Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី ថា​បញ្ហា​វិនិយោគិន​ចិន​នៅ​កម្ពុជា​គឺ​កង្វះ​តម្លាភាព​និង​អំពើ​ពុករលួយ

$
0
0

លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះជាតិ​អះអាង​ថា បញ្ហា​វិនិយោគទុន​ចិន​នៅ​កម្ពុជា​ពោរពេញ​ទៅ​ដោយ​កង្វះ​តម្លាភាព និង​បង្កើត​អំពើពុករលួយ​រវាង​​វិនិយោគទុន​ចិន និង​មន្ត្រី​របប​លោក ហ៊ុន សែន។

លោក សម រង្ស៊ី សរសេរ​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃ​ទី​ពុធ​ទី​២៥​មេសា បន្ត​ថា ជាទូទៅ​អ្នកវិនិយោគទុន​គឺជា​អ្នក​ដែល​បង្កើត​ការងារ ដល់​ប្រទេស​ដែល​ពួកគេ​ទៅ​រក​ស៊ី ប៉ុន្តែ​ករណី​កម្ពុជា​ផ្ទុយគ្នា​ទៅវិញ គឺ​ក្រុម​វិនិយោគទុន​ចិន​បែរ​ជា​យក​កម្មករ​ពី​ប្រទេស​ចិន ហើយ​មក​យក​លុយ​ចេញពី​កម្ពុជា​ទៅវិញ។

ប្រតិកម្ម​របស់​លោក សមរង្ស៊ី ធ្វើឡើង​ក្រោយពេល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ សកលវិទ្យាល័យ​ក្រចេះ កាលពី​ថ្ងៃ​ទី២៥ មេសា ថា ពលរដ្ឋ​មិន​ត្រូវ​ព្រួយបារម្ភ អំពី​ការ​ធ្វើ​វិនិយោគទុន​របស់​ជនជាតិ​ចិន និង​កម្មករ​ចិន​នៅ​កម្ពុជា​នោះ​ទ​។ លោក​បន្ត​ថា ចិន​មក​កម្ពុ​ជាច្រើន​បែបនេះ​ដោយសារ កម្ពុជា នៅ​មិន​ទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​របស់​ក្រុម ហ៊ុន​ចិន​ទាំងនោះ ដូច្នេះ​ហើយ​បានជា​ពួកគេ​ត្រូវ​នាំ​អ្នកបច្ចេកទេស និង​កម្មករ​ឯកទេស មក​ធ្វើការ​នៅ​កម្ពុជា។

កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមក​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ចេញ​របាយការណ៍​មួយ ចោទ​ប្រកាន់​ថា ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ចិន និង​ឧក្រិដ្ឋជន​ចិន បាន​បង្ក​ឱ្យ​មាន​អស្ថិរភាព នៅ​ក្នុង​ទីក្រុង និង​នាំ​ឱ្យ​មាន​ការ​ខ្វះខាត​កន្លែង​ស្នាក់នៅ ក្នុង​ខេត្ត​ព្រះសីហនុ។

លោក សម រង្ស៊ី អះអាង​ថា ការ​ធ្វើ​វិនិយោគទុន​ជាមួយ​ចិន មិន​ដែល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ។ ជា​រួម នយោបាយ​វិនិយោគទុន​របស់​ចិន​គឺ ជា​នយោបាយ​ហុតទឹកសម្លឹងកាក។ មានន័យថា​ប្រសិនបើ​ចិន​ឲ្យ ជំនួយ​អ្វីមួយ​ដល់​កម្ពុជា គឺ​ចិន​ត្រូវ​យក​ទៅវិញ​នូវ​ធនធាន​រ៉ែ ព្រៃឈើ និង​ការ​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាដើម។ លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន ត្រូវការ​ប្រទេស​ចិន​ដើម្បី​គាំទ្រ និង​ការពារ​ដល់​របប​ដឹកនាំ​របស់​លោក ដោយសារ​រដ្ឋាភិបាល ក្រុង​ប៉េកាំង​មិន​ដែល​ខ្វល់​អំពី​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​វិនិយោគ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Ven. Sok Uoong: បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់សមាគម ២៣/តុលា ឆ្នាំ ១៩៩១...


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


អាយ៉ងយួន


ប័ណ្ណបើកបរខ្មែរ


ជំរុំជនភៀសខ្លួនខ្មែរសែធ៨


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


បិសាច​តណ្ហា​រំលោភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង