Quantcast
Viewing all articles
Browse latest Browse all 11174

អូស្ត្រាលី​និង​អាស៊ាន​ចែករំលែក​ការងារ​ស៊ើបអង្កេត​ដើម្បី​ប្រឆាំង​អំពើ​ភេរវកម្ម

Image may be NSFW.
Clik here to view.

អូស្ត្រាលី និង​ប្រទេស​ជា​សមាជិក​អាស៊ាន កាលពី​ថ្ងៃ​សៅរ៍ ទី១៧ មីនា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី បាន​ចុះហត្ថលេខា​សន្យា​ចែករំលែក​ព័ត៌មាន​សំងាត់​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម ។ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាលខុម ថឺនប៊ុល (Malcolm Turnbull) បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​នៃ​អនុសារណៈ​យោគយល់​គ្នា ជាមួយ​បណ្ដា​ប្រទេស​ទាំង​១០ នៃ​សមាគម​អាស៊ាន អំពី​ការ​ចែករំលែក​ភ្នាក់ងារ​ស៊ើបអង្កេត​សំងាត់ និង​សហប្រតិបត្តិការ​រួមគ្នា ស្ដីពី​ច្បាប់ ព្រមទាំង​វិធានការ​នានា ប្រឆាំង​ក្រុម​ភេរវកម្ម និង​ក្រុម​ជ្រុលនិយម​នៅ​លើ​បណ្ដាញ​សង្គម។

លោក Malcolm Turnbull ក៏បាន​លើកឡើង​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ជាមួយ​អាស៊ាន ខណៈ​ដែល​ប្រទេស​ចិន កំពុង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង នៅ​ក្នុង​តំបន់។ លោក​នាយករដ្ឋមន្ត្រី អូស្ត្រាលី Turnbull គូស​បញ្ជាក់​ថា ក្រុម​យោធា​ឥស្លាម​ជ្រុលនិយម នៅ​អាស៊ី​អាគ្នេយ៍ កំពុង​រីក​ដុះដាល​និង​ហ្វឹកហាត់​យ៉ាងសកម្ម អាស្រ័យ​ហេតុនេះ​សហប្រតិបត្តិការ​ជា​ដៃគូ រវាង​អូស្ត្រាលី និង​អាស៊ាន គឺជា​ភាព​ចាំបាច់ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ជ្រុលនិយម​ទាំងនេះ រួមមាន​កាត់ផ្ដាច់​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូស្ត្រាលី លោក ភីធ័រ ដាត់ថិន (Peter Dutton) ថ្លែង​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ណែនាំ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ថ្មី ដើម្បី​បង្ខំ​ឲ្យ​ក្រុមហ៊ុន ដែល​ផ្ដល់​សេវា​ទំនាក់ទំនង និង​ផ្នែក​គ្រឿង​អេឡិចត្រូនិក ដូចជា​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជាដើម នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមការងារ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ប្រភព​ដើម ឬ​ព័ត៌មាន​នានា ក្នុង​ការ​បង្ក្រាប ដល់​ក្រុម​ភេរវករ​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles