាកស្រុក​ជា​អ្នក​ស៊ី​ឈ្នួល​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ៖ «គេ​ដឹក​សព្វថ្ងៃ​នេះ សុទ្ធតែ​ដើម​ជ័រ​ច្បោះ អត់​មាន​ឈើ​អី​អារ​ទៀត​ទេ មាន​តែ​ដើម​ច្បោះ។ ដើម​ឈើ​អស់​បាត់​ហើយ ដើម​គគីរ និង​ផ្ដៀក អស់​បាត់​ហើយ»

ស្ត្រី​ដដែល​កត់សម្គាល់​ថា ការ​សម្របសម្រួល​ជា​ប្រាក់​ដើម្បី​អនុញ្ញាត​ប្រគល់​វត្ថុតាង​អារ​ឈើ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ឲ្យ​ជនល្មើស​វិញ គឺ​ជា​យន្តការ​របស់​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​ជនល្មើស​មិន​រាង​ចាល និង​មិន​ខ្លាច​ច្បាប់។ លោកស្រី​ថា អ្នក​កាប់​ឈើ​ភាគ​ច្រើន​បាន​ស្គាល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទើប​អាច​ដឹក​ជញ្ជូន​ឈើ និង​ចូល​ព្រៃ​អារ​ឈើ​បាន តែបើ​ជនល្មើស​ណា​មិន​ស្គាល់​មន្ត្រី​ទាំង​នោះ​វិញ គេ​នឹង​អនុវត្ត​ច្បាប់។ លោកស្រី​មាន​ជំនឿ​ថា ប្រសិនបើ​អាជ្ញា​ធរមាន​ឆន្ទៈ​ពង្រឹង​ការងារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ជនល្មើស​មិន​ហ៊ាន​ចូល​ព្រៃ​អារ​ឈើ​នោះ​ទេ ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ក៏​មិន​អាច​គេច​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច​ដែរ៖ «ខ្ញុំ​អាល័យ​កង្វល់​រឿង​ព្រៃឈើ​មិន​ដឹង​ធ្វើ​អី​បាន ធ្វើ​ទៅ​អស់ ខ្ញុំ​កើត​ឆ្កូត​អស់​ហើយ អ្នក​ស្រុក។ គេ​យក​លុយ​ខ្លះ និង​គេ​ឲ្យ​កាប់​ខ្លះ​ដោយ​តែ​មាន​លុយ​ឲ្យ»

​មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ធ្លាប់​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ​ឃុំ​មាន​តួនាទី​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ។ លោក​ថា ឋានៈ​ត្រឹម​អាជ្ញាធរ​ឃុំ មិន​អាច​ឈប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទូលំទូលាយ​ទេ ហើយ​យន្តការ​នេះ​គួរ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល។

​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា លាត​សន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប នៃ​ខែត្រ​ព្រះវិហារ។ ដែន​ជម្រក​សត្វព្រៃ​នេះ​ឋិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​អភិរក្ស និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។

​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​ដដែលៗ គឺ​ជា​សញ្ញា​នាំ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​ចិត្ត​លើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​របស់​មន្ត្រី​ជំនាញ។ លោក​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​មន្ត្រី​រណា​ដែល​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន និង​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឈើ​តាម​តួនាទី៖ «អត់​មាន​ចំណាត់​ការ​សោះ យើង​ឃើញ​ថា មាន​ភាព​អសកម្ម​មែន​ទែន​ចំពោះ​ការ​ចាត់​ការ​លើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​រឿង​បំផ្លាញ​ធនធាន​ធម្មជាតិ។ នីតិវិធី​ផ្លូវ​ច្បាប់​គាត់​ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ និង​តុលាការ​សាមី​ខែត្រ​របស់​ខ្លួន​ពី​អ្នក​បំផ្លាញ និង​អ្នក​ទទួល​ខុស​ត្រូវ​ណា​មួយ​តំបន់​ហ្នឹង ដែល​គាត់​មិន​អើពើ​បំផ្លាញ»

​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មើល​ឃើញ​ថា បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឱ្យ​រួម​គ្នា​ការពារ​ព្រៃឈើ​ក៏ដោយ តែ​សកម្មភាព​កាប់​ឈើ​នៅ​តាម​តំបន់​អភិរក្ស​ព្រះរកា មិន​ថយ​ចុះ​ទេ។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ខំប្រឹង​ទប់ស្កាត់​បទល្មើស​ព្រៃ តែ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​បណ្ដែតបណ្ដោយ​យក​ផលប្រយោជន៍​ជា​ធំ​ដែល​នាំ​ឲ្យ​ការអនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ពុំ​មាន​ប្រសិទ្ធភាព៕ភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​ចម្លែក"

$
0
0

អ្នក​ច្បាប់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ទៅ​លើ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រឆាំង មិន​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទេ ចៀស​មិន​រួច​ពី​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។

​អ្នក​ជំនាញ​ផ្នែក​តម្លាភាព​សង្គម​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា បញ្ហា​ភាគ​ច្រើន​គឺ​តែង​ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ ប្រសិនបើ​រឿងក្ដី​នោះ​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង។

​ការ​រិះគន់​របស់​អ្នក​ច្បាប់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​លើ​ការ​ពង្រឹង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ អំពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ណា​មិន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​ដាក់​ពន្ធនាគារ។

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ទទួល​ស្គាល់​ថា នៅ​ក្នុង​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ក៏​បាន​បញ្ញត្តិ​ពី​នីតិវិធី​មួយ​ចំនួន រឿង​ប្រកាស​ទ្រព្យសម្បត្តិ ដូច​លោក ហ៊ុន សែន លើក​ឡើង​មែន។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ចម្លែក​នោះ​ត្រង់​ថា នេះ​ជា​ការ​អនុវត្ត​លើក​ទី​មួយ​ហើយ​នៅ​កម្ពុជា ហើយ​ជា​ការ​ដាក់​ចេញ​នូវ​ផែនការ​ចម្លែក​ប្រឆាំង​ទៅ​លើ​មន្ត្រី​អស់​មុខតំណែង ហើយ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​បែប​នេះ៖ «»។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់​ត្រូវ​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​កំហិត។ លោក​នាយករដ្ឋមន្ត្រី​ព្រមាន​ថា ការ​ចូល​ប្រកាស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ បើ​រក​ឃើញ​ថា មាន​ទ្រព្យធន​កើន​ឡើង​ខុស​ប្រក្រតី ក៏​ជា​ការ​ប្រឈម​មួយ​កម្រិត​ទៀត​ដែរ៖ «»។

​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា សម្រាប់​របប​នយោបាយ​របស់​លោក ហ៊ុន សែន ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ធ្វើ​ចំពោះ​បក្ស​ប្រឆាំង​មិន​ដឹង​ជា​ប្រទេស​អភិវឌ្ឍន៍​ជឿន​លឿន​ប៉ុណ្ណោះ​នោះ​ទេ។ ប៉ុន្តែ​ការ​អនុវត្ត​ចំពោះ​មន្ត្រី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា បើទោះជា​ខុស ឬ​ត្រូវ​យ៉ាង​ណា ក៏​លោក ហ៊ុន សែន ធ្វើ​មិន​ដឹង​មិន​ឭ​ដែរ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក ឱម យ៉ិនទៀង ធ្លាប់​រង​កា​រិះគន់​ថា បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​នីតិរដ្ឋ​ពិតប្រាកដ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ។ លោក ហ៊ុន សែន ពេល​ជួប​កម្មករ ឬ​វេទិកា​ជួប​កីឡាករ​ជាដើម តែង​ផ្តល់​លុយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ក្រោម​ហេតុផល​ឧបត្ថម្ភ ឬ​ជា​ទឹក​ចិត្ត​មនុស្សធម៌។ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ មិន​ដែល​បើក​ការ​ស៊ើប​អង្កេត​រក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន សម្បូរ​លុយ​វាន់​លាន​ដុល្លារ​កាន់​នៅ​ក្នុង​ដៃ​ដូច​នេះ​ឡើយ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ភាព​បរាជ័យ​របស់​អង្គការ​នេះ នៅ​មិន​ទាន់​គិត​ដល់​ក្រសួង និង​ស្ថាប័នរដ្ឋ​ដទៃ​ទៀត ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​​នៅ​ឡើយ​ផង។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មាត្រា ១៧ កំណត់​អ្នក​ដែល​អស់​មុខ​តំណែង​ហើយ​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ដូច​មុន​ចូល​កាន់​តំណែង​ដែរ​នោះ គិត​ចាប់ពី​ថ្នាក់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល រហូត​ដល់​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ជាដើម។ ក្នុង​ច្បាប់​នេះ​ដែរ មាត្រា ១៨ ចែង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុង​ក្រោយ ត្រូវ​ធ្វើ ៣០​ថ្ងៃ​យ៉ាង​យូរ​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង។ ក្នុង​ករណី​មិន​អាច​ប្រកាស​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង មូលហេតុ​ដោយ​ការ​ដក​ហូត​មុខតំណែង ត្រូវ​ប្រកាស​យ៉ាង​យូរ ៣០​ថ្ងៃ ក្រោយ​ការ​ចាកចេញ​ពី​មុខ​តំណែង។

​គិត​មក​ដល់​ពេល​នេះ មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​ប្រឆាំង​បាន​ចូលខ្លួន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជា​បណ្ដើរៗ​ហើយ។

​បើទោះជា​បែប​ណា លោក ព្រាប កុល យល់​ឃើញ​ថា ការ​អនុវត្ត​កម្មវិធី​នយោបាយ​ទៅ​លើ​បក្ស​ប្រឆាំង​នេះ អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​នីតិវិធី និង​បច្ចេកទេស៖ «»។

​លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ យល់​ឃើញ​ថា ផ្អែក​លើ​នីតិវិធី ហាក់​មិន​ផ្ទុយ​ពី​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ទេ។ អ្នក​ច្បាប់​រូប​នេះ​ពន្យល់​ថា  ថ្វី​បើ​ខ្លឹមសារ​នៃ​ច្បាប់​ពុំ​បាន​ចង្អុលបង្ហាញ​ឲ្យ​ចំ​ន័យ ប៉ុន្តែ​ពេល​ដែល​ត្រូវ​បញ្ចប់​មុខ​តំណែង ជា​កាតព្វកិច្ច​ចៀស​មិន​ផុត​ពី​ការ​អនុវត្ត​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​បំពេញ​កាតព្វកិច្ច​នេះ ក៏​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​ដែរ៖ «»។

​លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា មិន​ខ្វល់​នឹង​សម្ពាធ​អន្តរជាតិ ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ប្រឈម​មុខ​ជា​រដ្ឋ​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។

​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ពិចារណា​ដោយ​ម៉ត់ចត់ ប្រសិនបើ​សហគមន៍​អឺរ៉ុប​ត្រូវ​ព្យួរ​ពន្ធគយ ឬ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា មែន នោះ​រដ្ឋាភិបាល​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ក្នុង​មួយ​ឆ្នាំ​ជិត ៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែរ ដែល​នេះ​គឺ​ជា​ខាតបង់​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កុមារ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​នៅ​ផ្សារ​រ៉ុងក្លឿ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ

$
0
0

ផ្សារ​រ៉ុងក្លឿ ជា​ផ្សារ​ច្រក​ទ្វា​អន្តរជាតិ​មួយ ឋិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ទោះជា​ផ្សារ​នេះ​ជា​ផ្សារ​របស់​ថៃ​ ពិតមែន ក៏​ប៉ុន្តែ​អាជីវករ​លក់ដូរ​ទំនិញ​សព្វសារពើ​ភាគ​ច្រើន​បំផុតគឺជា​ជនជាតិ​ខ្មែរ។ អ្នកខ្លះ​ធ្វើជា​កម្មករ​ជញ្ជូន​អីវ៉ាន់។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ ចូល​មក​ក្នុង​ទឹកដី​ថៃ​នៅ​ពេល​ព្រឹក ហើយ​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ​នៅ​ពេល​ល្ងាច។

ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត​តាមរបៀប​ផ្សេងៗ​គ្នា។ ក្រៅពី​អ្នក​លក់ដូរ ថៅកែ នៅ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី ហើយ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​លក់​កម្លាំង​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​ភ្ញៀវ ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ។ ក្នុង​ចំណោម​អ្នក​មក​ប្រកប​របរជា​អ្នក​អូស​រទេះ​ទាំងនេះ មាន​មនុស្ស​ពេញវ័យ បុរស ស្ត្រី ហើយ​គេ​ក៏​សង្កេតឃើញ​មាន​មនុស្ស​វ័យ​ក្មេងៗ ជា​យុវជន និង​កុមារ​ផងដែរ។

យុវជន និង​កុមារ​ទាំងនេះ បាន​បោះបង់​ពេលវេលា និង​ការសិក្សា​របស់​ខ្លួន​ងាក​មក​ប្រកប​របរ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​គេ នៅ​ផ្សារ​រ៉ុងក្លឿ​នេះ។ ដូចជា​យុវជន វ៉ា ម៉ាញ យុវជន វេង វៃ កុមារា ពិសី ជាដើម។

កម្មករ​វ័យ ១៦​ឆ្នាំ មកពី​ខេត្ត​កំពង់ធំ​មួយ​រូប ដែល​និយាយ​មួយៗ ប្រាប់ថា គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤ ប៉ុណ្ណោះ ហើយ​គាត់​មក​ទីនេះ​ជាមួយ​បង​តាំងពី​អាយុ ១០​ឆ្នាំ​ម្ល៉េះ៖ «យក​មក​តាំងពី​តូច។ យក​មក​រើស​អេតចាយ។ យូរៗ ឃើញ​គេ​អូស​រទេះ​បាន​អ៊ីចឹង ចេះ​តែ​ធ្វើ​តាម​គេ​ទៅ។ រៀន​ផង​អូស​ផង សង្វាត​រកតែ​លុយ​ពេក លែង​បាន​ចូលរៀន»

កម្មករ​វ័យ​ក្មេងៗ ប្រាប់​ហេតុផល​ដូចៗ គ្នា​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពួកគាត់​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត បោះបង់​ការ​សិក្សា មក​ប្រកប​របរ​រុញ​រទេះ​បែបនេះ គឺ​ព្រោះតែ​ភាព​ក្រីក្រ ហើយ​ខ្លួន​យល់ថា​ចាំបាច់ ត្រូវតែ​ជួយ​រក​ចំណូល​ឱ្យ​ឪពុកម្ដាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ កុមារ វេង វៃ និយាយ​ថា គាត់​មក​រក​លុយ ដើម្បី​ជួយ​ដោះ​បំណុល​ម្ដាយ៖ «ណាមួយ​ម៉ែ​គាត់​ជំពាក់​គេ​ពេក។ ខ្ចី​លុយ​គេ​ពី​ស្រុក​មក។ អត់​មាន​លុយ​ធ្វើ​កាត​ចូល​ខ្ចី​លុយ​គេ​មក​ធ្វើ​កាត​ចូល»

កម្មករ វេង វៃ បន្ត​ថា ការ​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​ឱ្យ​គេ​សព្វថ្ងៃ​នេះ រក​ចំណូល​បាន​មិន​ទៀងទាត់​ទេ៖ «ថ្ងៃ​ណា​បាន​ច្រើន គឺ​ច្រើន ថ្ងៃ​ណា​បាន​តិច គឺ​តិច មួយ​ថ្ងៃ​បួន ឬ​ប្រាំ​ម៉ឺន (រៀល)។ បើ​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង បាន​ច្រើន មួយ​ពាន់ (បាត) ជាង។ បើ​ថ្ងៃ​ណា​អត់ បាន​ពីរ​បី​រយ ឬ​បួន​ប្រាំ​រយ ដឹក​ខោអាវ កាបូប គេ​ទិញ​យក​ទៅ​លក់​នៅ​ខាង​ខ្មែរ​វិញ។ ជួនកាល​គេ​អ្នក​ចុះ​មកពី​ថៃ គេ​យួរ​កាន់​អត់​កើត»

ករណី​របស់​កុមារ វេង វៃ ក៏​មាន​ភាព​ដូចគ្នា​នឹង​ករណី​របស់​យុវជន វ៉ា ម៉ាញ ដែរ។ ហេតុតែ​ចង់បាន​លុយ​ច្រើន​បន្តិច យុវជន វ៉ា ម៉ាញ ប្រឹង​អូស​រទេះដឹក​អីវ៉ាន់​ធំ​សំពោង​តែ​ម្នាក់​ឯង។ ខំ​អូស​រទេះ​បាន​ឆ្ងាយ​បន្តិច យុវ​កម្មករ វ៉ា ម៉ាញ ដាក់​គូថ​អង្គុយ​សម្រាក​យក​កម្លាំង​បន្តិច។ ហត់​! ជា​ពាក្យសម្ដី​ដំបូង​របស់ ម៉ាន បន្លឺ​ឡើង​ពេល​ដាក់​គូថ​អង្គុយ។ ម៉ាញ​ប្រាប់​ថា គាត់​មាន​វ័យ ១៩​ឆ្នាំ មកពី​ខេត្ត​ត្បូងឃ្មុំ។ ម៉ាញ រៀន​បាន​ថ្នាក់​ទី​៧។ គាត់​ទើបតែ​មក​ប្រកប​របរ​អូស​រទេះ​បាន​ពីរ​បី​ថ្ងៃ​ទេ។ អីវ៉ាន់​ដែល​គាត់​កំពុង​អូស​នេះ គឺ​គាត់​ម៉ៅ​ពី​គេ​ទម្ងន់​មួយ​តោន ដើម្បី​ដូរ​យក​កម្រៃ​ពលកម្ម​ចំនួន​ជាង ៤០០​បាត ដែល​ស្មើ​នឹង​ប្រមាណ ១៣​ដុល្លារ។ ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ីសេរី​ថា ហេតុអ្វី​បានជា​ប្អូន​ចាប់​យក​មុខរបរ​នេះ? យុវជន ម៉ាញ ឆ្លើយ​ថា គាត់​មក​ប្រកប​របរ​នេះ ព្រោះ​គ្មាន​ជម្រើស​ការងារ​ផ្សេង៖ «បើ​អត់​មាន​ការងារ​ធ្វើ មិន​ធ្វើ​ការងារ​នេះ។ បើ​យើង​អត់​បាន​រៀន​ខ្ពង់ខ្ពស់​មានការ​ងារ​ធ្វើ​ផង មិន​មក​ធ្វើ​ការងារ​អ៊ីចឹង!»

យុវជន ម៉ាញ បញ្ជាក់​បន្ថែម​ថា គាត់​នឹង​មិន​ចាប់​យក​មុខរបរ​អូស​រទេះដឹក​អីវ៉ាន់​បែបនេះ​ជា​រៀង​រហូត​ទេ៖ «ធ្វើ​ពេល​ដែល​យើង​កំពុងតែ​ពិបាក​សិន។ មុខរបរ​នេះ ចាប់​រហូត​អត់​កើត​ទេ បើ​និយាយ​ទៅ»

ពេល​យុវជន វ៉ា ម៉ាញ អូស​រទេះ​ចេញ​ផុត​ទៅ នៅ​ឯ​ចិញ្ចើមថ្នល់​ម្ខាង​ទៀត មាន​កុមារ​ខ្លះ​កំពុង​អង្គុយ​លើ​រទេះ​រង់ចាំ​ភ្ញៀវ។ មិន​ឆ្ងាយ​ប៉ុន្មាន​ទីនោះ មាន​កុមារា​ម្នាក់​កំពុង​លើក​អីវ៉ាន់​របស់​ភ្ញៀវ​ដាក់​លើ​រទេះ។ កុមារ​ម្នាក់​នេះ​ប្រាប់​ថា គាត់​មាន​ឈ្មោះថា ពិសី អាយុ ១៣ឆ្នាំ។

កុមារា ពិសី និយាយ​ថា គាត់​មក​អូស​រទេះ​នេះ​ជាមួយ​ឪពុក​របស់​គាត់។ កុមារា​រូប​នេះ សព្វថ្ងៃ​នៅ​រៀន​មួយ​ពេល ហើយ​មួយ​ពេល​ទៀត ឆ្លៀត​មក​ជួយ​អូស​រទេះ​ឪពុក​គាត់។ កុមារ​ពិសី និយាយ​ថា គាត់​ចង់​មាន​ពេលវេលា​រៀនសូត្រ​ពេញលេញ ដូច​កុមារ​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​គាត់​ត្រូវ​ជួយ​រកប្រាក់​បញ្ជូន​ទៅ​ឱ្យ​ម្ដាយ​នៅ​ឯ​ខេត្ត​ព្រៃវែង ដើម្បី​ដោះ​បំណុល​ផង និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង។ ពិសី ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ ព្រោះ​តែ​រវល់​មក​ជួយ​អូស​រទេះ​រកលុយ​ឱ្យ​ឪពុក​ផ្ញើ​ទៅ​ម្ដាយ​នៅផ្ទះ​ឯ​ស្រុកកំណើត។

កុមារ និង​យុវ​កម្មករ​អូស​រទេះ​ទាំងនេះ នៅតែ​ចង់​បន្ត​ការសិក្សា​របស់​ខ្លួន​ទៀត ដើម្បី​ឱ្យ​មានឱកាស​រក​ការងារ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ព្រោះ​ពួកគាត់​យល់​ឃើញ​ថា ការ​ប្រកប​របរ​ប្រើ​កម្លាំង​បែបនេះ នឹង​មិន​អាច​នៅ​ឋិតថេរ​បាន​យូរ​ឆ្នាំ​ទេ​សម្រាប់​ពួកគាត់។ ប៉ុន្តែ ទោះជា​យុវជន វ៉ា ម៉ាញ កុមារា វេង វៃ និង ពិសី ប្រាថ្នា​ចង់បាន​ការសិក្សា និង​បន្ត​ការរៀនសូត្រ​ដូច​កុមារ និង​យុវជន​ដទៃ​ទៀត​ក្ដី ក៏​ពួកគាត់​និយាយ​ថា គ្មាន​រំពឹង​ថា នឹង​អាច​វិលត្រឡប់​ទៅ​បន្ត​ការសិក្សា​របស់​ខ្លួន​វិញ​បានទេ ព្រោះ​រៀន​មិន​ចូល​ពេល​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ទុគ៌ត​ដូច​បច្ចុប្បន្ន​នេះ។ ពួកគាត់​ពោល​ថា មានតែ​ផ្លាស់ប្ដូរ​មុខរបរ​ផ្សេង​ក្រៅពី​ការ​ប្រើ​កម្លាំង​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​នេះ​ប៉ុណ្ណោះ ទើប​ប្រហែល​មាន​ឱកាស​ត្រឡប់​ទៅ​សាលារៀន​វិញ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​ហាក់​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ជា មុនី បដិសេធ​ការ​ញុះញង់​ឲ្យ​​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា

$
0
0

ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​ជាង ១០០​សហជីព ក្រោម​ការ​សម្របសម្រួល​របស់​លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ជា មុនី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៃ​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​បទ​ញុះញង់ ក្នុង​ពេល​ដែល​លោក​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​ទៅ​នេះ ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​កាន់តែ​លឿន​កាន់តែ​ល្អ។

ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​១៨ ធ្នូ ទាមទារ​ឲ្យ​ព្រះរាជអាជ្ញា ចោទប្រកាន់​លោក ជា មុនី និង​បក្សពួក ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ដល់​កម្មករ​និយោជិក​ចំនួន ១ លាន​ដុល្លារ​អាមេរិក។

សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក មាន ឫទ្ធិ និង​លោក ជា មុនី ជុំវិញ​ករណី​ប្ដឹង​ផ្ដល់​ខាង​លើ​នេះ​ដូចតទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ច្រានចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ករណី​ព្រះអង្គ ហន សុផាន្នី

$
0
0

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប្រចាំ​ខេត្ត​បាត់ដំបង ច្រានចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត ជុំវិញ​ការ​ផ្ដន្ទាទោស​ព្រះតេជព្រះគុណ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ការ​បដិសេធ​នេះ ក្រោយ​ពេល​តុលាការ​បើក​សវនាការ និង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ព្រះសង្ឃ​អង្គ​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ខេត្ត​បាត់ដំបង គ្រោង​ប្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​នេះ ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត តាម​រយៈ​មេធាវី ជុំវិញ​ការ​សម្រេច​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។ ព្រះអង្គ​យល់​ថា សេចក្ដី​សម្រេច​នេះ​អយុត្តិធម៌ ពីព្រោះ​តុលាការ​មិន​បាន​បង្ហាញ​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដែល​កើត​ចេញ​ពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ឡើយ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ឡុញ សុខជា មាន​ថេរដីកា​ក្រោយ​ពេល​បញ្ចប់​សវនាការ​ថា បទ​ចោទ​ប្រកាន់​អតីត​ព្រះសង្ឃ ហន សុផាន្នី ថា​កាន់កាប់​អាវុធ​ខុសច្បាប់​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល ប៉ុន្តែ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ព្រះអង្គ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ។ ក្រោយ​មក តុលាការ​បាន​បញ្ជូន​អតីត​ព្រះសង្ឃ​អង្គ​នេះ​ទៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​វិញ ដោយ​ទុក​ពេល​ឱ្យ​មេធាវី និង​សាច់ញាតិ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល​មួយ​ខែ៖ «យើង​មាន​ការ​មិន​សុខចិត្ត​ត្រង់​ថា បើ​សិន​ចោទ​ប្រកាន់​ថា​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ហ្នឹង តើ​ញុះញង់​នរណា? ញុះញង់​ឱ្យ​ធ្វើ​រឿង​អី? ហើយ​ប៉ះពាល់ មាន​ភាព​វឹកវរ​កើត​ឡើង​ហ្នឹង​រឿង​អី​បាន​ជា​ចោទ​ប្រកាន់​អ៊ីចឹង?»

​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះ​អះអាង​ទៀត​ថា សាច់ញាតិ​របស់​អតីត​ព្រះតេជព្រះគុណ ហន សុផាន្នី មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកាស​សាលក្រម​នោះ​ទេ ប៉ុន្តែ​មាន​ពុទ្ធបរិស័ទ​ប្រហែល ៥​នាក់ និង​ព្រះសង្ឃ​ដែល​ស្រលាញ់​យុត្តិធម៌​ដែល​ធ្វើ​ការងារ​សង្គម​ប្រហែល ១៥​អង្គ បាន​ចូលរួម។

​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរី​ស ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ហើយ​ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​មួយ​នេះ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ពី​បទ​ដឹក​ជញ្ជូន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ប៉ុន្តែ​កន្លង​មក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើបអង្កេត​ច្បាស់លាស់ ពីព្រោះ​កាំភ្លើង​ដែល​ព្រះអង្គ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (FaceBook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លេង ពុំ​មែន​ជា​អាវុធ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា សកម្មភាព​របស់​អតីត​ព្រះសង្ឃ​អង្គ​នេះ​កន្លង​មក​តែង​ចូលរួម​ជួយ​កិច្ច​សង្គម​ជា​ច្រើន ដូចជា​ការ​ថែរក្សា​ធនធាន​ធម្មជាតិ ជាពិសេស​ព្រៃឈើ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​ជាដើម។ លោក​សង្កេត​ឃើញ​ថា ការ​ចោទ​ប្រកាន់​មក​លើ​ព្រះតេជព្រះគុណ ហន សុផាន្នី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​សម្រាប់​ព្រះអង្គ​នោះ​ឡើយ៖ «យើង​មើល​ទៅ​សកម្មភាព​របស់​ព្រះអង្គ ទាក់ទង​ការ​ចោទ​ប្រកាន់​វា​ហាក់​ដូច​ជា​មិន​បាន​ចំណុច​ណា​មួយ​ទទួល​យក​បាន​ថា​ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​ព្រះអង្គ​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ ហន សុផាន្នី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ គឺ​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ផ្សេង​ទៀត​ខ្លាចរអា​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ចូលរួម​ធ្វើ​ការងារ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​ថា​ឈូស​ឆាយ​ដី​ស្រែ​ពួកគាត់

$
0
0

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ជាង ៤០​គ្រួសារ រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ថា​បាន​សម្រុក​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជា​ច្រើន​គ្រួសារ។ ចំណែក​អាជ្ញាធរ​ឃុំ​បារម្ភ​ខ្លាំង​ពី​ការ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ  ក៏ប៉ុន្តែ​គេ​មិន​មាន​គោលការណ៍​ឱ្យ​ប្រសើរ​ណា​មួយ​ដែល​អាច​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នោះ​បាន​ទេ ព្រោះ​ជា​កាតព្វកិច្ច​របស់​ថ្នាក់​លើ។

​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ។ កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​ភូមិ​ប្រមេរ ច្រើន​គ្រួសារ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​អាជ្ញាធរ​ប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ដែល​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥ ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង  រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​ទាំង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ចម្ការ ដែល​ជា​កន្លែង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង។

ប្រជា​សហគមន៍​ឃុំ​ប្រមេរ លោកស្រី ស្វាយ យឿង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ទីតាំង​ដែក​ក្រុមហ៊ុន​យក​គ្រឿង​ចក្រ​ចំនួន ៥​គ្រឿង​ឈូស​ឆាយ​រំលោភ​ដីចម្ការ​ពួកគាត់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​ថា បន្ទាប់ពី​ឈូស​ឆាយ​រួច ក្រុមហ៊ុន​បាន​ជួល​កម្មករ​ឱ្យ​ដាំ​អំពៅ​ទាំង​យប់ ខណៈ​សហគមន៍​កំពុង​ស្វែង​កិច្ច​អន្តរាគមន៍។ លោកស្រី​ថ្លែង​ទៀត​ថា ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ពឹង​ផ្នែក​ទៅ​លើ​ការ​ធ្វើ​ស្រែចម្ការ ក៏ប៉ុន្តែ​ដីចម្ការ និង​ដី​សមូហភាព​របស់​សហគមន៍ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក នាំ​ឲ្យ​ពួកគាត់​គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹម​ជីវិត និង​បាត់បង់​ប្រាក់​ចំណូល៖ «»។

ស្ត្រី​ដដែល​បន្ថែម​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃឈើ​ដែល​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​អាស្រ័យ​ផល​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​អស់​ស្ទើរ​ទាំង​ស្រុង។ រី​ឯ​ព្រៃឈើ និង​ដើមឈើ​ផលិត​ជ័រទឹក ក៏​កាន់​តែ​បាត់បង់​ទៅៗ ហើយ​ធ្វើ​ឱ្យ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​បាត់​បង់​ទីជម្រក ចំណែក​ឯ​ជនជាតិ​ដើម​ភាគ​តិច​ក៏​គ្មាន​ទីកន្លែង​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ដែរ៖ «»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

​មេឃុំ​ប្រមេរ លោក ធាន ហេង ទទួល​ស្គាល់​ថា វិបត្តិ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ ចំណែក​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ដោះស្រាយ​រឿង​នេះ។ លោក​ថា ពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​មក​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​ឋានៈ​ត្រឹម​មេឃុំ​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ណា​មួយ​ដោះស្រាយ​រឿង​នេះ​បាន​ទេ គឺ​បាន​ត្រឹមតែ​ជូន​ដំណឹង​ទៅ​ថ្នាក់លើ និង​ធ្វើ​របាយការណ៍៖ «»។

​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩០.០១៥) ហិកតារ តាំង​ពី​ឆ្នាំ​២០១១។ ក្រុមហ៊ុន​នេះ​វិនិយោគ​លើ​ការ​ដាំ​អំពៅ និង​កៅស៊ូ។ យ៉ាង​ណា​មិញ អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ព្រៃឈើ​រាប់​ពាន់​ហិកតារ​នៅ​ឃុំ​ប្រមេរ ដែល​ជនជាតិ​ដើម​ភាគតិច​តែង​ប្រើប្រាស់​នោះ គឺ​ជា​ប្រភេទ​ព្រៃស្រោង និង​ពាក់​កណ្ដាល​ស្រោង ផ្ទុយ​ពី​គោលការណ៍​រដ្ឋាភិបាល​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា​វិនិយោគ​នៅ​តំបន់​ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ទាំង​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ កត់សម្គាល់​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ប្រើ​រួប​មន្ត​ស្បែក​ខ្លា​កាត់​ឆ្វៀល​ដី​រង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​មិនទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ស្រុក និង​ខែត្រ គួរតែ​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​នេះ​ចៀស​វាង​ទំហំ​ប៉ះពាល់​កាន់តែ​រីក​ធំ​ឡើង៖ «»។

​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឲ្យ​ដឹង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ ធ្វើ​ឱ្យ​ឈូស​បំផ្លាញ​ព្រៃឈើ ដែល​ជា​ទីតាំង​ជ្រក​របស់​សត្វព្រៃ ដែល​ធ្លាប់​តែ​មាន​ពណ៌​បៃតង តែ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទៅ​ជា​វាល​ស្រឡះ និង​ធាតុអាកាស​ក្ដៅ​ហួតហែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អគ្គលេខាធការ​អ.ស.ប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ

$
0
0

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) កាលពី​ថ្ងៃទី១៨ ខែ​ធ្នូ អ្នកនាំពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq) បញ្ជាក់​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គុយទែរ៉េ (Antonio Guterres) ព្រួយ​បារម្ភ អំពី​បញ្ហា​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយសារ​តែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​ដែល​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ កាន់តែ​ខិតចូល​មកដល់​បែបនេះ។

លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq) បន្ត​ថា អង្គការ​សហប្រជាជាតិ ចង់​ឃើញ​បរិយាកាស​នយោបាយ មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ជា​ពិសេស មិន​ត្រូវមាន​ការ​គំរាមកំហែង ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​បែបនេះ​នោះទេ។ លោក​ក៏​ចង់ឃើញ ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ នាំគ្នា​ស្វះ​ស្វែងរក​កិច្ចចរចា ដើម្បី​ស្តារ​ស្ថានការណ៍​នេះ ឲ្យ​មាន​ភាព​សុខសន្តិភាព និង​ស្ថេរភាព​សង្គម​ឡើងវិញ។

បញ្ហា​នៃ​ការធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ក៏​នឹង​យក​ទៅ​ពិភាក្សា​នៅ​ថ្ងៃទី១៩ ខែ​ធ្នូ​នេះ នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋអាមេរិក នៅ​អង្គការសហប្រជាជាតិ។

តំណាង​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពីររូប​គឺ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង លោក ជន ស៊ីហ្វតុន (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch នឹង​ចូលរួម​ឆ្លើយបំភ្លឺ។

អ្នករាយការណ៍​ព័ត៌មាន​របស់​អាស៊ីសេរី គឺ​លោក ជុន ច័ន្ទបុត្រ និង​ក្រុមការងារ ក៏​នឹង​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ទី​នោះ។ អាស៊ីសេរី នឹង​ផ្សាយ​ពី​កិច្ចប្រជុំ​នេះ តាម​ទំព័រ (Facebook) នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​១៩ ធ្នូ ហើយ​ព័ត៌មាន​លម្អិត​ពី​វេទិកា​នេះ នៅ​ផ្សាយ​ព្រឹក​ថ្ងៃ ពុធ ទី​២០​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​​ឈប់​បង្កើន​កម្ដៅ​នយោបាយ

$
0
0

អង្គការ​ឃ្លាំមើល​ការងារ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ចាត់​ទុក​ការ​ប្ដឹង​មក​លើ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​គ្មាន​មូលដ្ឋាន​ច្បាប់ និង​កាន់​តែ​ធ្វើ​អោយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស សង់ត្រាល់ (Central) លោក មឿន តុលា មាន​ប្រសាសន៍​ថា សហជីព​ទាំង​ឡាយ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គួរ​នាំ​គ្នា​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​វិញ ជា​ជាង​ការ​បង្កើន​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់​ការ​លើ​ក្រុម​អ្នក​រិះគន់​នោះ។

​លោក​បន្ត​ថា ប្រសិនបើ​តុលាការ​ចាត់​ការ​ទៅ​លើ​លោក ជា មុនី ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នេះ​មែន នោះ​កម្ពុជា កាន់​តែ​បន្ថែម​បន្ទុក​របស់​ខ្លួន​ទៀត​អំពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ៖ «»។

​ការ​អះអាង​របស់​លោក មឿន តុលា ធ្វើ​ឡើង​ក្រោយ​ពី​មាន​សហជីព​ចំនួន ១២០ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​ប្ដឹង​លោក ជា មុនី អតីត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ពី​បទ​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា។ ក្រុម​សហជីព​ទាំង​នេះ​បាន​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី ទៅ​តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក មឿន តុលា អះអាង​ថា លោក ជា មុនី គ្មាន​ឥទ្ធិពល​ណា​ដែល​អាច​ឲ្យ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា នោះ​ទេ។ លោក​អះអាង​ថា ប្រសិនបើ​ក្រុម​ប្រទេស​លោក​សេរី​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀក​បំពាក់​របស់​កម្ពុជា មិន​អោយ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​មែន គឺ​ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ប៉ុណ្ណោះ៖ «»។

ក្រុម​សហជីព​ខ្លះ​ធ្លាប់​ព្រមាន​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា មែន អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​នោះ គឺ​កម្មករ​ជាង ១​លាន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រហែល​ជាង ២​លាន​នាក់​ផ្សេង​ទៀត។ បញ្ហា​ទាំង​នេះ​នឹង​នាំ​អោយ​កម្ពុជា មាន​ហានិភ័យ​ស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ។

​លោក ជា មុនី គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ដោយសារ​បុព្វហេតុ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍ និង​សិទ្ធិ​របស់​កម្មករ។

​លោក ជា មុនី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៃ​កម្ពុជា អះអាង​ថា ការ​ប្តឹង​របស់​សហជីព​ទាំង​នេះ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ ហើយ​ថា លោក​គ្មាន​ឥទ្ធិពល​អ្វី​ដែល​ធ្វើ​អោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ធ្វើ​តាម​លោក​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​កម្ពុជា នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​គ្មាន​អ្វី​ដែល​នឹង​ត្រូវ​ខ្លាច​ការ​ប្តឹង​នេះ​ទេ ដោយសារ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស។

​ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ក្រុម​សហជីព​ទាំង ១២០​រូប​នោះ​គួរ​នាំ​គ្នា​ប្ដឹង​លោក ហ៊ុន សែន ពីព្រោះ​លោក ហ៊ុន សែន តែង​ឌឺដង និង​ជំរុញ​អោយ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា​នោះ ហើយ​លោក​ក៏​ធ្លាប់​អះអាង​ទៀត​ថា លោក​មិន​ខ្លាច​ទណ្ឌកម្ម​ណា​មួយ​មក​លើ​រដ្ឋាភិបាល​របស់​លោក​នោះ​ឡើយ៖ «»។

​កាល​ពី​ឆ្នាំ​២០០៣ លោក ហ៊ុន សែន ក៏​ធ្លាប់​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បញ្ឆេះ​ឲ្យ​មាន​កំហឹង​មហាជន​ដុត​កម្ទេច​ស្ថានទូត​ថៃ ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​លោក​បាន​ខឹង​នឹង​តារា​ភាពយន្ត​ថៃ ម្នាក់​បាន​និយាយ​ថា ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ។

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិនបើ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង នោះ​ក៏​នឹង​មាន​បាតុកម្ម​តបត​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែរ។

​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បាតុកម្ម​មួយ​បាន​ផ្ទុះ​ឡើង​ដូច​ពាក្យ​លោក​និយាយ​មែន ហើយ​បាន​បណ្ដាល​ឲ្យ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ពី​ក្រុម​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សេចក្ដី​រាយការណ៍​ជុំវិញ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

$
0
0

សហគមន៍​អន្តរជាតិ កំពុង​តែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ប្រធានបទ​នៃ​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លើក​យក​ទៅ​ពិភាក្សា​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពីរ​រូប​គឺ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)  និង​លោក ចន ស៊ីហ្វតុន (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​នៅ​អាស៊ី បាន​ចូលរួម​ឆ្លើយ​បំភ្លឺ។ គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ បន្ត​ស្វែង​យល់​បន្ថែម​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​រិះរក​វិធានការ​ទណ្ឌកម្ម​សមស្រប​ដើម្បី​បង្ក​បរិយាកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​មួយ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨ ខាង​មុខ។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក ជុន ច័ន្ទបុត្រ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ទី​នោះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live