Quantcast
Viewing all articles
Browse latest Browse all 11174

សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី

Image may be NSFW.
Clik here to view.

លោក​អ្នក​នាង​ជា​ទី​មេត្រី!

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់អាស៊ី​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។ ក្នុង​ស្ថានភាព​នៃ​ការ​រឹតត្បិតសិទ្ធិសេរីភាព ផ្នែកសារព័ត៌មាន​ និង រង​ទុក្ខ​បុកម្នេញ​ពី​សំណាក់អាជ្ញាធរ អាស៊ីសេរីពិត​ជា​ជួប​ឧបសគ្គយ៉ាង​ច្រើន​ ក្នុងការ​រក​ប្រភព​។

ប្រភព​ផ្តល់​ព័ត៌មាន​របស់យើង សុទ្ធ​តែ​រងការ​គម្រាម​ អ្នកខ្លះ​រងការ​គម្រាម​កំហែងដល់​អាយុជីវិតថែមទៀតផង ដោយសារ​តែ​ព្យាយាម​ផ្តល់​ព័ត៌មានពិត ឲ្យ​វិទ្យុ​របស់យើង។ ខាង​អាជ្ញាធរវិញ មិន​ត្រឹម​តែ​មិន​ចង់​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុយើង​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង​ព្យាយាម​បន្សាប​ភាពទុកចិត្ត​ នៃព័ត៌មាន​ពិត ដែល​អាស៊ីសេរី ខិតខំ​រាយការណ៍​ជូន​ពលរដ្ឋ​ទូទៅថែមទៀត​ផង។

ទោះជា​ស្ថិត​ក្នុង​ស្ថានភាពដ៏លំបាកលំបិន​យ៉ាង​នេះក្តី ក៏អាស៊ីសេរីនឹង​មិន​បោះបង់​ការ​ប្តេជ្ញាចិត្ត និង ខិតខំ​បន្តពុះពារ ​ស្វែង​រក​ព័ត៌មាន​ពិត ឲ្យ​បាន​ទៅតាម​លទ្ធភាព​ដែលអាចធ្វើទៅបាន ដើម្បី​ផ្សាយ​ជូន​ពលរដ្ឋ​ខ្មែរ និង ពិភពលោក ឲ្យ​បានជ្រាប​អំពី​ស្ថានភាពជាក់ស្តែង ​ដែលកំពុង​កើត​មាន និង ដែល​ត្រូវបាន​ប្រព័ន្ធ​ឃោសនា​របស់​របប​លោក​ ហ៊ុន សែន ព្យាយាម​បិទបាំង៕


Viewing all articles
Browse latest Browse all 11174

Trending Articles