Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​សម្រប​សំរួល​សិល្បៈ ភៀសខ្លួន​ទៅ​ដល់​ប្រទេស​ញូវ ហ្ស៊ីលែន ក្រោយ​រង​ការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​​នយោយបាយ

$
0
0

អ្នក​សម្រប​សំរួល​របស់​សមាគម​ខ្មែរ​ក្នុង​ប្រទេស​អូស្រ្តាលី ដែល​ប្រចាំ​នៅ​កម្ពុជា កញ្ញា តារា នីតា បាន​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ញូវ ហ្សីលែន (New Zealand) ហើយ​ក្រោយ​ពី​លោក ហេង ឡុង ប្តីរបស់​អ្នកស្រី ចន ចាន់លក្ខិណា ប្រធាន​សមាគម មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ចន្ទ ចោទ​ប្រកាន់​កញ្ញា​ថា ជា​អ្នក​បញ្ចុះបញ្ចូល និង​បោកប្រាស់​សិល្បករ សិល្បការី ពី​ប្រទេស​កម្ពុជា​ទៅ​សម្តែង​ក្នុង​ប្រទេស​អូស្រ្តាលី ដែល​បង្កប់​ទៅ​ដោយ​សកម្មភាព​នយោបាយ​ខុស​ច្បាប់​ជា​មួយ​ក្រុម​របស់ លោក ហុង លីម តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ និង​លោក ជា យូហន ប្រធាស​សមាគម​ខ្មែរ​សាជីវកម្មក្នុង​រដ្ឋ​វីកតូរីយ៉ា (Victoria)

កញ្ញា តារា នីតា កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហេង ឡុង។ កញ្ញា​អះអាង​ថា រាល់​ការ​ដឹក​នាំ​ក្រុម​តារា​ចម្រៀង​ពី​កម្ពុជា​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​តែង​មាន​ការ​ចុះ​កិច្ច​សន្យា​ច្បាស់​លាស់ អំពី​ការ​សម្តែង​នៅ​ក្រៅ​ប្រទេស​នោះ៖ «កន្លង​មក​នាង​ខ្ញុំ​ជា​អ្នក​សម្របសំរួល​នៅ​សមាគម​ខ្មែរក្នុង​ប្រទេស​អូស្រ្តាលី គឺ​យើង​មាន​តួនាទី​ច្បាស់​លាស់ ហើយ​រាល់​ការ​សំដែង​នៅ​ទីនោះ គឺ​យើង​មាន​ការ​ចុះ​កុងត្រា​ច្បាស់​លាស់ ហើយ​យើង​បាន​ឲ្យ​គាត់​ដឹង​ថា យើង​ទៅ​សំដែង​ក្នុង​គោលបំណង​អ្វី ហើយ​តួនាទី​ប្រធាន​របស់​នាង​ខ្ញុំ​មាន​តួនាទី​ជា​អ្វី​នោះ។ ហើយ​តារា​របស់​យើង​គាត់​ទៅ​សម្តែង​ក្នុង​ន័យ​សប្បុរសធម៌​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។»

កញ្ញា​បញ្ជាក់​ថា ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម​ក្នុង​ប្រទេស​អូស្រ្តាលី លោក ជា យូហន បាន​ប្រាប់​កញ្ញា​ថា ក្រុម​របស់​លោក​នឹង​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​រូប​នាង​ទៅ​តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles