Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ​ថា​នីតិវិធី គ.ជ.ប ខ្លះ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​សិទ្ធិ​បោះឆ្នោត

$
0
0

​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ខិត​ជិត​មក​ដល់​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង ៣​សែន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជិត ៨​លាន​នាក់​​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​ប្រាកដ​ថា ពួកគាត់​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ​បាន ឬ​យ៉ាង​នៅ​ឡើយ​ទេ?

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​សែន​នាក់ ដែល​មិន​ទាន់​ច្បាស់​ថា ពួកគាត់​មាន​សិទ្ធិ​បោះឆ្នោត​បាន ឬ​មិន​បាន​នោះ គឺ​មក​ពី​នីតិវិធី គ.ជ.ប បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ការ​បំពេញ​បែបបទ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ស្រប​តាម​នីតិវិធី​ដែល​តម្រូវ​ដោយ គ.ជ.ប។

អ្នកឃ្លាំមើល​ការ​បោះឆ្នោត និង​អ្នក​វិភាគ​លើក​ឡើង​ថា នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការ​រារាំង​ឲ្យ​ពលរដ្ឋ​បាត់​សិទ្ធិ​បោះឆ្នោត ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​សិទ្ធិ​បោះឆ្នោត​ជាដើម។ ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ ពលរដ្ឋ​គ្រប់​រូប​ក៏​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​មក​ដល់​ដែរ។

ក្នុង​រយៈ​៥​ឆ្នាំ​ម្ដង គឺជា​ពេលវេលា​ផ្លាស់ប្ដូរ​មេដឹកនាំ ឬ​ជ្រើសរើស​មេដឹកនាំ​មូលដ្ឋាន​របស់​ខ្លួន​តាម​រយៈ​បោះឆ្នោត។ ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​សិទ្ធិ​នេះ ពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ជួប​ឧបសគ្គ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត។ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​នោះ គឺ​បង្ក​ការ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទៅ​បោះ​ឆ្នោត​ផ្លាស់ប្ដូរ​មេដឹកនាំ​របស់​ខ្លួន​ដោយ​ងាយស្រួល ខុស​ពី​កម្ពុជា ដែល​នីតិវិធី​ខ្លះ​រារាំង​ពលរដ្ឋ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​នេះ​បាន​ងាយស្រួល​នោះ​ឡើយ៖ «»។

ការ​លើក​ឡើង​របស់​អ្នកវិភាគ​បែប​នេះ គឺ​នៅ​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អនុម័ត​នីតិវិធី​កាល​ពី​ថ្ងៃ​ទី​១០ ខែ មីនា និង​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​រួច​ហើយ​នោះ ប៉ុន្តែ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នៅ​សាលាឃុំ-​សង្កាត់ និង​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះឆ្នោត ដោយ​យក​រូបថត​ទំហំ ៣ គុណ ៤ ចំនួន ៣​សន្លឹក និង​នាំ​សាក្សី ២​រូប ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឃុំ-​សង្កាត់ និង​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ មិថុនា។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​របោះ​ឆ្នោត លោក សោម សូរីដា អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ជួយ​ផ្សព្វផ្សាយ​អំពី​នីតិវិធី​នេះ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​បំពេញ​បែប​បទ​លិខិត​ស្នាម​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នេះ​ឲ្យ​បាន​គ្រប់គ្នា ព្រោះ​ថា​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នេះ មាន ៤% គឺ​ប្រមាណ​ជាង ​នាក់៖ «»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើសិនជា គ.ជ.ប ចេញ​បទបញ្ជា ឬ​នីតិវិធី​បែប​នេះ ហេតុ​អ្វី​បាន​ជា គ.ជ.ប មិន​ដាក់​ចេញ​នៅ​ពេល​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត? ពិសេស​ទៅ​ទៀត​នោះ លោក​លើក​ហេតុផល​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី​គឺ​បាន​ឲ្យ​ពលរដ្ឋ​ស្កេន​មេដៃ និង​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​បោះឆ្នោត និង​បាន​ចេញ​ចុង​សន្លឹក ឬ​បង្កាន់ដៃ​រួច​រាល់​ហើយ ហេតុ​អ្វី​បាន​ជា គ.ជ.ប ចេញ​នីតិវិធី​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ទៀត៖ «»។ ​

លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​នៅ​តាម​ខែត្រ​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ក្នុង​ការ​ទៅ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នេះ ដូចជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ ពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ ជាដើម គឺ​អាជ្ញាធរ​ឃុំ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​លិខិត​នេះ ពួកគាត់​ព្រួយ​បារម្ភ​ខ្លាច​បាត់​សិទ្ធិ​បោះឆ្នោត ទោះបីជា​ពួកគាត់​បាន​ចុះ​ឈ្មោះ​ហើយ​ក្ដី៖ «»។

ក្រៅ​ពី​នេះ​ទៀត អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ដឹង​ពី​ព័ត៌មាន​ស្ដីពី​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នេះ ដោយសារតែ​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត ហើយ​ពេល​វេលា​បោះឆ្នោត​ក៏​កាន់តែ​ខិត​ជិត​មក​ដល់។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉ែប ប៊ុនជិន លើក​ឡើង​ថា នីតិវិធី​របស់ គ.ជ.ប គឺ​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ក្នុង​ការ​ទៅ​បោះឆ្នោត។ លោក​បញ្ជាក់​ថា ទាំង គ.ជ.ប ទាំង​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចូល​រួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា តែ​នីតិវិធី​របស់ គ.ជ.ប នេះ ជា​ឧបសគ្គ​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ទៅ​វិញ៖ «»។

គណបក្ស​ប្រឆាំង​ក៏​ព្រួយ​បារម្ភ​អំពី​ពលរដ្ឋ​ប្រមាណ ៤% នៃ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​បាត់​សិទ្ធិ​បោះឆ្នោត​ដែរ។

គណបក្សប្រឆាំង​បាន​ស្នើ​សុំ​ទៅ គ.ជ.ប ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​បាន​គ្រប់​គ្នា។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប គ.ជ.ប បាន​ត្រឹម​ស្នើសុំ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដែល​ពលរដ្ឋ​យក​ទៅ​ដាក់​បញ្ចាំ​ជា​ថ្នូរ​នឹង​ការ​ខ្ចី​ប្រាក់​នោះ សុំ​ឲ្យ​ពលរដ្ឋ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ សម្រាប់​ឲ្យ​ពលរដ្ឋ​យក​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

ទោះបីជា​បែប​នេះ​ក្ដី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី នៅ​តែ​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ពលរដ្ឋ​ចំនួន ៤% នេះ គ្មាន​សិទ្ធិ​បោះឆ្នោត ដោយសារ​តែ​ពួកគាត់​គ្មាន​អត្តសញ្ញាណប័ណ្ណ ឬ​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នោះ៖ «»។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៤​ថ្មី ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត។ ​អ្នកវិភាគ​លើក​ឡើង​ថា ពលរដ្ឋ​ដែល​បាត់បង់​សិទ្ធិ​បោះឆ្នោត​នេះ ភាគី​ច្រើន​ពលរដ្ឋ​ចំណាកស្រុក គួបផ្សំ​នឹង​នីតិវិធី​របស់ គ.ជ.ប បង្ក​ការ​លំបាក​នោះ គឺ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​បាន​មក​ចុះឈ្មោះ​បោះឆ្នោត រី​ឯ​អ្នក​ខ្លះ​ទៀត​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ គិត​ថា​ខ្លួន​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ទៅ​បោះឆ្នោត អ្នក​ខ្លះ​ទៀត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហើយ តែ​ក្រសួង​មហាផ្ទៃ មិន​ទាន់​ផ្ដល់​ជូន អ្នក​ខ្លះ​មាន​អត្តសញ្ញាណប័ណ្ណ តែ​ដោយសារ​ភាព​ក្រីក្រ​ដាក់​បញ្ចាំ​នៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​បញ្ហា​មួយ​ចំនួន​ទៀត។

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា គ.ជ.ប ត្រូវតែ​លុប​នីតិវិធី​នេះ​ចោល​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​បាន​គ្រប់គ្នា ព្រោះ​ថា ពួកគាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​រួចរាល់ និង​មាន​បង្កាន់ដៃ​គ្រប់គ្រាន់​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles