Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អត្រា​ស្ត្រី​កើត​ជំងឺ​មហារីក​ស្បូន​ស្លាប់​រហូតដល់​ទៅ​៩០០​នាក់​ក្នុង​មួយ​ឆ្នាំ

$
0
0

កម្ពុជា​មាន​អត្រា​ស្ត្រី​ស្លាប់ ដោយសារ​ជំងឺ​មហារីក​ស្បូន ដល់ ៩០០​នាក់ ក្នុង​ចំណោម អ្នក​កើត​ជំងឺ ប្រមាណ​ជាង ១.៥០០​នាក់ ក្នុង​មួយឆ្នាំៗ ដែល​ភាគច្រើន ជា​ពលរដ្ឋ​ក្រីក្រ។

អ្នកឯកទេស​ជំងឺ​មហារីក​ស្បូន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ សុធា បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា អត្រា​ស្ត្រី​ដែល​កើត​ជំងឺ​មហារីក​ស្បូន បច្ចុប្បន្ន មាន​ចំនួន​ខ្ពស់ ដោយសារតែ​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ស្ដីពី​មូលហេតុ រោគសញ្ញា វិធី​ការពារ និង​ព្យាបាល​ជាដើម។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការណែនាំ និង​បង្ហាញ​ផលិតផល​ឱសថ​ថ្មីៗ ប្រឆាំង​ជំងឺ​មហារីក​ស្បូន កាលពី​ថ្ងៃទី២១ ខែ​មេសា​ថា លោក​វេជ្ជបណ្ឌិត សុខ សុធា បញ្ជាក់​ថា មន្ទីរពេទ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មាន​គ្រូពេទ្យ​ឯកទេស​និង​ឧបករណ៍​ទំនើបៗ និង​ឱសថ​ព្យាបាល​ដូចជា​នៅ​ប្រទេសក្រៅ​ដែរ រួម​មាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។ លោក​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ដែល​កើត​ជំងឺ​មហារីក​ស្បូន អាច​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងពីរ​នេះ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន ដើម្បី​ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ឡើយ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹង​ថា កម្ពុជា​គឺ​ប្រទេស​ដែល​មាន​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់ស្បូន​ច្រើន​ជាងគេ នៅ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ដោយ​ក្នុង​មួយឆ្នាំៗ ស្ត្រី​ខ្មែរ​ប្រមាណ​ជាង​១.៥០០​នាក់ រក​ឃើញ​ថា មាន​កើត​ជំងឺ​មហារីក​មាត់ស្បូន ដែល​បណ្ដាល​ឲ្យ​ស្លាប់​ដល់​ទៅ​៩០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles