Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​តាមដាន​សវនាការ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី

$
0
0

តុលាការ​ក្រុង​ភ្នំពេញ បើក​សវនាការ​ជុំវិញ​សំណុំរឿង​លើ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១ ខែ​មីនា។ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា នេះ​ជា​សវនាការ​ដែល​​សំខាន់​បំផុត​ដែល​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ កំពុង​ឃ្លាំមើល និង​តាមដាន​ដោយ​យកចិត្ត​ទុកដាក់។

ពុំ​មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​ទេ​ថា រឿង​ក្ដី​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​ក្នុង​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ នឹង​អាច​ចេញ​ទៅ​លទ្ធផល​​ជា​បែប​ណា​នៅ​ឡើយ​ទេ ។

ក្រុម​អ្នក​ឃ្លាំមើល​ពី​ព្រឹត្តិការណ៍​សង្គម​កម្ពុជា និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា សវនាការ​ក្នុង​សំណុំរឿង​នៃ​បទឧក្រិដ្ឋ​នេះ វា​ពិត​ជា​មាន​សារសំខាន់ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ថ្លែង​ថា ការ​ជំនុំជម្រះ​ដែល​នឹង​ដំណើរការ​ទៅ​តាម​ការ​គ្រោង​ទុក​នេះ គឺ​មើល​ឃើញ​ថា វា​ហាក់​មិន​សង្ឃឹម​អាច​នឹង​ស្វែង​រក​យុត្តិធម៌​បាន​នោះ​ទេ។ បើ​ទោះ​ជា​យុត្តិធម៌​មិន​អាច​រំពឹង​នឹង​ទទួល​បាន​ក្តី លោក មួង សូនី និយាយ​ថា ក្រុម​យុវជន​​តាម​ឃ្លាំមើល​ពី​សវនាការ​នេះ៖ «»។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​ប្រហារ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ ក្រោយ​កើត​ហេតុ​មាន​ជនសង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា ខ្លួន​មាន​ជាប់​ទាក់ទិន​រឿង​ក្ដី​ឧក្រិដ្ឋ​នេះ។ ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ដែល​មាន​ស្រុក​កំណើត និង​ធ្លាប់​បួស​ជា​សង្ឃ​ផង នៅ​ឯ​ខេត្ត​សៀមរាប ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ។

ចៅក្រម​ស៊ើបសួរ​លោក សេង លាង បាន​សម្រេច​បិទ​សំណុំរឿង​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រោយ​ចំណាយ​ពេល​ស៊ើប​អង្កេត​អស់​ពេល​ប្រមាណ​ជិត ៧​ខែ មុន​នឹង​​ត្រូវ​ចៅក្រម​ជំនុំជម្រះ​លោក លាង សំណាត់ កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា។

លោក អំ សំអាត ប្រធាន​គ្របគ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា រឿង​ក្ដី​នេះ​គេ​ពិត​ជា​ពិបាក​ទស្សន៍ទាយ​ណាស់​ថា នឹង​វិវត្ត​ទៅ​ជា​បែប​ណា។ ម្យ៉ាង​ទៀត ទាំង​ប្រពន្ធ និង​សាច់​ញាតិ​លោក​បណ្ឌិត កែម ឡី នៅ​ពុំ​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឲ្យ​បាន​ស្រួលបួល​នៅ​ឡើយ​ផង។ លោក​បន្ត​ថា ហេតុផល​ទាំង​នេះ​ហើយ​គឺ​ជា​មន្ទិល​សង្ស័យ​ថា យុត្តិធម៌​ហាក់​កប់បាត់ គួប​ផ្សំ​ភស្តុតាង​ដាក់​បន្ទុក គឺ​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​គេ​នៅ​មិន​ទាន់​ដឹង​ថា វា​នឹង​ក្លាយ​ជា​ភស្តុតាង​ដ៏​ចាំបាច់​នៅ​ក្នុង​អង្គ​សវនាការ​កម្រិត​ណា​នៅ​ឡើយ​ទៀត​ផង៖ «»។

ចំណែក​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​ពុំ​បាន​យក​ចិត្ត​ទុកដាក់​អំពី​នយោបាយ រួម​ទាំង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​ប៉ុន្មាន​នោះ​ឡើយ។ ពួកគេ​ថា ​អ្វី​ដែល​ពួក​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ គឺ​រវល់​តែ​រឿង​ជីវភាព​សំខាន់ និង​ចាំបាច់​ជាង។ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ពលរដ្ឋ​ទាំង​នេះ​យល់​ឃើញ​ថា រឿង​តុលាការ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ចុះ៖ «»។

អ្នកស្រី ប៊ូ ចរនា ភរិយា​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ការ​សម្រេច​បែប​ណា​ពី​ជោគ​វាសនា​ទៅ​លើ​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​យ៉ាង​ណា​នោះ គឺ​អ្នក​ស្រី​ថា មិន​ខ្វល់​សោះ​ឡើយ។ ជំហរ​នេះ ស្រប​ពេល​អ្នក​ស្រី​បញ្ជាក់​ថា ពុំ​មាន​ជំនឿ​លើ​តុលាការ​ស្រាប់​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles