ប្រជាពលរដ្ឋប្រមាណ ៥០នាក់ នាំគ្នាទៅមុខព្រះបរមរាជវាំងដើម្បីរំឭកខួបទី៥ នៃការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏លេចធ្លោ លោក ឈុត វុទ្ធី។ ពួកគេរំឭកឡើងវិញនូវការងារ និងការលះបង់របស់លោក ឈុត វុទ្ធី ក្នុងកិច្ចការការពារព្រៃឈើ ហើយស្នើឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតដែលបាញ់សម្លាប់លោក ឈុត វុទ្ធី។ កងកម្លាំងសន្តិសុខប្រហែល ២០នាក់ ឃ្លាំមើលការរៀបចំរបស់ប្រជាពលរដ្ឋនេះ។
សូមស្ដាប់លោក សាន សែល រាយការណ៍ព័ត៌មាននេះ៖