Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​៤​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ

$
0
0

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ជូនដំណឹង​ឱ្យ​កម្មករ និយោជិក​ទាំងអស់​ឈប់​សម្រាក​ចំនួន ៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខនេះ។

លិខិត​ជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ចុះ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ថៅកែ ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ការងារ​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិក​ទាំងអស់​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ទី​១៥ ទី​១៦ និង​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨។ ប៉ុន្តែ ក្នុង​ករណី​ចាំបាច់​បំផុត​ដែល​សហគ្រាស គ្រឹះស្ថាន​ត្រូវការ​កម្មករ​ធ្វើការ​អំឡុង​ពេល​ឈប់សម្រាក​នេះ ម្ចាស់​រោង​ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​ឱ្យ​មាន​ការ​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឱ្យ​មាន​ពេលវេលា​ឱ្យ​បាន​សមស្រប។

លោក អ៊ិត សំហេង ឱ្យ​ដឹង​បន្ត​ថា កម្មករ​ដែល​ធ្វើការ​ក្នុង​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​ទទួល​បាន​ប្រាក់​បំណាច់​បន្ថែម​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួង​ការងារ ក៏​ស្នើ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ គួរ​ចាត់តាំង​ឱ្យ​មាន​ការ​លេង​ល្បែង​កម្សាន្ត​ប្រពៃណី​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


Viewing all articles
Browse latest Browse all 11174

Trending Articles